Tag: សោម ប៊ុនថន

មាស ឃា ៖ ខ្ញុំមិនដែលបានទទួលដំណឹងពីឱពុកម្តាយនិងបងប្អូនទេ ចាប់តាំងពីខ្ញុំមកធ្វើការនៅរោងចក្រសំឡីគនៅក្រុងភ្នំពេញ ក្នុងរបបខ្មែរក្រហម

«ចាប់តាំងពីខ្ញុំចាកចេញពីស្រុកកំណើតពីខេត្តស្វាយរៀងមកធ្វើការនៅភ្នំពេញ ខ្ញុំមិនដែលទទួលដំណឹងពីបងប្អូន និងឪពុកម្តាយ ហើយខ្ញុំក៏មិនដែលបានទៅលេងស្រុកកំណើតដែរ រហូតដល់ឆ្នាំ១៩៩៣»។ ខ្ញុំឈ្មោះ មាស ឃា[1] កើតឆ្នាំ១៩៦២​ នៅភូមិបារាយ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ជ័យ រ៉ក និងមានកូនចំនួន៣នាក់។ ខ្ញុំមានឪពុកឈ្មោះ មាស ជុំ និងម្តាយឈ្មោះ ពៅ ផាន់។ ឪពុកម្តាយខ្ញុំស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៥នាក់...

ជំរំឃុំឃាំងជនភៀសខ្លួនខ្មែរដែលរត់ឆ្លងដែនចូលប្រទេសថៃ នៅតាព្យា

ជំរំឃុំឃាំងជនភៀសខ្លួនខ្មែរមានទីតាំងស្ថិតនៅក្នុងស្រុកតាព្យា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាទូទៅជនភៀសខ្លួនខ្មែរហៅថា ជំរំឃុំឃាំងតាព្យា។ កងទ័ពថៃប្រើប្រាស់ជំរំនេះដើម្បីឃុំខ្លួនជនភៀសខ្លួនខ្មែរ ដែលបានរត់ឆ្លងដែនពីទឹកដីប្រទេសកម្ពុជាចូលទឹកដីថៃអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ មុននឹងកងទ័ពថៃបញ្ជូនជនភៀសខ្លួនខ្មែរទៅឃុំឃាំងនៅតាព្យា គឺកងទ័ពថៃបានចាប់ឃុំ និងសួរចម្លើយជនភៀសខ្លួនខ្មែរជាច្រើនលើកច្រើនសារ ជាមួយការសំឡុត បំភិតបំភ័យ និងកុហកបោកបញ្ជោតថា បញ្ជូនត្រឡប់មកឱ្យខ្មែរក្រហមវិញ ដើម្បីឱ្យជនភៀសខ្លួនខ្មែររត់គេចខ្លួនពីកន្លែងសួរចម្លើយ រួចហើយបាញ់សម្លាប់។ ហេតុការណ៍ទាំងនៅតែជាការចងចាំសម្រាប់ជនភៀសខ្លួនខ្មែរដែលធ្លាប់ជាប់ឃុំឃាំងនៅតាព្យា៖ ខ្ញុំឈ្មោះ យឹម វើយ[1] អាយុ៦០ឆ្នាំ (ក្នុងឆ្នាំ២០១០) សព្វថ្ងៃរស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក...

កែន សុផល ៖ ឈប់រៀនដោយសារចង់ទៅហ្វឹកហាត់ទាហាននៅឥណ្ឌូណេស៊ី

ខ្ញុំឈ្មោះ កែន សុផល[1] កើតនៅឆ្នាំ១៩៥១ នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល។​ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺកូនច្បងនៅក្នុងគ្រួសារ។ ឪពុកខ្ញុំគឺជាទាហានប្រចាំការនៅបន្ទាយក្នុងខេត្តកំពង់ឆ្នាំង ហើយម្តាយគឺជាមេផ្ទះ។ ឪពុកខ្ញុំកាចណាស់ នៅពេលខ្ញុំរៀនមិនចេះ គាត់តែងវាយខ្ញុំនិងឱ្យខ្ញុំទន្ទេញមេរៀនទាល់តែចេះចាំទើបគាត់ឈប់វាយ។ ក្រោយមកឪពុកពុករបស់ខ្ញុំបានយកម្តាយខ្ញុំ និងប្អូនៗខ្ញុំទៅរស់នៅខេត្តកំពង់ឆ្នាំងទាំងអស់ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះរស់នៅជាមួយអ៊ំពូមីងនៅស្រុកកំណើត។  ខ្ញុំបានរៀនរហូតដល់ថ្នាក់ទី៤ (សង្គមចាស់) នៅឆ្នាំ១៩៧១ ក៏ឈប់រៀន និងស្ម័គ្រចិត្តចុះឈ្មោះចូលធ្វើទាហានសាធារណរដ្ឋខ្មែររបស់ លន់...

