Tag: ស៊្រាង លីហ៊ួរ

ឡាយ ប៊ុនហាក់៖ ជំនួយការវរសេនាធំ១៤០

ឡាយ ប៊ុនហាក់[1] ភេទប្រុស អាយុ ៥៥ឆ្នាំ (ឆ្នាំ២០០៧) រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៊ុនហាក់ មានឪពុកឈ្មោះ ឡាយ ហ៊ាង (ស្លាប់ក្នុងឆ្នាំ១៩៨៦), ម្ដាយឈ្មោះ អ៊ំ ង៉ែត (ស្លាប់ក្នុងឆ្នាំ១៩៧៤) និងជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំមួយនាក់...

អ្នកបើកបរកប៉ាល់នៅកងពល១៦៤

ផ្លុង ឈា[1] ជាអ្នកបើកបរកប៉ាល់នៅកងពល១៩៤ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ឈា ភេទប្រុស អាយុ ៥៥ឆ្នាំ (២០០៧) រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។ ឈា មានស្រុកកំណើតនៅភូមិជើងកួន ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ។ ឪពុកឈាឈ្មោះ ផ្លុង ឆាយ (ស្លាប់ក្នុងឆ្នាំ១៩៩១), ម្ដាយឈ្មោះ ប៉ុក ប៉ូ...

គ្រាដែលខ្មែរក្រហមមកចាប់ខ្លួនបងប្រុសខ្ញុំទៅ

រំឭករឿងរ៉ាវពីអតីតកាលដែលចងចាំមិនអាចបំភ្លេចបាន នៅពេលដែលខ្មែរក្រហមប្រាំមួយនាក់ ជិះឡានកាម៉ង់កា មកដឹកយកបងប្រុសទៅ ដោយមិនបានបន្សល់ទុកបណ្តាំអ្វីទាំងអស់។ គឹម មី[1] ភេទប្រុស មានអាយុ ៥១ឆ្នាំ (២០០៦) ជាកសិករមានស្រុកកំណើត និងរស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ មី មានប្រពន្ធឈ្មោះ ភួង ផន មានអាយុ ៥៤ឆ្នាំ (២០០៦) និងមានកូនប្រាំនាក់។ មី...

ប្អូនប្រុសដែលបាត់ខ្លួនទៅ

នៅពេលមេឃភ្លៀង បងស្រីតែងតែនឹកឃើញគ្រាកន្លងដែល ឌឿន នាំប្រពន្ធកូន មកលេង និងជួបជុំគ្រួសារ នៅមុនរបបខ្មែរក្រហមឡើងកាន់អំណាច។ ឌឿន បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយត្រលប់មកធ្វើស្រែ និងរៀបការប្រពន្ធឈ្មោះ ឈឿ ដែលអ្នកកាត់ដេរនៅឃុំល្វា ស្រុកបវេល នៅឆ្នាំ១៩៧៣។ ឌឿន មានកូនបីនាក់ ក្នុងនោះស្រីម្នាក់។ ក្រោយមក ម្ដាយរបស់ឌឿន បានទៅនាំគ្រួសារឌឿនមករស់នៅភូមិបវេល។ នៅដើមឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហមចូលក្នុងភូមិបវេល ឌឿន...

សង្គមកិច្ចស្រុកមោងឫស្សី

ភូ អែល[1] ជាកសិករ មានអាយុ ៨១ឆ្នាំ[2] មានទីកំណើតនៅភូមិទួលអំពិល ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងរស់នៅភូមិទួលព្រុំពីរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ អែល មានប្រពន្ធឈ្មោះ សឿង ពន មានអាយុ ៦៣ឆ្នាំ[3] និងមានកូនបួននាក់ ក្នុងនោះស្រីបីនាក់។ អែល ជាកូនកំព្រាឪពុក។ កាលពីកុមារភាព អែល...

