Tag: វី ស៊ីថា

កង សុំ ប្រចាំការនៅកោះក្រចកសេះ

នៅឆ្នាំ១៩៧៥ កង សុំ បានទៅប្រចាំការនៅកោះក្រចកសេះ។ ខាងក្រោមនេះជាសាច់រឿងរបស់ កង សុំ៖ ខ្ញុំឈ្មោះ កង សុំ[1] ភេទប្រុស អាយុ៦៥ឆ្នាំ (ឆ្នាំរោង) មានទីកន្លែងកំណើតនៅក្នុងភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃរស់នៅក្នុងភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ខ្ញុំមានប្រពន្ធឈ្មោះ ឈើន រឿង អាយុ៥៧ឆ្នាំ...

អ៊ៀម ឈុនគី ជាមិត្តនារីរៀនជួសជុលម៉ាស៊ីន

នៅឆ្នាំ១៩៧៨ អ៊ៀម ឈុនគី ត្រូវបានអង្គការជ្រើសរើសឲ្យទៅរៀនជួសជុលម៉ាស៊ីនឡាន និងម៉ាស៊ីន ផ្សេងៗ នៅមុខទ្វារគុកទួលស្លែង។ ខាងក្រោមនេះជាសាច់រឿង អ៊ៀម ឈុនគី៖ នាងខ្ញុំឈ្មោះ អ៊ៀម ឈុនគី[1] អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិវ៉ារិន្ទទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅក្នុងភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ប៊ុន និង...

កែវ វី៖ អង្គការបញ្ជូនទៅលត់ដំនៅព្រៃស

នៅឆ្នាំ១៩៧៧ អង្គការ ដាក់ យោធាក្នុងកងពល១២ទាំងអស់ឲ្យជាប់​និន្នា​ការ​នយោ​បាយ។ វី ស្ថិតក្នុងចំណោមយោធាននោះ ហើយត្រូវអង្គការបញ្ជូនទៅ លត់ដំ​នៅមន្ទីរ​ពៃ្រស​ដែល​មាន​ប្រធាន​ឈ្មោះ ហ៊ុយ។ ខាងក្រោមនេះជាសាច់រឿងរបស់ កែវ វី៖ កែវ វ៉ាន់ ហៅ កែវ វី[1] ភេទស្រី អាយុ៤៩ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិខ្ពប ឃុំខ្ពប ស្រុក២០ តំបន់២៥។ បច្ចុប្បន្នរស់នៅក្នុងភូមិឫស្សីស្រុក ឃុំខ្ពប...

ផ្សែងពុលធ្វើឲ្យឪពុកខ្ញុំវិលមុខ

នៅពេលកងទ័ពថៃបានបាញ់ផ្សែងពុលនៅតាមបណ្ដោយព្រំដែនជម្លោះកម្ពុជា និងថៃ។ ផាន់ សំណាង ដែលជាឪពុករបស់សំណាង សុខហ៊ាង បាននិយាយថា ខ្យល់ដកដង្ហើមពោរពេញទៅដោយសារធាតុពុល។ ខាងក្រោមនេះជាការរៀបរាប់របស់ សំណាង សុខហ៊ាង៖ សំណាង សុខហ៊ាង[1] ភេទស្រី អាយុ៣៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំ ឈ្មោះ...

សាន វង់៖ មានអារម្មណ៍សោកស្ដាយប្រពៃណីជនជាតិដើមភាគតិចស្ទៀងដែលស្ទើរតែបាត់បង់ នៅក្នុងភូមិតាម៉ៅ

ក្នុងសម័យខ្មែរក្រហមភាសាស្ទៀង និងប្រពៃណីទំនៀមទំលាប់ត្រូវបានអង្គការលុបបំបាត់។ ខាងក្រោម​នេះជាសាច់រឿងរបស់ សាន វង់៖ ខ្ញុំបាទឈ្មោះ សាន វង់[1] អាយុ៦៥ឆ្នាំ ជាជនជាតិដើមភាគតិចស្ទៀង មានទីកន្លែងកំណើតនៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម​។ ឪពុកខ្ញុំឈ្មោះ តូច សាន់ ជានជាតិដើមភាគតិចព្នង កើតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩១២...

អែល យ៉េប៖ ម៉ាន ហៅ តាបី ជាគណៈឃុំស្វាយជ្រះ ត្រូវបានខ្មែរក្រហមសម្លាប់ដោយកាប់ជាបីកំណាត់

នៅចុងឆ្នាំ១៩៧៨ អែល យ៉េប ហៅ ឡោះ តយ៉េប បានឃើញកម្មាភិបាលមួយចំនួនត្រូវបានអង្គការ សម្លាប់។ គណៈឃុំស្វាយជ្រះឈ្មោះតាបី ជាជនជាតិចាមហៅម៉ាន ត្រូវបានខ្មែរក្រហមសម្លាប់ដោយ កាប់​ជាបីកំណាត់​រួចយកទៅបង្ហាញប្រាប់ប្រជាជនថាជា​​​ជន​ក្បត់ ​«ក្បាលយួនខ្លួនខ្មែរ»។ ខាង​ក្រោមនេះជា​សាច់​រឿង​​របស់ អែល យ៉េប ហៅ ឡោះ តយ៉េប៖ ខ្ញុំឈ្មោះ អែល យ៉េប[1] ហៅ ឡោះ តយ៉េប...

