Tag: សុខ វណ្ណៈ

ស៊ឹម សាយ អតីតយោធាភូមិភាគបូព៌ា

ស៊ឹម សាយ[1] កើតនៅឆ្នាំ១៩៤៣ មានស្រុកកំណើតនៅភូមិក្តីស្គៀរ ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សាយ មានឪពុកឈ្មោះ សេង ម្តាយឈ្មោះ អេង  និងមានបងប្អូនបង្កើតចំនួន៧នាក់ (ប្រុស៣ ស្រី៤)។ សាយ រៀន បានត្រឹមថ្នាក់ទី៧ (ចាស់) ឈប់រៀនដោយសារគ្រួសារ មានជីវភាពខ្វះខាត ណាមួយប្រទេសកើតមានសង្រ្គាមទម្លាក់គ្រាប់បែកនៅតាមព្រំដែនកម្ពុជា។ សង្រ្គាមមុនដំបូង ចាប់ផ្តើមឡើង រវាងកម្លាំងកងទ័ពវៀតកុងខាងជើង...

ចម្លើយសារភាព ឈ្មោះសេង ស៊ីមឿន ហៅ ថុល

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អ្នកទោស ភាគច្រើនជាកម្មាភិបាលខ្មែរក្រហម ហើយមួយចំនួនត្រូវបានអង្គការចាប់ខ្លួនយកមកដាក់មន្ទីរឃុំឃាំងទួលស្លែងហៅថា មន្ទីរស-២១។ អ្នកទាំងនោះ  ត្រូវបានសួរចម្លើយ មុននឹងយកទៅសម្លាប់ចោល។ បើយោងតាម កាំង ហ្កេចអ៊ាវ ហៅ ឌុច ជាប្រធានមន្ទីរស-២១ ឬគុកទួលស្លែង។ នៅក្នុងសវនាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ឌុច បានទទួលស្គាល់ថា ចម្លើយរបស់អ្នកទោសនៅមន្ទីរស-២១ ទាំងអស់ បានមកពីការធ្វើទារុណកម្ម។ ដូចជាឈ្មោះ សេង ស៊ីមឿន ហៅ...

ចក់ រួន ប្រធានរោងពុម្ពមន្ទីរក២៨

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម បានដឹកនាំប្រទេសជាតិ តាមបែបកុម្មុយនីស្តផ្តាច់ការ មិនមានទំនាក់ទំនងល្អ ជាមួយប្រទេសលោកសេរី និងមិនបើកទូលាយឲ្យសារព័ត៌មានក្នុងស្រុក និងក្រៅប្រទេសចុះយកព័ត៌មានទេ។ នៅក្នុងរបបខ្មែរក្រហម បានបង្កើតសារព័ត៌ មានដោយខ្លួនឯងផ្ទាល់ មានបង្កើតរោងពុម្ពមន្ទីរក២៨ សម្រាប់បោះពុម្ពផ្សព្វផ្សាយ។ ចក់ រួន ហៅ សា ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានធ្វើការងារផ្នែករោងពុម្ព នៅជំនាន់ខ្មែរក្រហម។ រួន[1] កើតនៅឆ្នាំ១៩៥១ មានឪពុកឈ្មោះ ចក់ ម្តាយឈ្មោះ...

ព្រំ នាង៖ បានត្រឹមតែឃើញប្រវត្តិរូបប្អូនប្រុស

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនដែលបានរស់នៅក្នុងប្រទេសកម្ពុជា ភាគច្រើនមានកូនចៅចូលបម្រើចលនាបដិវត្តន៍ខ្មែរក្រហម ទាំងប្រុសទាំងស្រី ជាច្រើននាក់ ជាពិសេសអ្នករស់នៅតាមទីជន បទ ស្រុកស្រែចម្ការ អ្នកខ្លះបានធ្វើជាយោធា អ្នកខ្លះធ្វើពេទ្យ អ្នកខ្លះចូលក្រុមសិល្បៈ និងមានខ្លះទៀតធ្វើជាកម្មករ។ល។ នៅពេលយុវជន យុវនារី ទាំងអស់បានចូលធ្វើការងារនៅតាមអង្គភាពនានា កម្មាភិបាលខ្មែរក្រហម ក៏ចាប់ផ្តើមស្រាវជ្រាវប្រវត្តិរូប បងប្អូនម្នាក់ៗ ដែលបានចូលបម្រើចលនាខ្មែរក្រហម នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ របបខ្មែរក្រហម...

