បាត់ខ្លួនដោយសាររទេះ និងគោមួយនឹម
តាមរយៈការសម្ភាសជាមួយ ផេង ឃឿន[1] ដែលជាប្អូនស្រីរបស់ ផេង ភឺន បានឲ្យដឹងថា ភឺន ត្រូវបានបាត់ខ្លួននៅរបបខ្មែរក្រហម។ ភឺន មានភូមិកំណើតក្នុងភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ភឺន មានឪពុកឈ្មោះ ជា ផេង និងម្ដាយឈ្មោះ ចាន់ ញ៉ឹប។ ភឺន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់ ទី១...
សារ៉ុងសូត្រ និងកាំបិតត្នោត
ផេង ឃឿន[1] មានអាយុ ៥៧ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) មានភូមិកំណើត និងរស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឃឿន មានឪពុកឈ្មោះ ជា ផេង និងម្ដាយឈ្មោះ ចាន់ ញ៉ឹប។ ឃឿន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់ ដោយទី១ ឈ្មោះ ផេង ភាច, ទី២...
ឃើញឈ្មោះបងប្រុសដែលបាត់ខ្លួនដោយចៃដន្យ
អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ម៉ិល សាវុន ធ្វើការនៅធនាគារខេត្តបាត់ដំបង និងឃើញមានឈ្មោះបងប្រុសឈ្មោះ ម៉ិល សុវណ្ណ ដែលបាត់ខ្លួនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងឯកសារមួយក្បាលដែលតម្តល់នៅទីនោះ។ សាវុន និយាយថា «កាលខ្ញុំធ្វើការនៅធនាគារ គេយកសៀវភៅហ្នឹងមួយ មិនដឹងជាគេបានមកពីណាទេ ខ្ញុំបើកចំ ហើយខ្ញុំចេញពីធនាគារមក សៀវភៅហ្នឹងមិនដឹងទៅណា ខ្ញុំមិនបានយកតាម មកដល់[ឥឡូវ] ចង់ទៅរកវិញ រកមិនឃើញ»។ គាត់បន្តថា «ខ្ញុំគ្រាន់តែឃើញសៀវភៅនៅលើហ្នឹង គេដាក់ថាប្រវត្តិគុកទួលស្លែង»។ ម៉ិល...
លាឪពុកម្ដាយទៅសិក្សានៅបរទេស
ម៉ិល ចាន់ថា[1] ភេទស្រី មានអាយុ ៥៥ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិព្រែកតាតន់ ឃុំព្រែកព្រះស្ដេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ចាន់ថា មានឪពុកឈ្មោះ ម៉ិល ឈឿន (ស្លាប់) និងមានបងប្អូនប្រាំពីរនាក់ ដោយទី១ ឈ្មោះ ម៉ិល នឿត (ស្រី), ទី២ ម៉ិល លឿត, ទី៣...
អ្នកឯងយកប្តីខ្ញុំទៅណា
នៅថ្ងៃមួយ ក្នុងឆ្នាំ១៩៧៨ បន្ទាប់ពីហូបបាយជាមួយកម្មាភិបាលខ្មែរក្រហម រ៉េម បានឃើញយោធាខ្មែរក្រហមចុះពីឡាន មកចាប់ប្តីរបស់ខ្លួនយកទៅដោយផ្ទាល់ភ្នែក។ រ៉េម បានត្រឹមតែយំ ព្រោះមិនអាចជួយអ្វីបានទាំងអស់។ ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ ហឹប បានបាត់ខ្លួន និងក្រោយមក ត្រូវបានរកឃើញថាជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ តាមរយៈឯកសារមួយសន្លឹកតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ យោងតាមឯកសារលេខ K០០៣៣៨[1] ចំនួនមួយទំព័រ ស្តីអំពីប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង [នៅក្នុងមន្ទីរសន្តិសុខស-២១] ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ...
កូនបួននាក់ត្រូវបាត់បង់ជីវិតនៅរបបខ្មែរក្រហម
ក្នុងនាមជាម្តាយម្នាក់ដែលបាត់បង់កូនៗ ធុន ហ៊ីង នៅចងចាំជានិច្ចនូវការឈឺចាប់ដែលខ្លួនបានឆ្លងកាត់នៅរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ធុន ហ៊ីង[1] ភេទស្រី មានអាយុ ៦២ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ហ៊ីង មានឪពុកឈ្មោះ អឿ ធុន, ម្ដាយឈ្មោះ ខ្លាង...
