សម័យ តឿ ៖ ឪពុកម្តាយ និងប្អូនខ្ញុំចំនួន៤នាក់ ត្រូវយោធាខ្មែរក្រហមយកទៅសម្លាប់នៅគុកខ្មោច
ខ្ញុំឈ្មោះ សម័យ តឿ[1] កើតក្នុងឆ្នាំ១៩៦៦ នៅភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ សម័យ អតីតជាទាហានសម័យ លន់ នល់ និង ម្តាយខ្ញុំឈ្មោះ ង៉ប ង៉ាម ជាស្រ្តីមេផ្ទះ។ តាមម្តាយខ្ញុំប្រាប់ ឪពុកខ្ញុំធ្លាប់ឡើងទៅរៀននៅប្រទេសវៀតណាមចំនួនបីដង។ ខ្ញុំមានបងប្អូនចំនួន៥នាក់...
ឌុច អន ហៅ អុន ៖ វរសេនាតូច៣១៤ កងពល៣១០
នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានយល់អ្វីជារឿងអ្វីនោះឡើយ មិនដឹងថានេះជារឿងឧបាយកលរបស់ថ្នាក់ដឹកនាំខ្មែរក្រហម ឬ យ៉ាងម៉េច? ខ្លួនខ្ញុំ ខ្ញុំគិតតែពីខ្លួនឯង ចំណែកអ្នកផ្សេងក៏ដូចខ្ញុំដែរ។ ហេតុនេះ ខ្ញុំខំប្រឹងរស់នៅ កសាងខ្លួនឱ្យបានល្អ រស់នៅឱ្យបានសុខសប្បាយតែខ្លួនឯងទៅ គឺល្អបំផុត។ ក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវខិតខំគោរពច្បាប់អង្គការដឹកនាំ និងមិនធ្វើខុសវិន័យអង្គការ ខ្លាចក្រែងអង្គការដកចេញ (យកទៅសម្លាប់)។ ខ្ញុំគិតតែពីអារម្មណ៍ខ្លួនឯង ព្រោះអារម្មណ៍នៅពេលនោះ ព្រួយភ័យក្នុងចិត្តជាប់ជានិច្ច បារម្ភខ្លាចអង្គការចាប់យកទៅកសាងចោល[1]។ ខ្ញុំឈ្មោះ ឌុច អន...
គណៈប្រតិភូនេប៉ាល់ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
គណៈប្រតិភូនៃប្រទេសនេប៉ាល់ចំនួន១៦នាក់ អញ្ជើញមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្ដាលមជ្ឈមណ្ឌលឯកសារកម្ពុជា នៅម៉ោង៩ និង៣០នាទី ព្រឹក ក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺដើម្បីធ្វើការស្វែងយល់បន្ថែមអំពីរឿងរ៉ាវក្នុងប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាជម្លោះពីអតីតកាល និងរៀនសូត្រពីបទពិសោធន៍ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ជម្លោះ និងដោះស្រាយបញ្ហាជម្លោះដ៏ស្មុគស្មាញទៅជាការស្វែងរកយុត្តិធម៌តាមរយៈតុលាការ ការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាចុងក្រោយគឺតួនាទីរបស់ជម្ឈមណ្ឌលឯកសារកម្ពុជាក្នុងកិច្ចការការងារ ការថែរក្សាការចងចាំអំពីរឿងរ៉ាវក្នុងប្រវត្តិសាស្រ្តខ្មែរក្រហម ដើម្បីកុំឱ្យមានអំពីប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។ ជាកិច្ចស្វាគមន៍នៃដំណើរទស្សនកិច្ចគឺអ្នកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកអំពីព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការថែរក្សាឯកសារប្រវត្តិសាស្រ្ត...
នៅ សួរ ៖ ខ្ញុំសង្ឃឹមដែរ តែសង្ឃឹមតិច ចំពោះការបាត់ដំណឹងកូនឈ្មោះ សែ លឹម
នៅ សួរ[1] អាយុ៦៩ឆ្នាំ(២០០៣) កើតនៅភូមិ/ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិកោះតាង៉ោទី៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ សួរ បានរៀបការនៅអាយុ១៩ឆ្នាំ ។ សួរ មានប្ដីឈ្មោះ សែ លីន អាយុ៧០ឆ្នាំ (២០០៣) ដែលឧស្សាហ៍ឈឺជាញឹកញាប់។ សួរ មានកូនចំនួន៧នាក់ ក្នុងនោះប្រុសចំនួនពីរនាក់។ កូនៗរបស់ សួរ...