សង្រ្គាមបានធ្វើឲ្យប្រទេសជាតិគ្មានការអភិវឌ្ឍ និងប្រជាជនរងទុក្ខ

នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣[1] ប្រទេសជាតិ បានរួចផុតពីអាណាព្យាបាលបារាំង ប្រទេសជាតិ ចាប់ផ្តើមមានសុខសន្តិភាព មានការអភិឌ្ឍន៍ស្ទើរគ្រប់វិស័យទាំងអស់។ ជាការពិតណាស់ របបរាជានិយម ដែលបានដឹកនាំប្រទេស ដោយសម្តេច ព្រះនរោត្តមសីហនុ ប្រជាជនស្ទើរទូទាំងប្រទេសគោរពស្រលាញ់ព្រះអង្គ ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ តែការដឹកនាំប្រទេសជាតិ មិនបានយូរប៉ុន្មានផង ក៏កើតមានរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តមសីហនុ ដោយឧត្តមសេនីយ៍លន់ នល់ ។ នៅពេលនោះប្រជាជនទូទាំងប្រទេស ជួបទុក្ខលំបាកគ្រប់បែបយ៉ាង ដូចជាប្រជាជនម្នាក់រស់នៅតាមស្រុកស្រែចម្ការតាមជនបទ...

ស្ម័គ្រចូលធ្វើជាយោធាខ្មែរក្រហមត្រឹមអាយុ១៤ឆ្នាំ

សំ ភីន មានអាយុ៥៦ឆ្នាំជនជាតិខ្មែរ។ ភីន មានឪពុកឈ្មោះ ខាន់ (ស្លាប់មុនសម័យសង្រ្គាមឆ្នាំ១៩៧០) ម្តាយ ឈ្មោះ មុត (ស្លាប់ក្រោយឆ្នាំ១៩៧៩) និងមានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស២ស្រី៣ មានស្រុកកំណើតនៅភូមិត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ កាលពីកុមារភាព ភីន រស់នៅជាមួយឪពុកម្តាយដែលមានជីវភាពខ្វះខាត ក្រលំបាក និងប្រកបមុខរបរធ្វើស្រែចម្ការ តាមទីជនបទដាច់ស្រយាល។ ភីន ខិតខំសិក្សារៀនសូត្រនៅសាលាវត្តត្រឡាចបានត្រឹមថ្នាក់ទី១០(ចាស់)...

សែម សួង ជាយោធាខ្មែរក្រហមដែលបានវាយចូលទីក្រុងភ្នំពេញ

នៅក្នុងប្រទេសជាតិមួយដែលកើតមានសង្រ្គាម ប្រជាជនកម្ពុជាទូទាំងប្រទេសត្រូវទទួលរងផលប៉ះពាល់ជាច្រើននៅក្នុងសង្គមជាតិទាំងមូល។ ជាពិសេសកម្លាំងយុវជនយុវនារីមិនអាចឈរអោបដៃនៅស្ងៀមបានទេ ត្រូវតែមានកាតព្វកិច្ចចូលបម្រើជាតិមាតុភូមិ។ ដូចជាឈ្មោះ សួង បានចូលបម្រើចលនាខ្មែរក្រហម តាំងពីមានអាយុត្រឹម១៤ឆ្នាំប៉ុណ្ណោះ ដែលបានវាយចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ ខ្ញុំ មានអាយុ៤៤ឆ្នាំ (២០០៣)។ ខ្ញុំ មានស្រុកកំណើតនៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៦២ ឪពុកម្តាយមានជីវភាពខ្វះខាតគ្មានដីស្រែចម្ការសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក៏សម្រេចចិត្តផ្លាស់ចេញពីស្រុកកំណើតមករស់នៅភូមិអណ្តាស់ ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧០ សង្គ្រាមចាប់កើតមានឡើងដោយឧត្តមសេនីយ៍...

របបខ្មែរក្រហមមិនឲ្យសម្តែងក្តីស្រឡាញ់ចំពោះគ្រួសារ

មនោសញ្ចេតនាសាច់ញាតិ បងប្អូនក្រុមគ្រួសារគឺជា ភាពសិ្នទ្ធស្នាលមិនអាចកាត់ផ្តាច់បានទេ ទោះបីមានតិចក្តីច្រើនក្តី។ ខាំអន បាននិយាយថា មានតែរបបកម្ពុជាប្រជាធិបតេយ្យមួយប៉ុណ្ណោះ ដែលបានកាត់ផ្តាច់ក្តីស្រឡាញ់ចេញពីសាច់ញាតិ។ ក្តីស្រឡាញ់មាននៅតែក្នុងចិត្តប៉ុណ្ណោះនាពេលនោះ។ នៅក្នុងរបបខ្មែរក្រហម សាច់ញាតិស្ទើរតែមិនហ៊ាននិយាយរកគ្នាឬស្គាល់គ្នាផង ពីព្រោះខ្លាចអង្គការចាប់កំហុស រហូតមានពាក្យមួយឃ្លានិយាយថា  (សក់អ្នកណាក្បាលអ្នកហ្នឹង)[1]។ ខាំអន ភេទប្រុស មានអាយុ៧០ឆ្នាំ ជាជនជាតិដើមភាគតិចចារ៉ាយ សព្វថ្ងៃរស់នៅតំបន់ដាច់ស្រយាលដែលមានទីតាំងនៅភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។ នៅមុខសម័យខ្មែរក្រហម បងប្អូនជនជាតិភាគតិចរស់នៅបានសុខសាន្តមានជីវភាពមធ្យមចេះស្រឡាញ់គ្នា។ នៅក្នុងសហគមន៍ជនជាតិភាគតិចនៅពេលមានរបស់របរអ្វីមួយ...

