Tag: មេក វិន

ឆែម គិះ ៖ ខ្ញុំតែងតែសំងំលួចយំនឹកដល់ឪពុកម្ដាយ នៅក្នុងជំនាន់ខ្មែរក្រហម

ឆែម គិះ[1] ភេទ​ស្រី​ អាយុ៦០​ឆ្នាំ មាន​ទី​កន្លែង​កំណើត​​នៅ​ក្នុង​ភូមិ​រំ​ដេង ឃុំ​ខ្នារពោធិ៍​ ស្រុក​សូទ្រ​និគមខេត្ត​សៀម​រាប​។ គិះ​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។ គិះ​ បាន​​រំឭកពី​ប្រវត្តិការ​​តស៊ូ​របស់​ខ្លួន​កា​ល​ពី​សម័យ​ខ្មែរ​ក្រហម​​ថា៖​ “កាល​ពី​កុមារ​ភាព​ ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ​ ដោយ​សារ​ជីវភាព​​គ្រួសារ​​ជួប​ការ​លំបាក​។ សម័យ​នោះ​ គ្រួសារ​ខ្ញុំ​ក្រី​ក្រ​ណាស់​រកអាហារ​​ហូប​ចម្អែត​ក្រពះ ​បានត្រឹម​​តែ​មួយ​ពេលៗ​តែ​ប៉ុណ្ណោះ​។​ ខ្ញុំ​មាន​បង​ប្អូនបង្កើត​​ចំនួន​ប្រាំ​នាក់ ហើយ​ខ្ញុំ​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ​។ ឪពុក​ម្ដាយ​ ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​ចិញ្ចឹម​កូន​ទាំង​ប្រាំ​នាក់​។​...

ណង ឈឿង៖ បដិវត្តន៍ខ្មែរក្រហមធ្វើឲ្យខ្ញុំឃ្លាតពីឪពុកម្តាយជារៀងរហូត

ណង ឈឿង[1] ​ភេទ​ប្រុស​ អាយុ៦៩​ឆ្នាំ​​ មាន​​ស្រុក​កំណើត​នៅ​ភូមិ​ក្នុង​ ឃុំ​ស្វាយ​រំពារ​ ស្រុក​កំពង់​លែង​ ខេត្ត​កំពង់​ឆ្នាំង។ ឈឿង​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ទំនប់​លើ​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​​ ឈឿង​ បាន​និយាយ​ថា៖ ​«មុន​​ឆ្នាំ​១៩៧០ ​ប្រជាជនបាន​​​រស់​នៅ​ដ៏​ល្អ​ប្រសើរ​ និង​មាន​ភាព​​សម្បូរ​សប្បាយ​ ​នៅ​ក្នុង​ស្រុក​ភូមិកំណើត​​​របស់​ខ្ញុំ​។​ លុះ​​ដល់​ឆ្នាំ​១៩៧០​ ប្រទេស​កម្ពុជា​ទាំង​មូល​ត្រូវ​ធ្លាក់​ចូល​ក្នុង​ភ្លើង​​​សង្គ្រាម។ អំឡុង​ពេល​នោះ​ ​ខ្ញុំ​​​បាន​ឈប់​រៀន​​ត្រឹម​ថ្នាក់​ទី​៩​ ពី​សង្គមចាស់​​។​ កាល​ណោះ​...

