Tag: ស្វាយរៀង

យុវជនកងចល័តនៅស្វាយដូនកែវ

(ស្វាយរៀង)៖ សុខ វណ្ណា មានអាយុ៦៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅក្នុងរបប លន់ នល់ ដោយសារប្រទេសមានសង្រ្គាម និងការទម្លាក់គ្រាប់បែក គាត់បានឈប់រៀនត្រឹមថ្នាក់​ទីប្រាំមួយ។​ សុវណ្ណា បានរៀបរាប់រឿងរ៉ាវប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា នៅរបប លន់ នល់ គាត់មានអាយុប្រហែល១៧ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ និងបងប្អូនបីនាក់នៅស្រុករំដួល។...

បងស្លាប់ដោយសារគេចោទថា ជាទាហានលន់ នល់

(ស្វាយរៀង)៖ ស៊ុំ ធឿន មានអាយុ៦៦ឆ្នាំ ជាមន្រ្តីប៉ូលីសចូលនិវត្តន៍តាំងពីឆ្នាំ២០១០ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ធឿន នៅសម័យ លន់ នល់ ធ្វើជាទាហាននៅទីក្រុងភ្នំពេញ។ ក្នុងរបបខ្មែរក្រហម​គាត់ត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ដោយពេលនោះគាត់បានសម្រេចចិត្តធ្វើ​ដំណើរមកស្រុកកំណើត ឯស្រុកស្វាយទាប ខេត្តស្វាយរៀង។ ពេល​មកដល់ស្រុកកំណើតខ្មែរក្រហមបានធ្វើប្រវត្តិរូបគាត់ និងប្រជាជនដទៃទៀត គាត់​បានលាក់ប្រវត្តិរូបដោយប្រាប់ថា គាត់ជាប្រជាជនធម្មតា ព្រោះគាត់ដឹងថាខ្មែរក្រហមកំពុងចង់បោសសម្អាត​អតីតមន្រ្តីរាជការ និងទាហាន លន់...

យុវនារីធ្វើការនៅរោងបាយសម័យខ្មែរក្រហម

(ស្វាយរៀង)៖ រស់ សាមុន មានអាយុ៦៨ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សាមុន នៅសម័យ លន់ នល់ រស់នៅស្រុកកំណើតជាមួយគ្រួសារ គាត់បានឃើញការទម្លាក់គ្រាប់​បែកធ្លាក់ត្រូវ​​ផ្ទះប្រជាជន ហើយ​បានសម្លាប់មនុស្ស សត្វ និងបានបំផ្លិចបំផ្លាញ ស្ពាន ថ្មល់ សាលារៀន វត្តអារាម និងមន្ទីរពេទ្យ។ ប្រជាជនរស់នៅទាំងភ័យខ្លាច...

កូនពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ មាស សៅដី មានអាយុ៨៨ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់ជាស្រ្តី​មេម៉ាយមានកូនប្រាំបីនាក់ (កូនពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហម)។ ប្តីរបស់ សៅដី បានស្លាប់ដោយសារជំងឺតំាងពីរបប លន់ នល់។ គាត់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់     កូនជាខ្លាំង ពិសេសកូនតូចដែលមានអាយុទើបតែមួយឆ្នាំ​។ កូនតូចរបស់គាត់រស់នៅក្នុងកងកុមារ ដែលមានចាស់ៗជាអ្នកមើលថែ។ ចំណែកកូនធំៗត្រូវធ្វើការក្នុងកងចល័ត ជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការឆ្ងាយ​ៗពីគាត់។...

កុមារខ្មែរក្រហម

(ស្វាយរៀង) ៖ ព្រាប ចិន្តា មានអាយុ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ គាត់មានកូនពីរនាក់​។​​ នៅសម័យ លន់ នល់ ចិន្តា រៀនបានត្រឹមថ្នាក់អក្ខរ​កម្ម​។ គាត់ក៏ដូចជាក្មេងៗដទៃទៀតដែរ​រៀនមិនបានត្រឹម​ត្រូវទេដោយសារសាលារៀនតែងតែបិទទ្វាជាញឹកញាប់​ខ្លាចការទម្លាក់គ្រាប់បែក។ ប្រជាជនក្នុងភូមិត្រូវរត់គេចចូលក្នុងរណ្តៅត្រង់សេ ឬក្នុងជង្រុងស្រូវពេលមានការទម្លាក់គ្រាប់បែកម្តងៗពិសេសនៅពេលយប់។ ក្នុងរបបខ្មែរក្រហម ចិន្តា មានអាយុប្រហែល១៣ឆ្នាំ​។ គាត់មិនបានរៀនទេ ផ្ទុយទៅវិញក្នុងវ័យកុមារគាត់ត្រូវធ្វើការដូចជាមើលគោ ក្របី...

ខ្មែរក្រហមហាមមិនឲ្យប្រជាជននិយាយស្តី

(ស្វាយរៀង) ៖ ទៀង ប៉ាន់ មានអាយុ៧៤ឆ្នាំ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម ប៉ាន់ និងគ្រួសារត្រូវបានជម្លៀសចេញ​ពីភូមិកោះក្បានខាងជើង ឲ្យទៅរស់នៅសហករណ៍​ក្រោលគោ ស្ថិតក្នុងខេត្តស្វាយរៀង។ នៅទីនេះប៉ាន់ ត្រូវធ្វើស្រែ លើកភ្លឺស្រែ ធ្វើជីធម្មជាតិ ច្រូតស្រូវ បុកស្រូវ ហាលស្រូវ និងប្រមូលស្រូវទុកក្នុង​ឃ្លាំងរួមរបស់សហករណ៍​ដើម្បីហូបរួម។ ប៉ាន់ បន្តថា ប្រជាជន​ត្រូវធ្វើការ​ទៅតាម​ការកំណត់...