អ៊ិន អូន ហៅ យុទ្ធ៖ យុទ្ធនារី ផ្នែកពេទ្យប្រចាំកងពល៣១០ បានរស់រានមានជីវិតដោយសារ បងថ្លៃ ជួយកែបន្លំប្រវត្តិរូប
នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើនល្បឿនស្វែងរកចាប់ខ្មាំង បន្ទាប់ពីមានព្រឹត្តិការណ៍ពីរកើតឡើង គឺទី១) យន្តហោះហោះមកទម្លាក់គ្រាប់នៅក្រុងសៀមរាបក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ និងទី២) ការផ្ទុះគ្រាប់ក្នុងទីក្រុងភ្នំពេញនៅដើមខែមេសា ឆ្នាំ១៩៧៦។ ហេតុការណ៍ទាំងពីរលើកបង្កឱ្យមេដឹកនាំខ្មែរក្រហមដាក់ការសង្ស័យទៅលើលោក កុយ ធួន លេខាភូមិភាគឧត្ដរថា ពាក់ព័ន្ធការផ្ទុះនៅសៀមរាប ចំណែក សោ ភឹម លេខាភូមិភាគបូព៌ា ដែលជាយុទ្ធជនជើងចាស់ និងមានទំនាក់ទំនងល្អជាមួយកងកម្លាំងវៀតណាមថាមានពាក់ព័ន្ធនិងការផ្ទុះអាវុធនៅក្រុងភ្នំពេញ។ ក្រោយមកទៀតអង្គការចាប់ខ្លួន កុយ ធួន យកទៅឃុំឃាំង...
ភាពអួតអាងរបស់កម្មាភិបាលខ្មែរក្រហមអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉នពេទ្យបដិវត្តន៍
«មានតែយើងជាកូនចៅកសិករក្រីក្រទេ ទើបធ្វើពេទ្យបម្រើប្រជាជនក្រីក្របានល្អ។ ដូច្នេះសមមិត្តត្រូវខំជម្នះគ្រប់ឧបសគ្គ ពុះពាររៀនសូត្រវិជ្ជាពេទ្យនេះឱ្យបានល្អ»[1]។ ឃ្លានេះជាសំដីរបស់សមមិត្តលេខាសាខាបក្សក្នុងមន្ទីរសង្គមកិច្ច បានលើកមកនិយាយដើម្បីពន្យល់ទៅដល់សមមិត្តវ៉ន។ សមមិត្តវ៉ន គឺជាគ្រូពេទ្យបដិវត្តន៍មួយរូប ដែលមានតែចំណេះដឹងបន្ដិចបន្តួច ហើយមន្ទីរសង្គមកិច្ចបានលើកទឹកចិត្តឱ្យខិតខំប្រឹងរៀនសូត្រពីជំនាញជាពេទ្យថែទាំអ្នកជំងឺ។ សមមិត្តវ៉ន កើតចេញពីគ្រួសារកសិករក្រីក្រ នៅខេត្តព្រះវិហារ ដែលបានអំណររីករាយចំពោះអង្គការបដិវត្តន៍នៅពេលដែលអង្គការទទួលបានជ័យជម្នះ និងចូលរំដោះកាន់ក្ដាប់តំបន់ព្រះវិហារ។ អង្គការបានលើកសរសើរអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉ន ដែលជាប្រជាជនក្រីក្រ បានលះបង់បម្រើអង្គការទាំងថ្ងៃទាំងយប់ក្នុងនាមជាពេទ្យបដិវត្តន៍។ យោងទៅតាមឯកសារចម្លើយសារភាព និងបទសម្ភាសន៍ទៅលើអតីតកម្មាភិបាលខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការក្នុងមន្ទីរសង្គមកិច្ចមានឈ្មោះដូចជា៖ យន់ អាត[2], ឆេង...
យន់ អាត៖ ធ្វើការក្នុងពេទ្យ៦មករា ធ្វើឱ្យខ្ញុំខ្លាច ខ្លាចធ្វើការខុសខ្លាចអង្គការចាប់ខ្លួនយកទៅសម្លាប់
ខ្ញុំឈ្មោះ យន់ អាត[1] កើតក្នុងឆ្នាំ១៩៦២ ភូមិច្រមុះភ្នំ(បច្ចុប្បន្នភូមិដីដុះ) ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងរស់នៅក្នុងភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឪពុកខ្ញុំឈ្មោះ យន់ និងម្តាយឈ្មោះ នូច(ស្លាប់ក្នុងឆ្នាំ១៩៧៩ ដោយសារជំងឺ)។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។ បងប្អូនខ្ញុំមានឈ្មោះដូចជា៖១)បងស្រី ឡៃ(ស្លាប់ក្នុង១៩៧៣), ២)ខ្ញុំផ្ទាល់, ៣)ប្អូនប្រុស...