មាស ពៅ ៖ ខ្ញុំបម្រើការក្នុងកងនារីដឹកជញ្ជូន

មាស​ ពៅ[1]​ ភេទស្រី​ អាយុ​៦៦​ឆ្នាំ​ មាន​​ស្រុក​​​កំណើត​​នៅ​​​ភូមិ​​តាំង​​បន្ទាយ​ ឃុំ​វាល​ពន់​​ ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ​។ បច្ចុប្បន្ន​​ ពៅ​ រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ពៅ​ បាន​និយាយ​រៀប​រាប់​ពី​​​ការ​តស៊ូ​ និង​បទ​ពិសោធន៍​របស់​ខ្លួន​​ក្នុង​សម័យ​ខ្មែរ​ក្រហមថា​៖ «ខ្ញុំ​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវ​ភាព​ធូរ​ធារ។ ខ្ញុំ​គឺជា​កូន​ពៅ ​ដែល​បាន​​រៀន​​​​ច្រើន​ជាង​គេ​​​ក្នុងចំណោមបង​ប្អូន​បង្កើត​​ចំនួន​៨នាក់។ ​បើ​ទោះជា​គ្រួសារ​​របស់​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​ក៏ដោយ​ ក៏​ការ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​មិន​ដែល​ខក​ខាន​នោះ​​ទេ​។​​ ឪ​ពុក​ខ្ញុំ​​​មិន​សូវ​​មាន​ពេល​ទំ​នេរ​ក្នុង​ការ​ជួយ​ធ្វើ​ស្រែ​ចម្ការប៉ុន្មាន​​ទេ​ ព្រោះ​គាត់មាន​តួនាទី​​ជា​ក្រុម​ប្រឹក្សា​ឃុំ ដែល​​មាន​​កាតព្វ​កិច្ច​​ត្រូវ​​ទៅ​ធ្វើ​ការ​ជា​ប្រចាំ​​។​ ​ ​នៅ​ក្នុងសម័យ​​​​សង្គមរាស្រ្ត​និយម​...

ខាំ នឿន៖ខ្ញុំជាន់មីន ពេលទទួលប្រជាជនមកពីជំរំភូណយ

ខាំ​ នឿន​[1] ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ទ័ព​ស្វាយ​ ឃុំ​ជប់​តាត្រាវ​ ស្រុក​អង្គរ​ធំ​ ខេត្ត​សៀម​រាប​។ នឿន​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​​។ នឿន​ បាន​រៀប​រាប់​ពីដំណើរ​នៃ​​​ការ​តស៊ូ​ និង​ទុក្ខ​លំបាករបស់​ខ្លួន​​ក្នុង​សម័យ​ខ្មែរ​ក្រហមថា​​៖ «កាល​ពី​កុមារ​ភាព​ ​ខ្ញុំ​រស់​នៅ​ក្នុង​គ្រួសារ​មួយ ​ដែល​មាន​ជីវភាព​មធ្យម​។ ខ្ញុំ​រៀន​បាន​តិច​តួច​ជាង​គេ​ ក្នុង​ចំណោម​ក្មេងៗ​នៅ​ក្នុង​ភូមិ​។​ ​​ឪពុក​ម្ដាយរបស់​ខ្ញុំ​​មាន​វ័យ​ចំណាស់ហើយ​​​មាន​កូនប្រុស​​តែ​២នាក់ទៀត​​​។ ​ខ្ញុំ​​សម្រេច​ចិត្ត​​ឈប់​រៀន ​ដើម្បី​​ជួយ​សម្រាល​បន្ទុក​គ្រួសារ​។​ នៅ​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​១៩៧០​...

ឈន សាអ៊ុន៖ សង្រ្គាមបន្សល់ទុកឲ្យខ្ញុំនូវពិការភាព

ឈន​ សាអ៊ុន[1]​ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ទី​កន្លែងកំណើត ​នៅ​​ភូមិ​ទួល​ក្រសា​ ឃុំ​ខ្ពប​តាងួន​​ ស្រុកស្ទឹង​ត្រង់​​ ខេត្ត​កំពង់​ចាម​។ បច្ចុប្បន្ន​ សាអ៊ុន​ ​រស់នៅ​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ​ ​ស្រុ​ក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​។ សាអ៊ុន បាន​និយាយ​រៀប​រាប់​ពី​ជីវិត​តស៊ូ​របស់​ខ្លួន​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ថា៖​ «កាល​ពីកុមារ​ភាព​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​ពី​សង្គម​ចាស់​។​ ខ្ញុំ​គឺ​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ​​កសិករ​។​ ការងារ​​ស្រែ​ចម្ការ​នៅ​ជំនាន់​នោះ​គឺជាប្រភពតែមួយគត់សម្រាប់ចិញ្ចឹម​ជីវិត​។​ នៅពេលដែលខ្ញុំ​​ទំនេរ​​ពី​ការ​សិក្សា​រៀន​សូត្រ​ ខ្ញុំ​ក៏​បាន​ជួយ​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ​ឪពុក​ម្ដាយ​ខ្ញុំ​​​ដែរ​។​ លុះ​ដល់​ឆ្នាំ​១៩៧០​ ប្រទេស​ជាតិ​ចាប់​ផ្ដើម​មាន​ភាព​វឹក​វរ​ដោយ​សារ​តែ​...