ប៊ូ ស្រ៊ាង ហៅ ភាព៖ អង្គការបានលើកឡើងថា ”ការលត់ដំអាចបង្ហាញពីភាពស្មោះត្រង់ និងភាពមិនស្មោះត្រង់”

នៅក្នុងរបបខ្មែរក្រហម ប៊ូ ស្រ៊ាង ហៅ ភាពបានលើកឡើងថា មុនពេលទៅធ្វើការងារ អង្គការតែងតែ ប្រជុំលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងធ្វើការងារ និងស្មោះត្រង់ជាមួយអង្គការ។ អង្គការបន្តទៀតថា បើសិនជាមិត្ត ទាំងអស់គ្នាទ្រាំលត់ដំខ្លួនមិនបានទេ មិត្តមិនស្មោះត្រង់ជាមួយអង្គការ។ ខាងក្រោមនេះជាសាច់រឿងរបស់ប៊ូ ស្រ៊ាង ហៅ ភាព៖ ខ្ញុំឈ្មោះ ប៊ូ ស្រ៊ាង[1] ហៅ ភាព ភេទស្រី អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវាលត្រែង...

ជុំ ផាន ត្បាញកន្ទេលរុន

នៅក្នុងរបបខ្មែរក្រហមអង្គការចាត់តាំងឲ្យ ផាន ត្បាញកន្ទេលរុន។ រុន[1] (ន.) កក់មួយប្រភេទ ដើមមូល ស្លឹកធំៗ សំបកឬខ្នងមានប្រយោជន៍ប្រើការធ្វើជាខ្នួច ឬត្បាញធ្វើកន្ទេលជាដើម; រុនមាន ២ប្រភេទគឺ រុន​ទឹក ដុះ ក្នុងទីមានទឹកឬដាំលើគោកមានដីសើមក៏រស់។ រុនភ្នំ ដុះក្នុងទីក្បែរជ្រោះភ្នំ ដើមធំវែងសាច់រឹង ប្រើ​ធ្វើ​ជា​ដំបង បាន កន្ទេលរុន, ដំបងរុន; គួរដាំរុនត្រង់ខាងៗនៃស្រះ ឬត្រពាំង។ ខាងក្រោម​នេះ​ជា​សាច់​រឿង​របស់ជុំ ផាន៖ ជុំ...

បើស្លាប់ប្រសើរជាង

នៅពេលខ្មែរក្រហមជម្លៀស សារឿន ទៅភ្នំចំបាប់ដែលស្ថិតនៅភូមិរំចេក​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ​។ សារឿន ឃើញមិត្តដែលធ្វើការងារមិនបានល្អ ត្រូវបានអង្គការយកឡានមកដឹកទៅអស់ៗ។ សារឿន បន់ឲ្យអង្គការចាប់ខ្លួនយកទៅបាញ់ចោល ព្រោះធ្វើការងារពិបាកពេក។ ខាងក្រោមនេះ​ជា​សាច់​រឿង​របស់ សារឿន៖ ឈ្មោះ ការ សារឿន[1] ភេទស្រី អាយុ៤៥ឆ្នាំ មានទៅកន្លែងកំណើតនៅក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ហើយបច្ចុប្បន្នរស់នៅក្នុងភូមិទួលស្ពឺ ឃុំតាលន់...

ជិម រ៉េត៖ តៃកុងឡានដឹកដី

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៥ រ៉េត ចូលបម្រើបដិវត្តន៍នៅមន្ទីរ២១ តំបន់២៥ តាមរយៈសមមិត្ត ហ៊ត សេ ជាគណៈមន្ទីរ២១[1]។ អង្គការបានបញ្ជូនរ៉េតឲ្យចូលនៅមន្ទីរបើកបរ នៅក្រសួងកសិកម្ម។ ខាងក្រោម នេះជាសាច់រឿងរបស់រ៉េត ៖ ឈ្មោះ ជិម រ៉េត[2] ហៅ មួន ភេទស្រី ៤៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង...

ម៉ាន់ ជួន៖ ជាប់ទោសនៅមន្ទីរសន្តិសុខវត្តកណ្ដាលចំនួន២៨ថ្ងៃ

មន្ទីរសន្តិសុខវត្តកណ្ដាល ឬ វត្តកណ្ដាលមានទីតាំងស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឡាត់ ជាប្រធានមន្ទីរបានរៀបចំការប្រជុំស្ដីអំពីការអភិវឌ្ឍ ដើម្បីសម្រេចទិន្នផលស្រូវ។ ពេលប្រជុំចប់ អង្គការបានចាត់ឲ្យលើកស្វ័យទិតៀន។ ខ្ញុំបានធ្វើស្វ័យទិតៀនអំពីរឿងការហូបចុកឲ្យបានសមរម្យ។ អង្គការឮតែប៉ុណ្ណឹង ក៏ប្រកាសបិឬអង្គប្រជុំ។ មួយសន្ទុះក្រោយមក អង្គការបានចាប់ខ្លួនខ្ញុំ, អាវុធ, អាជឿន និងអាប៉ិន។ ខាងក្រោមនេះជាសាច់រឿង របស់ម៉ាន់ ជួន ៖ ខ្ញុំបាទឈ្មោះម៉ាន់ ជួន[1]...