សរ ឆៃអ៉ីម រំឭកពីការចងចាំនៅក្នុងសម័យខ្មែរក្រហម
សរ ឆៃអ៉ីម[1] មានអាយុ ៧០ឆ្នាំ, មានស្រុកកំណើត និងមានទីលំនៅ នៅក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឆៃអ៉ីម មានឪពុកឈ្មោះ ប៊ត និងមានម្តាយឈ្មោះ អុំ។ ឆៃអ៉ីម មានបងប្អូន សរុបចំនួន ៩នាក់ បងប្រុសទី១ឈ្មោះ ស្រ៊ាន់ បងស្រីទី២ឈ្មោះ ឡេង បងស្រីទី៣ឈ្មោះ លាង...
ជួន សារឿន អតីតកងចល័តសម័យខ្មែរក្រហម
ជួន សារឿន[1] មានអាយុ ៥៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើតនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានទីលំនៅនៅភូមិកោះកុក “ខ” ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារឿន មានឪពុកឈ្មោះ ជួន និងមានម្តាយឈ្មោះ សួន។ ឪពុកម្តាយរបស់សារឿន បានស្លាប់ដោយសារ តែជំងឺនៅក្រោយពេលដែលត្រូវបានរំដោះចេញពី របបខ្មែរក្រហម។ សារឿន មានបងប្អូនសរុប...
យិន យន់ រៀបរាប់ពីការចងចាំក្នុងការចូលជាទាហានតស៊ូ រហូតដល់ខ្មែរក្រហមបានដួលរលំ
យិន យន់[[1]] មានអាយុ ៥៧ (គិតត្រឹមឆ្នាំ ២០០២) មានស្រុកកំណើតនៅភូមិកោះថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យន់ មានឪពុកឈ្មោះ យិន យាន់ បានស្លាប់ដោយសារជំងឺ និងមានមា្តយឈ្មោះ សួន ណាន។ យន់ គឺជាកូនទី២ក្នុងចំណាមបងប្អូន៣នាក់ដែលបងមានឈ្មោះ យិន មាច និងប្អូនមានឈ្មោះយិនណយ។ នៅក្រោយពេលមានរដ្ឋប្រហារ លន់...
កើត ហេន រំឭកពីបទពិសោធន៍ដែលខ្មែរក្រហមបញ្ជូលខ្លួនទៅព្រៃស
ខ្ញុំឈ្មោះ កើត ហេន[1] អាយុ៧១ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើតនៅឃុំរកាគយ ស្រុកកងមាស ប៉ុន្តែផ្លាស់មករស់នៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ កង ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់ ដែលមានកូនទី១ មានឈ្មោះ សេន (ស្រី), កូនទី២ មានឈ្មោះ សន, កូនទី៣ មានឈ្មោះ ខ្សៀន (ស្រី),...
សេន ថេន រំឭកពីបទពិសោធន៍ជាពេទ្យកងទ័ពខ្មែរក្រហម
សេន ថេន[1] អាយុ៤៧ឆ្នំា (គិតត្រឹមឆ្នាំ ២០០២) មានទីកន្លែងកំណើត នៅភូមិអំពិល ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ថេម មានទីលំនៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ថេន មានបងប្អូនសរុប ៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្ត សីហនុ ប្រជាជនជាច្រើនបាននាំចេញទៅធ្វើបាតុកម្មនៅតាមទីរួមខេត្តនានា ដើម្បីទាមទារយកអំណាចមកថ្វាយសម្តេច...
