Tag: ស្វាយរៀង

ស្រី្តមេម៉ាយ និងកូនៗត្រូវកំព្រាឪពុក

(ស្វាយរៀង) ៖ អុំ មុត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៦៥ ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម មុត ត្រូវបានជម្លៀសចេញពីស្រុករំដួល ខេត្តស្វាយរៀង ឲ្យទៅរស់នៅតាមសហករណ៍នានាក្នុងខេត្តស្វាយរៀងជាញឹកញាប់។ មុត បានរៀបរាប់ថា ការរស់នៅក្នុងរបបខ្មែរក្រហមប្រជាជនគ្មានសិទ្ធិសេរីភាពទាល់តែសោះ។ ប្រជាជនត្រូវតែស្តាប់តាមការបញ្ជា ហើយកាលណាឈ្មោះយើងត្រូវបញ្ជូនទៅកន្លែងណាគឺយើងត្រូវធ្វើតាមគេ បើមិនដូច្នេះទេគឺយើងមិនទទួលបានរបបអាហារឡើយ។ មុត ឲ្យដឹងបន្តថា...

ចង់រស់ក្នុងសម័យខ្មែរក្រហមត្រូវដាំដើមគ

(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មាស សំអាន ជាកសិករ អាយុ៦៩ឆ្នាំ រស់នៅ ភូមិតាតែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សំអាន បានរៀបរាប់ថា នៅក្នុងជំនាន់ខ្មែរក្រហម ប្រជាជនត្រូវធ្វើការគ្មានពេលសម្រាក រស់នៅគ្មានសិទ្ធិសេរីភាព រស់តែតាមការបញ្ជារបស់គេ អ្នកណាហ៊ានតវាគឺយកទៅអប់រំ ហើយបើអប់រំ មួយ ឬពីរដងមិនស្តាប់ គឺយកទៅសម្លាប់ចោលគ្មានការកាត់ក្តីឬរកយុត្តិធម៌ឲ្យនោះទេ ម្នាក់ៗភ័យខ្លាចស្លាប់ នាំគ្នាសន្សំសុខ...

កងចល័តនារីសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សៅ ហាន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ហាន បានរស់នៅដោយឆ្លងកាត់ជំនាន់មួយដែលប្រទេសកម្ពុជាមានសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ដូចជារបប លន់ នល់ និងខ្មែរក្រហម។ សម័យ លន់ នល់ គាត់រៀនបានត្រឹមថ្នាក់ទី៤ ត្រូវឈប់រៀនដោយ​សារ​តែ​ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកលើភូមិដ្ឋាន សាលារៀន...

ខ្មែរក្រហមបានសម្លាប់ប្រពន្ធកូនខ្ញុំ ដោយសារតែជាប្រជាជនភូមិភាគបូព៌ា

(ស្វាយរៀង) ៖ ថឺម សំអាន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៩ឆ្នាំ រស់នៅភូមិ កំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សំអាន បានប្រាប់អ្នកស័្មគ្រចិត្តកម្ពុជាថា គ្មានរបបណាឃោរឃៅដូចរបបខ្មែរក្រហមទេ។ បើទោះបីជារបប លន់ នល់ មានការទម្លាក់គ្រាប់បែកបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះ និងសម្លាប់មនុស្ស សត្វពាហនៈ ក៏ដោយ។ សំអាន បាននិយាយបន្តថា ប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាព...

ក្នុងរបបខ្មែរក្រហមហេតុអ្វីខ្មែរមិនទុកចិត្តខ្មែរ ខ្មែរសម្លាប់ខ្មែរ

ស៊ឹម សាម៉ល់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៨ឆ្នាំ ជាកសិករ រស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ នៅរបប លន់ នល់ សាម៉ល់ រៀនបានត្រឹមថ្នាក់ទី៨ ក៏ឈប់រៀនដោយសារពេលនោះមានការទម្លាក់​គ្រាប់​បែក ខូចខាតសាលារៀន បំផ្លាញទ្រព្យសម្បត្តិ ផ្ទះ និងសម្លាប់ប្រជាជន ព្រមទាំងសត្វពាហនៈ អស់យ៉ាងច្រើនក្នុងភូមិ ឃុំ។ នៅរបបខ្មែរក្រហម សាម៉ល់ ត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់...

ក្នុងរបបខ្មែរក្រហមជីវិតរបស់ប្រជាជនមិនត្រូវបានយកចិត្តទុកដាក់

(ស្វាយរៀង) ៖ អ៊ុក សាលី មានអាយុ ៧៩ ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម អ៊ុក សាលី រស់នៅស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានខ្មែរក្រហមប្រើឲ្យលើកភ្លឺស្រែ ច្រូតស្រូវ និងធ្វើជីដាក់ស្រែ។ ក្នុងសហករណ៍ដែល សាលី រស់នៅ និងធ្វើការ ឈ្លបខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើស្រែ...

