គឹម ប៉ាវ៖ អតីតយោធាខ្មែរក្រហម
គឹម ប៉ាវ[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងឃ្លោង សង្កាត់ជីនៀង ស្រុកបារ៉ាយ ខេត្ដកំពង់ធំ។ បច្ចុប្បន្ន គឹម ប៉ាវ រស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ ប៉ាវ បានរៀបរាប់ថា៖ “ឪពុកម្ដាយរបស់ខ្ញុំជាកសិករ។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់កុមារដ្ឋាន កាលពីជំនាន់សង្គមរាស្ដ្រនិយម ហើយក្រោយមកក៏បានឈប់រៀនវិញ ដោយសារជីវភាពខ្វះខាត និងត្រូវឃ្វាលគោក្របី ជាពិសេស...
លីវ កាន ៖ ការសម្តែងសិល្បៈរបស់ខ្មែរក្រហមផ្តោតលើនយោបាយ និងស្មារតីបដិវត្ដន៍
លីវ កាន[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងនៅភូមិកំបោរ ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ។ បច្ចុប្បន្ន កាន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ លីវ កាន បាននិយាយថា៖ “ខ្ញុំមានបងប្អូនចំនួន៨នាក់ (ប្រុស៧នាក់ និងស្រី១នាក់)។ ខ្ញុំគឺជាកូនទី៤នៅក្នុងគ្រួសារ ដែលមានជីវភាពខ្វះខាត។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ។ ឪពុករបស់ខ្ញុំឲ្យខ្ញុំឃ្វាលគោ។ ក្រោយមក ខ្ញុំចូលរៀនបានមួយរយៈ។ ខ្ញុំក៏បានត្រលប់មកផ្ទះវិញ...
រស់ សុភាព៖ អ្វីដែលខ្ញុំបានជួបក្នុងជាតិនេះ គឺជាកម្មពៀររបស់ខ្ញុំ
រស់ សុភាព[1] អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិវត្ដថ្មី ឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុភាព បាននិយាយថា៖ «ខ្ញុំបានកំព្រាឪពុកម្ដាយតាំងពីកុមារភាពមកម្ល៉េះ។ ឪពុករបស់ខ្ញុំជាប់និន្នាការជាទាហានស័ក្ដិ៥ នៅចំការមនក្នុងរបប លន់ នល់។ ម្ដាយរបស់ខ្ញុំមានសម្បុរសជ្រះដូចកូនកាត់វៀតណាម។ ខ្មែរក្រហមបានដាក់ការសង្ស័យមកលើក្រុមគ្រួសាររបស់ខ្ញុំថាជាជនជាតិវៀតណាម។ នៅចុងឆ្នាំ១៩៧៨ ក្រុមគ្រួសាររបស់ខ្ញុំរួមមាន ឪពុកម្ដាយ និងបងស្រីម្នាក់ ត្រូវបានខ្មែរក្រហមចាប់ខ្លួន ហើយបញ្ជូនទៅប្រទេសវៀតណាមក្រោមហេតុផលថាឲ្យទៅដូរអំបិល។...
យ៉ែម សៀន៖ ស្លាប់រស់ឬឈ្នះចាញ់នៅក្នុងសមរភូមិពឹងលើអ្នកបកប្រែសារ
យ៉ែម សៀន[1] ភេទប្រុស អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើត ក្នុងភូមិដើមពោធិ៍ ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្ដតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ខ្ញុំរៀនសូត្របានតិចតួចណាស់ នៅត្រឹមថ្នាក់ទី១២ (ប្រព័ន្ធអប់រំសង្គមចាស់) ដោយសារតែរដ្ឋប្រហារឆ្នាំ១៩៧០ ហើយភូមិឃុំរបស់យើងចាប់ផ្ដើមបង្កើតឲ្យមានចលនាតស៊ូដើម្បីប្រឆាំងជាមួយ លន់ នល់។ ខ្ញុំមិនទាន់យល់ថាចលនាបដិវត្ដន៍គឺជាអ្វីនោះទេ។ ខ្ញុំមិនទាន់យល់ដែរអំពីការចូលព្រៃម៉ាគី កាលជំនាន់នោះ។ ចាស់ៗតែងតែនិយាយអំពីចលនាតស៊ូចូលក្នុងព្រៃម៉ាគី។ នៅក្នុងឆ្នាំ១៩៧១ របប...
កែវ អ៊ន៖ ខ្ញុំបានឃើញទិដ្ឋភាពមនុស្សឈឺស្លាប់នៅតាមសហករណ៍
កែវ អ៊ន[1] អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិល្វែងឫស្សី ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្ដសៀមរាប។ បច្ចុប្បន្ន អ៊ន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ អ៊ន បាននិយាយថា៖ «ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនបង្កើតចំនួន៨នាក់ នៅក្នុងគ្រួសារកសិករ។ ខ្ញុំបានរៀបការនៅក្នុងឆ្នាំ១៩៧២ ជាមួយនឹងយោធាខ្មែរក្រហមឈ្មោះ ឈាន។ បន្ទាប់មក ភូមិរបស់ខ្ញុំក៏ចាប់ផ្ដើមហេតុការណ៍ទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់ ហើយបណ្ដាលឱ្យផ្ទះសម្បែង និងគោក្របីត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។ ក្រោយមកទៀត...
