Tag: លី សុខឃាង

ឡុង អ៊ី៖ បណ្តោយតាមកម្មនិងព្រេងវាសនា

ឡុង អ៊ី[1] ភេទប្រុស អាយុ​៦១ឆ្នាំ​ មានទីកន្លែងកំណើតនៅភូមិថ្នល់ ឃុំត្រៀល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ បច្ចុប្បន្ន ឡុង អី រស់នៅស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ។​ ឡុង អ៊ី បាន​និយាយថា៖ «ខ្ញុំមានបងប្អូនខ្ញុំ​​៧នាក់​(ប្រុស៤នាក់និងស្រី៣នាក់)។ ខ្ញុំគឺជាកូនទី២។ កាលពីកុមារ​ភាពខ្ញុំមិនបានរៀន​សូត្រនោះទេ ដោយសារ​តែសង្គ្រាម។ ខ្ញុំបានចូលរៀនបន្ដិចបន្ដួច​នៅ​តាម​វត្ដ​អារាម។ ខ្ញុំអាន និងសរសេរបានបន្ដិចបន្ដួច​។​  គ្រួសាររបស់ខ្ញុំ​មាន​ជីវភាពក្រីក្រ ដោយ​ប្រកប​របរ​ធ្វើ​ស្រែ។...

សយ សាយ៖ អតីតកងទ័ពខ្មែរក្រហម

សយ សាយ[1]​ ភេទប្រុស អាយុ​៦៨ឆ្នាំ ​មានទីកន្លែង​កំណើតនៅ​ក្នុង​ភូមិស្វាយ​ចេក ឃុំ​ស្វាយ​ចេក ស្រុក​អង្គរធំ ខេត្ដសៀមរាប​។ បច្ចុប្បន្ន​ សាយ រស់នៅក្នុង​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ សាយ បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើត​​ចំនួន៧នាក់​ ដែលមាន​ប្រុសចំនួន៤នាក់ និង​ស្រី​ចំនួន​៣នាក់។ ​ខ្ញុំគឺ​ជា​កូនច្បង​នៅក្នុង​គ្រួសារ។​ កាលពីកុមារ​ភាព ខ្ញុំរៀនសូត្រ​បានតិចតួចណាស់ នៅ​​ត្រឹម​ថ្នាក់​កុមារដ្ឋាន។ ក្រុម​គ្រួសារ​របស់ខ្ញុំ​មានជីវភាពមិនសូវ​គាប់ប្រសើរនោះទេ។ យើង​ជួបប្រទះនូវការ​ខ្វះ​ខាត​នៅក្នុងឆ្នាំ​ខ្លះ ខណៈដែល​​ឆ្នាំ​ខ្លះក៏​បាន​​​​គ្រប់គ្រាន់ផ្នែកខាងជីវភាពរស់នៅប្រចាំថ្ងៃ។ ​នៅពេលដែលខ្ញុំ​បាន​ធំធាត់...

មល់ វី៖ ពិការភាពធ្វើឲ្យខ្ញុំលំបាករកអ្វីប្រៀបពុំបានទេ

មល់ វី[1] មាន​អាយុ​៥១ឆ្នាំ និង​រស់នៅក្នុងភូមិយាងខាងត្បូង​ ស្រុក​អន្លង់វែង បាន​និយាយ​ថា៖ «​ខ្ញុំមានបងប្អូនបង្កើតចំនួន​១៤នាក់ (ប្រុស​៧នាក់ និងស្រី​៧នាក់)។  ខ្ញុំ​បាន​មក​​កាន់​​តំបន់អន្លង់វែង​តាំង​ពី​អាយុ២០ឆ្នាំ អំឡុងឆ្នាំ​១៩៨៧-១៩៨៨ ដោយសារ​តែមានទំនាក់ទំនង​ជាមួយ​​ខ្មែរ​ក្រហម​។ បង​ស្រី​ជី​ដូន​​មួយ​របស់ខ្ញុំឈ្មោះ ថាន ​រស់នៅជាមួយខ្មែរក្រហម។  ខ្ញុំពិការដៃ​ម្ខាង​ នៅ​ពេល​ដែល​កង​ទ័ព​វៀត​ណាម​​​វាយប្រយុទ្ធ​ជាមួយខ្មែរក្រហម​។ ខ្ញុំ​មានបំណង​ថា​​ចង់​វិល​ត្រឡប់​ទៅ​ខាង​ក្នុង​​វិញ។ បន្ទាប់មក ទាហាន​​ម្នាក់ក៏បានចូលមក ហើយទម្លាក់កាំ​ភ្លើងទៅលើដី។ ទាហាននោះ​បានប្រាប់ថា​«ទុក​​កាំភ្លើង​ឲ្យ​ខ្ញុំ​បន្ដិច»។ ខ្ញុំក៏បានយកដៃ​លើក​កាំភ្លើងនោះឡើងហើយផ្ទុះតែម្ដង។ ការផ្ទុះ​បណ្ដាល​ឲ្យដៃ​របស់​​ខ្ញុំ​ពិការ​ម្ខាង ​នៅ​​ឯ​ចំណុច​ភូមិទួលប្រាសាទ​​...

