បទពិសោធន៍រស់នៅក្នុងជំនាន់ខ្មែរក្រហមនៅក្នុងខេត្តកោះកុង
នៅក្នុងខែសីហា ឆ្នាំ២០២១ ខ្ញុំនិងសហការីបានធ្វើដំណើរទៅកាន់ខេត្តកោះកុងដើម្បីជួបជាមួយអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងគម្រោង «លើកកម្ពស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»[1]។ នេះគឺជាលើកដំបូងបំផុតដែលខ្ញុំបានមកកាន់ខេត្តនេះ។ ខ្ញុំនៅចាំថា ខ្ញុំនិងសហការីត្រូវចំណាយពេលប្រមាណជិតបួនម៉ោងពីជាយខេត្ត (ក្បែរផ្លូវបំបែកស្រែអំបិល) មកកាន់ទីរួមខេត្តខេត្តកោះកុង ដោយសារតែផ្លូវមានសភាពកោងចុះកោងឡើងដែលតម្រូវឲ្យបើកបរដោយប្រុងប្រយ័ត្នខ្ពស់។ នៅតាមផ្លូវ ខ្ញុំពិតជាមានសេចក្តីសោមនស្សចំពោះទិដ្ឋភាពធម្មជាតិនៃជួរភ្នំពត់ពេនតាមបណ្តោយដងផ្លូវ។ ភូមិឋានរបស់អ្នកស្រុកលេចរូបរាងឡើងយូរៗម្តង បង្ហាញថាខេត្តនេះពុំសូវជាមានប្រជាជនរស់នៅច្រើនប៉ុន្មានទេ។ ដោយសារតែអ្នកស្ម័គ្រចិត្តកម្ពុជា រស់នៅស្រុកផ្សេងៗគ្នា ខ្ញុំបានធ្វើដំណើរទៅកាន់ស្ទើរគ្រប់ស្រុកនៃខេត្តកោះកុង។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងអំពីទីតាំងភូមិសាស្ត្រនៃខេត្តនេះ ពីព្រោះថាពីស្រុកមួយទៅស្រុកមួយមានចម្ងាយឆ្ងាយដាច់សង្វែងពីគ្នា ពេលខ្លះត្រូវឆ្លងកាត់ផ្លូវភ្នំនិងជម្រាលជាច្រើនដើម្បីធ្វើដំណើរពីស្រុកមួយទៅស្រុកមួយទៀត ដែលស្ទើរតែមិនអាចទៅរួចប្រសិនបើធ្វើដំណើរដោយថ្មើរជើង។ ស្របពេលដែលគយគន់ទេសភាពធម្មជាតិក្នុងដំណើរនេះ ខ្ញុំក៏បានចោទជាសំណួរជាច្រើនថាតើ ប្រជាជនដែលរស់នៅក្នុងខេត្តនេះ ត្រូវរស់នៅក្នុងស្ថានភាពយ៉ាងដូចម្តេចនៅក្នុងរបបខ្មែរក្រហម?...
ជឿលើសន្យារបស់អង្គការ
“ជីកស្មៅ ត្រូវជីកទាំងឫស” ជាសុភាសិតដែលតែងត្រូវប្រើប្រាស់ជាសកលក្នុងរបបផ្តាច់ការ។[1] នៅក្នុងសង្គមខ្មែរ សុភាសិតនេះ តែងពេញនិយមប្រើប្រាស់នៅក្នុងរបបខ្មែរក្រហម ឬកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩)។ ខ្មែរក្រហម តែងអនុវត្តគោលការណ៍ “ជីកស្មៅត្រូវជីកទាំងឫស”នេះ ទៅលើក្រុមគោលដៅ ឬក្រុមសង្ស័យដែលប្រឆាំងជាមួយខ្លួន។ នៅអំឡុងឆ្នាំ១៩៧៦ និង១៩៧៧ ខ្មែរក្រហម បានអនុវត្តការធ្វើបន្សុទ្ធកម្ម[2] លើសមាជិករបស់ខ្លួន ដោយសារ ប៉ុល ពត និងសហការី ជឿថាការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបក្ស កាន់តែកើតមានច្រើនឡើងៗ។[3] “មន្ទីរសន្តិសុខ”...
ប៊ុត សំអាន៖ អ្នកបើកបររថយន្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
“ម៉ែខ្ញុំស្រក់ទឹកភ្នែក ដោយប្រធានកងរបស់គាត់ស្តីឲ្យថា៖ «យាយឯងរាល់ថ្ងៃចិញ្ចឹមយកតែអាចម៍ទេ បើមិនមើលចៅក៏មិនឲ្យបាយស៊ីដែរ។»” ប៊ុត សំអាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ[1] បានលើកឡើង។ ប៊ុត សំអាន បំពេញការងារជាភ្នាក់ងារសុខភាពសត្វតាមភូមិ។ កាលពីជំនាន់ខ្មែរក្រហម សំអាន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យបំពេញការងារផ្សេងៗជាច្រើន ដូចជា៖ អ្នកជួសជុលអង់តែនវិទ្យុ, បើករថយន្តឲ្យប្រតិភូបរទេស និងជីកដីជាដើម។ ថ្វីត្បិតតែ សំអាន ជាអតីតអ្នកបម្រើការងារនៅក្នុងរបបខ្មែរក្រហម គាត់ត្រូវឆ្លងកាត់ជីវភាពរស់នៅប្រចាំថ្ងៃប្រហាក់ប្រហែលជាមួយនឹងប្រជាជនកម្ពុជាទូទៅដែរ។...
រត់ភៀសខ្លួនពីរបបខ្មែរក្រហម
អ្នកនិពន្ធ៖ ស៊ីង ហឺភីង[1] ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧៨ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩ អ្នកនិពន្ធបានរួមដំណើរជាមួយប្រតិភូជំនាញការផ្លូវដែកចិនដែលមកជួយទំនុកបម្រុងការងារនៅក្នុងកម្ពុជា[ប្រជាធិបតេយ្យ]។ នៅពេលនោះ កម្ពុជា[ប្រជាធិបតេយ្យ] កំពុងប្រឈមជាមួយនឹងវិបត្តសេដ្ឋកិច្ចផង ហើយថែមទាំងពើបប្រទះជាមួយនឹងការធ្វើបន្សុទ្ធកម្មផ្ទៃក្នុងផង។ នៅក្នុងអំឡុងពេលនោះ វៀតណាមកំពុងបង្កើនសន្ទុះប្រយុទ្ធជាមួយនឹងកម្ពុជា[ប្រជាធិបតេយ្យ]។ អ្នកនិពន្ធ គឺជាសាក្សីផ្ទាល់ចំពោះភាពបរាជ័យរបស់ខ្មែរក្រហម ព្រមទាំងរួមដំណើរជាមួយនឹងជំនាញការចិនរាប់ពាន់រូប ធ្វើដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់មូលដ្ឋានភាគពាយ័ព្យក្នុងខេត្តបាត់ដំបង ដោយដៃយួរសំពាយ ដើរឆ្លងព្រំដែនកម្ពុជាថៃតាមស្ពានឈើតូចមួយឆ្លងទន្លេ។ ក្រោយមក ប្រតិភូបានទៅដល់មូលដ្ឋានទ័ពសមុទ្ររបស់ថៃដើម្បីឡើងនាវាឈ្មោះ...

