Tag: លី ដេវីត

នាង មាន ៖ ខ្ញុំពិការ តែខ្ញុំមិនសោកស្តាយទេ

នាង មាន[1] ភេទស្រី អាយុ៦៧ឆ្នាំ​ មានទីកន្លែង​កំណើត​នៅក្នុងភូមិស្រែជា ឃុំសំឡាង ស្រុក​អង្គរ​ជ័យ​ ខេត្ដ​កំពត។ បច្ចុប្បន្ន នាង​ មាន​ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ នាង មាន បាន​និយាយថា៖ «ខ្ញុំជាកូនទី២ក្នុងចំណោម​បងប្អូនចំនួន​៦នាក់ (ស្រី៣នាក់ និងប្រុស​៣​​​នាក់​)។ កាលពី​កុមារ​ភាព​ខ្ញុំមិនបានរៀនសូត្រនោះទេ។ មុន​សម័យ​ខ្មែរក្រហម​ ក្រុមគ្រួសារ​របស់ខ្ញុំ​មាន​ជីវភាព​​ធូរធារ​ ពីព្រោះ​ឪពុកម្ដាយ​របស់ខ្ញុំ​មិនដែល​ខ្ចី​ស្រូវ និងខ្ចីបុល​អ្នកណា​នោះទេ​។ ក្រុមគ្រួសារ​របស់​ខ្ញុំ​មាន​ផ្ទះនៅស​មរម្យ...

ភិន ធា រៀបរាប់ការចងចាំពីបងឈ្មោះ ឈឹម ម៉ៃ ហៅស្រ៊ន

ភិន ធា អាយុ​ ៦៤ឆ្នាំ (គិតត្រឹមឆ្នាំ២០០២)​ មានស្រុកកំណើត និងអាសយដ្ឋាននៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានប្តីឈ្មោះឈឹម ឈុន ស្លាប់នៅក្នុងរបបខ្មែរក្រហម[1]។ នៅ ក្នុងសម័យសង្គមរាស្រ្តនិយម ភូមិរមាសនេះ ស្ថិត នៅក្រោយរដ្ឋបាលឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងអំឡុងពេល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០...

ឆន ឈុន រៀបរាប់ពីការចងចាំទាក់ទងនឹងឪពុក

ឆន ឈុន[1] ភេទស្រី អាយុ​ ៣៤ឆ្នាំ​(គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើត និងអាស័យដ្ឋានរស់នៅ នៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈុន មានឪពុកឈ្មោះ នូ ឆន និងមានម្តាយឈ្មោះ បៀន យែម។ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាប់សម្តេចព្រះនរោត្តម សីហនុនៅក្នុងខែមីនា​ ឆ្នាំ១៩៧០មក ប្រជាជននៅក្នុងភូមិបានចាប់ផ្តើមនាំគ្នាដង្ហែជាក្បួនបាតុកម្មទៅកាន់ទីរួមខេត្តកំពង់ចាម ដែលប្រជាជនជនទាំងអស់នាំគ្នាជួបជុំ នៅខាងមុខទីតាំងសាលាខេត្តកំពង់ចាម ដើម្បីធ្វើការប្រឆាំងនឹងការធ្វើរដ្ឋប្រហារមួយនេះ...

តស៊ូដើម្បីបដិវត្តន៍ ប៉ុន្តែចុងក្រោយស្លាប់ដោយសារតែបដិវត្តន៍

ហាច អេង[1] ភេទប្រុស អាយុ៧៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានភូមិកំណើត និងអាស័យដ្ឋានរស់នៅបច្ចុប្បន្ន នៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អេង មានឪពុកឈ្មោះ សេង ចន និងម្ដាយឈ្មោះ មុំ ឌិន ស្លាប់ក្នុងរបបខ្មែរក្រហមទាំង២នាក់។ អេង មានបងប្អូនប្រុសស្រីសរុបចំនួន៧នាក់ (ស្រី៥​ និងប្រុស៣) បងប្អូន៣នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្នុងអំឡុងពេលសង្រ្គាម...