ឡុង គឿន ៖ ខ្ញុំនៅសល់តែពិការភាព

ឡុង គឿន[1] ​ដែលមានវ័យ​៧៣ឆ្នាំ និងជាប្រជាជនម្នាក់នៅស្រុក​អន្លង់វែង បាន​និយាយ​ថា៖​ «កាល​​ពី​​កុមារ​ភាព ​ខ្ញុំ​មិន​បាន​សិក្សា​រៀន​សូត្រ​​ទេ​ ដោយ​សារ​តែការ​ខ្វះ​ខាតខាង​ជី​វភាព​គ្រួសារ​​។ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​កសិកម្ម​ និងមិន​មាន​កិច្ច​ការ​អ្វីផ្សេង​ទេ​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៩​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ​។ ខ្ញុំ​គឺជា​អ្នក​រ៉ាប់​រង​លើការ​ងារ​ធ្វើ​ស្រែ​ និង​ការ​ងារ​នៅ​ក្នុង​គ្រួសារ​​។​ ​នៅ​ពេល​នោះ​ ខ្ញុំ​មាន​ការ​លំបាក​ខ្លាំង​ ដោយ​សារខ្ញុំ​ត្រូវ​ជួយ​​ចិញ្ចឹមបីបាច់​​ប្អូន​​តូចៗ​​។ នៅ​ជំនាន់​នោះ ខ្ញុំ​​ពិបាក​រក​ការ​ងារ​ធ្វើ​ណាស់​។ បើ​ខ្ញុំ​ចង់​បាន​ការ​ងារធ្វើ​ ខ្ញុំ​​ត្រូវ​​តែ​ចាក​ចេញ​ពីស្រុក​​កំណើត​ទៅ​កាន់​ទី​ក្រុង។ ខ្ញុំ​រស់​នៅផ្ទះ​ និង​ជួយ​​ធ្វើ​ការ​ងារ​ឪពុក​ម្ដាយ។ នៅក្នុង​​វ័យ​២១​ឆ្នាំ​ ខ្ញុំ​ក៏​បាន​ទៅ​បួស​នៅ​វត្ត​ដំណាក់​។...

ចាប ចេង អនុលេខាអនុសេនាធំ២០៤

ចម្លើយសារភាពចំនួនបួននាក់ផ្សេងគ្នា នៅ​ក្នុង​ឯកសារលេខ​J00158 នៃ​បណ្ណសារ​ដ្ឋាន​មជ្ឈ​មណ្ឌល​​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារកម្ពុជា​ បានផ្តោតសំខាន់​លើ​ប្រវត្តិសកម្មភាព​របស់ ចាប ចេង[1] ឬ មូល ចេង ដែល​បាន​បម្រើងក្នុង​ជួរបដិវត្តន៍ខ្មែរក្រហម ក្នុង​ឋានៈជា​អនុលេខាអនុសេនាធំ​​២០៤ នៃ​​កង​វរសេនា​តូច​​២៣៣​ កងពលធំលេខ​១៥២។ ចម្លើយទាំងបួននាក់ បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ចំនួន​ពីរ​រួម​មាន៖ «អំពីប្រវត្តិ» និង «ការអនុវត្តន៍មាគ៌ាបក្ស» ដែល​បង្ហាញពីសកម្មភាពទំនាក់ទំនងនៃការកសាង​បណ្តាញក្បត់បដិវត្តន៍របស់​ ចាប ចេង។ នៅពេលខ្លះ អ្នកផ្តល់ចម្លើយ​​បាន​បង្ហាញពីការ​ជាប់ទាក់ទងគ្នា​រវាង ចាប ចេង...

ម៉ៃ ផូរ៖«ឯងធ្វើបដិវត្តន៍នឹងគេដែរ ម៉េចក៏នៅតែរហាមអញ្ចឹង?»

