Tag: លី ដេវីត

បទពិសោធន៍ក្នុងកងចល័តនារី ក្នុងរបបខ្មែរក្រហម

ក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវបាន​បែងចែក​​ឲ្យ​ធ្វើការ​ក្នុង​កង​ផ្សេងៗពី​គ្នា ដោយ​យោង​ទៅ​តាម​អាយុ ភេទ និង​សមត្ថភាព​ការងារ។ កុមារ ត្រូវ​រស់នៅ និង​ធ្វើការ​រួមគ្នា​ក្នុង​កង​កុមារ ដែលត្រូវរស់នៅដាច់​ដោយឡែក​ពី​ឪពុកម្ដាយ។ មនុស្សវ័យ​ជំទង់ និង​ពេញវ័យ ត្រូវ​បាន​ខ្មែរក្រហមដាក់ឲ្យរស់នៅ​ក្នុងកងចល័តយុវជន-យុវនារី ដែល​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​ដូចជាដកស្ទូងស្រូវ, ​លើក​ទំនប់, និងជីក​ប្រឡាយ។ មនុស្សវ័យ​កណ្ដាល ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើការងារ​ក្នុងកងវ័យកណ្ដាល។ មនុស្ស​ចាស់​ដែល​មិន​អាច​ធ្វើការ​ធ្ងន់​បាន ត្រូវ​ចាត់តាំង​ឲ្យ​ធ្វើ​បង្គី និង​ឧបករណ៍​កសិកម្ម​ផ្សេងៗ​ទៀត​សម្រាប់​សហករណ៍។ ខាងក្រោមនេះ គឺជាការចែករំលែកពីបទពិសោធន៍របស់ សួន អ៊ន់ និង...

តាត់ ប៊ុនសុង រំឭកពីបទពិសោធន៍នៅកងកុមារ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ តាត់ ប៊ុនសុង[1] អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ តាត់ យិត និងម្ដាយឈ្មោះ អន សឹម ឪពុកម្ដាយខ្ញុំមានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ។ កាលនោះ សម្ដេចតាបានឲ្យប្រជាជនមករស់នៅតំបន់សម្បូរព្រៃ កាឡុង ដើម្បីការពារព្រំដែនកុំឲ្យប្រទេសជិតខាងឈ្លានពានយកទឹកដីរបស់យើង។ ពេលខ្ញុំមកដំបូងមានព្រៃច្រើន សម្ដេចតាបានចែកដីកាឡុង...

សារី ធី រំឭកពីការចងចាំក្នុងជីវិតដែលឆ្លងកាត់សង្គ្រាម

ខ្ញុំឈ្មោះ សារី ធី[1] អាយុ ៥៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ សារី និងម្ដាយឈ្មោះ សែម នួន មានបងប្អូនប្រុស ស្រី ចំនួន៣នាក់ ខ្ញុំជាកូនទី១។ នៅឆ្នាំ១៩៧០ មិនមានការទម្លាក់គ្រាប់បែកទេ ខ្ញុំធ្វើដំណើរដោយ ថ្មើរជើងទៅរស់នៅ ភូមិអូរននោងដែលស្ថិតនៅខាងកើតស្រុកសៀងប៉ាង រយៈពេល...

លាត ចន្ថា ឃើញកុមារជម្លៀសពេលនេះ ខ្ញុំនឹកចាំពីជីវិតរបស់ខ្ញុំកាលពីសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ លាត ចន្ថា[1] អាយុ ៥៣ ឆ្នាំ កើតនៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម​។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំជា ក្រុមប្រឹក្សាឃុំគគរ។ ឪពុកខ្ញុំឈ្មោះ លាត គង់ ម្ដាយឈ្មោះ សៅ រុន ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន ៦...

សាំ ម៉ាប់ រំឮកពីការចងចាំរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ សាំ ម៉ាប់[1] គឺជាអនុប្រធានភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បើទោះបីជាខ្ញុំបានរួចផុតសេចក្ដីស្លាប់ពីរបបខ្មែរក្រហម ខ្ញុំនៅចងចាំបានយ៉ាងល្អអំពីការប្រឈមបាត់បង់ជីវិតនៅក្នុងរបបនេះ។ ខ្ញុំបានកើតនៅក្នុងឆ្នាំ១៩៥៩ នៅភូមិក្រសាំងតាម៉ង ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី ចំនួន៧នាក់ ប៉ុន្តែជាអកុសល បងប្រុសរបស់ខ្ញុំ ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់​) នៅសាលាបឋមសិក្សាវត្តមហាខ្ញូង។ ខ្ញុំបានឈប់រៀន និងបានមកជួយការងារឪពុកម្ដាយដូចជា...