មិននឹកស្មានថា មានជីវិតរស់

(ស្វាយរៀង) ៖ ទិត្យ សារឿន មានអាយុ៦៥ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង​។ សារឿន នៅរបបខ្មែរក្រហមរស់នៅស្រុកកំណើតជាមួយ​គ្រួសារ ត្រូវអង្គការឲ្យទៅធ្វើការនៅក្នុងកងចល័តនៅឆ្ងាយ​ៗពីភូមិដោយត្រូវធ្វើស្រែ ជីកទំនប់ លើកប្រឡាយ លើកដីធ្វើភ្លឺស្រែ និងរដូវវស្សាត្រូវ​ទៅទប់ទឹកនៅស្ពានទំនប់ស្ថិតនៅសហករណ៍ស្វាយទាបដើម្បីកុំឲ្យលិច​ស្រូវ និងផលដំណំាផ្សេងៗ។ ប្រសិន​បើប្រជាជន ​មិនអាចទប់ទឹកបាន​ នោះនឹងត្រូវយកទៅសម្លាប់ចោល។ ក្នុងក្រុមកងចល័តរបស់គាត់មានសមាជិកចំនួនបួននាក់ត្រូវធ្វើការដោយគ្មានពេលសម្រាក ដើម្បីអាចលើកដីធ្វើភ្លឺស្រែឲ្យ​បានប្រវែងពី៤០០ម៉ែត្រក្នុងមួយថ្ងៃ ប្រសិនបើធ្វើមិនរួចទេត្រូវបន្តធ្វើដល់យប់ទើបទទួលបានអាហារហូប​។...

ប្តីស្លាប់ដោយសារជាប៉ូលីសរបប លន់ នល់

(ស្វាយរៀង) ៖  វង សាមឿន អាយុ៨២ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ សម័យ លន់ នល់ សាមឿន រួមជាមួយកូនប្រាំនាក់ ម្តាយ​​ឪពុក និងប្តីឈ្មោះ ថោង  កែវ ធ្វើជាប៉ូលីសរស់នៅទីរួមខេត្តស្វាយរៀង​។ ចូលដល់ររបបខ្មែរក្រហម សាមឿន បានឃើញអង្គការដើរប្រមូលទ្រព្យសម្បត្តិឯកជនដើម្បីរក្សាទុករួម និងបង្ខំឲ្យសមាជិកគ្រួសាររស់នៅផ្សេងៗពីគ្នាតាមវ័យតាមក្រុម...

នារីកងចល័ត

(ស្វាយរៀង) ៖ សុខ សន មានអាយុ៦៣ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន​ប្រាំមួយនាក់។ ឪពុក ម្តាយបានស្លាប់ចោលតាំងពីរបប លន់ នល់ គាត់ត្រូវបានបងប្រុសចិញ្ចឹម ហើយបងប្រុសនោះត្រូវ​បានខ្មែរក្រហមសម្លាប់ចោលទាំងគ្រួសារក្នុងរបបខ្មែរក្រហមនៅឯខេត្តបាត់ដំបងដែលជាព្រឹត្តិការណ៍មួយ​គាត់ចងចាំមិនអាចបំភ្លេចបានរហូតដល់បច្ចុប្បន្ន។ ​របបខ្មែរក្រហម សន ត្រូវបានគេបង្ខំឲ្យចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅជាមួយបងដោយគេតំរូវឲ្យ​ទៅរស់នៅរួមគ្នាក្នុងសហករណ៍។ គាត់ត្រូវធើ្វជីពីលាមកមនុស្សដោយព្រឹក​ឡើងត្រូវដើរប្រមូលលាមក​តាមបង្គន់យកមកហាល និងប្រមូល​ទុកនៅពេលល្ងាច។ ក្រោយមកដោយជើងរបស់គាត់ឈឺមិន​អាចធ្វើដំណើរបាន ខ្មែរក្រហម​ក៏ឲ្យគាត់នៅសហករណ៍ដើម្បីដាំបាយ...

បាត់បង់ឪពុកក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ថោង សង្ហា អាយុ៥៩ឆ្នាំ ជាអនុប្រធានភូមិ មានស្រុកកំណើត និងរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានកូនប្រាំនាក់ បីនាក់មានគ្រួសារទៅរស់នៅឆ្ងាយ។ ក្នុងរបប លន់ នល់ សង្ហា រស់នៅជាមួយឪពុកម្តាយ​នៅស្រុកកំណើត។ គាត់បានចូលរៀនថ្នាក់ទី៨ ប៉ុន្តែការរៀនសូត្រមិនបានជាប់លាប់ដូច​បច្ចុប្បន្ននេះទេ ព្រោះពេលនោះប្រទេសមានការទម្លាក់គ្រាប់បែក និងមានសង្រ្គាម​។ សង្ហា រៀបរាប់ថា​ ទ្រព្យសម្បត្តិប្រជាជន...

កុមារមិនមានឱកាសរៀនសូត្រនៅក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ កុយ ប៊ុនរ៉ា មានអាយុ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ គាត់មានឪពុកឈ្មោះ កុយ អាន បានស្លាប់ដោយជំងឺនៅសម័យ លន់ នល់ និង ម្តាយ ឈ្មោះ ប៉ែន យ៉ា នៅរស់សព្វថ្ងៃ។ គាត់បានរៀបរាប់ពីដំណើរជីវិតប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា​​ថា ក្នុងរបប...