ហេង ស៊ីម៖ អតីតកងចល័ត
ក្នុងឆ្នាំ១៩៧៥ ស៊ីម ត្រូវបានខ្មែរក្រហមបង្ខំឲ្យផ្សឹក រួចបញ្ចូនចេញពីស្រុកថ្ពងទៅកាន់ទីក្រុងភ្នំពេញ ដើម្បីឲ្យចូលរួមធ្វើការងារក្នុងកងចល័ត។ ក្នុងកងចល័តមានប្រជាជន និងអតីតកងទ័ពខ្មែរក្រហមសរុបប្រហែល១០០០នាក់ ដែលមានប្រធានកងចល័តឈ្មោះ កែវ ប៉ាន់ និងអនុប្រធានឈ្មោះ ប៉ិច ផាន។ ឈ្មោះ ហេង ស៊ីម[1] ភេទប្រុស អាយុ៦៨ឆ្នាំ។ ស៊ីម មានស្រុកកំណើតនៅក្នុងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃ ស៊ីម...
ផាន់ ផៃ៖ កងកុមារ(មើលចម្ការទុរេន និងសាវម៉ាវនៅកំពត)
នៅឆ្នាំ១៩៧៧ ផៃ ត្រូវបានខ្មែរក្រហមជ្រើសរើសចេញពីកងកុមារក្នុងភូមិម្លូរ ទៅចូលរួមជាមួយកងកុមារទឹកឈូ ក្នុងខេត្តកំពត ហើយ ផៃ មានតួនាទីធ្វើស្មៅក្នុងចម្ការទុរេន និងសាវម៉ាវ។ ផាន់ ផៃ[1] ភេទប្រុស អាយុ៦០ឆ្នាំ។ សព្វថ្ងៃ ផៃ មានមុខរបរធ្វើចម្ការ។ ផៃ មានស្រុកកំណើតនៅក្នុងភូមិម្លូរ ឃុំស្រែចែង ស្រុកឈូក(សព្វថ្ងៃស្រុកជុំគិរី) ខេត្តកំពត។ បច្ចុប្បន្ន ផៃ រស់នៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ...
ឈួន ឆុន៖ បាត់ដំណឹងប្អូនចំនួន៤នាក់ នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៧
ក្រោយថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ ឆុន ត្រូវបានកងទ័ពខ្មែរក្រហម ប្រកាសឲ្យជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិកំណើតនៅខេត្តតាកែវ។ ប៉ុន្តែក្រោយមក ក្រុមគ្រួសាររបស់ ឆុន ត្រូវបានជម្លៀសចេញពីខេត្តតាកែវ ទៅកាន់ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់បន្តទៀត។ ឆ្នាំ១៩៧៧ ឆុន បានបែកជាមួយបងប្អូនទៅធ្វើការងារតាមកងចល័តរៀងខ្លួន ហើយបាត់ដំណឹងប្អូនៗចំនួន៤នាក់រហូតដល់បច្ចុប្បន្ន។ ឈ្មោះ ឈួន ឆុន[1] ភេទប្រុស អាយុ៧១ឆ្នាំ។ ឆុន មានស្រុកកំណើតនៅក្នុងភូមិតាសំ...
ម៉ម រ៉េត៖ បានឃើញសាកសពកុមារពីរនាក់
នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ រ៉េត បានដើរចល័តចេញពីស្រុកឱរ៉ាល់ ទៅធ្វើការងារនៅក្នុងស្រុកអមលាំង ខេត្តកំពង់ស្ពឺ ទើបប្រទះឃើញសាកសពកុមារពីរនាក់ ត្រូវបានចងដាក់ក្នុងបាវក្រចៅ បណ្ដែតតាមទឹក។ ឈ្មោះ ម៉ម រ៉េត[1] ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ រ៉េត មានស្រុកកំណើតនៅក្នុងភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន រ៉េត រស់នៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង...
ម៉ុក សែម៖ ហូបបាយជាមួយលៀសអស់រយៈពេលជិតបីឆ្នាំ
នៅចន្លោះឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ សែម មិនត្រូវបានប្រើឲ្យធ្វើការងារធ្ងន់ធ្ងរ ហួសកម្លាំងនោះទេ ប៉ុន្តែ សែម មិនទទួលបានរបបអាហារគ្រប់គ្រាន់ ។ ជាពិសេស សែម ត្រូវបានខ្មែរក្រហមឲ្យហូបបាយជាមួយលៀសស្ទើររៀងរាល់ថ្ងៃអស់រយៈពេលជិតបីឆ្នាំ។ ឈ្មោះ ម៉ុក សែម[1] ភេទស្រី អាយុ៦៤ឆ្នាំ។ សព្វថ្ងៃជាស្រ្តីម៉េម៉ាយ រស់នៅម្នាក់ឯង និងមានមុខរបរធ្វើចម្ការ ដាំដំឡូង។ សែម មានស្រុកកំណើតនៅក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់...
ស ផល៖ អនុវរសេនាតូចក្នុងកងពលលេខ២២១
នៅ១៩៧៧ ផល ត្រូវបានខ្មែរក្រហម ជ្រើសរើសឲ្យចូលធ្វើជាកងទ័ព ក្នុងកងពលលេខ២២១។ ក្រោយហ្វឹកហាត់អស់រយៈពេល៤ខែ ផល ត្រូវបាន អៀង ផាន ជ្រើសរើសបន្តឲ្យចូលកងនារីពិសេសក្នុងកងបាញ់កាំភ្លើងធំ ហើយមានតួនាទីជាអនុវរសេនាតូច ក្នុងកងពលលេខ២២១។ ឈ្មោះ ស ផល[1] ភេទស្រី អាយុ៧១ឆ្នាំ។ សព្វថ្ងៃ ផល ប្រកបមុខរបរធ្វើចម្ការ ដាំពោត សណ្ដែក និងដំឡូង។ ផល...
ជន ម៉ៃ៖ អតីតកងកុមារ ក្នុងភូមិតាំងសំរោង
ក្រោយខ្មែរក្រហមបានទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ម៉ៃ ត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយ ដោយចាត់ចូលក្នុងកងកុមារ រួចជម្លៀសចេញពីភូមិអូរមុខទឹក ឃុំព្រៃរំដួល ឲ្យទៅធ្វើការងារនៅភូមិតាំងសំរោង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ជន ម៉ៃ[1] ភេទស្រី អាយុ៥៨ឆ្នាំ។ សព្វថ្ងៃមានមុខរបរធ្វើស្រែ និងធ្វើចម្ការដាំដំឡូង។ ម៉ៃ មានស្រុកកំណើតនៅក្នុងភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន...
គុយ យ៉ុន៖ កុមារដឹកជញ្ជូនសម្លៀកបំពាក់សាកសពក្នុងរបបខ្មែរក្រហម
នៅឆ្នាំ១៩៧៨ យ៉ុន ត្រូវបានខ្មែរក្រហមប្រើឲ្យបររទេះគោដឹកជញ្ជូនសម្លៀកបំពាក់សាកសព ដែលខ្មែរក្រហមបានវាយសម្លាប់រួច ហើយសម្លៀកបំពាក់ទាំងអស់ត្រូវយកទៅបោកទុកចែកឲ្យប្រជាជននៅតាមសហករណ៍។ ឈ្មោះ គុយ យ៉ុន[1] ភេទប្រុស មានអាយុ៥៨ឆ្នាំ។ សព្វថ្ងៃ យ៉ុន ប្រកបមុខរបរជាកសិករ។ យ៉ុន មានទីកន្លែងកំណើតនៅក្នុងភូមិសំរោង ឃុំផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ យ៉ុន មានឪពុកឈ្មោះ មូល...
ទ្រៀវ ណាគ្រី៖ អ្នកមើលកូនឲ្យចៅហ្វាយស្រុកអង្គរជ័យ
ស្រុកអង្គរជ័យ ជាស្រុកមួយស្ថិតក្នុងខេត្តកំពត ក្នុងភូមិភាគនិរតី ដែលគ្រប់គ្រង់ដោយ ឈិត ជឿន ហៅ តា ម៉ុក។ ក្នុងឆ្នាំ១៩៧៨ ណាគ្រី ត្រូវបានម្ដាយមីងថ្លៃ យកទៅឲ្យមើលថែកូនរបស់ចៅហ្វាយស្រុកអង្គរជ័យ។ ឈ្មោះ ទ្រៀវ ណាគ្រី[1] ភេទស្រី អាយុ៦២ឆ្នាំ។ សព្វថ្ងៃមានមុខរបរជាកសិករ។ ណាគ្រី មានស្រុកកំណើតនៅក្នុងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន...
ឈិត ឆេង៖ ជាងកាត់ដេរនៅឃុំលាច ស្រុកភ្នំក្រវ៉ាញ
ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ឆេង បានធ្វើជាជាងកាត់ដេរសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងភូមិ ឃុំ ស្រុក និងសម្រាប់កងទ័ពខ្មែរក្រហម។ ឆេង ធ្វើការងារនៅក្នុងការដ្ឋានមួយក្នុងឃុំលាច ស្រុកលាច ខេត្តពោធិ៍សាត់ ស្ថិតនៅតំបន់៦ ក្នុងភូមិភាគពាយ័ព្យ ដែលប្រធានការដ្ឋានកាត់ដេរស្រុកលាច ឈ្មោះ តា ថាស ។ ឈ្មោះ ឈិត ឆេង[1] ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃ ឆេង...
ថៃ នេន៖ ជាងកាត់ដេរសម្លៀកបំពាក់ នៅឃុំលាច ក្នុងតំបន់៦ ភូមិភាគពាយ័ព្យ
នៅចុងខែមីនា ឆ្នាំ១៩៧៧ នេន ក្រុមគ្រួសារ និងជនជាតិដើមភាគតិចព័រមួយចំនួនត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ដើរដោយថ្មើរជើងមកកានឃុំលាច ស្រុកភ្នំក្រវ៉ាញ ហើយ នេន និងជនជាតិដើមភាគតិចព័រពីរនាក់ទៀត ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាជាងកាត់ដេរសម្លៀកបំពាក់ពណ៌ខ្មៅ សម្រាប់កងទ័ពខ្មែរក្រហម និងប្រជាជន។ ថៃ នេន[1] ភេទស្រី អាយុ៦៥ឆ្នាំ ជាជនជាតិដើមភាគតិចព័រ។ នេន មានស្រុកកំណើតនៅក្នុងភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។...

