Tag: សោម ប៊ុនថន

ម៉ី អ៊ន រំឭករឿងរ៉ាវដែលបានកើតឡើងក្នុងឃុំគគីរ

ទោះបីជាមានវ័យចំណាស់ និងសុខភាពមិនសូវរឹងមាំ ប៉ុន្តែ ម៉ី អ៊ន បានចងចាំរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិកំណើតរបស់គាត់តាំងពីគាត់នៅវ័យក្មេង រហូតដល់ខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឃុំរបស់គាត់។ ម៉ី អ៊ន[1] មានអាយុ៨៦​ឆ្នាំ (នៅក្នុងឆ្នាំ២០២១) សព្វថ្ងៃរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានរៀបរាប់ថា ៖  នៅពេលកងទ័ពជប៉ុនចូលមកប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៤0 ខ្ញុំធំដឹងក្តីហើយ។ សម័យនោះប្រជាជននៅក្នុងភូមិមានការខ្វះខាតខ្លាំងណាស់ សូម្បីតែខោអាវក៏គ្មានស្លៀកពាក់សមរម្យដែរ។ ប្រជាជនមួយចំនួនបានយកបាវ ឬស្លឹកឈើមកបិទបាំងរាងកាយ។ ផ្ទះរបស់ខ្ញុំស្ថិតនៅជិតវត្តគគីរ និងមានផ្ទះយាយអុំ...

កងកុមារនៅក្នុងរបបខ្មែរក្រហម

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនមានសាលារៀនផ្លូវការទេ។ កុមារត្រូវបានបញ្ជូនឱ្យរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះប្រជាជន។ ចំណែកគ្រូភាគច្រើន គឺជាកសិករក្រីក្រដែលអាចអាន និងសរសេរបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្របពេលដែលកុមារត្រូវបានបង្ហាត់បង្រៀនឱ្យចេះអាន និងសរសេរអក្សរបន្តិចបន្តួចនោះ ភាគច្រើននៃការអប់រំកុមារទាំងនោះ គឺផ្តោតទៅលើការអប់រំនយោបាយ[1]។ លើសពីនោះ កុមារក៏ត្រូវបានចាត់តាំងឱ្យធ្វើការងារក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្នុងចំណោមកុមារទាំងនោះក៏មាន សុន មករា ដែរ។ សុន មករា បានរៀបរាប់អំពីរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមដូចខាងក្រោម៖ ខ្ញុំឈ្មោះ សុន មករា[2] កើតនៅក្នុងឆ្នាំ១៩៦២ នៅភូមិជើងទឹក”ក”...

ព្រះតេជ អ៊ុន សន ៖ ប្រជាជនថ្មីដែលខ្មែរក្រហមជម្លៀសមកស្រុករំដួលត្រូវបានបញ្ជូនទៅសម្លាប់ នៅមន្ទីរសន្តិសុខកំពង់អំពិល

អាត្មាឈ្មោះ អ៊ុន សន[1] កើតនៅឆ្នាំ១៩៤៣ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ អាត្មាបួសចូលបួសលើកទី១នៅពេលសម្តេចព្រះ នរោត្តម សីហនុ ឡើងសោយរាជ្យ ហើយបួសលើកទី២នៅខែកុម្ភៈ ឆ្នាំ២០០១។ សព្វថ្ងៃអាត្មាគង់នៅវត្តកំពង់អំពិល។ អាតា្ម មានឪពុកឈ្មោះ អ៊ុក វណ្ណ និងម្តាយឈ្មោះ ឌើម សឹម។ ឪពុកម្តាយអាត្មាស្លាប់អស់ហើយ។ អាត្មាមានបងប្អូនបង្កើតចំនួន៤នាក់ គឺប្រុស៣នាក់​...

ហំ សារ៉ន ជំនួយការឃុំសង្កែក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ហំ សារ៉ន[1] កើតឆ្នាំ១៩៤៧ នៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ​ អូម ស៊ីណន កើតឆ្នាំ១៩៥៤ នៅភូមិពោន ក្នុងឃុំសង្កែជាមួយខ្ញុំដែរ។ ខ្ញុំមានកូនចំនួន៥នាក់ គឺស្រី២ និងប្រុស៣នាក់។ ខ្ញុំមានឪពុកឈ្មោះ ហំ សាម៉ុន ស្លាប់នៅឆ្នាំ១៩៧៤ ដោយសារជំងឺម្រេញ និងម្តាយឈ្មោះ នាង យុង...

