Tag: ស្វាយរៀង

ស្រ្តីមានផ្ទៃពោះធ្វើការសម័យខ្មែរក្រហម

(ស្វាយរៀង)៖ រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានកាលពីរបបខ្មែរក្រហមគឺការដែលរបបនេះប្រើខ្ញុំឲ្យរែកដីអំឡុងពេលមានផ្ទៃពោះ និងហេតុការណ៍ដែលខ្ញុំបានឃើញកងឈ្លបខ្មែរក្រហម​សម្លាប់មនុស្សផ្ទាល់ភ្នែក។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ ពេជ យ៉ាត មានអាយុ ៧២ឆ្នាំ ជាកសិករ។ គាត់ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ាត មានបងប្អូនចំនួន៥នាក់។ ប្អូនប្រុសរបស់យ៉ាត ម្នាក់ដែលជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមរហូតដល់ពេលបច្ចុប្បន្ន។ យ៉ាត បានរៀបការមានស្វាមីតាំងពីរបប លន់...

កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ

(ព្រៃវែង)៖ “ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ គ្មានទឹកដោះបំបៅកូន កូនអាយុ២ខែម្នាក់របស់​ខ្ញុំបានដាច់ពោះស្លាប់”។ នេះជាការរៀបរាប់របស់ រៀល សារឹម អាយុ៧២ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅ ភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ សារឹម ក្នុងរបបខ្មែរក្រហមរស់នៅភូមិកំណើតឯភូមិវាល​។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីដើម្បីធ្វើទំនប់ដូចគាត់ដែរ។ នៅឆ្នាំ១៩៧៦ អង្គការបានឲ្យ សារឹម...

អ្នកជំងឺត្រូវបានសម្លាប់ដោយសារឈឺយូរពេក

(ស្វាយរៀង) ៖ ប្រាក់ យិន មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិទួលជ័រ ឃុំត្រពាំង​ស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម យិន មានអាយុប្រមាណ១៨ឆ្នាំ។ គាត់ត្រូវបានអង្គការឲ្យទៅរស់នៅក្នុងកងចល័តជាមួយ​យុវ​នារីដទៃនៅស្រុកកំណើតដោយត្រូវធ្វើការជាកងចល័តធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយ។ យិន ត្រូវធ្វើការពីម៉ោងប្រាំមួយព្រឹក រហូតដល់ប្រាំល្ងាច និងមានថ្ងៃខ្លះត្រូវបន្តធ្វើពីម៉ោងប្រាំមួយរហូតដល់ម៉ោងដប់យប់។ ដោយសារតែគាត់មានជំងឺខ្វាក់​មាន់គាត់មានការលំបាកក្នុងការធ្វើដំណើរពេលយប់ហើយមានថ្ងៃខ្លះ​គាត់បានដើរដួល។​ នៅថ្ងៃមួយនៅសហករណ៍ទួល​ជ័រ យិន ​មានជំងឺក្តៅខ្លួនខ្លាំងមិនអាចទៅធ្វើការបានត្រូវអង្គការបញ្ជូនទៅសម្រាក​ពេទ្យ។...

ម្តាយនិងប្អូនៗត្រូវបានអង្គការសម្លាប់

(ស្វាយរៀង)៖ ម៉ៅ សាគុន មានអាយុ៥៩ឆ្នាំ មានមុខរបរជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីពីរក្នុងគ្រួសារ​ ដែលមានបងប្អូនប្រាំមួយនាក់។ ក្នុងរបបខ្មែរក្រហម សាគុន មានអាយុប្រមាណ១៣ឆ្នាំ ជាវ័យមួយត្រូវទទួលការសិក្សាអប់រំ ប៉ុន្តែផ្ទុយទៅវិញ​គាត់មិនមានឱកាសទៅសាលារៀន។ គាត់ត្រូវជួយធ្វើការ​ងារ​​​ចាស់ៗក្នុងកងកុមារ ព្រមទាំងធ្វើការងារផ្សេងៗទៀតដូចជាមនុស្សពេញវ័យដែរដូចជា ជីកទំនប់ លើកភ្លឺស្រែ និងប្រឡាយឆ្ងាយៗពីកន្លែងគាត់ស្នាក់នៅ។ សាគុន បងប្អូន...

ជាងដំដែកសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ដួង ធឹម មានអាយុ៨៦ឆ្នាំ ជាកសិករ រស់នៅ​ ភូមិត្រពាំងស្គន់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ ក្នុងរបប លន់ នល់ ធឹម ប្រកបរបបជាជាងដំដែកធ្វើកាំបិត និងពូថៅ។ ក្នុងរបបខ្មែរក្រហមគាត់ត្រូវបានអង្គការជម្លៀសពីស្រុកកំណើតខេត្តស្វាយរៀង ទៅតំបន់អ្នកលឿង​ខេត្តព្រៃវែង។ ធឹម បាន​រៀបរាប់​ថា ការជម្លៀសគាត់ និងប្រជាជនដទៃទៀតនៅពេលនោះ​គឺក្នុងគោលបំណងដើម្បី​សម្លាប់ចោលទាំងអស់ គ្រាន់តែមិនទាន់មានឱកាសហើយរបប​ខ្មែរក្រហមក៏បានដួលរលំមុនទៅ។ ពេលទៅដល់អ្នកលឿងត្រើយខាងកើត...