មូល សារ៉ាយ៖ ពេទ្យឃុំអំពិល

ខ្ញុំឈ្មោះ មូល សារ៉ាយ[1] កើតនៅឆ្នាំ១៩៥៨ នៅភូមិពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលពីកុមារ ខ្ញុំបានចូលរៀនថ្នាក់ទី១២ពីសង្គមចាស់ ស្មើនឹងថ្នាក់ទី១នៅពេលបច្ចុប្បន្ន នៅសាលា ក្នុងភូមិ។ ខ្ញុំរៀនពីរពេល គឺពេលព្រឹក និងពេលរសៀល។ ខ្ញុំនៅចាំថា ក្នុងថ្នាក់រៀនមានមុខវិជ្ជាកីឡាដូចជាឡើងតោងខ្សែពួរ ហើយប្រសិនបើសិស្សឡើងលឿន និងទទួលបានពិន្ទុច្រើន។ ខ្ញុំអាចតោងខ្សែពួរឡើងបានលឿនដូចសិស្សប្រុសៗដែរ ព្រោះខ្ញុំធ្លាប់ឡើងបេះផ្លែដូង និងផ្លែស្លាឱ្យយាយរបស់ខ្ញុំក្នុងមួយដើមទទួលបានលុយមួយរៀលដើម្បីទិញទឹកកកឈូសហូបពេលទៅរៀន។ គ្រូបង្រៀននៅសម័យនោះគឺកាចខ្លាំងណាស់ ដូចជាគ្រូយ៉ាន់​...

វ៉ា សាម៉ាក់៖ ប្តីខ្ញុំបាត់ខ្លួនដោយសារធ្វើជាទាហាន លន់ នល់

ខ្ញុំឈ្មោះ វ៉ា សាម៉ាក់[1] កើតនៅឆ្នាំ១៩៤៩ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ វ៉ា កែវ​ ​និងម្ដាយឈ្មោះ មាស យ៉ាន់ ព្រមទាំងមានបងប្អូនបង្កើតចំនួន៣នាក់។ កាលពីតូច ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាបាសាក់។ ខ្ញុំរៀនពីរពេលគឺ ពេលព្រឹក និងពេលរសៀល ហើយខ្ញុំត្រូវដើរទៅរៀនដោយខ្លួនឯង។ ខ្ញុំរៀនដល់ថ្នាក់ទី៧ក៏ឈប់រៀន ហើយនៅឆ្នាំ១៩៦៦ ខ្ញុំបានរៀបការជាមួយប្តីឈ្មោះ គឹម...

តន់ សារ៉ន ៖ កងឈ្លបឃុំក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ តន់ សារ៉ន[1] ភេទប្រុស កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៥២ នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំស្រុកដដែល។  នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំចូលធ្វើឈ្លបឃុំគគីរ មានតួនាទីការពារសន្តិសុខនៅក្នុងភូមិឃុំ និងដើរល្បាតតាមព្រំដែនកម្ពុជា-វៀតណាម។ នៅអំឡុងឆ្នាំ១៩៧៤ ខ្ញុំបានរៀបការ ហើយបន្ទាប់ពីរៀបការរួច ប្រពន្ធខ្ញុំបង្កើតបានកូនប្រុសម្នាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងនៅខេត្តស្វាយរៀង ខ្ញុំនៅធ្វើឈ្លបឃុំដដែល។...

ចាន់ សារ៉ុម ៖ កងកាត់ដេរឃុំក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ចាន់ សារ៉ុម[1] កើតថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤០ នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូនចំនួន៥នាក់ គឺស្រី២នាក់ និងប្រុស៣នាក់។ បងប្អូនរបស់ខ្ញុំបានស្លាប់ទាំងអស់ គឺនៅរស់តែខ្ញុំម្នាក់ប៉ុណ្ណោះ។ ខ្ញុំបានរៀបការពីរលើក គឺលើកទីមួយនៅឆ្នាំ១៩៥៤ ក្នុងសម័យសង្គម​រាស្រ្តនិយម និងមានកូនចំនួន៦នាក់ ដែលរួមមានកូនស្រីប្រាំនាក់ និងប្រុសម្នាក់។ ប្តីមុនរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។...

