អ៊ី រឿត៖ អតីតទាហានប៉ារ៉ានៅជំរំរិទ្ធិសែន
ខ្ញុំឈ្មោះ អ៊ី រឿត មានអាយុ៦២ឆ្នាំ និងមានស្រុកកំណើតនៅភូមិអន្លុងទ្រព្យ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ ខ្ញុំមករស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ ភូ អ៊ី បានស្លាប់ក្នុងរបបខ្មែរក្រហម ហើយម្តាយខ្ញុំឈ្មោះ យ៉ុន រស់នៅស្រុកថ្មគោល ។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនចំនួន៩នាក់ក្នុងគ្រួសារ។ កាលពីរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ១០ឆ្នាំ។ អង្គការឲ្យខ្ញុំរស់នៅក្នុងកងកុមារ...
ជំរំសាយអេច ឬហៅជំរំ៨៥
[1]ជំរំសាយអេច ឬហៅជំរំ៨៥ដែលបានបង្កើតឡើងដោយកងទ័ពខ្មែរក្រហម មូលហេតុដែលខ្មែរក្រហមបង្កើតជំរំនេះឡើងដើម្បីឲ្យប្រជាជនខ្មែរយើងដែលភៀសខ្លួនមករស់នៅក្នុងជំរំមួយនេះ ហើយជំរំនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពខ្មែរក្រហម។ ជំរំនេះមានទីតាំងស្ថិតនៅខាងលិចភ្នំតាង៉ុក ឬហៅឈ្មោះម្យ៉ាងទៀតភ្នំកាង៉ុក បើមើលតាមបណ្តោយព្រំដែនកម្ពុជា-ថៃមានភ្នំមួយខ្ពស់ដែលបែងចែកខណ្ឌសីមារវាងប្រទេសកម្ពុជា និងភាគខាងត្បូងស្រុកអារញ្ញប្រថេតប្រទេសថៃ ដែលមានចម្ងាយប្រហែលប្រមាណជាង៣៥គីឡូងម៉ែត្រ បច្ចុប្បន្ននេះភ្នំតាង៉ុកស្ថិតនៅក្នុងភូមិភ្នំព្រឹក ខេត្តបាត់ដំបង ភ្នំនេះបើយើងមើលពីខាងថៃមកវិញគឺជាប់នឹងខេត្តស្រះកែវប្រទេសថៃ។ បើក្រឡែកមកមើលនៅ[2]ទស្សវត្សរ៍ឆ្នាំ៨០ដែលទើបនឹងរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ភ្នំតាង៉ុកគឺជាភ្នំមួយខ្ពស់ដែលមានព្រៃឈើព័ទ្ធជុំវិញយ៉ាងខៀវស្រងាត់ហើយក៏ជាខ្សែបន្ទាត់ព្រំដែនខណ្ឌសីមារបស់ប្រទេសទាំងពីរគឺកម្ពុជា-ថៃ ហើយខាងកើតភ្នំជាដីរបស់ខ្មែរ ចំណែកឯខាងលិចជាដីរបស់ថៃ រីឯភ្នំតាង៉ុកមានជាប់ទាក់ទង់ទៅនឹងជំរំសាយអេចដែលប្រជាជនខ្មែរទៅបោះជំរំនៅជិតភ្នំនៅទីនោះ។ ការបង្កើតជំរំនេះឡើងសៀមបានជួលដីទៅឲ្យអង្គការសហប្រជាជាតិហៅកាត់(UN) ដើម្បីផ្តល់ជំនួយជូនដល់ជនភៀសខ្លួនខ្មែរយើងដែលមកជ្រកកោនក្នុងជំរំសាយអេចនេះ ហើយនៅក្នុងជំរំមានទាំងមន្ទីរពេទ្យ, សាលារៀនសម្រាប់ឲ្យក្មេងៗមកសិក្សារៀនសូត្រ ព្រមទាំងប្រជាជនខ្មែរយើងដែលនៅក្នុងជំរំសាយអេចនេះមិនពឹងផ្អែកទៅលើតែជំនួយពីអង្គការសហប្រជាជាតិទាំងស្រុងតែមួយមុខនោះទេ គឺប្រជាជនប្រកបមុខរបរខ្លះៗដែរដើម្បីជីវភាពប្រចាំថ្ងៃ។[3] នៅពេលដែលមានប្រជាជនជម្លៀសមកថ្មីៗគេចែកឬស្សី ឬឧបករណ៍ផ្សេងៗសម្រាប់ឲ្យសាងសង់ផ្ទះសម្រាប់រស់នៅទៀតផង...

