កែប តូច ៖ កុមារលះបង់នៅក្នុងសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ កែប តូច[1] បច្ចុប្បន្នអាយុ ៦៣ ឆ្នាំ ជាស្ត្រីម្នាក់ដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត។ ខ្ញុំជាកូនពៅក្នុងចំណោមបងប្អូន៧ នាក់ (ស្រី ៥ ប្រុស ២) ដែលមានស្រុកកំណើតនៅខេត្តតាកែវ។ ឪពុកខ្ញុំឈ្មោះ កែប ឆន និងម្ដាយខ្ញុំឈ្មោះ ភី (គាត់បានចែកឋានទៅហើយ)។ ខ្ញុំមានស្វាមីឈ្មោះ ដាំ វ៉ាន់ឃុត (គាត់ក៏ស្លាប់ដែរ) ហើយយើងមានកូន...
ការលះបង់របស់វីរកងទ័ពកម្ពុជា
នៅពេលដែលមន្រ្តីរាជការ កម្មករ កសិករ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈកំពុងរីករាយនឹងថ្ងៃឈប់សម្រាកក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ និងបានជួបជុំក្រុមគ្រួសារ ធ្វើពិធីជប់លៀង រាំលេងសប្បាយ និងដើរកម្សាន្ត ប៉ុន្តែ វីរកងទ័ពកម្ពុជាដែលកំពុងការពារតាមព្រំដែន មានភាពខុសប្លែកពីប្រជាជនកម្ពុជាទូទៅទាំងស្រុង។ វីរកងទ័ពការពារព្រំដែនត្រូវបន្តឈរជើងប្រចាំការទាំងយប់ទាំងថ្ងៃ នៅតាមតំបន់ព្រំដែន។ វីរកងទ័ពបានលះបង់ពេលវេលាដ៏មានតម្លៃបំផុតរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី, សន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេស។ ការលះបង់របស់វីរកងទ័ពនេះ មិនមែនជារឿងងាយស្រួលឡើយ។ វីរកងទ័ពត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រលាញ់ និងប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ប្រភេទ ដូចជាការប៉ះទង្គិចជាមួយទាហានសៀម, ការលបលួចចូលទឹកដីដោយខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិជាដើម។ ជាក់ស្ដែង...
ភ្ជុំបិណ្ឌគ្រួសារខ្ញុំ
ជារៀងរាល់ឆ្នាំ ខែវស្សានៃរដូវបុណ្យភ្ជុំបិណ្ឌ បានឈានចូលមកដល់ ខ្ញុំតែងតែរឭកនូវរឿងរ៉ាវអនុស្សាវរីយ៍ជាច្រើនរវាងគ្រួសារខ្ញុំ និងទន្លេមេគង្គ ដែលបានចាក់ឫសយ៉ាងជ្រៅតាំងពីកុមារភាពរបស់ខ្ញុំរហូតមកដល់បច្ចុប្បន្ន។ មុននឹងចូលដល់សាច់រឿងនៃការចងចាំរបស់ខ្ញុំ ខ្ញុំសូមរំឭកពីជីវប្រវត្តិរបស់ឪពុកខ្ញុំជាមុនសិន ដើម្បីយល់កាន់តែច្បាស់ថា ហេតុអ្វីបានជាគ្រួសារយើងមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយត្រើយម្ខាងនៃទន្លេមេគង្គ? ឪពុករបស់ខ្ញុំឈ្មោះ ស្រេង ទិត្យ បច្ចុប្បន្នមានអាយុ ៥៥ ឆ្នាំ។ តាមការរៀបរាប់របស់ឪពុកខ្ញុំដើមឡើយ គាត់ជាអ្នករស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ដែលស្ថិតនៅត្រើយម្ខាងភូមិអូររុន ឃុំអូរស្វាយ នៃដងទន្លេមេគង្គ។ នៅពេលឪពុកខ្ញុំមានអាយុ ២៣ ឆ្នាំ...
៣៨ ថ្ងៃនៃការរង់ចាំ តើទាហានខ្មែរទាំង ១៨ នាក់របស់យើង នឹងវិលត្រឡប់មកកម្ពុជាវិញនៅពេលណា?
ខ្ញុំឈ្មោះ ឡុង តុង[1] ហៅ តាង អាយុ៤៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប៉ុន្តែខ្ញុំបានផ្លាស់ទីលំនៅមករស់នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ចាន់ ឃាន់ ហើយមានកូនសរុបចំនួន៣នាក់ (ប្រុស២/ស្រី១)។ ខ្ញុំមានឪពុកឈ្មោះ ឡុង សាន និងម្ដាយឈ្មោះ ផ្លោក...
ជីវិតគ្រួសារ និងការលះបង់ដ៏ធំធេងរបស់ ស៊ីថា រទ្ធី
សន អានីតា[1] អាយុ ៣០ឆ្នាំ ជាប្រពន្ធរបស់ ស៊ីថា រទ្ធី អាយុ២៧ គឺជាវីរកងទ័ពកម្ពុជា ដែលបានពលីនៅសមរភូមិបុស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នីតា បានរំឭកពីអនុស្សាវរីយ៍ដែលអ្នកទាំងពីបានស្គាល់គ្នាដោយចៃដន្យតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយចំណងស្នេហ៍បានរីកដុះដាលយ៉ាងឆាប់រហ័ស។ នៅអំឡុងជំងឺកូវីដកំពុងរាតត្បាតខ្លាំង នីតា និងរទ្ធី បានសម្រេចចិត្តរស់នៅជាមួយគ្នាក្នុងបន្ទាយទាហាន ដោយសារតែពុំទាន់អាចរៀបពិធីមង្គលការបាន។ រហូតដល់ឆ្នាំ២០២២ ទើបនីតា និងរទ្ធី បានរៀបចំពិធីសែនព្រេនទៅតាមទំនៀមទម្លាប់ប្រពៃណី។ ជីវិតគ្រួសារដ៏សាមញ្ញរបស់ នីតា...