ហែម វ័ន ប្រធានរោងបាយរួមខ្មែរក្រហម

ហែម វ័ន អាយុ៧៨ អតីតកងចល័តខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ រស់នៅក្នុងភូមិក្រូចសើច ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចែករំលែកសាវតារ និងបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម យ៉ាងដូច្នេះថា៖ «ខ្ញុំឈ្មោះ ហែម វ័ន កើតនៅភូមិស្កៀរក្ដី ឃុំភ្នៅ ស្រុកស៊ីធរ​កណ្ដាល ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន៣នាក់ (ប្រុស១ និងស្រី២)។ កាលនៅវ័យក្មេង ខ្ញុំទៅរៀនសូត្រនៅសាលាបឋមសិក្សាវត្តសំពៅផល និងបន្ដការសិក្សានៅវត្តមួយទៀតឈ្មោះ...

អ៊ុំ វេង រៀបរាប់ពីបងប្អូនជីដូនមួយឈ្មោះ ឆាយ គឹមលាង ដែលត្រូវបានខ្មែរក្រហមចាប់ខ្លួន

ខ្ញុំឈ្មោះ អ៊ុំ វេង[1] មានអាយុ៥៤ឆ្នាំ (នៅក្នុងកំឡុងពេលធ្វើបទសម្ភាសន៍ឆ្នាំ២០០២) ខ្ញុំមានស្រុកកំណើតនៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃខ្ញុំរស់នៅភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងសម័យខ្មែរក្រហមអ្វីដែលខ្ញុំចាំមិនអាចបំភ្លេចបាននោះគឺ ខ្ញុំត្រូវបានខ្មែរក្រហមកេណ្ឌទៅធ្វើការដល់ស្រុកព្រៃឈរ  ហើយត្រូវបានខ្មែរក្រហមប្រើឲ្យ លើកដីរៀបចំប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ ហើយនៅពេលដែលដល់រដូវត្រី ខ្ញុំនិងអ្នកភូមិមួយចំនួនទៀតត្រូវបានខ្មែរក្រហមឲ្យចុះទៅនេសាទត្រីដើម្បីដាក់ក្នុងរោងបាយ។ អ្វីដែលនឹកឃើញមួយទៀតពីរបបខ្មែរក្រហមគឺ បងប្អូនជីដូនមួយខ្ញុំរបស់ឈ្មោះ ឆាយ គឹមលាង ដែលជាអតីតប្រធានកងនៅកងពល៤៥០...

លី អ៊ីសា រៀបរាប់ពីជីវិតដែលបានឆ្លងកាត់ក្នុងសម័យសង្គ្រាម

ខ្ញុំមានឈ្មោះលី អ៊ីសា[1] កើតនៅក្នុងឆ្នាំ១៩៣៦ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងអំឡុងឆ្នាំ១៩៥៨ ខ្ញុំបានផ្លាស់ប្តូរមករស់នៅភូមិសោយ១ ឃុំបើស១ ស្រុកក្រូចឆ្មារ។ នៅពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុនៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានឃើញប្រជាជនជាច្រើនបានធ្វើបាតុកម្មទាមទារយកអំណាចឲ្យសម្តេចនរោត្តម សីហនុវិញ។ នៅក្នុងអំឡុងឆ្នាំ ១៩៧១-១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់ និងរំដោះតំបន់មួយចំនួននៅតាមជនបទប្រទេសកម្ពុជា។[2] នៅពេលដែលបានកងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ក្នុងភូមិឆ្នាំ១៩៧៣ ខ្មែរក្រហមបានឲ្យប្រជាជននៅក្នុងភូមិបង្កើតជាក្រុម «ប្រវាស់ដៃ»។​ នៅក្នុងអំឡុងពេលមានសង្រ្គាមស៊ីវិល ពីឆ្នាំ១៩៧០-១៩៧៥​ ប្រជាជនភាគច្រើនដែលរស់នៅតាមតំបន់រំដោះរបស់ខ្មែរក្រហមត្រូវបានរៀបចំឲ្យទៅជា...

ប្អូនប្រុសដែលត្រូវបានខ្មែរក្រហមចាប់ទៅមន្ទីរស-២១

សៀង ហ៊ុន[1] កើតនៅក្នុងឆ្នាំ ១៩៣៥ នៅក្នុងភូមិព្រែន ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហ៊ុន មានប្តីឈ្មោះ ប៊ូ ហ៊ន​ ប៉ុន្តែត្រូវបានស្លាប់នៅក្នុងឆ្នាំ១៩៨៣ ដោយសារជំងឺបូសថ្លើម។ សៀង ហ៊ុន មានឪពុកឈ្មោះ​ កែវ សៀង និងម្តាយមានឈ្មោះ អ៊ុច ទូច និងមានបងប្អូនប្រុសស្រី សរុបចំនួន ៨នាក់...

