Tag: ស្រេង លីដា

ជីវិតតស៊ូរបស់សួន សាម៉ន ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សួន សាម៉ន ភេទស្រី អាយុ៧០ឆ្នាំ។ ឪពុករបស់ខ្ញុំឈ្មោះ សំរិទ្ធ សួន និងម្ដាយឈ្មោះ យិម សែ។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ ខ្ញុំជាកូនទី៣ក្នុងគ្រួសារ។ ខ្ញុំរៀបការប្ដីឈ្មោះ កែប រឿន និងមានកូនប្រុសស្រីសរុបចំនួន៦នាក់ (ប្រុស៣ ស្រី៣)។ ខ្ញុំកើតនៅខេត្តតាកែវ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។...

ការចងចាំពីអតីតកាលដ៏លំបាករបស់ ថាច់ ហឿង

ខ្ញុំឈ្មោះ ថាច់ ហឿង[1] ភេទប្រុស អាយុ ៥៧ឆ្នាំ ឪពុកឈ្មោះថាច់ ខក (ស្លាប់)ម្ដាយឈ្មោះ ញ៉ង ភី មានបងប្អូន ៨នាក់ ស្រី២ ខ្ញុំជាកូនចម្បងក្នុងគ្រួសារ។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានរៀបការនៅឆ្នាំ ១៩៩០...

គម្រោងអភិវឌ្ឍន៍ភូមិអូររុន

លោក គង់ ឆៃណា ជាអ្នកភូមិអូររុន បាននិយាយថាបញ្ហាប្រឈមធំៗរបស់អ្នកភូមិគឺបញ្ហាសុខភាព ដោយសារតែផ្លូវ នៅពេលម៉ូតូឡានបើកឆ្លងកាត់ធ្វើឲ្យមានធូលីដីបក់មករកផ្ទះរបស់អ្នករស់នៅក្នុងភូមិទាំងអស់គ្នា។ មួយវិញទៀតអ្នកភូមិក៏មិនសូវយល់ដឹងពីបញ្ហាអនាម័យ ទើបធ្វើឲ្យអ្នកភូមិខ្លះមានជំងឺរាករូស។ ចំពោះដំណាំដាំដុះនៅភូមិឆ្នាំនេះលក់មិនបានថ្លៃដូចឆ្នាំមុនៗទេ។ បើការនេសាទវិញក៏រកមិនបានដូចមុនដែរព្រោះតែត្រីមិនមានច្រើនដូចមុន ហើយអ្នកនេសាទដោយល្មើសច្បាប់ក៏មានច្រើនទៀត។ សម្រាប់កុមារនៅក្នុងភូមិវិញមានប្រហែល២០ភាគរយដែរមិនបានចូលសាលារៀន មិនមែនឪពុកម្ដាយមិនចង់ឲ្យកូនៗទៅរៀនទេ ប៉ុន្តែមកពីកត្តាខ្វះខាតទើបយកកូនទៅធ្វើការជាមួយ ពេលខ្លះគាត់យកទៅនេសាទត្រីនៅកោះ ពេលខ្លះទៀតឪពុកម្ដាយក៏យកកូនទៅធ្វើការនៅឯក្រុមហ៊ុនចម្ការចេកជាមួយក៏មានដែរ។ ក្រៅពីនេះឪពុកម្ដាយរបស់កុមារបញ្ចូនកូនទៅរៀនបានគ្រប់គ្រាន់ជាធម្មតា។ សម្រាប់សម្ភារសិក្សានៅក្នុងភូមិវិញក៏មានមិនគ្រប់គ្រាន់ដែរ។ ខ្ញុំចង់ឲ្យមានការបង្រៀននូវមុខជំនាញបំណិនជីវិតដែលសិស្សបានអនុវត្តផ្ទាល់ ទើបសិស្សានុសិស្សអាចចាប់បានលឿនជាងទ្រឹស្ដី។ ចំណែកឯយុវជនដែលបានរៀនចប់ថ្នាក់ទី១២ ភាគច្រើន មិនបានទៅបន្តការសិក្សាទៀតទេ។ មានតិចតួចណាស់ដែលបានបន្តការសិក្សាដល់សាកលវិទ្យាល័យ។...