រៀនឆ្លើយសំណួរដើម្បីរស់
រឿងរ៉ាវជីវិតរបស់លោក ឆន ចយ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិតរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត និងបានបន្តរស់នៅដោយស្មារតីរឹងមាំ និងពោរពេញដោយក្តីស្នេហាជាតិ។ ពីកុមារភាពដែលត្រូវបានបំបែកចេញពីគ្រួសារក្នុងរបបខ្មែរក្រហម រហូតដល់ការក្លាយជាទាហានការពារជាតិ លោកបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។ ឆន ចយ[1] ជាជនជាតិខ្មែរ បានចាប់កំណើតនៅឆ្នាំ១៩៦៨។ ចយ មានឪពុកឈ្មោះ ខៀវ ឆន រីឯម្ដាយ ចយ មិនបានចាំឈ្មោះរបស់គាត់ឡើយ។ ចយ ជាកូនទី២ ក្នុងចំណោមបងប្អូន ៥នាក់ (ស្រី៣នាក់...
ចម្ការដំឡូងជាជំរំខ្ញុំ
ខ្ញុំមានឈ្មោះចក់ ជឿង[1] ភេទប្រុស មានអាយុ ៤១ ឆ្នាំ។ ខ្ញុំមានឪពុកឈ្មោះចាន់ ចក់ ម្ដាយឈ្មោះពុត ណាំម ហើយខ្ញុំមានបងប្អូន ៧នាក់(ស្រី២/ប្រុស៥)។ ខ្ញុំមានប្រពន្ធឈ្មោះ លាម សុឃឹម អាយុ ៤៨ឆ្នាំ និងមានកូនចំនួន៤នាក់។ ខ្ញុំមានស្រុកកំណើតនៅស្រុកឆែប ខេត្តព្រះវិហារ បច្ចុប្បន្នខ្ញុំ និងគ្រួសារបានភៀសខ្លួនមកស្នាក់នៅភូមិឬទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។...
អន ធា៖ ខ្ញុំនៅតែចងចាំប្ដីរបស់ខ្ញុំ ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល
ខ្ញុំឈ្មោះ អន ធា[1] មានអាយុ៨៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ប៉ោ អន និងមានម្ដាយឈ្មោះ លិវ ឆៀវ ប៉ុន្តែអ្នកមានគុណទាំង២បានទទួលមរណភាពអស់ទៅហើយ។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់ (ស្រី១/ប្រុស៥) (ស្លាប់៤នាក់)នៅឆ្នាំ១៩៥៧ ខ្ញុំរៀបការ ជាមួយប្ដីឈ្មោះ...
ខ្មែរក្រហម សម្លាប់ឪពុករបស់ខ្ញុំ ដោយសារតែជាប់ប្រវត្តិជានិគមន៍ជនសង្គមរាស្រ្តនិយម
ខ្ញុំឈ្មោះ នៅ បូ[1] អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រះវិហារ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ នាង នៅ និងម្ដាយឈ្មោះ ឌៀវ អេង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំង៣នាក់។ ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ ឈឿន ឆន នៅឆ្នាំ១៩៦៨ និងមានកូនចំនួន៤នាក់ (ស្រី៣/ប្រុស១)។ ហេតុផលដែលគ្រួសាររបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយនេះ គឺដោយសារតែឪពុករបស់ខ្ញុំជាទាហានចូលនិវត្តន៍ ដែលធ្លាប់បានឈរជើងនៅតាមព្រំដែន។...
អង្ករកន្លះកំប៉ុងបរិភោគមនុស្សពីរនាក់
ឈ្មោះ នូ ចាន់ដួង កើតនៅឆ្នាំ ១៩៥៦[1]។ ខ្ញុំមានស្រុកកំណើតនៅកោះត្រឡាច។ បច្ចុប្បន្នខ្ញុំមករស់នៅភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ នូ ហើយខ្ញុំជាកូនតែម្នាក់ក្នុងគ្រួសារ។ ប្តីរបស់ខ្ញុំឈ្មោះ ប្រាក់ ខុម រៀបការនៅឆ្នាំ ១៩៨០ មានកូនចំនួន៦ នាក់ (ស្រី២/ប្រុស៤)។ សម្តេចព្រះនរោត្តម សីហនុ បានបង្កើតតំបន់អូរស្វាយនេះឡើង ដើម្បីឲ្យប្រជាជនមករស់នៅហើយ...
ខ្មែរក្រហមសម្លាប់មនុស្សទម្លាក់ចូលក្នុងអណ្ដូង
ខ្ញុំឈ្មោះ សំ រិទ្ធ ឈុន[1] អាយុ៦៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ កើតនៅភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តតាកែវ។ ខ្ញុំជាកូនទីមួយក្នុងចំណោមបងប្អូនចំនួន ៦នាក់។ ឪពុកខ្ញុំឈ្មោះ សំ រិទ្ធ ង៉ែត និងម្ដាយឈ្មោះ សុខ ជា (ស្លាប់ទាំងពីរ)។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី ២។ ខ្ញុំរៀបការជាមួយភរិយាឈ្មោះ...

