Tag: សាំង ចាន់ធូ

ធ្លាក់ខ្លួនពិការដោយសារតែសង្រ្គាម

សុក វី[1](ឈ្មោះបដិវត្តន៍៖ ណាង) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ វី មានឪពុកឈ្មោះ ស្រ៊ុន លឹមសុន និងម្ដាយឈ្មោះ គុយ យី។ វី គឺជាកូនទី១ ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៨នាក់។ នៅវ័យកុមារ វី រៀនបានថ្នាក់ទី៧ (សង្គមចាស់)។ នៅពេលដែលមានរដ្ឋប្រហារកើតឡើង វី...

អ៊ំ សារ៉ែន រំឭកអំពីបទពិសោធន៍ក្នុងធ្វើការងារនៅក្នុងកងចល័តយុវនារីខ្មែរក្រហម

ខ្ញុំ ឈ្មោះ អ៊ំ សារ៉ែន[1] អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំ រៀបការជាមួយប្ដីឈ្មោះ ប៊ី សុខុម និងមានកូនប្រុសស្រី សរុបចំនួន៥នាក់។ ខ្ញុំ គឺជាកូនទី៦ ក្នុងចំណោមបងប្អូនទាំង៧នាក់។ នៅពីក្មេង ខ្ញុំ ចូលរៀនសូត្រ​ រហូតដល់ត្រឹមថ្នាក់ទី១ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀនមក ខ្ញុំ...

បទពិសោធន៍ និងរំឭកការចងចាំរបស់បងប្អូន២នាក់ពីរបបខ្មែរក្រហម

ស៊ឹង គឹមស្រ៊ុន (អាយុ៧៤ឆ្នាំ) និង អៀប គុយ (អាយុ៦៦ឆ្នាំ) គឺជាបងប្អូន ដែលមានម្ដាយបង្កើត និងឪពុកផ្សេងគ្នា រស់នៅក្នុងភូមិទី៨ ឃុំ/ស្រុកកោះសូទិន ខេត្តកំពង់ចាម។ គឹមស្រ៊ុន និង គុយ បានរស់នៅ និងធ្វើការងារនៅតាមកងចល័តក្នុងរបបខ្មែរក្រហម និងនិយាយចែករំលែកបទពិសោធន៍ និងរំឭកការចងចាំរបស់ខ្លួនក្នុងរបបខ្មែរក្រហម​៖ ស៊ឹង គឹមស្រ៊ុន[1] ជាបងស្រី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអតីតកងចល័តនារីវ័យកណ្ដាលខ្មែរក្រហម...

ឡុង តុង ចែករំលែកបទពិសោធន៍ជាកងទ័ពខ្មែរក្រហម និងការធ្លាក់ខ្លួនពិការដោយសារតែសង្រ្គាម

ខ្ញុំឈ្មោះ ឡុង តុង[1]  ហៅ តាង អាយុ៤៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប៉ុន្តែខ្ញុំបានផ្លាស់ទីលំនៅមករស់នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ចាន់ ឃាន់ ហើយមានកូនសរុបចំនួន៣នាក់ (ប្រុស២/​ស្រី១)។ ខ្ញុំមានឪពុកឈ្មោះ ឡុង សាន និងម្ដាយឈ្មោះ ផ្លោក...

កងកុមារនៅរបបខ្មែរក្រហម

បាទឈ្មោះ សុទ្ធ សំណាង[1] មានអាយុ៥៧ឆ្នាំ និងមានទីកន្លែងកំណើតនៅ​ ភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំជាគ្រូបង្រៀន ក្នុងវិទ្យាល័យហេងសំរិនឫស្សីស្រុក។ ឪពុកខ្ញុំឈ្មោះ ព្រាប សុទ្ធ ហើយម្ដាយខ្ញុំឈ្មោះ នូវ ឡុង (លោកទាំងពីបានទទួលមរណភាព)។ ខ្ញុំមានបងប្អូនចំនួនប្រាំបួននាក់ ខ្ញុំជាកូនទីប្រាំពីរក្នុងគ្រួសារ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិឃុំដដែរ និងមានភរិយាឈ្មោះ​ ស្រ៊ុន គឹមឡេង មានស្រុកកំណើត...