គង់ វ៉ាន់៖ ខ្ញុំដាច់ដៃម្ខាងដោយសារគ្រាប់មីន

គង់​ វ៉ាន់​[1] ភេទ​ប្រុស​ អាយុ​៦៨ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​បល័្លង្គ​ ឃុំ​ល្វែង​ឬស្សី​ ស្រុក​ជី​ក្រែង​ ខេត្ត​សៀម​រាប​។​ បច្ចុប្បន្ន​ វ៉ាន់ ​រស់​នៅ​ក្នុង​ភូមិ​ឃ្លាំង​កណ្ដាល​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ វ៉ាន់​ បាន​និយាយថា៖ «​កាល​ពី​កុមារ​ភាព ​ខ្ញុំ​សិក្សា​​រៀន​សូត្រ​នៅត្រឹម​ថ្នាក់​ទី​១០ នៅ​​សាលា​វត្ត ​ពី​សម័យ​សង្គម​ចាស់​។​ ជំនាន់​​នោះ​ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៣​នៅ​ក្នុង​​គ្រួសារ​។​ ​សម័យ​សង្គម​រាស្រ្ត​និយម​...

នោ រ៉ាមើស៖ ខ្ញុំពិការជើងដោយសារជាន់មីន

នោ រ៉ាមើស[1]​ ភេទ​ប្រុស អាយុ​៧០ឆ្នាំ មាន​ទី​កន្លែង​​កំណើត​នៅ​​ឃុំ​អូររាំង​ ស្រុក​អូររាំង​ ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ រ៉ាមើស ​រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​។ រ៉ាមើស បាន​និយាយ​ថា៖ «កាលពី​កុមារ​ភាព​ខ្ញុំ​ រៀនសូត្រ​​បាន​ត្រឹម​ថ្នាក់​ទី​៩ពី​សង្គម​​ចាស់។ គ្រួសារ​របស់​ខ្ញុំ​​ប្រកប​​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​​ចិញ្ចឹម​ជី​វិតរស់​នៅ​ប្រចាំ​ថ្ងៃ​​។ ឪពុក​របស់​ខ្ញុំ​ជាជន​ជាតិ​ព្នង ចំណែក​ឯ​ម្ដាយ​​ជា​ជន​ជាតិ​ខ្មែរ​។ នៅ​ក្នុង​ឆ្នាំ​១៩៧០ ខ្ញុំ​ត្រូវ​បាន​ឈប់​រៀន​ដោយ​សារ​មាន​ការ​ទម្លាក់​គ្រាប់​បែក​។ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ភូមិ​បាន​នាំ​គ្នា​ជីក​លេណដ្ឋាន​​ក្បែរៗ​ផ្ទះ​ ដើម្បី​ចូល​ទៅ​លាក់​ខ្លួន​ពី​ការ​ទម្លាក់​គ្រាប់​របស់​អាមេរិក​។...

