Tag: រតនគិរី

ជីកស្រះដើម្បីសម្លាប់មនុស្ស

(រតនគិរី)៖ ឃុត ស្រៃ មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរស់រានមានជីវិតពីរបបខ្មែរក្រហម និងម្តងទៀតនៅពេលដែលគាត់កាប់ឆ្ការព្រៃនៅតំបន់ភ្នំដងរែក ក្រោមការបញ្ជារបស់កងទ័ពវៀតណាម។ ឃុត ស្រៃ ស្ទើរតែបាត់​បង់​ជីវិតដោយមីនមិនទាន់ផ្ទុះនៅភ្នំដងរែក។ នៅមុនឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិស្រែអង្គ្រង ដែលជាភូមិកំណើតរបស់គាត់។ នៅឆ្នាំ ១៩៧៥ ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យធ្វើជាកងកុមារ បន្ទាប់មកជាកងចល័ត ដែលត្រូវធ្វើការងារតាមស្រែចម្ការ ដូចជាស្ទូងស្រូវ...

រម៉ាវ អូ៖ ប្រសិនបើហូបបាយបាន ធ្វើការក៏បានដែរ

(រតនគិរី)៖  «បើហូបបាយបាន ធ្វើការក៏បានដែរ» នេះជាពាក្យសំដីរបស់ប្រធានកងខ្មែរក្រហមបាននិយាយទៅកាន់សមាជិកកងកុមារនៅសម័យខ្មែរក្រហម។ រម៉ាវ អូ មានអាយុ ៥៥ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ រម៉ាវ អូ ធ្លាប់ធ្វើការនៅក្នុងកងកុមារនៅសម័យខ្មែរក្រហម ដោយត្រូវមើលថែទារកតូចៗនៅពេលដែលឪពុកម្តាយរបស់ទារកទាំងនោះត្រូវទៅធ្វើការតាមស្រែចម្ការ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវបញ្ចុកបបរ ងូតទឹកឲ្យទារក និងលួងនៅពេលដែលទារកទាំងនោះយំ។ បន្ទាប់ពីមើលថែទារកអស់រយៈពេលជិតមួយឆ្នាំ  ខ្មែរក្រហមបានបញ្ជូនគាត់ឲ្យទៅធ្វើការតាមវាលស្រែនៅខេត្តស្វាយរៀង។ បន្ទាប់មកទៀតគាត់ត្រូវទៅធ្វើការនៅខេត្តក្រចេះ ដែលនៅទីនោះ...

ឪពុកមាត្រូវបានសម្លាប់ដោយសារលួចដំឡូង

(រតនគិរី)៖  តាប នុត មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត និងបច្ចុប្បន្នជាកសិកររស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ បើតាមការរៀបរាប់របស់ តាប នុត នៅក្រោមរបបខ្មែរក្រហម វប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ត្រូវបានលុបបំបាត់។ ការរស់នៅនាសម័យនោះត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយគ្មានការជួញដូរ ឬចាយវាយលុយកាក់នោះទេ។ គាត់បានចាត់ទុករបបខ្មែរក្រហមជារបបមួយដែលឃោរឃៅ និងបានសម្លាប់ប្រជាជនស្លូតត្រង់ទាំងគ្មានទោស​កំហុស។ ប្រជាជននៅសម័យខ្មែរក្រហមត្រូវរស់នៅជាក្រុមតាមសហករណ៍ដោយរស់នៅរួម ហូបរួម និងធ្វើការរួម។ គាត់ត្រូវធ្វើការងារហួសកម្លាំង ដោយគ្មានការហូបចុក...

អ្នកដែលមានជំងឺមិនអាចទៅធ្វើការត្រូវបានសម្លាប់នៅសម័យខ្មែរក្រហម

(រតនគិរី)៖  ជូ វែ មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ កាលពីសម័យខ្មែរក្រហម គាត់បានចងចាំថា វត្ថុមានតម្លៃនិងសម្ភារផ្សេងៗ ត្រូវបានខ្មែរក្រហមដើរប្រមូលនៅតាមផ្ទះរបស់ប្រជាជន ដោយខ្មែរក្រហមបានអះអាងថានឹងទុកជារបស់រួម។  គាត់បញ្ជាក់ថា នៅសម័យនោះគ្មានការប្រើប្រាស់សម្ភារជាលក្ខណៈឯកជននោះទេ។ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចពីដូនតាត្រូវបានខ្មែរក្រហមលុបបំបាត់ និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការរស់នៅ។ ជូ វែ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យរស់នៅ និងធ្វើការជាក្រុមដែលហៅថា ក្រុមកុមារ ឬកងកុមារ...