ស្រី សែម ៖ ពេទ្យឃុំស្វាយតាយានក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ស្រី សែម[1] កើតនៅឆ្នាំ១៩៣៩ នៅភូមិពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ចាប យឹង និងមានកូនចំនួន៨នាក់ គឺស្រី៣នាក់​ និងប្រុស៥នាក់។ ខ្ញុំមានឪពុកឈ្មោះ ស្រី មាស និងម្តាយឈ្មោះ ហូយ ផាត។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយដោយសារជំងឺ។ ខ្ញុំមានបងប្អូនបង្កើត១០នាក់​ គឺស្រី៤នាក់​​​ និងប្រុស៦នាក់។ ក្នុងចំណោមបងប្អូនខ្ញុំ...

ឆាយ ធឿន៖ ធ្វើការនៅរោងចក្រផលិតរំសេវក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឆាយ ធឿន[1] កើតនៅឆ្នាំ១៩៤៨ នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ពេន សឺន ស្លាប់នៅឆ្នាំ១៩៩៧ និងម្តាយឈ្មោះ ថោង ម៉ៅ ស្លាប់ដោយសារជំងឺ។ ខ្ញុំមានបងប្អូន៨នាក់ ហើយខ្ញុំគឺជាកូនទី៣។ បងប្អូនខ្ញុំនៅរស់៧នាក់ ចំណែកប្អូនម្នាក់បានស្លាប់នៅឆ្នាំ១៩៨៣។ កាលពីក្មេងខ្ញុំរៀនដល់ថ្នាក់ទី៣នៅអនុវិទ្យាល័យប្រសូត្រ និងបានប្រឡប់ឌីប្លូមជាប់។ ក្រោយមក ខ្ញុំបានឈប់រៀនដោយសារមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហាររបស់ លន់...

អ៊ុក សៀត៖ រត់ភៀសខ្លួនទៅនៅជំរំក្នុងខេត្តតាយនីញ ប្រទេសវៀតណាម

នៅពេលកងទ័ពវៀតណាមវាយចូលមកខេត្តស្វាយរៀងនៅចុងឆ្នាំ១៩៧៧ ខ្ញុំនិងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅនៅជំរំនៅក្នុងប្រទេសវៀតណាម ព្រោះខ្លាចខ្មែរក្រហមចាប់ខ្លួន។​ ខ្ញុំឈ្មោះ អ៊ុក សៀត[1] កើតនៅឆ្នាំ១៩៥០ នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ពីន សារ៉ាន អាយុប្អូនខ្ញុំបួនឆ្នាំ និងមានកូនទាំងអស់១១នាក់។ កូនខ្ញុំស្លាប់អស់៧នាក់នៅក្នុងរបបខ្មែរក្រហម ហើយសព្វថ្ងៃនៅរស់តែ៤នាក់ប៉ុណ្ណោះ។ នៅពេលខ្ញុំអាយុបាន៨ឆ្នាំ ខ្ញុំបានចូលរៀន​នៅសាលាពាមអំពិល ដែលមានចម្ងាយ៥គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ ខ្ញុំរៀនរយៈពេល៥ឆ្នាំ គឺដល់ថ្នាក់ទី១០ពីសង្គមក៏ឈប់រៀន។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ ដោយសារខ្ញុំរៀនត្រួតថ្នាក់។...

ហ៊ីម សារឹម ៖ «ខ្ញុំឆ្លើយថាមិនទៅតាមប្តីដែលក្បត់ និងសុខចិត្តរស់នៅជាមួយអង្គការ» ដើម្បីនៅចិញ្ចឹមកូនតូចៗ