តុន ឈិន៖ ខ្ញុំពិការជើងមួយម្ខាង

តុន ឈិន[1] ភេទ​ប្រុស អាយុ​៦២ឆ្នាំ មាន​ទី​កន្លែង​​កំណើត​នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប។ ឈិន សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ឈិន បាន​និយាយ​រៀប​រាប់​អំពី​រឿង​រ៉ាវ​ជីវិត​​តស៊ូ​របស់​ខ្លួន​នៅ​ជំនាន់​ខ្មែរ​ក្រហម​ថា៖​​ «​​​ខ្ញុំ​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រី​ក្រ​​។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​សម្រាប់​ទ្រ​ទ្រង់​ជី​វភាព​​ប្រចាំ​ថ្ងៃ​​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៥​នាក់​។ កាល​ពី​កុមារ​ភាព​ខ្ញុំ​មិន​បាន​រៀន​សូត្រនោះ​​ទេ ​ដោយ​សារ​តែ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត។ ការ​រស់​នៅ​ក្នុង​ភូមិ​ឃុំ​ខ្ញុំ​នៅ​ជំនាន់​នោះ​មិន​មាន​ភាព​​វឹក​វរ​ទេ ប្រជាជន​មាន​ការ​រស់​នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​។ ​នៅ​សម័យ​សង្គម​រាស្រ្ត​និយម ​សម្ដេចព្រះនរោត្តម សី​ហនុ​ តែង​តែយាង​​តាម​​​យន្ត​ហោះ​ទៅ​ទម្លាក់​ក្រណាត់​​នៅ​ក្នុង​ស្រុក​ក្រ​ឡាញ់ ខេត្ត​សៀម​រាប​​។...

សាង វទ្ធី៖ ខ្ញុំត្រូវគ្រាប់មីនចំកែវភ្នែកទាំងគូ

សាង វទ្ធី​ ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​​ត្រពាំង​ឈូក​ ស្រុក​គងពិសី​ ខេត្ត​កំពង់​ស្ពឺ​។ វទ្ធី​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ​ ឃុំ​ត្រពាំង​តាវ​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ វទ្ធី បាន​និយាយ​ថា៖ ​«​កាល​នៅ​ពី​កុមារ​ភាព​ ខ្ញុំ​រស់​នៅ​ជួប​ជុំ​ជា​មួយ​ក្រុម​គ្រួសារ​នៅ​ក្នុង​ស្រុក​កំណើត​។ ឪពុក​ម្ដាយ​ របស់​​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ កាល​ពី​កុមារ​ ខ្ញុំ​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៩​​ពី​សង្គម​។ កាលនោះ​ខ្ញុំរៀន​នៅ​សាលា​បឋម​សិក្សា​អង្គ​លំទង។ ខ្ញុំ​មាន​បង​ប្អូន​​បង្កើត​ចំនួន​៧​នាក់ ហើយ​ខ្ញុំ​ជា​កូន​ទី​៣​នៅ​ក្នុង​គ្រួសារ​។ ការ​រស់​នៅ​ក្នុង​ជំនាន់​សង្គម​រាស្រ្ត​និយម​...

ថាំ សែម៖ ជនមានពិការភាព

ថាំ សែម[1] ភេទប្រុស អាយុ៧២ឆ្នាំ មានស្រុកកំណើត នៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ បច្ចុប្បន្ន សែម រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ សែម បាននិយាយថា៖ «ខ្ញុំ​បាន​រស់នៅក្នុងគ្រួសារមួយ ដែលមានជីវភាពធូរធារ។ ឪពុកម្ដាយរបស់ខ្ញុំគឺ​ជា​ជនជាតិ​ចារាយ។ នៅជំនាន់សម្ដេចព្រះ នរោត្តម សីហនុ ឪពុករបស់ខ្ញុំ​បាន​បម្រើការ​ក្នុង​រាជ​ការ។ គាត់គឺជា​ជំទប់​ទីពីររបស់​ឃុំ ចំណែកឯម្ដាយខ្ញុំគឺជា​ស្រ្តី​មេ​ផ្ទះ​។​ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់។...

សៀន ភ្នំ៖ ជាន់មីនដាច់ជើង

សៀន ភ្នំ[1] ភេទ​ប្រុស​ អាយុ៦៥ឆ្នាំ មានទីកន្លែង​កំណើតស្ថិត​នៅ​ក្នុង​ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ភ្នំ​ បច្ចុប្បន្ន រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ។ សៀន ភ្នំ បាននិយាយថា៖ «ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៣​នាក់​ ក្នុង​នោះ​មាន​ស្រី​ចំនួន​២​នាក់​ និង​ប្រុស​១នាក់។ ​ខ្ញុំគឺ​ជា​កូន​ទី​៣ ​នៅ​ក្នុង​គ្រួសារ​។​ ឪពុកខ្ញុំឈ្មោះ លឿន មុត...