(ស្វាយរៀង) ៖ គល់ ធុច ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានអាយុ៦៤ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ធុច រៀនបានថ្នាក់ទី៣ នាសម័យ លន់ នល់។ គាត់បានឈប់រៀននៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ដោយសារពេលនោះការរស់នៅលំបាកពេក គឺមានការទម្លាក់គ្រាប់បែកបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាមជាដើម។ នៅសម […]...