ដែង អ៊ុយៈ លេខាតំបន់៣ភូមិភាគពាយ័ព្យត្រូវបានចាប់ខ្លួន

នៅក្នុងប្រទេសមួយមេដឹកនាំទទួលយកឥទ្ធិពលគោលនយោបាយកុម្មុយនីស្តនិងមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសគ្មាននិតីរដ្ឋ។ នៅពេលនោះប្រទេសជាតិនិងប្រជាជនពិតជាទទួលរងគ្រោះ។ ជាអាទិ៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រជាជនស្លូតត្រង់រាប់លាននាក់បានស្លាប់ដោយសារគ្មានការជំនុំជម្រះទោសតាមផ្លូវតុលាការ។ យ៉ាងណាមិញ ដូចជាចម្លើយសារភាពឈ្មោះ ដែង អ៊ុយ ភេទប្រុស ​អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ កើតនៅភូមិចម្ការលើ ស្រុកអំពិល តំបន់៣ ភូមិភាគពាយ័ព្យ ត្រូវខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧ ។ នៅចុងឆ្នាំ១៩៦៧ អ៊ុយ បានចូលធ្វើបដិវត្តន៍តាមរយៈឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តុំ លេខាតំបន់៣។ មុនដំបូងអ៊ុយ ជាកងឈ្លបសម្ងាត់នៅក្នុងភូមិព្រៃធំ នៅក្រោមការដឹកនាំរបស់ឈ្មោះ...

ហេងចូលបម្រើជាយោធាខ្មែរក្រហមមានអាយុត្រឹម១២ឆ្នាំ

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រទេសភាគច្រើននៅលើពិភពលោក មានប្រព័ន្ធការងារទាំងអស់ត្រូវបានលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិតេយ្យ និងនីតិរដ្ឋ។[1] ដោយឡែកយើងសង្កេតឃើញថា របៀបដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមិនបានយកចិត្តទុកទៅលើដាក់សិទ្ធិទាំងអស់នេះទេ។ ជាទូទៅ ខ្មែរក្រហមមិនបានគោរពសិទ្ធិពលរដ្ឋតែម្តង​។ សូម្បីតែក្មេងៗដែលមានអាយុត្រឹម១២ឆ្នាំ ក៏ខ្មែរក្រហមព្រមទទួលឲ្យចូលបម្រើការងារជាយោធាខ្មែរក្រហមនិងបានបញ្ជូនទៅធ្វើសង្រ្គាមនៅតាមសមរភូមិមុខថែមទៀតដោយមិនគិតអំពីសិទ្ធិមនុស្ស។ ហេង បាននិយាយថា៖ «ខ្ញុំ កើតនៅឆ្នាំ១៩៥៨ នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សឿ (ស្លាប់ជំនាន់ខ្មែរក្រហម) ម្តាយឈ្មោះយេង (ស្លាប់ក្រោយឆ្នាំ១៩៧៩) និងមានបងប្អូនបង្កើតចំនួនប្រាំនាក់...

រឿងអត់អាហារបានក្លាយទៅជាទម្លាប់

នាងខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជា តាំងពីចាប់កំណើតប្រសូត្រចេញពីផ្ទៃម្តាយរហូតដល់ធំពេញវ័យធ្លាប់ឆ្លងកាត់របបសង្គមរាស្រ្តនិយមដែលបានដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនដោយសារភាពវៃឆ្លាតរបស់សម្តេចព្រះ​ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ លោកសេនាប្រមុខលន់ នល់ បានបង្កើតរដ្ឋាភិបាលថ្មីដែលមានឈ្មោះថា (រដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរ)។ របបមួយនេះបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលធ្លាក់ចូលក្នុងសង្រ្គាមអស់រយៈពេលប្រាំឆ្នាំ។ ទោះបីរបបលោកលន់ នល់ បានបង្កើតសង្រ្គាមក៏ពិតមែន តែជីវភាពរស់នៅរបស់ប្រជាជនតាមទីជនបទស្រែចម្ការមិនមានអ្វីខ្វះខាតប៉ុន្មានដែរ។ យ៉ាងណាមិញខ្ញុំបានសង្កេតឃើញថា មានតែរបបខ្មែរក្រហមមួយគត់ដែលធ្វើឲ្យប្រជាជនកម្ពុជារួមទាំងជនជាតិដើមភាគតិចជាច្រើនអម្បូរនៅទូទាំងប្រទេសកម្ពុជារងទុក្ខវេទនាដោយសារគ្មានរបបអាហារគ្រប់គ្រាន់។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរឿងអត់អាហារបានក្លាយទៅជាទម្លាប់លែងចង់និយាយស្តីមានហូបក៏ហូបស្រេចតែមេដឹកនាំជាន់ខ្ពស់ខាងលើជាអ្នកកំណត់វាសនា។ នាងខ្ញុំឈ្មោះ ពូយ ប្ល៉ក់ អាយុ៧៥ឆ្នាំ ជាជនជាតិចារ៉ាយមានប្តីនិងកូនចំនួនពីរនាក់។...