គ្មានឱកាសជួបឪពុកជាលើកចុងក្រោយ

(រតនគិរី)៖  ហ្រម៉ាវ អៀន មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម គាត់បានរៀបរាប់ថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច​ទូទាំងប្រទេស ខ្មែរក្រហមបានជម្លៀសប្រជាជននិង​ក្រុមគ្រួសាររបស់គាត់ ដែលរស់នៅខេត្តរតនគិរី ឲ្យទៅរស់នៅខេត្តស្វាយរៀងវិញ។ នៅទីនោះមានភូមិមួយគាត់ហៅថា ក្រឡាប់ប៊ូស ជាទីកន្លែងដែលខ្មែរក្រហមបង្កើតសហករណ៍សម្រាប់ឲ្យប្រជាជនរស់នៅ ដោយមានការបែងចែកប្រជាជនឲ្យធ្វើការទៅតាមអាយុ និងភេទ។ នៅពេលទៅដល់ខេត្តស្វាយរៀង ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យធ្វើការងារតាមកងកុមារ។ គាត់ត្រូវដើរប្រមូលលាមកសត្វគោក្របី និងកាប់ទន្រ្ទានខេត្តយកបានចិញ្រ្ចាំ...

ឪពុកបានប្តូរជីវិតដើម្បីលួចដំឡូងឲ្យកូននិងប្រពន្ធបានហូប

(រតនគិរី)៖  កន់ត្រប់ ប៊ី មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ កន់ត្រប់ ប៊ី ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​បានរៀបរាប់ថា ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការដោយគ្មានពេលសម្រាក។ ជាទូទៅការងារទាំងនោះមានដូចជា កាប់ដី ស្ទូងស្រូវ ច្រូតស្រូវ ជីកប្រឡាយ លើកទំនប់ និងធ្វើស្រែចម្ការជាដើម។ ចំណែកការងារនៅក្នុងកងកុមារ គាត់ត្រូវដើរប្រមូលលាមកគោក្របី និងដើរកាប់ទន្រ្ទានខេត្តសម្រាប់ធ្វើជី។ របបខ្មែរក្រហមបានបំបែកបំបាក់ក្រុមគ្រួសាររបស់គាត់​ឲ្យព្រាត់ប្រាស...

អង្គការខ្មែរក្រហមចោទជាមនុស្សខ្ជិល នៅពេលតវ៉ាចំពោះការងារ

(រតនគិរី)៖  ពៀច លែង មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហម ពៀច លែង និងកុមារជាច្រើននាក់ទៀតត្រូវបានខ្មែរក្រហមរៀបចំឲ្យរស់នៅរួម ធ្វើការរួមនិងហូបរួមនៅក្នុងកងកុមារ។ ការងាររបស់កងកុមារមានដូចជា ដើរប្រមូលលាមកសត្វគោឬក្របីតាមវាលស្រែ និងលាមកមនុស្សនៅតាមផ្ទះ ដើម្បីធ្វើជាជីសម្រាប់ដាក់វាលស្រែ ដែលនាំឲ្យខ្មែរក្រហមទទួលបានទិន្នផលខ្ពស់។ ពៀច លែង ត្រូវបានផ្លាស់ប្តូរពីកងកុមារទៅធ្វើការនៅតាមក្រុមសហករណ៍  ដែលនៅទីនោះគាត់ត្រូវធ្វើស្រែស្ទូងស្រូវ និងច្រូតស្រូវជាដើម។...