បន្ទាប់ពីអង្គការចាប់ប្តីខ្ញុំបានរយៈពេលមួយខែ កម្មាភិបាលនៅមន្ទីរមកប្រាប់ខ្ញុំថា «ប្តីរបស់បងក្បត់ហើយ ដូច្នេះស្នើបងសម្រេចចិត្តថា ទៅតាមប្តីឬនៅជាមួយអង្គការ បើចង់ទៅតាមប្តី អង្គការនឹងជូនទៅជួបប្តី ហើយបើនៅជាមួយអង្គការ អង្គការចិញ្ចឹម»។ ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ និងគិតតែពីយំពេលឮពាក្យនេះ។ ខ្ញុំបានទប់ស្មារតី និងសម្រេចចិត្តឆ្លើយថា «មិនទៅតាមប្តីដែលក្បត់ទេ គឺខ្ញុំនៅស្លាប់រស់ជាមួយអង្គការ»។ ប្តីខ្ញុំស្លូតណាស់ ហើយខ្ញុំឆ្លើយដូច្នេះដើម្បីរស់ ព្រោះខ្ញុំត្រូវចិញ្ចឹមកូនតូចដែលនៅបៅនៅឡើយ។ ប្រសិន​បើបងប្អូនខាងប្តីរបស់ខ្ញុំដឹងថាខ្ញុំឆ្លើយដូច្នេះ នឹងខឹងខ្ញុំមិនខាន ហើយខ្ញុំក៏សូមខមាទោសចំពោះប្តីដែរ។ ខ្ញុំឈ្មោះ ហ៊ីម សារឹម[1] កើតនៅឆ្នាំ១៩៤២។...

កែវ សាមឿន ៖ ខ្ញុំក្លាយជាស្រ្តីមេម៉ាយចិញ្ចឹមកូនចំនួន៧នាក់បន្ទាប់ពីប្តីខ្ញុំស្លាប់

ខ្ញុំឈ្មោះ កែវ មឿន[1] អាយុ៨១ ឆ្នាំរស់នៅភូមិថ្នាញ ឃុំបាទី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានប្តីឈ្មោះ វ៉ា កៀន និងមានកូនចំនួន៨នាក់ ក្នុងនោះបានស្លាប់អស់ម្នាក់។ បន្ទាប់ពីប្តីខ្ញុំស្លាប់ ខ្ញុំត្រូវចិញ្ចឹមកូនតូចៗរហូតដល់កូនៗរបស់ខ្ញុំរៀបការអស់ ហើយសព្វថ្ងៃខ្ញុំរស់នៅតែម្នាក់ឯងប៉ុណ្ណោះ។ ខ្ញុំមានឪពុកឈ្មោះ កែវ សេង ស្លាប់ឆ្នាំ១៩៥៣​ និងម្តាយឈ្មោះ សូ ឡុង ស្លាប់នៅឆ្នាំ១៩៦៣។ ខ្ញុំមានបងប្អូនចំនួន៥នាក់​...

ឈឹម ហ៊ីន អំឡុងពេលខ្មែរក្រហមជម្លៀសទៅកាន់ខេត្តពោធិ៍សាត់

បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាច ខ្មែរក្រហមបានជម្លៀសប្រជាជននៅទូទាំងប្រទេសចេញពីផ្ទះសម្បែងឱ្យទៅកាន់ទីជនបទដាច់ស្រយាល និងតំបន់ផ្សេងក្នុងប្រទេសកម្ពុជាដើម្បីធ្វើការងារពលកម្មធ្ងន់ធ្ងរ ក្នុងនោះក៏មានក្រុមគ្រួសារ ឈឹម ហ៊ីន[1] ដែរ។ ឈឹម ហ៊ីន បានរៀបរាប់អំពីប្រវត្តិ និងរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិកំណើត រហូតដល់ខ្មែរក្រហមជម្លៀសគាត់ទៅរស់នៅក្នុងខេត្តពោធិ៍ បណ្តាលឱ្យសមាជិកគ្រួសាររបស់គាត់ស្លាប់ដូចខាងក្រោម៖ ខ្ញុំឈ្មោះ ឈឹម ហ៊ីន អាយុ៦៧ឆ្នាំ កើតនៅភូមិដូង (បច្ចុប្បន្ន ភូមិបាវិតលើ) សង្កាត់បាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ឈឹម...

កែវ ថុន ៖ រត់ភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីរស់

ខ្ញុំឈ្មោះ កែវ ថុន កើតនៅឆ្នាំ១៩៤០ នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ កែវ ថែ និង ម្តាយឈ្មោះ នួន សាម៉ន។ ខ្ញុំមានប្រពន្ធឈ្មោះ ផាំង ង៉ូយ និងមានកូនចំនួន៦នាក់។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៧នាក់ គឺប្រុស៤នាក់ និងស្រី៣នាក់។ បងប្អូនខ្ញុំនៅរស់តែពីរនាក់ប៉ុណ្ណោះ ក្រៅពីនោះបានស្លាប់ក្នុងរបបខ្មែរក្រហមអស់ហើយ។ បន្ទាប់ពី...