កូនស្លាប់ដោយសារការព្យាបាលមិនត្រឹមត្រូវ
(ស្វាយរៀង) ៖ មែ សុខ អាយុ៧១ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុខ និយាយថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនាឆ្នាំ១៩៧៩ គេបានលុបបំបាត់ទីផ្សារ រូបិយប័ណ្ណ កម្ទេចវត្ត បំផ្លាញព្រះវិហារ និងចាប់ផ្សឹកព្រះសង្ឃជាដើម។ ព្រះសង្ឃត្រូវធ្វើស្រែចម្ការដូចប្រជាជនទូទៅដែរ។ ជាងនេះទៅទៀតអង្គការបានលុបបំបាត់វណ្ណៈក្នុងសង្គមដោយគ្មានអ្នកមាន គ្មានអ្នកក្រ។ ផ្ទះធំៗត្រូវរុះរើយកឈើទៅសង់ជាផ្ទះតូចៗឲ្យប្រជាជនដែលក្រីក្រអត់ផ្ទះស្នាក់នៅ។ សុខ បាននិយាយថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គមថ្មីមួយបានធ្វើឲ្យគាត់ និងប្រជាជនដទៃទៀតទទួលរងទុក្ខវេទនា...
ខ្មែរក្រហមសម្លាប់ប្អូនខ្ញុំ
(ស្វាយរៀង) ៖ សូ សុខុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានអាយុ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលពីរបបខ្មែរក្រហម សុខុន និងបងប្អូន៨នាក់ត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តពោធិ៍ សាត់។ គាត់បានប្រាប់ថា កន្លែងដែលគាត់រស់នៅជាតំបន់ភ្នំមានគ្រោះថ្នាក់ប្រជាជនកើតជំងឺគ្រុនចាញ់ ខ្វះទឹក និងអាហារ មានមនុស្សឈឺ និងស្លាប់ជារៀងរាល់ថ្ងៃ។ នៅទីនោះ គាត់ត្រូវធ្វើការជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ។ ថ្ងៃមួយទាហានខ្មែរក្រហមបានប្រើឲ្យ...
កូនខ្ញុំស្លាប់ដោយសារគ្មានថ្នាំព្យាបាល
(ស្វាយរៀង) ៖ ពុធ យឿន អាយុ៦៧ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម យឿន ត្រូវបានជម្លៀសជាច្រើនកន្លែងដូចជាតំបន់ទំនប់ស្ពានសំរោងស្ថិតនៅខេត្តស្វាយរៀង និងបន្តទៅខេត្តបាត់ដំបងភូមិភាគពាយ័ព្យកន្លែងដែលកូនប្រុសគាត់ស្លាប់ដោយសារជំងឺកញ្រ្ជិលដែលគ្មានការព្យាបាលត្រឹមត្រូវ។ គាត់ និង ប្តីត្រូវធ្វើការធ្ងន់ និងមានឈ្មោះត្រូវនាំយកទៅសម្លាប់។ នៅតំបន់ស្ពានសំរោង យឿន ត្រូវធ្វើការទប់ទឹកនៅទំនប់ ដើម្បីកុំឲ្យទឹកលិចស្រូវ និងផលដំណាំរបស់អង្គការ។ នៅទីនេះ យឿន ក៏ត្រូវបានអង្គការរៀបការឲ្យជាមួយគូដណ្តឹងដែលបានភ្ជាប់ពាក្យតាំងពីរបប...
សាច់ញាតិត្រូវបានសម្លាប់ដោយចោទថា ជាខ្មាំងរបស់អង្គការ
(ស្វាយរៀង) ៖ ញ៉ឹក សារុំ មានអាយុ៦៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៧៥ សារុំ បានឃើញទាហានខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិឯកជនរបស់ប្រជាជនយកមកទុក ក្នុងសហករណ៍។ ប្រជាជនមានសិទ្ធិឯកជនតែទៅលើស្លាបព្រា និងចានម្នាក់មួយ ដែលអង្គការចែកឲ្យប៉ុណ្ណោះ ប្រសិនបើធ្វើបាត់ដឹងតែអត់អាហារហូបហើយ។ សារុំ ត្រូវបានអង្គការជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ គាត់ត្រូវស្ថិតនៅក្នុងកងចល័ត ធ្វើការជីកប្រឡាយ ធ្វើស្រែ និងធ្វើជីពីលាមកមនុស្ស...