«ឯងធ្វើ​បដិវត្តន៍​នឹង​គេដែរ ម៉េច​ក៏នៅ​តែ​រហាម​​​អញ្ចឹង? ធ្វើបដិវត្តន៍ កុំ​ខ្វះពេក កុំ​​ធ្វើក្រពេក បដិវត្តន៍​អ្នក​ណា​ គេធ្វើ​ដូចឯងនោះ?» ចំណែក​ឯការ​ប្រើ​ប្រាស់​សម្ភារ​​ផ្សេងៗ​វិញ ម៉ៃ ផូរ ក៏​បានណែនាំ​ យឿន​ ថា៖ «បើខូច ត្រូវ​ផ្លាស់​ភ្លាម កុំ​ធ្វើ​ឫក​រហាម​ពេក»។ ​នេះគឺជាសម្តី​របស់ ម៉ៃ ផូរ ដែល​ជា​គណៈស្រុក​មេមត់ ​ទៅ​កាន់​ ពេជ្រ យឿន ដើម្បី​​ជំរុញឲ្យ​ធ្វើ​សកម្មភាពក្បត់​បដិវត្តន៍។ ពេជ្រ...

លាង តុង អនុវត្តផែនការ«បង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា»

យុវជនខ្មែរកាត់​​ចិន-វៀតណាម លាង តុង[1] ត្រូវ​បាន​អប់រំឲ្យ​ចូលធ្វើ​​សកម្មភាពក្បត់​បដិវត្តន៍​ខ្មែរ​​ក្រហម និង​ខិតខំប្រមែប្រមូល​កម្លាំងយុវជនអនិក​ជន​ចិន។ យុវជនអនិកជនចិន​ភាគច្រើន ​បាន​និង​កំពុង​ធ្វើ​​​​ការ​​នៅ​​​តាម​បណ្តារោងចក្រ ឬមន្ទីរផ្សេងៗ នៅភ្នំ​ពេញ។ តុង ត្រូវ​បាន​បំពាក់បំប៉នឲ្យ​ជឿថា ជ័យជម្នះ​របស់​​​​​ខ្មែរ​ក្រហម មិន​មែនបានមកដោយសារ​កម្លាំងខ្មែរក្រហមនោះទេ ប៉ុន្តែកងកម្លាំងវៀតណាមទៅវិញទេ​ដែល​​​​​អាច​ធ្វើឲ្យ​ខ្មែរក្រហម​វាយឈ្នះលើរបប លន់ នល់។ តុង ក៏បាន​ស្តាប់ការ​ប្រមើ​មើល​អំពី​អនាគត​របស់​កម្ពុជា ដែល​ថា​បក្សពលកររបស់​វៀតណាមនឹង​ក្លាយ​បក្សតែមួយគត់ ដែលអាចគ្រប់គ្រងបណ្តាប្រទេស​ឥណ្ឌូ​ចិន រួម​មាន៖ ​​កម្ពុជា វៀតណាម និង ឡាវ។...

ឌឿ ប្រាក់ ប្រើរូបសម្រស់ដ៏ទាក់ទាញ ដើម្បីប្រឆាំងបដិវត្តន៍ខ្មែរក្រហម

មេម៉ាយវ័យ​២៣​ឆ្នាំ ឌឿ ប្រាក់[1] បាន​ប្រើរូបសម្រស់ដ៏​ទាក់ទាញ​​​របស់ខ្លួន នៅក្នុង​ផ្ទះបន​មួយកន្លែង​ នៅម្តុំ​គុក​​ក្រុងបាត់ដំបង​ ដើម្បី​​កសាង​កម្លាំង​ក្បត់នៅ​ក្នុងជួរទាហាន​ និង​រៀបចំផែនការ​សម្លាប់ ហ៊ូ យន់ ​ទៀត​ផង។ ក្រុម​អ្នក​សួរចម្លើយ​ បាន​ប្រើ​«​ទារុណកម្មធ្ងន់​គួរសម»លើ ឌឿ ប្រាក់​ ក្នុង​គោល​បំណង​បង្ខំ​ឲ្យ​​​បង្ហាញ​អំពី​​​សកម្មភាព​ក្បត់ផ្សេងៗទៀត ទាក់ទងនឹង​បណ្តាញរបស់ ចាន់ តារា (ដែលមាន​ឋានន្តរ​សក្តិបី មេបញ្ជាការកងវរៈសេនាតូចកងការពារក្រុង និង​ជាមនុស្ស​របស់ ចាន់ រង្សី) និង​...