យូរ គឹមវ៉ាន់ ហៅ ស៊ាង៖ យុទ្ធនារី ផ្នែកកាត់ដេរខោអាវកងទ័ពខ្មែរក្រហម
នៅចន្លោះឆ្នាំ១៩៧៧-១៩៧៨ របបខ្មែរក្រហមបានប៉ះទង្គិចជាមួយប្រទេសវៀតណាម បន្ទាប់ពីនោះថ្នាក់ដឹកនាំនៃរបបខ្មែរក្រហម បានធ្វើបន្សុទ្ធកម្មទ្រង់ទ្រាយធំលើកទី២ ទៅលើថ្នាក់ដឹកនាំ ជួរកម្មាភិបាល និងប្រជាជនក្នុងភូមិភាគបូព៌ា។ អង្គការបានចោទប្រកាន់ថាថ្នាក់ដឹកនាំ និងប្រជាជនក្នុងភូមិភាគបូព៌ា គឺជាទីភ្នាក់ងារយកការណ៍ឱ្យប្រទេសវៀតណាម (ក្បាលយួនខ្លួនខ្មែរ)។ ដើម្បីស្វែងរកជនស្អាតស្អំ ហើយស្មោះត្រង់ជាមួយអង្គការបក្ស គឺខ្មែរក្រហមបានប្រើវិធីសាស្រ្តជីវទស្សន៍[1]ទៅលើកម្មាភិបាលរបស់ខ្លួនគ្រប់កម្រិត។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៧៧ យូរ គឹមវ៉ាន ហៅ ស៊ាង[2] ក៏ធ្លាប់ត្រូវអង្គការហៅទៅប្រជុំដើម្បីបំពេញប្រវត្តិរូបសង្ខេបរបស់ខ្លួន ក្រុមគ្រួសារ ការពាក់ព័ន្ធនិន្នការនយោបាយ ការងារបម្រើកម្លាំងបដិវត្តន៍...
មតិណែនាំរបស់៨៧០ អំពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក លើក្រុងសៀមរាប ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
នៅចន្លោះព្រឹកម៉ោង ៨កន្លះ និងពេលរសៀលម៉ោង២ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ របបខ្មែរក្រហម មានហេតុការណ៍ការទម្លាក់គ្រាប់បែកដ៏ចម្លែកមួយចំកណ្ដាលទីក្រុងសៀមរាប ដែលបណ្ដាលឲ្យមានការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងមួយចំនួន។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីកងទ័ពខ្មែរក្រហម បានទទួលជ័យជម្នះ និងរំដោះប្រទេសបានទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយហេតុការណ៍ភ្លាមៗ ថ្នាក់ដឹកនាំ ឬគណៈនៃមន្ទីរ៨៧០ នៃរបបខ្មែរក្រហមបានលើកឡើងថា «រឿងនាវាម៉ាយ៉ាហ្គេស ក៏មិនធំដុំដល់ការហ៊ានទម្លាក់គ្រាប់បែកចូលមកជ្រៅក្នុងទឹកដីយើង»[1]។ សំណួរដែលត្រូវសួរជាបន្តបន្ទាប់រួមមាន...
អ៊ា សំអឿន ៖ ខ្ញុំស្ម័គ្រចិត្តចូលបម្រើចលនាបដិវត្តន៍
ខ្ញុំមានឈ្មោះពីកំណើត សួន សំអឿន ដល់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ខ្ញុំដាក់ឈ្មោះ អ៊ា សំអឿន[1] ហៅ ញ៉េប ភេទស្រី កើតក្នុងឆ្នាំ១៩៥៣ នៅភូមិក្រោយផ្សារ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំជាម្ចាស់ប្រវត្តិរូបក្នុងឯកសារលេខ K០០០៤១[2] ដោយកាលនោះមានតួនាទីជាកងទ័ពអនុសេនាតូច១៤ នៃកងពល៧០៣[3] ក្នុងរបបខ្មែរក្រហម។ ខ្ញុំមានឪពុកឈ្មោះ...
ហង់ សេង ហៅ សាយ ៖ ខ្ញុំពិការក៏ខ្មែរក្រហមបញ្ជូនឱ្យទៅវាយនៅសមរភូមិមុខលើកលែងតែអ្នកពិការភ្នែកទាំងសងខាងតែប៉ុណ្ណោះ
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៧៦ សាយ បានសរសេរឆ្លើយតបទៅនឹងសំណួរអំពីប្រវត្តិរូបសង្ខេបរបស់ខ្លួនជូនអង្គការថ្នាក់លើ បូករួមទាំងសេចក្ដីសន្និដ្ឋានលើ៤ចំណុចមានដូចជា៖ ១)ចំណុចខ្លាំងគឺនយោបាយបានយល់ជ្រួតជ្រាបលើមាគ៌ាមួយកម្រិត។ សតិអារម្មណ៍បាននឹងនរ មិនងាករេពីជួរបដិវត្តន៍។ ការចាត់តាំងគឺគោរពបទបញ្ជាដាច់ខាត។ ២) ចំណុចខ្សោយគឺ នយោបាយមិនទាន់ជ្រួតជ្រាបពីបដិវត្តន៍សង្គមនិយម។ សតិអារម្មណ៍មិនទាន់នឹងនរ នៅមានការស្មុគស្មាញ។ ការចាត់តាំងមិនទាន់គោរពបទបញ្ជា ឱ្យបានម៉ឺងម៉ាត់នៅឡើយទេ។ ៣) ចំណុចពិសេស គឺគ្មាន។ និង៤)ទិសកសាង គឺខិតខំពង្រឹងនយោបាយ សតិអារម្មណ៍ចាត់តាំង ឱ្យបានទាន់បដិវត្តន៍សង្គមនិយម និងមានការដាច់ខាត[1]។...

