អ៊ាម យ៉ាន នៅជាមួយសឿង សុត ហៅ ងិន ជាប្រធានកសិកម្ម ប្រចាំភូមិភាគឧត្តរ
នៅចុងឆ្នាំ១៩៧៥ អ៊ាម យ៉ាន ទៅនៅជាមួយ សឿង សុត ហៅ ងិន ជាប្រធានកសិកម្មប្រចាំភូមិភាគឧត្តរ។ ខាងក្រោមនេះជាសាច់រឿងរបស់ អ៊ាម យ៉ាន បានរៀបរាប់អំពីរឿងរ៉ាវពេលទៅនៅជាមួយ សឿង សុត ហៅ ងិន ៖ ខ្ញុំឈ្មោះ អ៊ាម យ៉ាន[1] ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវត្តចាស់ ឃុំបឹងណាយ...
ឯក សឿន ហៅ រ៉ាន់ជាយុទ្ធជនធ្វើព្រលានយន្តហោះ នៅខេត្តកំពង់ឆ្នាំង
កាលពីសម័យខ្មែរក្រហម ឯក សឿន ហៅ “រ៉ាន់” ។ នៅឆ្នាំ១៩៧៧ ឯកសឿន ហៅ រ៉ាន់ត្រូវបានអង្គការ បញ្ជូនទៅធ្វើព្រលានយន្តហោះស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ នៅកំពង់ឆ្នាំង។ ខាងក្រោមនេះ ជាសាច់រឿងរបស់ ឯក សឿន[1] ហៅ រ៉ាន់៖ ខ្ញុំឈ្មោះឯក សឿន ហៅសុត សឿន(រ៉ាន់) ភេទប្រុស...
ជ័យ ទូច ហៅ ជ័យ ណាត ជាប្រធានកងហាស្រែអំបិលកំពង់កណ្ដាល នៅខេត្តកំពត
នៅឆ្នាំ១៩៧៥ខ្មែរក្រហមបានបញ្ជូន ជ័យ ទូច ហៅ ជ័យ ណាត ទៅការដ្ឋានស្រែអំបិលកំពង់កណ្ដាល ខេត្តកំពត។ ជ័យទូចមានតួនាទីជាប្រធានកងហា គ្រប់គ្រងយុវនារីចំនួន ពីរក្រុម។ ក្នុងមួយក្រុមមានយុវនារីចំនួន១២នាក់។ ខាង ក្រោមនេះជាសាច់រឿងរបស់ ជ័យ ទូច[1]ហៅជ័យ ណាត ៖ ខ្ញុំឈ្មោះជ័យ ទូច ហៅក្រៅថា ជ័យ ណាត ភេទស្រី អាយុ៤៨ឆ្នាំ។...
សៀន នឹម រើសខ្ចៅ និងក្ដាម ក្នុងស្រែមកហូបឆៅនៅម្លិច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ
នៅខែវិច្ឆិកា ឆ្នាំ១៩៧៧អង្គការជម្លៀសគ្រួសាររបស់ សៀន នឹម ទៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ សៀននឹមបានទុកប្អូនស្រីឲ្យនៅមើលម្ដាយដេកឈឺ ដោយសារកើតបូសក្នុងភូមិស្អាត ហើយ សៀន នឹម បានបន្តដំណើរទៅនៅម្លិច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នៅម្លិច អង្គការប្រើប្រាស់ប្រជាជន ដូចសត្វគ្មានពេលឈប់សម្រាក ចំណែកការហូបចុកក៏មិនបានគ្រប់គ្រាន់។ ពេលសៀន នឹម ទៅស្ទូងស្រូវបានឃើញខ្ចៅនិងក្ដាមក៏ចាប់យកមកហូបភ្លាមៗ ដើម្បីឲ្យបាត់ឃ្លាន។...