គ្មាននិស្ស័យជាមួយកូនចិញ្ចឹមទាំងពីរនាក់

គង់ ស៊ឹម[1] ភេទប្រុស កើតក្នុងឆ្នាំ១៩៥៦ មានអាយុ ៥២ឆ្នាំ នៅក្នុងឆ្នាំ២០០៨។ ស៊ឹម មានស្រុកកំណើតនៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបច្ចុប្បន្នរស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ស៊ឹម មានប្រពន្ធឈ្មោះ អ៊ិន ទឹម មានអាយុ ៥២ឆ្នាំ (២០០៨) មកពីភូមិត្រពាំងជ្រៃ។ អ្នកទាំងពីរមានកូនប្រាំពីរនាក់...

កងចល័តនៅភូមិដើមឫស

ទិត អ៊ីម[1] ភេទស្រី មានអាយុ ៥០ឆ្នាំ (២០១១) ជាកងចល័តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ីម មានស្រុកកំណើតនៅភូមិថ្លុកដូនសុខ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងសព្វថ្ងៃរស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អ៊ីម មានឪពុកឈ្មោះ ប៉ាត់ (ស្លាប់) នៅឆ្នាំ១៩៨៣ ដោយសារខ្យល់ និងម្ដាយឈ្មោះ វ៉ែន។ អ៊ីម...

ប្រធានកងផលិតធំតំបន់៤

ជូ យ៉ន ភេទប្រុស មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិអណ្ដូងប្រាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យ៉ន មានប្រពន្ធឈ្មោះ ប៉ែន មិត្ត (ស្លាប់ដោយសារជំងឺ)។ យ៉ន មានកូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់។ យ៉ន មានឪពុកឈ្មោះ សួស យឺន, ម្ដាយឈ្មោះ អ៊ុក គា និងមានបងប្អូនប្រាំមួយនាក់...

ប្រជាជនជួយលាក់ប្រវត្តិរូបពីយោធាភូមិភាគនិរតី

នៅពេលយោធាភូមិភាគនិរតីកំពុងស្រាវជ្រាវ និងតាមចាប់ប្តីរបស់ពៅ ដែលធ្វើការក្នុងកងសេដ្ឋកិច្ច នៅស្រុកថ្មគោល, ពៅ និងប្តីរបស់គាត់ បានរស់រានមានជីវិត ដោយសារប្រជាជនជួយលាក់ប្រវត្តិរូប។ ធុយ ពៅ[1] ភេទស្រី មានអាយុ ៥៥ឆ្នាំ (២០១១) និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ពៅ មានប្តីឈ្មោះ អែម ឡាយ និងកូនប្រាំពីរនាក់ ក្នុងនោះស្រីបួននាក់។ ពៅ...

កម្មករកាត់ដេរនៅអូរឫស្សីក្នុងរបបខ្មែរក្រហម

ក្នុងរបបខ្មែរក្រហម មានរោងចក្រកាត់ដេរមួយកន្លែងនៅអូរឫស្សី ទីក្រុងភ្នំពេញ។ កម្មកររោងចក្រកាត់ដេរជាច្រើនពាន់នាក់ ដែលធ្វើការនៅទីនោះ តែងតែចេញទៅស្វាគមន៍ និងទទួលភ្ញៀវកិត្តិយសមកពីបរទេស ដោយឈរតម្រៀបជួរ និងទះដៃអមសងខាងនៅតាមដងវីថិ។ កាន់ ឯម[1] ភេទស្រី អាយុ ៥២ឆ្នាំ (២០១១) មានស្រុកកំណើតនៅភូមិចំហ៊ុក ឃុំសម្បូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានប្តីឈ្មោះ ឈឹម អៀម អាយុ ៥៨ឆ្នាំ (២០១១)។...

ប្រធានយោធាភស្តុភារតំបន់៤១

ជា ឈឿន[1] ហៅ ពែក ភេទប្រុស មានអាយុ ៦៥ឆ្នាំ (២០១៦) ជាប្រធានយោធាភស្តុភារតំបន់៤១[2] នៅរបបកម្ពុជាប្រជាធិបតេយ្យ។ ឈឿន មានស្រុកកំណើតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈឿន មានឪពុកឈ្មោះ ហួត (ស្លាប់ក្នុងឆ្នាំ១៩៧១), ម្ដាយឈ្មោះ សាន ខូវ (ស្លាប់) និងមានបងប្អូន ៤នាក់,...