តុង សុថាត់ រំឭកអំពីបទពិសោធន៍ជាគ្រូបង្រៀនក្នុងរបបខ្មែរក្រហម
ខ្ញុំមានឪពុកឈ្មោះ លេង វ៉ន និងម្ដាយឈ្មោះ ប៉ាច សៃអេង។[1] ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំរៀនបានថ្នាក់ទី៧ (សង្គមចាស់) នៅសាលាបឋមសិក្សាកំពង់ក្របី។ នៅដើមឆ្នាំ១៩៧០ ខ្ញុំបានបន្តការសិក្សា នៅអនុវិទ្យាល័យ ព្រះសីហនុ នៅទីរួមខេត្តកំពង់ចាម ។ ខ្ញុំបានស្នាក់នៅផ្ទះជាមួយអ្នកគ្រូខ្ញុំដែលស្ថិតនៅក្បែរមាត់ទន្លេ។ ក្នុងរយៈពេល៣ខែដំបូង ខ្ញុំតែងឃើញការធ្វើបាតុកម្មដង្ហែ តាមដងផ្លូវ និងក្រោយមកទៀតមានរដ្ឋប្រហារ លន់ នល់ កើតឡើង។ ខ្ញុំ...
ឌី ណៃស៊ីម រំឭកពីការចងចាំនៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឌី ណៃស៊ីម[1] ហៅយាយដិប មានអាយុ ៥៣ឆ្នាំ (គិតត្រឹមឆ្នាំ ២០០២) ខ្ញុំមានស្រុកកំណើតនៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងរស់នៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានប្ដីឈ្មោះ ខឹម ព្រំ រៀបការជាមួយគ្នានៅក្នុងឆ្នាំ ១៩៦៧។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ...
ប្រធានកងចល័តនារីលើកទំនប់ត្រួយចេក
ខ្ញុំឈ្មោះ ចូវ សុខគង់[1] ភេទស្រី អាយុ៧៥ឆ្នាំ អតីតប្រធានកងចល័តនារីទំនប់ត្រួយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្ននេះរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំមានឈ្មោះ ហែម ឆេង និងម្តាយឈ្មោះ ចូវ លី។ ខ្ញុំគឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅវ័យកុមារ ខ្ញុំរៀនដល់ថ្នាក់ទី១១ចាស់ នៅសាលាបឋមសិក្សាគគរ។ នៅឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមចូលមកដល់ភូមិចំការសាមសិប ហើយវត្តមាននៃកងទ័ពខ្មែរក្រហមបានធ្វើឲ្យមានការប្រយុទ្ធគ្នាពីសំណាក់ទាហានលន់ នល់។...
ឯក ម៉ារីសារឿន រំឭកពីការចងចាំដែលបានឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហម
ឯក ម៉ារីសាវឿន [1]អាយុ ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) មានស្រុកកំណើតនៅភូមិជ្រៃ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សាវឿន មានឪពុកឈ្មោះ ឯក ម៉ារី និងម្តាយឈ្មោះ សុខ ឈួន។ សាវឿន ជាកូនទី៣ ក្នុងចំណាមបងប្អូនចំនួន ៥នាក់ (ស្រី ១នាក់)។ សាវឿន មានប្រពន្ធឈ្មោះ សាវៀន...
កងចល័តវ័យកណ្ដាលខ្មែរក្រហម
ជ្រឹង អ៊ី[1]អាយុ៧៨ឆ្នាំ កើត និងរស់នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀបរាប់អំពីបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហម៖ «ខ្ញុំរៀបការប្រពន្ធឈ្មោះ យឹម យន់ ខ្ញុំមានកូនប្រុសស្រីចំនួន៧នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះជ្រឹង និងម្ដាយ អាង បងប្អូនប្រុសស្រីចំនួន២នាក់។ នៅឆ្នាំ១៩៧០ អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដង្ហែ ទៅទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមចូលនៅក្នុងភូមិ ទាហានលន់ នល់...
ស៊ុំ អាត៖ «រែកជីទាំងខ្លួនមានកូនខ្ចី ២ខែ»
ស៊ុំ អាត[1] ភេទស្រី មានអាយុ ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើតនៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស៊ុំ អាត មានទីលំនៅនៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម។ អាត បន្តរស់នៅជាមួយក្រុមគ្រួសារ នៅក្នុងភូមិរមាស តាំងពីកុមារភាព រហូតដល់មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ការរស់នៅក្នុងនៅតាមភូមិស្រុកក្រោយពេលធ្វើរដ្ឋប្រហារដំបូងៗ...

