Tag: មីន សាណាស់

ហុង កៀវ ៖ ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន

«ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន» ឃ្លានេះគឺជាការឆ្លើយតបរបស់ ហុង កៀវ ទៅកាន់សំណួរអំពីវិធីសាស្រ្តដើម្បីធ្វើការកាត់ចិត្ត កុំឱ្យនឹករឭកដល់កូនៗរបស់គាត់ចំនួនបួននាក់ដែលបានបាត់ខ្លួន និងស្លាប់ក្នុងរបបខ្មែរក្រហម។ កូនៗរបស់ ហុង កៀវ ដែលបានបាត់ខ្លួននិងស្លាប់មានឈ្មោះដូចជា៖ ជ្រុង, អេង, ប៉ុក និង ឡង់ ឌី ហៅ អុល[1]។ យោងតាមខ្លឹមសារពាក្យព្រះពុទ្ធនៅតែចូលនិព្វាន​ ហុង កៀវ ចង់សំដៅទៅលើជីវិតកូនៗរបស់គាត់ ដែលសុទ្ធតែជាកម្លាំងមនុស្សយើង...

ស្លេះ សាទះ ៖ យល់សប្ដិក៏នៅតែខ្លាចឈ្លបខ្មែរក្រហម

ខ្ញុំនៅតែយល់សប្ដិឃើញស្ថានការណ៍រស់នៅក្នុងរបបខ្មែរក្រហម ធ្វើឱ្យខ្ញុំយំ ភ័យខ្លាច ចំពោះការស្រែកសម្លុត បង្ខំឱ្យធ្វើការពីសំណាក់កងឈ្លប កម្មាភិបាលខ្មែរក្រហម គ្មានពេលឈប់សម្រាក និងការបង្ខំឱ្យហូបសាច់ជ្រូក។ រឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម វានៅតែរស់រានជាប់ក្នុងរាងកាយរបស់ខ្ញុំ។ ហេតុការណ៍ទាំងប៉ុន្មាន ទោះបីជាកន្លងផុតទៅជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្ដែខ្ញុំនៅតែភ័យខ្លាច នៅតែចងចាំ ពីអ្វីដែលកើតឡើងចំពោះក្រុមគ្រួសារខ្ញុំ ជាពិសេសការជម្លៀសចេញពីភូមិកំណើត និងបន្តចេញពីតំបន់ផ្សេងៗជាច្រើនដំណាក់កាល ការបែកបាក់សមាជិកក្រុមគ្រួសារ និងចុងក្រោយការស្លាប់ម្តាយរបស់ខ្ញុំ។ ស្លេះ សាទះ[1] អាយុ៦៤ឆ្នាំ (២០២១) ជាជនជាតិចាម កើតនៅភូមិស្វាយឃ្លាំង...

សុខ សារី៖ សមាជិកមន្ទីរវរសេនាតូច៧០៤ នៃកងពល៧០៣

នៅក្នុងចម្លើយសារភាពរបស់សមមិត្ត សុខ សារី[1] ឯកសារលេខJ00២៤៦ ផ្នែកទំព័រខាងមុខមានចំណាររបស់សមមិត្ត ឌុច[2] គណៈមន្ទីរសន្តិសុខស-២១ សរសេរផ្ញើទៅកាន់ថ្នាក់លើដែលមានខ្លឹមសារថា៖ «បងជាទីគោរព! ខ្លឹមសារដែលវាសរសេរ និងខ្លឹមសារក្នុងខ្សែអាត់ខុសគ្នាបន្តិច៖ – អត្ថបទសរសេរនេះខ្លឹមសារល្អិតអំពីការដែល យឿន អប់រំ និងសកម្មភាពប្រឆាំងបដិវត្តន៍ផ្ទាល់ខ្លួនវា និងយឿន។ – ខ្សែអាត់ដែលបានជូនបងហើយនោះល្អិតអំពីសភាពការណ៍ដោះលែងអាផល់។ មិនសូវល្អិតរឿង យឿន អប់រំ ដោយគោរព! ឌុច ២៩-៧-៧៧»[3]។...

