ខ្ញុំឈ្មោះ ឡឹក អោ ហៅ ផាត់ អោ កើតនៅឆ្នាំ១៩៥៨ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ពេលខ្ញុំអាយុជាង១០ឆ្នាំ ខ្ញុំបានចូលរៀននៅថ្នាក់ទី១២ (ពីសង្គមចាស់)។ នៅឆ្នាំ១៩៧៤ ខ្ញុំបានចូលបួសជាព្រះសង្ឃនៅវត្តក្នុងភូមិ ដែលមានព្រះសង្ឃចំនួន២០អង្គគង់នៅ។ សម័យនោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ នៅគ្រប់គ្រងភូមិខ្ញុំនៅឡើយ។  នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិចេក...