ភាពស្រេកឃ្លានបានធ្វើឲ្យអ្នកភូមិក្លាយជាអ្នកទោស
នៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ ក្នុងភូមិដែល ប៊ូច រស់នៅចាប់ផ្ដើមកើតមានទុក្ខលំបាក និងភាពស្រេកឃ្លានកាន់តែខ្លាំង។ អ្នកភូមិទាំងអស់ រួមទាំង ប៊ូច បានធ្លាក់ខ្លួនឈឺ និងស្គមស្គាំងខ្លាំងព្រោះត្រូវធ្វើការងារធ្ងន់ ដោយគ្មានអាហារបរិភោគគ្រាប់គ្រាន់ រហូតអ្នកភូមិមួយចំនួនត្រូវលួចដាំបាយ ដុតដំឡូងហូប តែត្រូវបានអង្គការចាប់បាន ហើយជាប់ឈ្មោះជាអ្នកទោសភ្លាមៗ។ ឈ្មោះ យ៉ួស ប៊ូច ភេទប្រុស អាយុ៦៣ឆ្នាំ[1]។ មានមុខរបរធ្វើចម្ការ ដាំពោត និងដំឡូង។ មានស្រុកកំណើតនៅក្នុងភូមិទួល...
ពេន ហន៖ អតីតយោធាខ្មែរក្រហម
ពេន ហន បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហមនៅអាយុ១៥ឆ្នាំ។ ហន បានចូលរួមក្នុងសមរភូមិប្រយុទ្ធ និងបានឆ្លងកាត់រឿងរ៉ាវដែលមានគ្រោះថ្នាក់ស្ទើរបាត់បង់ជីវិត។ ពេន ហន ភេទប្រុស អាយុ៦៦ឆ្នាំ[1] មានមុខរបរធ្វើចម្ការ។ ហន មានស្រុកកំណើតនៅភូមិបឹងព្រៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហន មានឪពុកឈ្មោះ ហ៊ុន ពេន (ស្លាប់)...
ជនជាតិព័រត្រូវបាត់បង់ប្រពៃណីទំនៀមទម្លាប់ តាំងពីសម័យខ្មែរក្រហម
ជនជាតិដើមភាគតិចពរតាំងតែសម័យសង្គមមកតែងតែគោរពតាមប្រពៃណីរបស់ដូនតាខ្លួនដែលបានបន្សល់ទុកឲ្យយ៉ាងខ្ជាប់ខ្ជួន បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ប្រទេស ប្រពៃណីទនៀមទម្លាប់ទាំងប៉ុន្មានក៏ត្រូវបាត់បង់ជារើយៗជាបន្តបន្ទាប់នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះបន្តមកដល់បច្ចុប្បន្នយើងនេះ។ តឹក ហ៊ឹម ភេទស្រី អាយុ៦៨ឆ្នាំ ប្រកបរបរធ្វើចម្ការ សព្វថ្ងៃរស់នៅភូមិទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហ៊ឹម មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ហ៊ឹម មានឪពុកឈ្មោះ តឹក (ស្លាប់)ម្ដាយឈ្មោះ សូរ ហ៊ួយ (ស្លាប់)។ ហ៊ឹម...
ប្អូនស្រីបីនាក់ត្រូវបានរថគ្រោះបើកកិនស្លាប់
អេង បានកើតក្នុងគ្រួសារមួយដែលមានឪពុកម្ដាយ និងមានបងប្អូនជាច្រើនរស់នៅជួបជុំគ្នាដោយសុខសុភមង្គលពេញបរិបូរណ៍។ ថែមទាំង ជាគ្រួសារមួយដែលមានជីវភាពធូរធារតាំងពីឆ្នាំ១៩៥៥។ រហូតដល់សម័យខ្មែរក្រហម គ្រួសាររបស់ អេង ត្រូវរស់នៅព្រាត់ប្រាសគ្នា ហើយប្អូនស្រី៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងពេលកើតមានសង្រ្គាម។ ឈ្មោះ ប៊ុន គឹមអេង ភេទស្រី អាយុ៦៩ឆ្នាំ និង មានមុខរបរធ្វើចម្ការ។ អេង មានស្រុកកំណើតនៅក្នុងភូមិអន្លង់ក្រូច ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលកកោះ ឃុំប្រម៉ោយ ស្រុកវាលវែង...
ភាពអត់ឃ្លានធ្វើឲ្យក្មេង៣នាក់ក្បង់ដីហូបជំនួសបាយ
ឈ្មោះ យ៉ួស ផុន ភេទស្រី មានអាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិថ្មោង ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ននេះ ផុន រស់នៅភូមិស្រែតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ផុន មានឪពុកឈ្មោះ យ៉ុស សេះ (ស្លាប់)និង ម្ដាយឈ្មោះ កែវ ភី (ស្លាប់)។ ផុន...
អនុប្រធាននារីស្រែអំបិលក្លាយជាលេខាស្រុកសំឡូត
ណុប ងឹម ភេទស្រី អាយុ៧៤ឆ្នាំ[1] មានមុខរបរធ្វើចម្ការ និងសព្វថ្ងៃរស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ងឹម មានស្រុកកំណើតនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកឈ្មោះ ណុប យី (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ ង៉ែត (ស្លាប់)។ ងឹម មានបងប្អូនបង្កើតចំនួន៨នាក់ (ស្រី៤នាក់) ងឹម...
កងទ័ពឈរជើងនៅកោះសេះក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩
កោះសេះ គឺជាកោះមួយក្នុងចំណោមកោះ និងកូនកោះទាំង៦៤របស់ប្រទេសកម្ពុជា។ កោះសេះមានទីតាំងនៅក្នុងឈូងសមុទ្រថៃចំណុះឲ្យឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ កោះសេះមានចម្ងាយ១.៥គីឡូម៉ែត្រប៉ែកខាងត្បូងកោះថ្មី និងប្រហែល៩គីឡូម៉ែត្រពីឃុំរាម ខេត្តព្រះសីហនុ។ កោះសេះមាន៤.៥គីឡូម៉ែត្រពីកោះត្រល់។ កោះសេះ មានផ្ទៃដី ៧.៥គីឡូម៉ែត្រការ៉េ (បណ្តោយ៤.៤គីឡូម៉ែត្រ ទទឹង១.៨-៤.៤គីឡូម៉ែត្រ និងមានឆ្នេរ ១៥គីឡូម៉ែត្រ)។ ក្នុងរបបខ្មែរក្រហម ជាពិសេសអំឡុងពេលសង្រ្គាមកម្ពុជា-វៀតណាម ខ្មែរក្រហមបានប្រើកោះសេះជាបន្ទាយកងទ័ព ប៉ុន្តែបច្ចុប្បន្ន កោះនេះគ្មានមនុស្សរស់នៅនោះទេ ខណៈច្រាំងសមុទ្រភាគច្រើនសម្បូរទៅដោយ ព្រៃកោងកាង។ លាង បៀ...

