ព្រំ ឈឿន ៖ ពីកងកុមារក្លាយជាយុទ្ធជនយាមទ្វារមន្ទីរស-២១
ព្រំ ឈឿន [1]ចូលបដិវត្តន៍ក្នុងថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៥ នៅមន្ទីរ១៣ក សំរោង ភាគពិសេស ដែលបានបោះទីតាំងនៅតំបន់១៥ចាស់។ អ្នកនាំ ព្រំ ឈឿន ចូលបដិវត្តន៍មានឈ្មោះ មាស តួនាទីជាប្រធានមន្ទីរ១៣ក ភាគពិសេស។ មូលហេតុដែលនាំឱ្យ ព្រំ ឈឿន ចូលបដិវត្តន៍ក៏ព្រោះតែមានការឈឺចាប់ និងពួកវណ្ណៈជិះជាន់ ដែលតែងតែធ្វើបាបមកលើប្រជាជនយ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត។ ឃើញដូច្នេះហើយបានជា ព្រំ...
កៅ សំអូន ហៅ សារ៉ាវុធ ប្រធានរោងចក្របាវដូនទាវ
កៅ សំអូន ហៅ សារ៉ាវុធ[1] ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៧៧ រួចបញ្ជូនមកកាន់មន្ទីរសន្តិសុខស-២១[2]។ តាមរយៈឈ្មោះ ចិន សឿន ជាអ្នកសង្ខេបចម្លើយសារភាពរបស់ សារ៉ាវុធ ជូនថ្នាក់លើ និង ជាអ្នកសួរចម្លើយផ្ទាល់[3] បានបញ្ជាក់ថា ខ្លួនបានសួរសង្កត់ឱ្យ សារ៉ាវុធ និយាយអំពីបញ្ហាក្បត់, បញ្ជាក់ពីមូលហេតុនាំឱ្យជាប់ខ្សែសង្វាក់ពីមួយទៅមួយ និង បញ្ជាក់ឈ្មោះអ្នកដែលបានជាប់ទាក់ទងធ្វើសកម្មភាពកសាងកម្លាំងក្បត់ក្នុងជួរបដិវត្តន៍។ លើសពីនេះ ចិន...
នារីពេទ្យបដិវត្តន៍មន្ទីរព-១ ផ្នែកព្យាបាលកុមារ និង សម្រាលកូន
ក្នុងរបបខ្មែរក្រហម អង្គការបានចាត់ទុកកសិករក្រីក្រគឺជាអ្នកបដិវត្តន៍ដ៏ស្អាតស្អំបំផុត។ កសិករក្រីក្រជាមនុស្សដែលមានប្រវត្តិរូបស្អាតស្អំ និង គ្មានជាប់និន្នាការនយោបាយអ្វីពីមុនមកឡើយ។ យោងតាមឯកសារ I02807 ជាប្រភេទឯកសារផ្នែកពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ភី ហៅ អាង ធ្វើការនៅមន្ទីរពេទ្យបដិវត្តន៍សម្រាប់កុមារ និង សម្រាលកូនព-១ នៃក្រសួងសង្គមកិច្ច បានបង្ហាញយ៉ាងលម្អិតថា អាង មានគ្រួសារស្ថិតក្នុងឋានៈកសិករកណ្ដាលក្រោម ធ្វើស្រែចម្ការ និង មានជីវភាពខ្វះខាត។ លើសពីនេះ អង្គការក៏ធ្វើការវាយតម្លៃលើអត្តចរិត អាង ថា...