កូនស្រីម្នាក់ត្រូវបានសម្លាប់ និងកូនស្រីម្នាក់ទៀតបាត់ដំណឹង

នាងខ្ញុំមានឈ្មោះ នួន ឃុត[1] កើតឆ្នាំ១៩១៨ នៅភូមិបញ្ញជី ឃុំត្បូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។​ ខ្ញុំមានប្ដីឈ្មោះ ជី​ ជិន បានស្លាប់ក្នុងអំឡុងឆ្នាំ ១៩៩០។​ ខ្ញុំមានកូនសរុប ៤នាក់ ស្រី៣ តែនៅសល់តែម្នាក់ទេ ដោយកូនប្រុសបានស្លាប់តាំងពីមានអាយុ ៤ឆ្នាំ ហើយកូនស្រី ២នាក់ទៀតស្លាប់ក្នុងជំនាន់ខ្មែរក្រហម។ កូនស្រីបងបង្អស់របស់ខ្ញុំ ម្នាក់ឈ្មោះ ជិន វី...

ឈុំ គា រំឭកពីការចងចំាក្នុងរបបខ្មែរក្រហម

ខ្ញុំបាទឈ្មោះ ឈុំ​ គា កើតនៅក្នុងឆ្នាំ ១៩៥០​ នៅកោះលួង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។[1] ខ្ញុំបានរស់នៅកោះលួង​រហូតដល់ឆ្នាំ១៩៧៣។ នៅក្នុងឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានវាយរំដោះតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា​[2] ក្នុងនោះក៏មានតំបន់ដែលខ្ញុំបានរស់នៅ ហើយទ័ពខ្មែរក្រហម បានជម្លៀសប្រជាជនចេញពីភូមិស្រុករបស់ខ្លួនផងដែរ។ នៅពេលដែលខ្មែរក្រហមបានជម្លៀសប្រជាជននោះ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅភូមិខ្សាច់ប្រឆេះ ឃុំក្រូចឆ្មារ​ ស្រុកក្រូចឆ្មារ​។ ក្នុងពេលជម្លៀសនោះ ខ្ញុំបានឃើញប្រជាជនមួយចំនួនរត់ទៅទីរួមខេត្តកំពង់ចាម​ ដើម្បីគេចចេញពីការជម្លៀស​ និងសង្រា្គមផ្សេងៗ ពេលដែលរត់នោះប្រជាជនខ្លះប្រើប្រាស់ផ្លូវគោក​ និងប្រជាជនខ្លះទៀតសុខចិត្តហែលទឹកគេចចេញក៏មាន។...

យ៉ា ទាំ៖ ខ្មែរក្រហមចាប់ដាក់ក្នុងគុក ក្នុងរបបខ្មែរក្រហម

នៅក្នុងសម័យខ្មែរក្រហម មិនថាប្រជាជនខ្មែរ ខ្មែរ-អ៊ិស្លាម ឬពូជសាសន៍ណាឡើយ​ ដែល​រស់នៅក្នុង​ប្រទេសកម្ពុជា ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការងារហួសកម្លាំង, បង្អត់អាហារ, ធ្វើទារុណកម្ម និងចាប់ដាក់គុក ដោយយកហេតុផល​ ផ្សេងៗ តាមតែការនឹកឃើញរបស់កងកម្មាភិបាល ឬតាមការនឹកឃើញរបស់អ្នកដឹកនាំ តាមឃុំស្រុកនីមួយៗរបស់ខ្មែរក្រហម។ មន្ទីរសន្តិសុខរបស់ខ្មែរក្រហមមានជិត ២០០ កន្លែង ត្រូវបានបង្កើតឡើងទូទាំងប្រទេស សម្រាប់ទុកជាកន្លែងឃុំឃាំង, កន្លែងសួរចម្លើយ និងជាកន្លែងសម្លាប់។[1] ពាក្យ​ «មន្ទីរសន្តិសុខ» នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ជំនួយពាក្យ...