ប្តីរបស់ខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់ដោយសារអំពៅមួយដើម

(រតនគិរី)៖  ក្លាយ ម៉ី មានអាយុ ៨០ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត ដែលសព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុក​ឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានរលឹកថានៅក្រោមរបបខ្មែរក្រហម គាត់បានរស់នៅក្នុងភូមិឡាម៉ឺយជាមួយគ្រួសារ ដែលកាលនោះខ្មែរក្រហមហៅថាសហករណ៍។ គាត់ត្រូវធ្វើការរួមជាក្រុមអស់រយៈពេលជាងមួយឆ្នាំ ទើបខ្មែរក្រហមជម្លៀសគាត់និងក្រុមគ្រួសារឲ្យទៅរស់នៅខេត្តស្វាយរៀង។ នៅទីនោះ ខ្មែរក្រហមបានបែងចែកឲ្យប្រជាជនធ្វើការទៅតាមវ័យ និងតាមភេទដែលបានកំណត់ ដែលមានភាពខុសគ្នាពីការរស់នៅក្នុងភូមិកំណើតរបស់គាត់។ ខ្មែរបានបែកចែងឲ្យប្ដីរបស់គាត់ទៅធ្វើការនិងរស់នៅក្នុងសហករណ៍ក្រុមបុរស ចំណែកគាត់គឺឲ្យទៅរស់នៅក្នុងសហករណ៍ក្រុមនារី។  នៅក្រុមបុរស ប្តីរបស់គាត់ត្រូវគាស់គល់ឈើនៅតាមវាលស្រែទាំងថ្ងៃទាំងយប់ដោយគ្មានការសម្រាកនិងហូបចុកបានគ្រប់គ្រាន់នោះទេ។ នៅថ្ងៃមួយប្តីរបស់គាត់ និងមិត្តម្នាក់បានលួចទៅកាច់អំពៅហូប។...

ស្ទើរតែនឹងស្លាប់ដោយសារខ្មែរក្រហមចោទថាខ្ជិល

(រតនគិរី)៖  ភឺច ហាម មានអាយុ ៧៥ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ដែលស្ទើរតែនឹងស្លាប់ដោយសារការចោទថា ខ្ជិលនៅពេលដែលគាត់មានជំងឺ។ នៅពេលដែលកងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ភឺច ហាម និងក្រុមគ្រួសារដែល​​កំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមនាំខ្លួនត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលគាត់ធ្វើដំណើរមកដល់ភូមិឡាម៉ឺយ ដែលជាភូមិកំណើត ខ្មែរក្រហម​​​​​​មិនបានឲ្យគាត់រស់នៅទីនោះទេ ផ្ទុយមកវិញខ្មែរក្រហមបានជម្លៀសគាត់និងក្រុមគ្រួសារឲ្យបន្តទៅរស់នៅឯខេត្តស្វាយរៀង។ នៅទីនោះ ប្រជាជនត្រូវបានខ្មែរក្រហមរៀបចំឲ្យរស់នៅជាក្រុមនៅតាមសហករណ៍...

កងចល័តជឿនលឿន

(រតនគិរី)៖  ចាន់ អាន មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នគាត់ប្រកបរបរជាកសិករនៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចាន់ អាន ធ្លាប់ជាសមាជិករបស់​កងចល័តជឿនលឿនម្នាក់នៅសម័យខ្មែរក្រហម។ ចាន់ អាន មានស្រុកកំណើតនៅប្រទេសឡាវ ដោយសារក្រុមគ្រួសាររបស់គាត់បានរស់នៅទីនោះក្នុងសម័យ លន់ នល់។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ នៅពេលត្រឡប់មករស់នៅស្រុកកំណើត ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ចូលធ្វើការតាមកងកុមារ និងឃ្វាលគោក្របីអស់រយៈពេលជាងបួនខែ។ ក្រៅពីឃ្វាលគោក្របី...

ប្អូនប្រុសទាំងពីរបានស្លាប់ដោយសារការអត់ឃា្លន

(រតនគិរី)៖  ឈើង អឿយ មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ អឿយ មានបងប្អូនប្រុសស្រីចំនួនបីនាក់។  គាត់គឺជាកូនបង និងជាកូនស្រីតែម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាអកុសល ឪពុកម្តាយ និងប្អូនៗប្រុសរបស់ អឿយ បានបាត់បង់ជីវិតនៅសម័យខ្មែរក្រហម និងដោយសារការអត់ឃ្លាន។ ឈើង អឿយ និងប្រជាជនខ្មែរទាំងចាស់ទាំងក្មេងត្រូវរស់នៅដោយការលំបាកវេទនា និងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក។...