Tag: រតនគិរី

ដឹកជញ្ជូនស្រូវទាំងកូនខ្ចី

(រតនគិរី)៖  គឿន ភើត អាយុ ៩០ ឆ្នាំ សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ នៅពេលខ្មែរក្រហមបានគ្រប់គ្រងអំណាច បងថ្លៃរបស់ គឿន ភើត ត្រូវបានឃុំឃាំងនៅក្នុងគុក។ គាត់បានទៅតស៊ូជាមួយ តាឈួល តាប្លូម និង តាឌឿ សម្រាប់ការដោះលែងបងថ្លៃឈ្មោះ តាថួម។ ភើត តែងតែយកអាហារទៅឲ្យតាថួម...

របបខ្មែរក្រហមជារបបដ៏ឃោរឃៅ

(រតនគិរី) ៖ ខឺរ ស្ដាំង មានអាយុ៧៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នមានទីលំនៅ នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ខឺរ ស្ដាំង បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម គាត់បានឆ្លងកាត់ដោយលំបាកវេទនា ដោយសារតែអង្គការបានប្រើឲ្យគាត់ធ្វើការហួសកម្លាំង លុបបំបាត់សិទ្ធិសេរីភាព លុបបំបាត់ជំនឿ សាសនា ជាដើម។ របបខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា អង្គការបានឲ្យ ស្ដាំង ធ្វើការនៅក្នុងក្រុមថែសួន...

អ្នកមានចំណេះត្រូវចោទថាជាជនក្បត់

(រតនគិរី) ៖ ឈឺ មិន ភេទប្រុស មានអាយុ៧៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានរៀបរាប់ថា នៅអំឡុងរបបខ្មែរក្រហម អង្គការបានឲ្យគាត់នៅក្នុងកងសហករណ៍។ គាត់បាននៅក្នុងកងសហករណ៍នោះចំនួន២ឆ្នាំ នៅទីនោះ អង្គការបានឲ្យគាត់ហូបរួម ធ្វើការរួម និងស្នាក់នៅរួម។ ដំបូងឡើយអង្គការឲ្យគាត់ ច្រូតស្រូវ បុកស្រូវ និងរែងអង្ករ បន្ទាប់មកអង្គការបានឲ្យគាត់ជីកប្រឡាយ លើកភ្លឺស្រែ...

អង្គការបានបង្អត់អាហារខ្ញុំ

(រតនគិរី) ៖ ភិត ម៉ៅ ភេទស្រី មានអាយុ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នគាត់រស់នៅ ភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ម៉ៅ បានឆ្លងកាត់របបខ្មែរក្រហមយ៉ាងលំបាកវេទនាជាខ្លាំង ដោយសារកាលពីសម័យនោះគេបានប្រើឲ្យមនុស្សធ្វើការច្រើនម៉ោង មិនថាជាមនុស្សចាស់ ឬមនុស្សពេញវ័យ។ មនុស្សចាស់ ឬមនុស្សពេញវ័យគេឲ្យលើកភ្លឺស្រែ ភ្ជួរស្រែ លើកប្រឡាយ ធ្វើចម្ការជាសមូហភាព រីឯកុមារវិញឲ្យបោចស្មៅ កាប់ទន្ទ្រានខែត្រ រើសលាមកសត្វដើម្បីធ្វើជាជីដាក់ក្នងស្រែ។...

សម្លាប់សូម្បីតែក្មេង

(រតនគិរី) ៖ ឆឿង ពេស ភេទស្រី មានអាយុ៦៩ឆ្នាំ ជនជាតិភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពេស បានឆ្លងកាត់របបខ្មែរក្រហមយ៉ាងលំបាកវេទនា ដោយសារតែពេលនោះអង្គការបានប្រើប្រជាជនធ្វើការហួសកម្លាំង មិនថាចាស់ឬក្មេងទេ។ សម្រាប់មនុស្សចាស់ និងមនុស្សពេញវ័យ អង្គការបានឲ្យលើកភ្លឺស្រែ ភ្ជួរស្រែ លើកប្រឡាយ ធ្វើការជាសមូហភាព ចំពោះកងកុមារវិញអង្គការបានឲ្យជីកស្មៅ កាប់ទន្រ្ទានខែត្រ រើសអាចម៍គោដើម្បីយកទៅធ្វើជាជីទុកដាក់ក្នុងស្រែ។ នៅក្នុងរបបខ្មែរក្រហម...

ក្រុមស្មោះត្រង់

(រតនគិរី) ៖ ឈឹម មុត មានអាយុ៧៣ឆ្នាំ ភេទស្រី ជាជនដើមភាគតិចកាវែត មានបងប្អូនប្រាំនាក់ ប្រុសបីនាក់ ស្រីពីរនាក់ មុត ជាកូនទីបី សព្វថ្ងៃរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ឈឹម មុត ធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ដែលជារបបដ៏ខ្មៅងងឹត ធ្វើឲ្យប្រជាជនរស់នៅលំបាកវេទនាជាខ្លាំង ដោយសារកាលនោះខ្មែរក្រហមបានប្រើឲ្យប្រជាជនធ្វើការងារគ្មានពេលសម្រាក។ នៅអំឡុងពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា គាត់ត្រូវបានអង្គការប្រើឲ្យជីកគល់ឈើនៅក្នុងស្រែ ជីកដីធ្វើប្រឡាយ...