Tag: វរកងទ័ពកម្ពុជា

វីរកងទ័ព ស្រី ធឿន បានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ

ឧត្តមសេនីយ៍ត្រី ស្រី ធឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាវីរកងទ័ពដែលបានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ។[1] វីរកងទ័ពធឿន មានទួនាទីជានាយរងផ្នែកបំភ័ន្តអក្ខរ នៅកងពលតូចថ្មើរជើងលេខ២១ នៃភូមិភាគ២ ឈរជើងនៅសមរភូមិប្រាសាទតាមាន់ធំ។ វីរកងទ័ពធឿន ​មានឪពុកឈ្មោះ កែវ ដេត (ស្លាប់ក្រោយបែកខ្មែរក្រហម១ឆ្នាំ)​[2] និងម្ដាយឈ្មោះ ងួន សារី អាយុ៨៣ឆ្នាំ (បច្ចុប្បន្នរស់នៅស្រុកកំណើត)។...

កាន់ ចាន់គាន៖ វីរកងទ័ពដ៏អង់អាចក្លាហានបានស្លាប់ដើម្បីប្រយុទ្ធការពារជាតិ

ការបូជាជីវិតរបស់អនុសេនីយ៍ទោវីរកងទ័ព កាន់ ចាន់គាន[1] បានបន្សល់ទុកនូវការសោកស្ដាយ និងការបាត់បង់ដ៏ធំធេងបំផុត។ វីរកងទ័ពដ៏អង់អាចក្លាហានបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការការពារបូរណភាពទឹកដី និងការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់សត្រូវលើសមរភូមិមុខ គួរឱ្យ​ស្ញប់​​ស្ញែងជាទីបំផុត។ ការបាត់បង់វីរកងទ័ព ចាន់គាន មិនត្រឹមតែជាទុក្ខធំចំពោះក្រុមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវធនធានយោធាដ៏សំខាន់ម្នាក់របស់កម្ពុជា។ កាលពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០២៥ មានជម្លោះដ៏ក្ដៅ​គគុក​នៅ​តំបន់​ព្រំដែន​​ ​​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ វីរកងទ័ពចាន់គាន ជា​នាយទាហានខ្មែរ​​ម្នាក់​បានទៅ​ប្រចាំការនៅ​តំបន់មុំបី ដែលជា​ទីតាំង​ជួរ​មុខ​ដ៏​គ្រោះថ្នាក់​មុនពេលមានសង្គ្រាមជាច្រើនខែមកហើយ ភារកិច្ច​របស់​គាត់គឺ​ការពារ​ទឹកដី​មាតុភូមិ​ដោយ​ភាព​ក្លាហាន​មោះមុត។ នៅវេលា​ម៉ោង​ប្រហែល...

បងប្រុសកំសត់

អ៊ឹង ចិន្តា ភេទស្រី មានអាយុ៤២ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ក្នុងនោះប្រុស៤នាក់។ គ្រួសារខ្ញុំប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ក្នុងចំណោមបងប្រុសរបស់ខ្ញុំ៤នាក់ បងប្រុសទី៣ ដែលមានឈ្មោះ នួន សារឿន គាត់បានបម្រើការជាកងទ័ពនៅបន្ទាយទួលក្រសាំង។ នៅអំឡុងឆ្នាំ២០០៨ រហូតមកដល់ ឆ្នាំ២០២៥ បងប្រុសបានទៅប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ។ ក្រោយបម្រើការងារជាកងទ័ពប្រមាណ២០ឆ្នាំ បងប្រុសបានស្លាប់នៅពេលដែលកងទ័ពប្រទេសថៃបានចូលមកឈ្លានពានប្រទេសកម្ពុជា និងបានប្រើប្រាស់ផ្សែងពុលបាញ់មកលើវរកងទ័ពកម្ពុជា។ វរកងទ័ព...

Solverwp- WordPress Theme and Plugin