ហោ ឈួនបាត់កូនឈ្មោះ ហោ ឆាយ ហៅ ឈួន ឆាយ នៅក្នុងឆ្នាំ១៩៧៨
នៅឆ្នាំ១៩៧៥ ហោ ឆាយ ហៅ ឈួន ឆាយ បានមកលេងផ្ទះ ដើម្បីស្នើរសុំមាន់ ទា ពីសហករណ៍ភូមិខ្ចៅ។ ហោ ឆាយ ហៅ ឈួន ឆាយបានស្នាក់នៅផ្ទះមួយយប់។ ពេលប្រលឹមឡើងហោ ឆាយ ហៅ ឈួន ឆាយបានធ្វើដំណើរទៅ ភ្នំពេញវិញ។ បន្ទាប់ពីពេលនោះមកហោ ឆាយ ហៅ ឈួន...
ឡង់ មុំាំ៖ “កូនប្រុសសម្រាលបាន២០ថ្ងៃ យំឃ្លានបៅរហូតដល់ស្លាប់”
នៅចុងឆ្នាំ១៩៧៥ ប្រពន្ធមុំាំសម្រាលបានកូនប្រុសម្នាក់។ ពេលកូនប្រុសអាយុបាន២០ថ្ងៃ អង្គការ ដាក់បទបញ្ជាឲ្យប្រពន្ធ មុំាំ ទៅច្រូតស្រូវ។ ប្រពន្ធមុំាំបានយកកូនប្រុសទៅផ្ញើជាមួយ យាយយាន នៅកន្លែងមើលថែកុមារ ដែលស្ថិតនៅក្នុងភូមិឈូក ឃុំត្រមូង ស្រុកមេមត់។ កូនប្រុសមុំា នៅតូចពិបាកមើលថែ ពេលយំឃ្លានបៅមិនអាចយកអ្វីមកបញ្ចុកជំនួសបានក្រៅពីទឹកដោះម្ដាយ។ ជាហេតុធ្វើកូនប្រុស មុំាំ យំឃ្លានបៅរហូតដល់ស្លាប់។ ខាងក្រោមនេះជាសាច់រឿងរបស់ឡង់ មុំាំ៖ ខ្ញុំបាទឈ្មោះ ឡង់ មុំាំ[1] ភេទប្រុស...
ជា គឹមឈន៖ កងកម្លាំងបោសសម្អាតភូមិភាពបូព៌ា និងវាយចូលខេត្តតៃនិញ នៃប្រទេសវៀតណាម
ការប៉ះទង្គិចជាមួយវៀតណាម ក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ បាននាំទៅដល់ការធ្វើបន្សុទ្ធកម្មដ៏ធំ ធេង។ នៅចុងឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយចូលភាគភូមិបូព៌ា។ កងទ័ពវៀតណាមបានដកថយទៅវិញ ដោយបានកៀរយកប្រជាជនកម្ពុជារាប់រយនាក់ទៅជាមួយផង។ បន្ទាប់មកខ្មែរក្រហមបានចោទប្រជាជននិង កម្មាភិបាលភូមិភាគបូព៌ាថាបានចូលដៃជើងជាមួយវៀតណាម។ ហេតុការណ៍នេះបានជំរុញឲ្យមានការចាប់ខ្លួន និងការសម្លាប់មនុស្សជាច្រើននាក់។ [1]ខាងក្រោមជាសាច់រឿង ជា គឹមឈន ដែលបានឃើញទិដ្ឋភាពអង្គការ បោសសម្អាតប្រជាជនភូមិភាគបូព៌ា។ ខ្ញុំឈ្មោះ ជា គឹមឈន ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងសាង ឃុំសូរគង...
ប្រើប្រាស់រុក្ខជាតិ “ដើមប្រមាត់មនុស្ស” ធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ
នេះជាដើម”ប្រមាត់មនុស្ស” ប្រើជាឱសថព្យាបាល រោគគ្រុនចាញ់ ផ្តាសាយធំ រលាកផ្លូវដង្ហើម និងជំនួយ ក្រពះ ពោះវៀន។ វិធីប្រើប្រាស់៖ យកទាំងមែកទាំងស្លឹកស្ងួត១ក្តាប់ ស្ងោរទឹក១លីត្រ ពិសាមុនអាហារ ២ដង ក្នុង១ថ្ងៃ ម្តងពិសាមួយកែវ សម្រាប់ព្យាបាល ផ្តាសាយធំ ឈឺក រលាកផ្លូវដង្ហើម គ្រុនចាញ់ ឈឺក្បាល ក្តៅខ្លួនជាដើម។ យកទាំងមែកទាំងស្លឹកស្ងួត ៩ក្រាម ដាំទឹកពិសាពេញមួយថ្ងៃ...