មិនមានសង្ឃឹមថាមានជីវិតចំពោះប្អូនដែលបាត់ខ្លួនទៅ
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ មៀច លាង[1] បានស៊ើបសួររកដំណឹងប្អូនម្នាក់ឈ្មោះ មៀច ឡុង។ តាមរយៈការសម្ភាសជាមួយ មៀច លាង ដែលជាបងប្រុសបានឲ្យដឹងថា ឡុង ភេទប្រុស ធ្វើការផ្នែកពាណិជ្ជកម្មនៅរបបកម្ពុជាប្រជាធិបតេយ្យ។ ឡុង ឈប់រៀនត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាគោកឃ្មុំ។ ចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅក្នុងរបប លន់ នល់, ឡុង បានបួសអស់រយៈពេលបីវស្សានៅវត្តថ្មី។...
មិត្តឯងមិនមែនជាពេទ្យ
នៅពេលដឹងថាម្ដាយមានជំងឺ ក្នុងនាមជាកូន លាង បានស្នើសុំខ្មែរក្រហមទៅមើលថែម្ដាយ ប៉ុន្តែត្រូវបានខ្មែរក្រហមបដិសេធ និងសួរគាត់ថា «មិត្តឯងពេទ្យ?»។ មៀច លាង[1] ភេទប្រុស មានអាយុ ៥៦ឆ្នាំ (គិតក្នុងឆ្នាំ២០០៦)។ លាង រស់នៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង និងមានទីកន្លែងកំណើតនៅភូមិថ្មី ឃុំគោកឃ្មុំ ស្រុកបាត់ដំបង (បច្ចុប្បន្នស្រុកថ្មគោល) ខេត្តបាត់ដំបង។ លាង មានឪពុកឈ្មោះ...
សោកស្ដាយដែលជឿលើបដិវត្តន៍
បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ បងប្អូនរបស់ព្រឿង ចំនួនប្រាំពីរនាក់បានចូលរួមបដិវត្តន៍ទាំងអស់ ហើយមានតែពីរនាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ មុល ព្រឿង[1] មានអាយុ ៦៩ឆ្នាំ (គិតត្រឹមឆ្នាំ២០០៦)។ ព្រឿង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ព្រឿង មានប្រពន្ធឈ្មោះ ប៊ុន ខាន់ ស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៧៩ និងមានកូនបីនាក់ ក្នុងនោះស្លាប់ម្នាក់។ ព្រឿង មានឪពុកឈ្មោះ...
ជីវិតប្រពន្ធនិងកូនរបស់មេក្រុមសហករណ៍ទួលព្រុំ
តាមរយៈប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងដែលធ្វើឡើងនៅឆ្នាំ១៩៧៨ ញៀប ង៉ាំ[1] ភេទប្រុស អាយុ ៣៦ឆ្នាំ ជាជនជាតិខ្មែរ មានកម្ពស់១.៥៧ម៉ែត្រ។ ង៉ាំ មានតួនាទីមុនរបបខ្មែរក្រហម ជាប្រជាជនចាស់នៅភូមិវាលស្រីស្រណោះ និងជាមេក្រុមសហករណ៍ទួលព្រុំ តំបន់៤ ក្នុងរបបខ្មែរក្រហម។ ង៉ាំ កើតនៅភូមិទួលព្រុំ ឃុំទួលព្រុំ ស្រុកមោងឫស្សី តំបន់បាត់ដំបង។ គាត់មានឪពុកឈ្មោះ ថ្លាង ញៀប និងម្ដាយឈ្មោះ អោ ភ្លឺម...
យោធាខ្មែរក្រហមមិនចាំប្រវត្តិរបស់ខ្លួន
តាមរយៈឯកសារលេខ BBI០០២៧[1] អំពីកិច្ចសម្ភាសរវាងឈ្មោះ ដៀង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា នុន ដៀង មានអាយុ ៥៣ឆ្នាំ (ក្នុងឆ្នាំ២០០៦) រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិតានី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ដៀង មានឪពុកឈ្មោះ នុន, ម្ដាយឈ្មោះ អូន និងមានបងប្អូនប្រាំមួយនាក់។...