ឈឺ ហូយ ហៅ ខៃ ប្រធានបច្ចេកទេសពេទ្យតំបន់៥ ភូមិភាគពាយ័ព្យ

ឈឺ ហូយ ហៅ ខៃ[1] កើតនៅភូមិព្រះវិហា ឃុំធ្លក ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្តស្វាយរៀង។ នៅក្នុងកំណត់ហេតុចម្លើយសារភាពរបស់ ខៃ ឯកសារលេខJ០០៦១៥ មិនបានបង្ហាញពីប្រវត្តិរូបផ្ទាល់ខ្លួន ឪពុកម្តាយ និងក្រុមគ្រួសារច្បាស់លាស់ឡើយ។ ក្នុងឆ្នាំ១៩៦២ ខៃ បានចូលរៀននៅសាលាបឋមសិក្សាកំពង់រាប ខេត្តស្វាយរៀង។ ប៉ុន្ដែក្នុងឆ្នាំ១៩៦៤ ឪពុក បានមកយក ខៃ ឱ្យទៅរស់នៅភូមិប៉ាហ៊ីថ្មី ខេត្តប៉ៃលិន។...

សំ សាបូរ៖ ក្លាយជាកូនចិញ្ចឹមមេភូមិក្នុងតំបន់ពាយ័ព្យ

នៅឆ្នាំ១៩៧៨ បន្ទាប់ពីមានព្រឹត្តការណ៍ សោ ភឹម ប្រធានភូមិភាគបូព៌ា ត្រូវចោទប្រកាន់ថាក្បត់អង្គការមជ្ឈិមបក្ស គ្រួសារខ្ញុំក៏ត្រូវអង្គការខ្មែរក្រហមជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ហើយត្រូវធ្វើដំណើរចេញពីភូមិបឹងវែង ឃុំដំរីពួន ឆ្ពោះមកឃុំអង្គរទ្រេត រួចឡើងជិះកាណូតមកកាន់ច្បារអំពៅ ក្រុងភ្នំពេញ ដើម្បីបន្តដំណើរតាមផ្លូវរថភ្លើងបន្ត។ គ្រួសារខ្ញុំត្រូវអង្គការចាត់តាំងឱ្យចុះនៅតំបន់ស្វាយដូនកែវ ខេត្តពោធិ៍សាត់។ ពេលចុះពីលើរថភ្លើង អង្គការបានបែងចែកសមាជិកគ្រួសារខ្ញុំតាមផ្នែកផ្សេងៗគ្នា។ បងប្រុស បងស្រីខ្ញុំដែលមិនទាន់មានគ្រួសារត្រូវចូលក្នុងកងចល័តស្រួច និងបងស្រីខ្ញុំពីរនាក់ដែលមានគ្រួសារហើយ ត្រូវទៅធ្វើការក្នុងសហករណ៍។ ចំណែកខ្ញុំត្រូវចូលក្នុងកងកុមារ ដែលត្រូវបែកពីម្តាយរបស់ខ្ញុំ។ ជាសំណាងល្អសម្រាប់ខ្ញុំ ពេលធ្វើការក្នុងកងកុមារចល័ត...

ខ្ញុំធ្លាប់ឆ្លងកាត់ប្រាំសម័យកាលមកហើយ

គ្រួសារខ្ញុំស្នាក់នៅក្នុងខ្ទមស្លឹកនាជាយក្រុងភ្នំពេញ ក្នុងអំឡុងពេលដែលកម្លាំងខ្មែរក្រហមទទួលបានជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីនោះភ្លាមៗ ខ្ញុំបានឃើញប្រជាជនទូលបង្វេចដើរតាមថ្នល់មុខផ្ទះខ្ញុំ ដែលស្ថិតនៅម្ដុំស្ទឹងមានជ័យ។ ដោយសារការងឿងឆ្ងល់ ខ្ញុំក៏ដើរចេញទៅសាកសួរ ចម្លើយតបមកវិញគឺ «កងទ័ពរំដោះបានដេញប្រជាជនដែលកំពុងរស់នៅម្ដុំផ្សារថ្មីចេញ ឱ្យផុតរយៈពេលបីថ្ងៃសិន ដើម្បីបោសសម្អាតទីក្រុងភ្នំពេញ»។ ចម្លើយដែលខ្ញុំបានឮ ធ្វើឱ្យចិត្តខ្ញុំមិនទាន់អស់ចម្ងល់ ក៏ចាំស្ទាក់សួរកងទ័ពពាក់អាវខ្មៅ ស្ពាយកាំភ្លើង និងមានវ័យប្រហែលជា១៣ឆ្នាំថា «សមមិត្ត គេនាំគ្នាចេញ     លន់ៗហ្នឹងគេទៅណាវិញ?»  កងទ័ពខ្មែរក្រហមបានតបខ្ញុំថា «មិត្តបង មិនបាច់ចេញទៅណាទេ ព្រោះមិត្តបងស្ថិតក្នុងវណ្ណៈអធន»[1]...

កួយ សៀង៖ ករណីបាត់បងប្រុស កួយ សឿន លេខាស្រុកត្រពាំងរូង

«ឱ្យតែបងខ្ញុំមកវិញ ខ្ញុំធ្វើបុណ្យបីយប់បីថ្ងៃ» មូលហេតុគឺ «ទីមួយគឺខ្ញុំអត់មានឪពុកម្តាយ, ទីពីរខ្ញុំព្រាត់បងប្រុសខ្ញុំជាយូរមកហើយ និងទីបីគឺចង់ជួបជុំ​​​​​​​គ្នា ឱ្យតែអ្នកស្គាល់ខ្ញុំសូមអញ្ជើញទាំងអស់ ដើម្បីឱ្យគ្រប់គ្នាស្គាល់ថាខ្ញុំក៏នៅមានបងប្រុស»។ នេះជាសំដីរបស់ កួយ សៀង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលបានបាត់បង់សមាជិកគ្រួសារទាំងអស់ចំនួន៧នាក់ ក្នុងរបបខ្មែរក្រហម។ កម្មាភិ   បាលខ្មែរក្រហមបានចោទប្រកាន់ថា ក្រុមគ្រួសាររបស់ សៀង ជាប់និន្នាការនយោបាយ ដែលត្រូវចាប់យកទៅកម្ទេច និងមួយចំនួនទៀតបានបាត់ខ្លួនដោយមិនដឹងមូលហេតុ និងមិនបានទទួលដំណឹងអ្វីសោះរហូតមកដល់ពេលបច្ចុប្បន្ន។  ខាងក្រោមនេះ គឺជាការរៀបរាប់រឿងរ៉ាវ បទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហមរបស់...

ឌុច សុភាព ហៅ ភេន ៖ ពីជនបដិវត្តន៍ដ៏ស្មោះត្រង់ ក្លាយទៅជាអ្នកទោសផ្នែកនិន្នាការនយោបាយ

ខ្ញុំឈ្មោះ ឌុច សុភាព ហៅ ភេន[1] អាយុ៥០ឆ្នាំ(២០០៤) មានទីកន្លែងកំណើត និងរស់នៅបច្ចុប្បន្នក្នុងភូមិទួល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម(សព្វថ្ងៃដូរមកខេត្តត្បូងឃ្មុំ)។ ខ្ញុំមានឪពុកឈ្មោះ ឌុច និងម្តាយឈ្មោះ ផៃ គាត់ទាំងពីររស់នៅក្នុងសង្កាត់ចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម[2]។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់ និង ស្រីចំនួន៥នាក់។ ខ្ញុំជាកូនស្រីទី៤ក្នុងគ្រួសារ។ ឪពុកម្តាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងមានវណ្ណៈភាពជាកសិករកណ្ដាលថ្នាក់ក្រោម។...