គង់ អ៊ីន កងផលិតថ្នាំព្យាបាល ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ គង់ អ៊ីន[1] អាយុ៦៨ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ខាត់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ (នៅសម័យសង្គមរាស្រ្តនិយម) និងម្ដាយឈ្មោះ យ៉ា ស្លាប់ដោយសារជំងឺសួត​។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ បងស្រីទី១ មានឈ្មោះ គង់ យ៉ាត, ទី២ គឺរូបខ្ញុំ ឈ្មោះ...

ភួង ស្រឿន រំឭកពីបទពិសោធន៍លើកទំនប់កែប្រែក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ភួង ស្រឿន[1] អាយុ ៦៧ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងភូមិព្រែកគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានឪពុក ឈ្មោះ ភួង បានស្លាប់ដោយសារជំងឺ នៅក្នុងឆ្នាំ១៩៧៣ និងមានម្តាយឈ្មោះ យឹម  បានសម្លាប់ ក្រោយសម័យខ្មែរក្រហម ដោយសារតែជំងឺ។ ខ្ញុំ មានបងប្អូន ចំនួន៤បងស្រីទី១ ភួង យឿន (ស្លាប់)...

ឆោម សាវុន អតីតកងចល័តវ័យកណ្ដាល

ខ្ញុំឈ្មោះ ឆោម សាវុន[1] មានអាយុ៧២ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការជាមួយនឹងស្វាមីដែលមានឈ្មោះ ឈឹម ជន ខ្ញុំមានកូនចំនួន៦នាក់។ ឪពុករបស់ខ្ញុំ មានឈ្មោះ ព្រាប ឆោម និងម្ដាយឈ្មោះឌុច ថូន។ ខ្ញុំមានបងប្អូន៧នាក់ ក្នុងនោះប្រុស២នាក់ និងស្រី៥នាក់។ ខ្ញុំបានចូលរៀនសូត្រនៅសាលាឫស្សីស្រុក តាំងពីសម័យសង្គមមកម្លេះ ហើយខ្ញុំរៀនបានត្រឹមថ្នាក់ទី៩...

ចេវ ផាត ចែករំលែកបទពិសោធន៍នៅកងចល័តនារីខ្មែរក្រហម

ខ្ញុំឈ្មោះ ចេវ ផាត[1] អាយុ៥៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។  ខ្ញុំរៀបការប្ដីឈ្មោះ ទូក ផៃ និងមានកូនប្រុសស្រីចំនួន៧នាក់។ ខ្ញុំមានឪពុកឈ្មោះ ចេវ និងម្ដាយឈ្មោះ ស៊ិន។ ខ្ញុំមានបងប្អូនចំនួន៧នាក់។ បងប្រុសទី១ មានឈ្មោះ សឿន, បងស្រីទី២ មានឈ្មោះ ម៉ី, បងប្រុសទី៣...

ឆៃ គ្រី រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ធាវ ឆៃគ្រី[1] អាយុ ៧១ឆ្នាំ  មានទីកន្លែងកំណើតនៅ ភូមិដំបងដែក  ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទិត ណៃហុង និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ រិទ្ធ ធាវ និងម្ដាយឈ្មោះ តាំង ឡាំង...

ទិន តាំ ប្រជាជនមូលដ្ឋាននៅក្នុងសម័យខ្មែរក្រហម

ទិន តាំ[1] អាយុ ៧១ឆ្នាំ មានទីកន្លែងនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានឪពុកឈ្មោះទាវ ទិន, ម្តាយឈ្មោះ ជា កុក និងជាកូនទី២ ក្នុងចំណាមបងប្អូន ៤នាក់។ សព្វថ្ងៃ តាំ រស់នៅក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ កាលពីកុមារភាព តាំ បានចូលសិក្សានៅសាលាបឋមសិក្សាព្រែកព្រះអង្គ...