ក្នុងរបបខ្មែរក្រហមការរស់នៅលំបាកគ្មានអ្វីប្រៀបបាន

(ស្វាយរៀង) ៖ អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម មុំ ផាន់ណា អាយុ ៦១ឆ្នាំ ជាមន្រ្តីប៉ូលីសចូលនិវត្តន៍ រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។ មុំ ផាន់ណា រៀបរាប់ថារបបខ្មែរក្រហមជារបបឃោរឃៅ និងសម្លាប់មនុស្សស្លូតត្រង់ដោយគ្មានកំហុស ព្រមទាំងបានប្រើប្រជាជនឲ្យធ្វើការធ្ងន់ៗហួសកម្លាំង គ្មានពេលសម្រាក ពុំមានរបបអាហារគ្រប់គ្រាន់ និងលំបាករកអ្វីមកប្រៀបពុំបាន។ មុំ ផាន់ណា ក្នុងរបបខ្មែរក្រហមមានអាយុប្រហែល១២ឆ្នាំ ត្រូវបានជម្លៀសជាមួយគ្រួសារឲ្យទៅរស់នៅឯខេត្តពោធិ៍សាត់។ នៅខេត្តពោធិ៍សាត់ ប្រធានសហករណ៍បានប្រើ...

អ្នកចេះដឹងគឺជាសត្រូវរបស់ខ្មែរក្រហម

(ស្វាយរៀង) ៖ ម៉ី ខុន អាយុ៦៩ឆ្នាំ មានស្រុកកំណើត និងរស់នៅ ភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយ​រៀង។ ខុន បានរៀបរាប់ថា នៅសម័យសង្គមរាស្រ្តនិយមប្រជាជនរស់នៅមានសេចក្តីសុខ និងសុភ​មង្គល។ ប្រទេស​ជាតិក៏មានការរីកចម្រើនខ្លាំងព្រោះមានរោងចក្រ សាលារៀន និងវត្តអារាម ជាដើម។ ឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ប្រជាជនចាប់ផ្តើមជួបការលំបាកបន្តិចម្តងៗ ដោយសារតែសង្រ្គាម...

អ្នកធ្វើជីលេខមួយសម័យខ្មែរក្រហម

មាស សុវ៉ាន់ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សុវ៉ាន់ រស់នៅភូមិកំណើត។ ការរស់នៅមិនអាចជួបជុំគ្នាដូចរបប លន់ នល់ បានទៀតទេ។ គាត់ត្រូវរស់នៅនិងធ្វើការក្នុងកង​ចល័ត ចំណែកកូនៗ បង ប្អូន និងឪពុកម្តាយ ត្រូវរស់នៅកន្លែងផ្សេងៗគ្នា។ ទ្រព្យសម្បត្តិដែលមានក្នុងសម័យ លន់ នល់ ត្រូវបានអង្គការ ប្រមូលយកទៅរក្សាទុកនៅសហករណ៍។...

ខោអាវមួយសម្រាប់ស្លៀកមួយឆ្នាំ

(ស្វាយរៀង) ៖ ស្រី ធឹម អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ធឹម និងគ្រួសារ រស់នៅស្រុកកំណើត​បានជួបប្រទះហេតុការណ៍ការទម្លាក់គ្រាប់បែក និងអំពើអ​សន្តិសុខ​ផ្សេងៗ។ ​ប្រជាជនរស់នៅទាំងភ័យខ្លាចគ្មានសេចក្តីសុខ​។ ពេលយប់គ្រួសារ ធឹម និងប្រជាជនដទៃទៀត មានថ្ងៃខ្លះត្រូវទៅសម្រាន្តនៅក្នុងព្រៃ តាមវាលស្រែ ឬនៅក្នុង​រណ្តៅ​ត្រង់សេ ដែលជីកនៅឆ្ងាយៗពីផ្ទះ​ដើម្បីសុវត្ថិភាពនិងគេចពី​ការទម្លាក់គ្រាប់បែក។...

កូន និងប្តីស្លាប់ដោយសាររបបខ្មែរក្រហម

(ស្វាយរៀង) ៖ ជេត សារ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារ៉េត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាត់​បានឆ្លងកាត់ទុក្ខលំបាក និងរឿងរ៉ាវឈឺចាប់ជាច្រើនតាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម។ ប្តីរបស់សារ៉េត ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទប្រកាន់ថា បានចូលដៃជាមួយវៀតណាម។ ចំណែកកូនបានស្លាប់ដោយសារជំងឺ​កញ្ជ្រឹលគ្មានអ្នកមើលថែ និង​គ្មានថ្នាំព្យាបាលត្រឹមត្រូវ​។ សារ៉េត បានរៀបរាប់ថា បន្ទាប់ពីរបប លន់ នល់...