សាំង ថាញ់៖ កងកុមារដាច់ខាតរបស់ខ្មែរក្រហម
សាំង ថាញ់[1] ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិរវៀ ឃុំពេជ្រចង្វារ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង។ បច្ចុប្បន្នរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សាំង ថាញ់ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០កាលពីជំនាន់សង្គមរាស្ដ្រនិយម។ បន្ទាប់មក ខ្ញុំក៏បានឈប់រៀនដោយសារព្រឹត្ដិការណ៍រដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយមក ខ្មែរក្រហមចាប់ផ្ដើមជ្រើសរើសកុមារដាច់ខាតនៅក្នុងភូមិ។ កុមារចំនួន២០នាក់បានទៅរស់នៅក្នុងកងកុមារដាច់ខាត ដែលជាប្រចាំថ្ងៃយើងត្រូវធ្វើការងារកាប់គាស់ដី។ ព្រឹកឡើង យើងត្រូវក្រោកទៅធ្វើការងារនៅកន្លែងកាប់ដីដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រពីទីកន្លែងស្នាក់នៅរបស់យើង។...
សាន់ រឿង៖ រដ្ឋប្រហារមិនបានជោគជ័យប្រឆាំងនឹងប៉ុល ពត នៅក្នុងឆ្នាំ១៩៧៦
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សាន់ រឿង[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពាមលាន់ ឃុំល្វា ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។ សាន់ រឿង បាននិយាយពីបទពិសោធន៍របស់ខ្លួនថា៖ «នៅឆ្នាំ១៩៧២ ខ្ញុំបានចូលបម្រើក្នុងចលនាបដិវត្ដន៍ខ្មែរក្រហម។ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ ខ្ញុំចេះអក្សរបានបន្ដិចបន្ដួច។ នៅពេលដែលលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ...
ពេជ្រ ជឹម៖ អតីតមេបញ្ជាការទ័ពស្រុកត្រាំកក់ ក្នុងជំនាន់ខ្មែរក្រហម
កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)ខ្ញុំឈ្មោះ ពេជ្រ ជឹម[1] ភេទប្រុស អាយុ៨៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្ដតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងឃុំផ្អាវ...
យិត ភឿន៖ កម្មផលរបស់ខ្ញុំ
យិត ភឿន[1] អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើត ក្នុងភូមិស្រុកលំផាត់ ខេត្ដរតនៈគិរី។ ភឿន គឺជាជនជាតិដើមភាគតិច។ បច្ចុប្បន្ន ភឿន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ភឿន បាននិយាយថា៖ «ខ្ញុំបានចូលតស៊ូក្នុងចលនាបដិវត្ដន៍ខ្មែរក្រហមតាំងពីអាយុ១៥ឆ្នាំ។ យើងបានរសាត់អណ្ដែតមកកាន់តំបន់អន្លង់វែងចាប់ពីឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមបានបណ្ដេញខ្មែរក្រហមចេញពីអំណាច។ យើងបានបន្ដដំណើរជាមួយកងទ័ពខ្មែរក្រហមមកកាន់ព្រំដែនភាគខាងជើងប្រទេសកម្ពុជារហូតមកដល់តំបន់អន្លង់វែងនៅដើមឆ្នាំ១៩៩០។ ខ្ញុំបានពិការភ្នែកម្ខាងដោយសារជំងឺតាំងពីអាយុ១៧ឆ្នាំ ស្ថិតក្នុងឆ្នាំ១៩៧៧។ នៅពេលនោះ ខ្ញុំស្ថិតនៅកងចល័តរបស់ខ្មែរក្រហម ដោយត្រូវជីកប្រឡាយ និងលើកភ្លឺស្រែ។ ខ្ញុំចាប់ផ្ដើម...
ស៊ឺម លន៖ ធ្លាក់ខ្លួនពិការដោយសារដឹកជញ្ជូនគ្រាប់
ស៊ឺម លន[1] ភេទប្រុស អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំ ឃុំច័ន្ទស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន លន រស់នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លន បាននិយាយថា៖ «ឪពុករបស់ខ្ញុំឈ្មោះ ជា លន់ ចំណែកឯម្ដាយឈ្មោះ ចាន់ ភ្លើង។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ឡាច ជី បច្ចុប្បន្នខ្ញុំមានកូនចំនួន៥នាក់...
សោម ចាន់៖ ពិការជើងដោយសារជាន់មីនស្គរ
សោម ចាន់[1] អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាម៉ូង ឃុំព្រៃផ្គាំ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ បច្ចុប្បន្ន ចាន់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សោម ចាន់ បាននិយាយថា៖ «នៅអាយុ១៧ឆ្នាំ ខ្ញុំបានឈប់រៀនដោយសារស្ថានភាពគ្រួសារមានការលំបាកពេកផង ហើយមានព្រឹត្ដិការណ៍រដ្ឋប្រហាររបស់ លន់ នល់ ប្រឆាំងនឹងសម្ដេចព្រះនរោត្ដម សីហនុ ផង។ ខ្ញុំក៏បានចូលរួមក្នុងចលនាខ្មែរក្រហមដោយសារតែស្មារតីជាតិនិយម ដែលឆ្លើយតបតាមការប្រកាសឲ្យកូនចៅចូលតស៊ូក្នុងព្រៃម៉ាគី ពីសំណាក់សម្ដេចព្រះនរោត្ដម...

