មនុស្សប៉ុនៗណាណីទុកឲ្យគេចង
(តាកែវ) ឈឹម សាក់ អាយុ៧៣ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សាក់ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង សាក់ រៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់) ប៉ុន្តែដោយសារតែរៀនមិនចេះ និងគ្រូវាយខ្លាំងពេក ទើបគាត់ឈប់រៀន។ នៅក្នុងសម័យខ្មែរក្រហម រឿងរ៉ាវដែល សាក់ នៅចងចាំ និងមិនអាចបំភ្លេចបាននោះគឺ អង្គការបង្អត់អាហារឪពុករបស់គាត់រហូតដល់ស្លាប់។ មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេស សាក់...
អុន ណាំ ពេទ្យ ៦មករា
អុន ណាំ អាយុ៣៩ឆ្នាំ(២០០៣) រស់នៅភូមិអង់តាងិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្ដីរបស់ ណាំ ឈ្មោះ អឿង ហន មានស្រុកកំណើតនៅស្រុកបាទី។ ឪពុករបស់ ណាំ ឈ្មោះ អុន(អ៊ន់) និងម្ដាយឈ្មោះ ណេន។ ណាំ មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៥នាក់។ នៅក្នុងគ្រួសាររបស់ ណាំ មានសមាជិកចំនួន...
អង្គការស្ងោរដំឡូងឲ្យប្រជាជនហូបជំនួសបាយ
(តាកែវ) សំរិត សេង អាយុ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សេង គឺជាប្រជាជនមូលដ្ឋាននៅក្នុងសហករណ៍។ សេង បានឲ្យដឹងថា មុនដំបូងប្រធានភូមិបានបែងចែកប្រជាជនឲ្យធ្វើស្រែរួមគ្នា ហើយបែងចែកទិន្នផលតាមកម្លាំងពលកម្ម ទីមួយ និងទីពីរ។ នៅឆ្នាំ១៩៧៥ អង្គការបានប្រមូលរបស់របរទាំងអស់របស់ប្រជាជន យកទៅធ្វើជារបស់រួម មិនតែប៉ុណ្ណោះប្រជាជនបានចាប់ផ្តើមហូបអាហាររួមគ្នា។ នៅក្នុងរោងបាយរួម ជាញឹកញាប់ អង្គការដាំបបរឲ្យប្រជាជនហូប។ នៅថ្ងៃដែលដាច់ស្បៀងខ្លាំង អង្គការដាំបបរមួយខ្ទះ ដាក់អង្ករតែ៣កំប៉ុងប៉ុណ្ណោះសម្រាប់ប្រជាជនមួយក្រុមធំ ហូបជាមួយសម្ល បន្លែត្រកួន...
ធ្វើការងារបោសសំរាមក្នុងសហករណ៍
(តាកែវ) ណុប យ៉ុង អាយុ៥៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ កាលពីក្មេង យ៉ុង រស់នៅក្នុងគ្រួសារខ្វះខាត ព្រោះឪពុករបស់គាត់ស្លាប់តាំងពីឆ្នាំ១៩៧២។ ម្ដាយរបស់ យ៉ុង ត្រូវរកស៊ីចិញ្ចឹមកូនតូចៗចំនួន បួននាក់ ក្នុងនោះមានស្រីម្នាក់។ ដើម្បីជួយសម្រាលបន្ទុកម្ដាយ យ៉ុង បានចេញទៅមើលគោខាងក្រៅភូមិជាមួយតាៗ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបញ្ជូនយ៉ុង ឲ្យទៅធ្វើការងារ និងរស់នៅក្នុងកងចល័ត។ ចំណែកបងរបស់ យ៉ុង ម្នាក់ត្រូវបានអង្គការបញ្ជូនឲ្យចូលក្នុងកងកុមារ ហើយប្អូនៗត្រូវទៅរស់នៅក្នុងមណ្ឌលមើលថែកុមារ។...
ណុប រឿន៖ “ម៉ែថ្មីមិនដូចម៉ែចាស់”
(តាកែវ) ណុប រឿន អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម រឿន មានអាយុជាងសាមសិបឆ្នាំ និងមានកូន៣នាក់។ អង្គការបានចាត់តាំង រឿន ឲ្យធ្វើការងារ ជីកព្រែក, ជីកប្រឡាយ, លើកទំនប់ និងធ្វើស្រែ។ ចំណែកឯការហូបអាហារ រឿនទទួលបានតែទឹកបបរ ជាមួយសម្លបន្លែដើមចេក គល់ចេក ហើយយូរៗម្ដងបានបាយហូបបន្តិចបន្តួច។ ចំណែកប្ដីរបស់ រឿន មានឈ្មោះថា ឃន...