ធុច លីមហ៊ត កងចល័តនេសាទភូមិភាគពាយ័ព្យ
ធុច លឹមហ៊ត[1] ភេទប្រុស អាយុ២៥ឆ្នាំ (១៩៧៧) កើតនៅភូមិរំដួល ឃុំស្វាយប៉ោ ស្រុកសង្កែ តំបន់៤។ ឪពុកម្តាយរបស់ លឹមហ៊ត គឺជាឈ្នួញទិញអង្ករយកទៅលក់នៅតាមតំបន់ទន្លេសាប។ កាលពីកុមារភាព លឹមហ៊ត អាយុ៩ឆ្នាំ ឪពុកម្តាយបានបញ្ជូនឱ្យចូលរៀននៅសាលាបឋមសិក្សាអ៊ុត្ដសាលា។ ពេលឡើងថ្នាក់ទី៧ ត្រូវបន្តការសិក្សានៅវិទ្យាល័យបាត់ដំបង និង ថ្នាក់ទី៦ ប្តូរមករៀននៅវិទ្យាល័យអ៊ាបឃុតរយៈពេលមួយឆ្នាំ ក៏ផ្លាស់ទៅខាងវិទ្យាល័យបាត់ដំបងវិញ។ ឆ្នាំ១៩៧០ លឹមហ៊ត រៀនថ្នាក់ទី៥...
ឪពុកខ្ញុំ បានបង្រៀនកូនចៅឱ្យដាំដើមគ និង ចេះលះបង់ជូនអង្គការ
ហាក់ ម៉ាត់[1] អាយុ៥២ឆ្នាំ (ក្នុងឆ្នាំ២០០១) មានតួនាទីជាអធិការនគរបាលស្រុកក្រូចឆា្មរ និង រស់នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ)។ ម៉ាត់ បានផ្ដល់បទសម្ភាសឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ដីពីការចងចាំនៃរឿងរ៉ាវដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ជាពិសេសការលត់ដំខ្លួន និងលះបង់សម្ភារជូន អង្គការដើម្បីប្ដូរយកវណ្ណៈស្អាតស្អំ។ ម៉ាត់ បាន រំឭកថា «ខ្ញុំមិនបានដឹងពីដើមហេតុអ្វី បានជាមានកម្លាំងខ្មែរក្រហមកើតឡើង? ស្រាប់តែសុខៗ ឃើញកងកម្លាំងខ្មែរក្រហមចូលមកត្រួតត្រាក្នុងភូមិខ្ញុំរស់នៅ។ ខ្ញុំចងចាំបានថា...
រឿងរ៉ាវនៅក្នុងភូមិ គួរតែមានសរសេរ ចងក្រងថែរក្សាទុក ឲ្យក្មេងជំនាន់ក្រោយបានដឹង
មជ្ឈមណ្ឌលឯកសារកម្ពុជា[1]បានសម្ភាស និងរៀបចំវេទិកាជាច្រើនក្នុងសហគមន៍ជនជាតិចាម ជាពិសេស ភូមិស្វាយឃ្លាំង ដែលមហាជនស្គាល់ និង មានភាពព្រឺព្រួចចំពោះព្រឹត្តិការងើបបះបោរប្រឆាំងជាមួយខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩។ ការងើបបះបោរប្រឆាំងជាមួយទាហានខ្មែរក្រហម គឺមកពីការគាបសង្កត់លើសេរីភាពនៃការគោរពសាសនា និងការចាប់យកប្រជាជនដែលមានចំណេះដឹងក្នុងភូមិស្វាយឃ្លាំងយកទៅសម្លាប់ ដោយគ្មានហេតុផល។ បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាចំណែកមួយដ៏មានសារសំខាន់ចំពោះការថែរក្សាប្រវត្តិសាស្រ្តទុកសម្រាប់យុវជនជំនាន់ក្រោយបានរៀនសូត្រ និងជាផ្នែកមួយនៃការទប់ស្ដាត់អំពើប្រល័យពូជសាសន៍។ ស្មាន កាជិ[2] ភេទប្រុស អាយុ៥៥ឆ្នាំ (ក្នុងឆ្នាំ១៩៩៩) បានរៀបរាប់ថា ការថែរក្សាទុកនូវប្រវត្តិសាស្រ្តរបស់ជនជាតិចាមក្នុងភូមិស្វាយឃ្លាំង ពីហេតុការបះបោរគួរចងក្រង ថែរក្សាទុកសម្រាប់យុវជនជំនាន់ក្រោយដើម្បីរៀនសូត្រ ឈ្វេងយល់ និងដឹងពីប្រវត្តិសាស្រ្តក្នុងសហគមន៍របស់ខ្លួន។...