សាំង ថាត កងកុមារនៅសម័យខ្មែរក្រហម

ខ្ញុំបាទឈ្មោះ សាំង ថាត[1] មានអាយុ៥៦ឆ្នាំ។​ ទីកន្លែងកំណើតនៅ​ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិស្វាយកណ្ដាល ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​។ ពុករបស់ខ្ញុំឈ្មោះ សាំង ម្ដាយរបស់ខ្ញុំឈ្មោះ រៀម ។ ខ្ញុំមានបងប្អូន ប្រាំពីរនាក់ (ប្រុសប្រាំមួយនាក់ ស្រីមួយនាក់) ហើយ ខ្ញុំជាកូនទីប្រាំ ក្នុងគ្រួសារ។ បងទីមួយឈ្មោះ សុន,...

ឌឹម គឹមសាន រៀបរាប់ពីជីវិតនៃការឆ្លងកាត់សង្គម និងការយល់ឃើញពីបញ្ហាព្រំដែនកម្ពុជា និងថៃ

ឌឹម គឹមសាន មេភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន។ នៅពីក្មេង ខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ចូលរៀននៅសាលាបឋមសិក្សាដីដុះ។ បន្ទាប់មកខ្ញុំបានប្ដូរទៅរៀននៅសាលាបឋមសិក្សាទួលថ្ម រហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មបានផ្ទុះឡើង និងមានក្បួនបាតុករដង្ហែរចូលមកដល់ទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែបានឈប់រៀន ព្រោះនៅពេលនោះ មានការប្រយុទ្ធគ្នារវាងទាហាន លន់...

ឈុន ញាណ រំឭកពីការចងចាំដែលបានឆ្លងកាត់សម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ឈុន ញាណ[1] កើតនៅឆ្នាំ១៩៤៩ ក្នុងភូមិ/ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំមានប្តីឈ្មោះ ជឹម ជឿន និងមានកូនចំនួន៧នាក់ (ស្រី៤នាក់ ប្រុស៣នាក់)។ សព្វថ្ងៃនេះ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំមានឪពុកឈ្មោះ ឈុន ជា និងម្ដាយឈ្មោះ សៀង ផាប។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ នៅវ័យកុមារ ខ្ញុំបានទៅរៀននៅសាលាបឋមសិក្សាមហាលាភ រហូតដល់ថ្នាក់ទី៧...

សៀង ហយ អតីតកងចល័តនារី

ខ្ញុំឈ្មោះ សៀង ហយ[1] អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ តែម ខុម និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ សៀង និងម្ដាយឈ្មោះឡាង និងមានបងប្អូនស្រី២នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំឈប់រៀននៅឆ្នាំ១៩៧០ ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ...

តែម ខុម និយាយអំពីបទពិសោធន៍ធ្វើការងារនៅកងកសិកម្ម ដាំដុះបន្លែ ក្នុងខ្មែរក្រហម

ខ្ញុំឈ្មោះ តែម ខុម[1] អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំមានឈ្មោះ តែម និងម្ដាយមានឈ្មោះ មិត។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូន​ប្រុស​ស្រី​ចំនួន​៤​នាក់។ នៅវ័យកុមារ​ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ហុង ស៊ីថន និងមានកូន ប្រុស...

ម៉ែន ផល្លី រំឭកពីការជម្លៀសទៅកាន់ខេត្តបាត់ដំបង ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ម៉ែន ផល្លី[1] អាយុ ៦៨ឆ្នាំ រស់នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ហាក់ ជាវ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រដល់ថ្នាក់ទី៧ (សង្គមចាស់) ហើយបានឈប់រៀន ពីព្រោះតែបាតុកម្ម ដែលបានកើតមានឡើងក្រោយពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០។ អ្នកភូមិជាច្រើនចូលរួមបាតុកម្ម ដោយខ្លះបានទៅទីរួមខេត្តកំពង់ចាម ហើយខ្លះទៀតបានទៅដល់ជ្រោយចង្វារ...