ប្តីលង់ទឹកស្លាប់សម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ទិត្យ ផា មានអាយុ៦៩ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីពីរក្នុងគ្រួសារដែលមានសមាជិកប្រាំមួយនាក់។ ផា បានរៀបការក្នុងសម័យ លន់ នល់ និងមានកូនប្រុសម្នាក់។ ក្នុងរបបខ្មែរក្រហម ផា មានអាយុប្រហែល២១ឆ្នាំ។ គាត់ និងគ្រួសារត្រូវបានអង្គការឲ្យទៅរស់នៅរួមក្នុងសហករណ៍ ព្រមទាំងបានផ្តល់ទ្រព្យសម្បត្តិ និងសត្វពាហនៈ ដែលមានក្នុងរបប...

អ្នកលួចគាស់ដំឡូងជាខ្មាំងរបស់អង្គការ

សម្ភាសន៍ដោយ  ជុំ ចាន់រាត្រី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ស្វាយរៀង) ៖ ប្រាក់ សុន មានអាយុ៧៩ឆ្នាំ ជាកសិករ រស់នៅ​ភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ ក្នុងរបប លន់ នល់...

បាត់បង់សាច់ញាតិមួយគ្រួសារនៅខេត្តបាត់ដំបង

(ស្វាយរៀង) ៖ ម៉ៅ សុផុន មានអាយុ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ គាត់រស់នៅភូមិឃុំបច្ចុប្បន្ន។ គាត់ បានរៀនថ្នាក់ទី៤ នៅបឋមសិក្សាក្នុងភូមិ។ គាត់បន្តថាការសិក្សានៅពេលនោះមិនបានដិតដល់ទេព្រោះសាលារៀន​​​ត្រូវបានបិទទ្វារជាញឹកញាប់ដោយសារការទម្លាក់គ្រាប់បែក​។​ ក្នុងរបបខ្មែរក្រហមការសិក្សារបស់ សុផុន ត្រូវបាន​បញ្ចប់ទាំងស្រុង ព្រោះតំបន់គាត់រស់នៅសាលារៀនបានបិទទ្វារ និងបានប្រែក្លាយជារោងបាយរបស់សហករណ៍​។...

កូនស្លាប់ដោយសារគ្មានទឹកដោះ

(ស្វាយរៀង) ៖ ម៉ី សារិន មានអាយុ៨៣ឆ្នាំ ជាកសិកររស់នៅ​ភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ សារិន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​បាន​រៀបរាប់រឿងរ៉ាវបា្រប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់​បានឆ្លងកាត់ការលំបាកជាច្រើនក្នុងរបបខ្មែរក្រហម។ នៅក្នុងរបប​នោះ គាត់ទើប​សម្រាលកូនបានបីខែត្រូវបានអង្គការ​ប្រើឲ្យជីក និងរែកដីបាតត្រពាំងយកមកធ្វើជី។ សារិន បន្តថា គាត់ត្រូវធ្វើការតាំងពីម៉ោងប្រាំមួយព្រឹក រហូតដល់ល្ងាច។ ចំណែករបបអាហារវិញទទួលបានតែបបររ៉ាវៗ ធ្វើឲ្យគាត់គ្មានកម្លាំង និងមានជំងឺទាស់ [ឈ្មោះ​ជំងឺ​​ដោយ​សារ​ចំណីអាហារ ឬ​ធ្វើ​ការងារ​ធ្ងន់ ក្នុងពេលដែលទើបតែសម្រាល​កូនរួច]...

អ្នកគេទិតៀនច្រើនត្រូវអប់រំ ឬ សម្លាប់

(ស្វាយរៀង) ៖ មាស សាមឿន មានអាយុ៧៩ឆ្នាំ ជាកសិករ រស់នៅ​ភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ សាមឿន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​បាន​រៀបរាប់រឿងរ៉ាវបា្រប់អ្នកស្ម័គ្រចិត្តកម្ពុជាថា របប​ខ្មែរជារបបមួយដែលបានរឹតត្បិតសិទ្ធិសេរីភាពប្រជាជន ជាខ្លាំងទាំងការហូបចុក និងរិះគន់ផ្សេងៗ។ នៅពេញមួយរបបនោះគាត់មិនដែលស្គាល់ពេលសប្បាយ និងហូបអាហារឆ្អែកម្តងណាឡើយ។ គាត់បន្តថា អង្គការឲ្យប្រជាជនធ្វើការគ្មានពេលសម្រាក និងផ្តល់របបអាហារតែបបរពីរវែកក្នុងមួយថ្ងៃ។ ក្នុងរបបនោះ សាមឿន ត្រូវបានអង្គការកំណត់ថា ជាជនបញ្ញើ ឬជាប្រជាជនត្រៀម...

សមាជិកកងចល័តនារី

(ស្វាយរៀង) ៖ សេក សាម៉េត មានអាយុ៦៨ឆ្នាំ ជាកសិករ រស់នៅ​ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ សាម៉េត មានបងប្អូនប្រាំមួយនាក់គាត់ជាកូនទីបីក្នុងគ្រួសារ​​។ នៅសម័យ លន់ នល់ សាម៉េត រស់នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ គាត់បានឃើញក្នុងភូមិមានសង្រ្គាម មានយន្តហោះទម្លាក់គ្រាប់ ទាហានចាប់រំលោភស្រ្តី និងប្លន់ទ្រព្យសម្បតិ្តប្រជាជន។ ក្នុងរបបខ្មែរក្រហម សាម៉េត បានមករស់នៅភូមិសាលារៀន។...