មេពួកផ្នែកវាស់ស្ទង់ មន្ទីរវ-៦៦
ឯកសារលេខ J០០១០១[1] ដែលផ្នែកក្របមុខបានបង្ហាញពីឈ្មោះ ខែម ហ៊ួត[2] មាននាទីជាមេពួក ផ្នែកវាស់ស្ទង់ មន្ទីរ វ-៦៦ និង បានចូលក្នុងបក្ស សេ-អ៊ី-អា[3] នៅខែសីហា ឆ្នាំ១៩៧៦។ ជនសង្ស័យជាច្រើនក្នុងរបបខ្មែរក្រហម ត្រូវអង្គការចោទប្រកាន់ថា បក្ខពួក សេ-អ៊ី-អា ជាខ្មាំង និងត្រូវចាប់យកទៅសម្លាប់ជាបន្តបន្ទាប់។ ទំព័របន្ទាប់នៃឯកសារគឺឃើញសរសេរសេចក្ដីរាយការណ៍ជូនអង្គការអំពីប្រវត្តិផ្ទាល់ខ្លួនរបស់ ខែម ហ៊ួត និងក្រុមគ្រួសារ សកម្មភាពចូលបដិវត្តន៍...
សា អៃស៊ះ ៖ បើមានសំឡេងក្មេងយំ នឹងត្រូវដាក់គ្រាប់បែកកម្ទេចទាំងទូក
ឆ្នាំ១៩៧៣ ជនជាតិចាមចាប់ផ្ដើមឡើងតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពខ្មែររំដោះ (ខ្មែរក្រហម) ដែលបានធ្វើការគាបសង្កត់លើជំនឿសាសនា និងការអនុវត្តប្រពៃណី វប្បធម៌តាមសហគមន៍ ដូចជាការថ្វាយបង្ខំក្នុងមួយថ្ងៃប្រាំដង និងការសូត្រគម្ពីរកូអានជាដើម។ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ១៩៧៣ មកដល់ពាក់កណ្ដាលឆ្នាំ១៩៧៤ ជនជាតិចាមយ៉ាងហោចណាស់ ៣០០ នាក់ ក្នុងស្រុកក្រូចឆ្មារ ត្រូវកងទ័ពរំដោះចាប់ខ្លួន។ អ្នកដែលត្រូវចាប់ គឺសុទ្ធតែជនជាតិចាមដែលមានចំណេះដឹងជ្រៅជ្រះ ជាមេដឹកនាំសាសនា ជាពិសេសគឺជាតួន(គ្រូ) បង្រៀនផ្នែកគម្ពីរកូអាន និងអ្នកដែលមានធនធាន អ្នកជំនួញ ក្នុងសហគមន៍1។ ឆ្នាំ១៩៧៥...
ខ្វេន ង៉ុក ហៅ ឡេង៖ លេខាវរសេនាតូច៥០២ តំបន់១០៥ ភូមិភាគឦសាន
នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកភូមិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ទៅជា៦ភូមិភាគ ដែលក្នុងនោះមាន៣២តំបន់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យភូមិភាគនីមួយៗត្រូវយកខេត្តចំនួន២ មកបូកបញ្ចូលគ្នា ឬខេត្តខ្លះគ្រាន់តែកាត់ស្រុកមួយ ឬច្រើនពីខេត្តដទៃមកបញ្ចូលគ្នា។ ភូមិភាគ និង តំបន់សុទ្ធតែត្រូវដាក់លេខសម្គាល់។ ក្នុងមួយភូមិភាគ ត្រូវចែកចេញជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកចេញជាស្រុក និងសហករណ៍។[1] តំបន់១០៥ គឺស្ថិតនៅក្នុងភូមិភាគឦសាន ដែលមានប្រធានភូមិភាគឈ្មោះ ម៉ែន សាន ឈ្មោះបដិវត្តន៍ន៍ ណៃ សារ៉ាន់ ហៅ យ៉ា[2]...