សពម្ដាយខ្ញុំត្រូវបោះចូលក្នុងទឹកទន្លេ
ក្រោយពីសម័យខ្មែរក្រហមបានបញ្ចប់ទៅរឿងរ៉ាវដែលធ្វើឲ្យ លីម ហិច ចងចាំដិតជាប់ក្នុងអារម្មណ៍រហូតមកដល់សព្វថ្ងៃគឺ ការរស់នៅឃ្លាតឆ្ងាយពីម្ដាយ ដែលកំពុងដេកឈឺនៅក្នុងកុដិ វត្តសសរ១០០ ដើម្បីរង់ចាំការព្យបាល។ អំឡុងឆ្នាំនោះ ដោយសារមានអ្នកជំងឺដេកចាំពេទ្យព្យាបាលច្រើនពេកទើបធ្វើឲ្យម្ដាយរបស់ហិចត្រូវដេកស្លាប់។ ហិចទទួលបានដំណឹងអំពីការស្លាប់របស់ម្តាយពីបងប្អូន រួចបានវិលត្រលប់មកមើលម្ដាយ។ ហិចមកដល់បានដេកយំឱបសពម្ដាយរហូតដល់ពេទ្យមកដាស់ឲ្យភ្ញាក់រួចនិយាយប្រាប់ថា៖ “បន្តិចទៀតត្រូវ “ប្រមូលសពដាក់លើរទេះ ដើម្បីយកទៅបោះចូលក្នុងទឹកទន្លេ”។” ហិចឮហើយក៏យំសោកស្ដាយខ្លាំងណាស់ រួចនឹកនិយាយក្នុងចិត្តថា “ឲ្យកូនសុំទោសអ្នកម្ដាយអើយ” ។ ខាងក្រោមនេះជាសាច់រឿងរបស់ លីម ហិច ៖ នាងខ្ញុំឈ្មោះ...
ឌុច អន ហៅអុន ជាសមាជិកមន្ទីរកិនស្រូវនៅទួលគោក ដើម្បីផ្គត់ផ្គង់កងពល៣១០
បន្ទាប់ពីខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ អុន ត្រូវបានអង្គការចម្រាញ់ឲ្យទៅធ្វើការងារនៅមន្ទីរកិនស្រូវដែលស្ថិតនៅទួលគោកដើម្បីផ្គត់ផ្គង់ឲ្យកងពល៣១០។ អុនបានរៀបរាប់ពីរឿងរ៉ាវដែលធ្លាប់បានឆ្លង កាត់ដូចខាងក្រោម៖ ខ្ញុំបាទឈ្មោះ ឌុច អន ហៅ អុន [1]ភេទប្រុស អាយុ៤៧(គិតត្រឹមឆ្នាំ២០០៣) មានស្រុកកំណើត នៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិ ភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានប្រពន្ធឈ្មោះ អិល ធឹង...
សួងឆេង ត្រូវបែកបាក់គ្រួសារក្នុងរបបកម្ពុជាប្រជាធិបេតយ្យ
ប្រជាជនគ្រប់រូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារទាំងអស់។ កុមារត្រូវ ធ្វើការងារស្រាលៗ ចំណែកមនុស្សចាស់ត្រូវមានតួនាទីមើលថែកុមារតូចៗ ព្រមទាំងត្បាញកញ្ច្រែងល្អី។ មនុស្សចាប់ ពី១៤ឆ្នាំឡើងទៅ ត្រូវធ្វើការងារធ្ងន់ៗ និងលំបាក។ កុមារជំទង់ៗត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងទឹក និងធ្វើស្រែចម្ការទៅតាមបទបញ្ជារបស់អង្គការ ហើយត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ សួង ឆេង បានរៀបរាប់រឿងរ៉ាវដូចខាងក្រោម ៖ នាងខ្ញុំឈ្មោះ សួង ឆេង[1] ភេទស្រី មានអាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់...