២០ ឧសភា

២០ ឧសភា គឺជាទិវាចងកំហឹងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៣។ នៅប្រទេសកម្ពុជា អត្ថន័យ និងការវែកញែក អំពី ២០ ឧសភា បានប្រែប្រួលជាច្រើនលើកច្រើនសារទៅតាមបរិបទ ប្រវត្តិ​សាស្រ្ត នយោបាយ ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការស្វែងរកយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។  ទោះ​បីជា​មានការលើកឡើងផ្សេងៗគ្នាពីការផ្លាស់ប្តូរទិវា ២០ ឧសភា ជាច្រើនដំណាក់កាល ហើយបានដឹងយ៉ាងច្បាស់ពីប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបខ្មែរក្រហមយ៉ាងណាក៏ដោយ ក៏ ២០ ឧសភា នៅតែបង្កប់នូវអត្ថន័យ និងឆ្លុះបញ្ចាំងពីការការតស៊ូ...

សោម ហុន៖ អតីតយោធាខ្មែរក្រហមពិការ

នៅពេលរបបកម្ពុជាធិបតេយ្យមានជម្លោះកាន់តែខ្លាំងជាមួយវៀតណាមនៅឆ្នាំ១៩៧៧ នៅតាមព្រំដែនក្នុងខេត្តស្វាយរៀង ខ្មែរក្រហមបានដកសមាជិកពីកងចល័ត រួចបញ្ចូលក្នុងអង្គភាពទ័ពដើម្បីការពារទឹកដីពីការឈ្លានពានពីវៀតណាម។ នៅក្នុងចំណោមកងចល័តទាំងនោះក៏មាន សោម ហុន ដែរ ដែលបានឡើងទៅប្រយុទ្ធតទល់ជាមួយកងទ័ពវៀតរហូតធ្លាក់ខ្លួនពិការដោយសារតែជាន់មីន។ សោម ហុន[1] បានរៀបថា  ខ្ញុំមានអាយុ៦៣ឆ្នាំ​ មានស្រុកកំណើតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេសវៀតណាម។ ខ្ញុំមានឪពុកឈ្មោះ សោម ប៊ិច ​ ​និងម្ដាយឈ្មោះ មា យ៉ាន់...

ប្រពន្ធ និងកូនរបស់ខ្ញុំ៣នាក់ត្រូវខ្មែរក្រហមសម្លាប់ ដោយចោទថាក្បត់ ព្រោះមានប្តីរត់ចូលវៀតណាម

នៅពេលខ្មែរក្រហមមានជម្លោះជាមួយវៀតណាមនៅឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយចូលដល់ស្រុកកំពង់រោទិ៍ និងស្រុកប្រសូត្រ ខេត្តស្វាយរៀង។ ខណៈនោះខ្ញុំបានរត់គេចខ្លួនទៅទិសខាងកើត ក៏ត្រូវកងទ័ពវៀតណាមចាប់ខ្លួន និងបញ្ជូនទៅប្រទេសវៀតណាម ចំណែកប្រពន្ធ និងកូនស្រីរបស់ខ្ញុំទាំង៣នាក់ ត្រូវបានខ្មែរក្រហមកៀរចេញពីភូមិរួចសម្លាប់ចោលទាំងអស់ដោយចោទថា ក្បត់ព្រោះមានប្តីរត់ទៅប្រទេសវៀតណាម។ ខ្ញុំឈ្មោះ ឃួន យុន[1] មានអាយុ៨០​ឆ្នាំ កើតនៅភូមិពោធិ៍តារស់ ​​ឃុំបាសាក់​ ​ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូន៦នាក់ ហើយខ្ញុំគឺជាកូនទី៥នៅក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់នៅសាលាបឋមសិក្សានៅភូមិពោធិ៍តារស់។ ក្រោយមក ខ្ញុំបានឈប់រៀន និងចូលបួសនៅវត្តមុនីសិលា...

ញឹម ឡូ៖ សេដ្ឋកិច្ចឃុំបន្ទាយក្រាំង

ខ្ញុំឈ្មោះ ញឹម​ ឡូ កើតនៅឆ្នាំ១៩៤៧ នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ កាលពីក្មេង ខ្ញុំរៀនដល់ថ្នាក់ទី៩ ពីសង្គមចាស់។ នៅឆ្នាំ១៩៧០ ខ្ញុំក៏ឈប់រៀន ហើយទៅចូលបម្រើរណសិរ្សរួបរួមជាតិកម្ពុជានៅក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងនឹងរបប លន់ នល់ ដែលគាំទ្រដោយធីវគី[1] (វៀតណាមខាងត្បូង)។ ពេលខ្ញុំចូលរណសិរ្សរួបរួមជាតិកម្ពុជាដំបូង ខ្ញុំត្រូវទៅហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តទ័ពជាមួយកងទ័ពវៀតកុង (វៀតណាមខាងជើង)...