ស្មាន តីយ៉ុម៖ ខ្មែរក្រហម ធ្វើឱ្យយាយកើតជំងឺឆ្អឹងខ្នងកោង
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំទទួលដំណឹងពីឪពុករបស់ខ្ញុំថាយាយ ស្មាន តីយ៉ុម[1] ដែលត្រូវម្តាយមីងរបស់គាត់ បានដើរដួលនឹងទ្វារបន្ទប់ទឹក បង្កឱ្យមានរបួសជាំមុខនឹងហើមក្បាលផ្នែកខាងស្ដាំ ឈឺមួយចំហៀងខ្លួន និង ធ្វើឱ្យគាត់កាន់តែពិបាកក្នុងការធ្វើដំណើរ ស្របពេលដែលឆ្អឹងខ្នងរបស់គាត់កោងក្នុងកំឡុងពេលគាត់កើតជំងឺកូវីត១៩។ កូនចៅរបស់យាយរួមទាំងខ្ញុំ មិនបានគិតអ្វីច្រើនទេចំពោះការកើតជំងឺឆ្អឹងខ្នងកោង គ្រាន់តែគិតថាប្រហែលជាគាត់មានអាយុច្រើន មិនរឹងមាំ ការដួលរបស់គាត់មកពីរមិនបានប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ។ ក្រោយពីដួល ភ្នែកខាងស្ដាំរបស់យាយត្រូវងងឹតមើលអ្វីមិនឃើញ ប៉ុន្ដែគាត់លាក់បាំងមិនចង់ឱ្យកូនចៅព្រួយបារម្ភ នាំតែអស់ថវិកាក្នុងការព្យាបាល។ ក្នុងថ្ងៃទី៩ ខែធ្នូ...
លួន ឡំ ហៅ វ៉ាន៖ សមាជិកអនុសេនាធំ៧១២
នៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ការស្រាវជ្រាវរកខ្មាំងបង្កប់ផ្ទៃក្នុងបានក្លាយជាកិច្ចការចម្បងរបស់ខ្មែរក្រហម។ ខ្មែរក្រហមបានបញ្ចុះបញ្ជូលអ្នកភូមិឱ្យចេះស៊ើបការណ៍ពីគ្នាទៅវិញទៅមក ដោយប្រើប្រាស់ពាក្យស្លោកថា «ត្រូវចេះតាមដានគ្នាទៅវិញទៅមក និង ត្រូវរាយការណ៍ជូនអង្គការ»។ មធ្យោបាយផ្សេងៗទៀតដែលខ្មែរក្រហមប្រើក្នុងការស្វែងរកចាប់ខ្លួនខ្មាំងបង្កប់រួមមាន ត្រូវមានឈ្លបយកការណ៍ របាយការណ៍ពីអ្នកយកការណ៍ ការធ្វើប្រវត្តិរូបផ្ទាល់ខ្លួនជាញឹកញាប់ និងចម្លើយសារភាព។[1] នៅក្នុងទំព័រទី៧ រហូតដល់ទំព័រ៣៤ នៃឯកសារលេខ J០០០៤០[2] តម្កល់ក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញពីសំណេរសេចក្ដីរាយការណ៍ ជូនអង្គការខ្មែរក្រហម អំពីប្រវត្តិសកម្មភាពក្បត់របស់ឈ្មោះ លួន ឡំ ហៅ វ៉ាន[3]...