ឈូក ថុង៖ ធ្វើការងារក្នុងកងពិសេស
(តាកែវ) ឈូក ថុង អាយុ៧១ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ម្ដាយរបស់ ថុង ឈ្មោះ លឿង ស្លាប់តាំងពីគាត់នៅជាទារក និងឪពុកឈ្មោះ ឈី ស្លាប់តាំងពីគាត់នៅក្មេងដូចគ្នា ប៉ុន្តែ ថុង បានស្គាល់មុខឪពុក។ មុនពេលខ្មែរក្រហមទទួលបានជ័យជម្នះ ថុង ធ្លាប់បានចូលរួមសែងយោធារបួសដែលវាយនៅសមរភូមិ ក្នុងព្រៃពួច។ នៅក្នុងសម័យខ្មែរក្រហម ថុង ធ្វើការងារនៅក្នុងក្រុមកងពិសេស។ ថុង បានឲ្យដឹងថា...
ឡាង ថាំ៖ អង្គការចោទប្រកាន់គ្រួសារខ្ញុំថាជា ខ្មែរស
(តាកែវ) ឡាង ថាំ អាយុ៧៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ គាត់មានឪពុកឈ្មោះ ថី និងម្ដាយឈ្មោះ អូន។ ថាំ រៀបការនៅឆ្នាំ១៩៧០ ចំពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ប្រពន្ធរបស់ ថាំ រស់នៅភូមិស្វាយខាងត្បូង។ នៅក្នុងសម័យខ្មែរក្រហម ថាំ មានកូនចំនួន ៣នាក់ ប៉ុន្តែកូនទាំង៣នាក់របស់គាត់...
ចាន់ កាន៖ ហូបដំឡូងមួយកង់ជំនួសបបរមួយពេល
(តាកែវ) ចាន់ កាន អាយុ៨៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមរបស់ កាន៖ នៅក្នុងសម័យខ្មែរក្រហម អង្គការបានប្រើ កាន ឲ្យធ្វើការងារមួយចំនួនដូចជា៖ ជីកព្រែក, កាប់មែកឈើ, រែកដីដំបូក, ជាន់ទឹកដាក់ស្រូវ និងធ្វើស្រែ។ ចំណែកកូនរបស់ កាន ត្រូវរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ នៅក្នុងកងកុមារ ក្មេងៗតម្រូវឲ្យ រើសអាចម៍គោ, ឃ្វាលគោ, ស្ទូង...
ឌី ភាគ៖ ការងាររបស់កុមារ
(តាកែវ) ឌី ភាគ អាយុ៦២ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ភាគ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឪពុករបស់ ភាគ ឈ្មោះ ជា ស្លាប់នៅក្នុងសម័យខ្មែរក្រហម និងម្ដាយឈ្មោះ រស់។ ភាគ មានបងប្អូនចំនួន៤នាក់។ ភាគ បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តថា មុនដំបូងអង្គការឲ្យប្រជាជនធ្វើស្រែប្រវាស់ដៃ ជួយគ្នាទៅវិញទៅមក។ បន្ទាប់មក អង្គការឲ្យប្រជាជនធ្វើស្រែរួមគ្នា...
បបរអង្ករ១កំប៉ុង ហូបគ្នា៧នាក់
(តាកែវ) ចាប សាយ អាយុ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ បច្ចុប្បន្ន សាយ គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម សាយ រស់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ នៅឆ្នាំ១៩៧៣ សមាជិកគ្រួសារទាំងអស់របស់គាត់ បានរត់ទៅរស់នៅវៀតណាម រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះ។ នៅឆ្នាំ១៩៧៥ សាយ និងគ្រួសារ...
មិន ស៊្រាន៖ បានឃើញសាកសពនៅក្នុងអណ្ដូងទឹក
(តាកែវ) មិន ស៊្រាន អាយុ៦១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ស៊្រាន រស់នៅជាមួយឪពុកម្ដាយនៅក្នុងសហករណ៍។ បន្ទាប់មក អង្គការបានបញ្ជូនគាត់ឲ្យទៅរស់នៅ និងធ្វើការងារនៅកងប្រមូលផ្ដុំកុមារនៅភូមិតាអូ ឃុំតាអូ។ ការងាររបស់ ស៊្រានមានដូចជា ដើរប្រមូលជីយកមកចាក់ក្នុងរណ្ដៅ និងកាប់ដើមទន្ទ្រានខែត្រ យកមកលាយជាមួយជី ទុកដាក់ក្នុងស្រែ។ ក្រៅពីការងារខាងលើ ស៊្រាន អាចរៀនបានមួយម៉ោងបន្ថែមទៀតនៅពេលសម្រាកថ្ងៃត្រង់ ប៉ុន្តែមិនបានដិតដល់នោះទេព្រោះរវល់ធ្វើការងារ។ ក្រោយពីស៊្រាន រស់នៅក្នុងកងកុមារបានមួយរយៈ អង្គការបានបញ្ជូនគាត់ឲ្យចូលធ្វើការងារនៅកងចល័ត។...