ឌីន ឆៃវ៉ន ហៅ រ៉េន ៖ យុទ្ធនារីបដិវត្តន៍

ក្រោយពីខ្មែរក្រហមទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយ ខ្មែរក្រហមបានសុំយាងសម្ដេចព្រះ នរោត្តម សីហនុ ដែលគង់នៅក្រៅប្រទេសឱ្យមកកាន់ប្រទេសកម្ពុជាវិញ[1]។ ខណៈនោះ អង្គការខ្មែរក្រហម ទើបចាប់ផ្ដើមគ្រប់គ្រងបានប្រទេសថ្មី ហេតុនេះមិនទាន់បានរៀបចំកងទ័ពឱ្យបានត្រឹមត្រូវនោះឡើយ។ ឌីន ឆៃវ៉ន ហៅ រ៉េន ក្នុងនាមជាយុទ្ធនារីកងទ័ពខ្មែរក្រហម គឺអង្គភាពបានបញ្ជូន រ៉េន ឱ្យទៅចាំទទួលសម្ដេចឪនៅឯព្រលានយន្តហោះពោធិ៍ចិនតុង។ កងទ័ពជាច្រើនបានមកឈររង់ចាំទទួលសម្ដេចព្រះ...

ឌុល ថាត៖ ប្រធានក្រុមសេដ្ឋកិច្ច ភូមិភាគបូព៌ា

  អតីតជានារីអង្គការបដិវត្តន៍[1]ខ្មែរក្រហម ដែលបានទទួលភារកិច្ចជាជំនួយការយុវជនឃុំស្វាយឃ្លាំង និងជាអ្នកឃោសនាឱ្យស្រ្តីជនជាតិចាមក្នុងឃុំស្វាយឃ្លាំងកាត់សក់ខ្លី ដើម្បីងាយស្រួលធ្វើស្រែចម្ការ ដូចជាដកសំណាបឬស្ទូងស្រូវជូនអង្គការបដិវត្តន៍ជាដើម។​ ឌុល ថាត មានចិត្តសប្បាយរីករាយ ក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួន ដែលធ្លាប់ជ្រុលខ្លួនចូលរួមបម្រើការឱ្យរបបខ្មែរក្រហម ដើម្បីចងក្រងជាឯកសារទុកបង្រៀនដល់យុវជនជំនាន់ក្រោយ មុនពេលគាត់ស្លាប់។    ថាត បានបន្ថែមទៀតថា រឿងរ៉ាវនៃការឆ្លងកាត់ក្នុងរបបខ្មែរក្រហមបានផ្ទុកក្នុងខ្លួនរបស់គាត់ជាច្រើនឆ្នាំកន្លងមកហើយ។ នៅពេលដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាមកសួរនាំ គាត់ពិតជាសប្បាយរីករាយក្នុងការចែករំលែកបទពិសោធន៍ជាអ្នកបដិវត្តន៍។ ការចែករំលែករបស់គាត់ក៏ជាចំណែកមួយក្នុងការជួយទប់ស្កាត់ អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍[2] និងរារាំងកុំឱ្យមានអំពើឃោរឃៅកើតឡើងសារជាថ្មី។ ខ្ញុំឈ្មោះ ឌុល ថាត[3]  ឈ្មោះហៅក្រៅ...

ម៉ក់ សំ៖ បើសិនជាប្អូនខ្ញុំនៅរស់ ពិតជាវិលមករកម្តាយ

«បានស្គាល់អត្ដចរិតរបស់ខ្លួន គឺមានចិត្តស្រាល ឆេវឆាវ ឆាប់ខឹង ចំពោះបង»[1] នេះគឺជាសំដីរបស់ ឡុញ សោ ហៅ ភា[2] ដែលបានសរសេរឆ្លើយតបនូវសំណួរក្នុងប្រវត្តិរូបបដិវត្តន៍របស់ខ្លួនជូនអង្គការ។ តែបន្ទាប់ពីចូលបដិវត្តន៍ ភា បានកែប្រែអត្ដចរិតរបស់ខ្លួន ព្រោះខ្លួនបានយល់ពីមាគ៌ាគោលនយោបាយរបស់បក្ស ដែលបក្សបានពន្យល់ណែនាំ។ ភា បានសរសេរបន្ថែមថា «បងស្រីខ្ញុំឈ្មោះ សំ គាត់ចេះសុភាពរាបសារ រាក់ទាក់ចំពោះអ្នកបដិវត្តន៍ គាត់មិនដែលធ្វើអ្វីច្រងេងច្រងាងនោះឡើយ។ បងស្រីខ្ញុំ ចេះណែនាំចំពោះរូបខ្ញុំឱ្យខិតខំធ្វើការងារជូនអង្គការបដិវត្តន៍...