ប្រែក្លាយបដិវត្តន៍ឲ្យទៅជាសើរើនិយម

សោម ឃន[1] ត្រូវ​បាន​ចាប់ខ្លួន​និង​សួរចម្លើយរយៈពេលជាងមួយម៉ោង នៅថ្ងៃទី​២ ខែតុលា ឆ្នាំ​១៩៧៦ ពីបទ​ពាក់ព័ន្ធ​នឹង​ចលនាក្បត់ ដែលចលនានេះ​មានគោលដៅ​ប្រែក្លាយ​ការគ្រប់គ្រង​របស់​បដិវត្តន៍​ខ្មែរក្រហម ឲ្យ​ទៅជា​សើរើនិយមវិញ។ ចលនា​ក្បត់​នេះ​បានទទួលការគាំទ្រ​ពីប្រទេសវៀតណាម និង​សូវៀត។ បន្ទាប់ការ​សួរចម្លើយ សោម ឃន បាន​ផ្តិតមេដៃ ដោយ​ភ្ជាប់នឹង​ក្រុម​អ្នកសួរចម្លើយ រួមមាន៖ សមមិត្ត ភី ដែលជាប្រធាន​ក្នុង ពេលសួរចម្លើយ សមមិត្ត ឡេត និង​សាវ៉ាន ដែលជាអនុប្រធាន...

ឈួន ឈុំ៖ ពិការជើងម្ខាងក្នុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម

ឈួន ឈុំ[1] ភេទប្រុស អាយុ​៦០ឆ្នាំ មានទីកន្លែងកំណើត​នៅក្នុងភូមិ​ចិន ឃុំចាន់ស ស្រុក​សូទ្រ​និគម ខេត្ដ​សៀមរាប​។ បច្ចុប្បន្ន ឈុំ រស់នៅ​ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈុំ បាន​និយាយថា៖ «កាល​ពីកុមារ​ភាព​ខ្ញុំ​មិនបាន​រៀន​សូត្រ​ទេ ដោយសារប្រទេស​របស់​យើង​មាន​​​​​សង្គ្រាម​។ ខ្ញុំបាន​រស់​នៅ​ក្នុង​ភូមិ​កំណើត​របស់​ខ្លួន។ នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​បាន​រស់នៅ​តាម​​សហករណ៍ និងរស់នៅ​ជាមួយ​​ប្រជាជនផ្សេងៗ​ទៀត។ ខ្ញុំបាន​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដូចជាជញ្ជូន​សំណាប និង​ស្ទូងស្រូវ។​ រហូតដល់ឆ្នាំ១៩៨៤ ខ្ញុំបានស្ម័​គ្រចិត្ដ​ចូល​បម្រើ​កងទ័ព​ខ្មែរក្រហម ដោយសារ​តែមូលហេតុ​ពីរយ៉ាង។...

ការរត់គេចចេញពីរបបខ្មែរក្រហម ដោយមិនជោគជ័យ

ប្រះ ម៉ាត់[1] បាន​ឆ្លើយនៅក្នុង​ចម្លើយសារភាពរបស់ខ្លួន​ ចុះកាលបរិច្ឆេទថ្ងៃទី​២០ ខែសីហា ឆ្នាំ​១៩៧៧ អំពី​ការ​​ណែនាំ​ឲ្យរត់​គេចខ្លួន និង​ការ​សម្រេចចិត្តគេចខ្លួន​ជាមួយគ្នីគ្នាចំនួន​៤នាក់ផ្សេងទៀត។ ការ​រត់គេចខ្លួន​​ចូល​ក្នុង​​ព្រៃ​ក្នុង​គោលបំណង​​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រទេសថៃ គឺ​មិន​បាន​ជោគជ័យទេ។ បន្ទាប់ពី​ការ​​ធ្វើ​​ដំណើរ​អស់​រយៈ​ពេល​​ជាងដប់ថ្ងៃ អ្នកទាំងបី​ត្រូវបាន​កងទ័ពខ្មែរក្រហ​ម​ឃាត់ខ្លួន ខណៈ​ដែល​ម្នាក់​ទៀត​​បាន​​បែក​គ្នា​យ៉ាង​អាថ៌​កំបាំង​នៅ​ក្នុង​ព្រៃ។ ម៉ាត់ បាន​ឆ្លើយសារភាពដូចខាងក្រោម៖ ប្រះ ម៉ាត់​ មានទីកន្លែងកំណើតនៅ​ភូមិកប់ភ្លុក ឃុំ​ភ្លើងឆេះ​រទេះ ស្រុក​ដង្កោ ខេត្តកណ្តាល។ ឪពុក​របស់​ម៉ាត់ឈ្មោះ ប្រះ នន់ (ស្លាប់)...