Tag: ស៊្រាង លីហ៊ួរ

ការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់

អស់រយៈពេលជាង៤៥ឆ្នាំក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ អ្នករស់រានមានជីវិតនៅតែចងចាំនិងនឹករឭកអំពីអតីតកាលរបស់ខ្លួន ដោយផ្តើមចេញពីប្រជាជនធម្មតាម្នាក់រហូតក្លាយជាជនរងគ្រោះនៃរបបប្រល័យពូជសាសន៍និងសង្គ្រាម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ឈ្មោះ ស្រី សាលី នៅតែចងចាំមិនភ្លេចនូវបទពិសោធន៍ដែលបានកើតឡើងមកលើខ្លួននិងក្រុមគ្រួសារ។ ការចងចាំរបស់សាលីគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ ស្រី សាលី ភេទប្រុស មានអាយុ៨២ឆ្នាំ បច្ចុប្បន្នជាភិក្ខុមួយអង្គគង់នៅវត្តសង្កែ ភូមិតាជោ ឃុំសង្កែ ស្រុករំដួល ដែលពីមុនហៅថាស្រុកសំរោង ខេត្តស្វាយរៀង។ សាលី មានឪពុកឈ្មោះ ស្រី ថាប់ និងមានម្ដាយឈ្មោះ ឃុន ណាប់...

តើ “ធ្វើតាមបញ្ជា”៖ ចម្លើយដែលអាចទទួលយកបានទេ?

បន្ទាប់ពីការអានអំពីប្រវត្តិនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម អ្នកអានតែងតែបញ្ចប់ដោយសំណួរអំពីហេតុផលនៅពីក្រោយការសម្លាប់មនុស្ស។ តាម​ដំណើរ​រឿង​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហមម្នាក់ ឈ្មោះ សុខ អៀត មានអាយុ ៨៥​ឆ្នាំ អតីតកងឈ្លបនៅ​ខេត្ត​ព្រះវិហារ ក្នុង​របប​ខ្មែរ​ក្រហម បាន​និយាយ​ថា លោក​បាន​អនុវត្ត[ការសម្លាប់] ពីព្រោះ​តែ​បញ្ជា​ពី​ថ្នាក់​លើ​ប៉ុណ្ណោះ។ គាត់បានពន្យល់ថាគាត់មិនមានជម្រើសនោះទេ។ សម្រាប់គាត់ ការសម្លាប់គឺបណ្ដាលមកពីស្ថានភាពសង្គមជាក់ស្តែងនៅសម័យនោះ។ អ្នកយាមគុកមកពីអតីតមន្ទីរសន្តិសុខ ស-២១ ឬស្គាល់ថាជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងក្នុងរាជធានីភ្នំពេញ ដែលគេប៉ាន់ស្មានថាមានអ្នកទោសចំនួនជាង ១២,០០០ នាក់ជាប់ឃុំឃាំងត្រូវបានសម្លាប់ ហើយមានអ្នកទោសតិចតួចប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត។ ឆ្មាំគុក​ក៏​បាន​ផ្តល់​ហេតុផល​ដូច​គ្នា​នេះ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរីជាភាសាខ្មែរកាល​ពី​ឆ្នាំ​២០១៥។...