ជាទាហានខ្មែរក្រហមត្រូវធ្វើការដូចប្រជាជនដែរ
(ស្វាយរៀង) ៖ ឡឹក សយ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៩២ឆ្នាំ រស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សយ ធ្វើជាទាហានប្រចាំការនៅ តំបន់ប្រសូត្រ និងចេកក្នុងខេត្តស្វាយរៀង។ គាត់ មិនត្រូវបានជម្លៀសទៅកន្លែងផ្សេងៗទេ ពេញមួយរបបខ្មែរក្រហមគាត់រស់នៅ និងធ្វើការតែក្នុងខេត្តនេះ។ ក្នុងនាមជាទាហានខ្មែរក្រហមគាត់អាចធ្វើដំណើរបានច្រើនជាងប្រជាជនធម្មតាប៉ុន្តែត្រូវមានបទបញ្ជារបស់ថ្នាក់លើ។ ឡឹក សយ «ខ្ញុំបានធ្វើដំណើរចេញចូលពីតំបន់មួយទៅតំបន់មួយដើម្បីអនុវត្តការងារផ្សេងៗ ដែលខ្មែរក្រហមប្រគល់ឲ្យ ពេលធ្វើដំណើរខ្ញុំបានឃើញការលំបាកជាច្រើនរបស់ប្រជាជនទាំងការធ្វើការងារ...
ស្ទើរបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ កែវ សាយ អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាយ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានឆ្លងកាត់ការលំបាកច្រើនស្ទើរបាត់បង់ជីវិតដោយសារល្បិចបញ្ឆោតឲ្យទៅរស់នៅឯខេត្តបាត់ដំបង ដោយប្រាប់ថា មានស្បៀងអាហារគ្រប់គ្រាន់។ សាយ បានរំឭករឿងរ៉ាវរបស់គាត់កាលពីអតីតកាលប្រាប់អ្នកស័្មគ្រចិត្តកម្ពុជាថា នៅអំឡុងឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តមសីហនុ ពេលនោះប្រទេសជាតិមានសង្រ្គាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ។ ប្រជាជនរស់នៅគ្មានក្តីសុខព្រោះនៅតំបន់ព្រំដែនមានការទម្លាក់គ្រាប់បែកជារឿយៗ នាំឲ្យខូចខាតទ្រព្យសម្បត្តិបំផ្លាញសាលារៀន វត្តអារាម និងបានសម្លាប់អាយុជីវិតមនុស្សសត្វ។ នៅឆ្នាំ១៩៧៥...
ជីវិតថ្លៃ
(ស្វាយរៀង) ៖ ប្រាជ្ញ ធឿន អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ធឿន នៅបួសជាព្រះសង្ឃនៅវត្តទួលសុក្រំ។ នៅឆ្នាំ១៩៧២ ធឿន បានលាចាកសិក្ខាបទពីព្រះសង្ឃមករស់នៅជាមួយឪពុកម្តាយវិញនៅឯស្រុកកំណើត។ ពេលនោះតំបន់ព្រំដែនខេត្តស្វាយរៀងមានការទម្លាក់គ្រាប់បែកធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងបានសម្លាប់មនុស្ស និងសត្វពាហនៈអស់យ៉ាងច្រើន។ ធឿន បានរៀបរាប់ថា ជារឿយៗម៉ោង៥ល្ងាចតែងមានយន្តហោះ ហោះឆ្វែលពីលើផ្ទះប្រជាជនប្រសិនបើឃើញមនុស្សគឺទម្លាប់គ្រាប់បែក។ ប្រជាជនឲ្យតែលឺសម្លេងយន្តហោះគឺនាំគា្នទៅលាក់ខ្លួននៅតាមរណ្តៅត្រង់សេ ដែលបានជីកនៅជិតគុម្ពឫស្សី។...
កុមារឃ្វាលគោក្របីសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ប្រឹង យ៉ាត់ អាយុ៦០ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម យ៉ាត់ និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅភូមិមុខដារ។ នៅទីនេះគាត់មិនសូវជួបការលំបាកខ្លាំងទេដោយសារតែប្រធានសហករណ៍ឈ្មោះ តា ចាន់ គាត់មានចិត្តល្អ។ ស្ថិតក្នុងវ័យកុមារគាត់អាចរស់នៅជួបជុំគ្រួសារបាន និងធ្វើការងារបានសម្រាកខ្លះ។ នៅទីនេះ យ៉ាត់ ធ្លាប់បានឃើញគខ្មែរក្រហមវាយកម្ទេចវត្តអារាម និងចាប់ផ្សឹកព្រះសង្ឃ។ នៅក្នុងរបបខ្មែរក្រហមទីផ្សារលែងដំណើរការ និងគ្មានការចាយលុយ។ ប្រជាជនទាំងអស់ត្រូវរស់នៅរួមគ្នាក្នុងសហករណ៍...
ស្រ្តីជម្លៀសតាមរថភ្លើងសម័យខ្មែរក្រហម
(ស្វាយរៀង )៖ ព្រំ ថាន អាយុ៧៧ឆ្នាំ រស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ថាន រស់នៅស្រុកកំណើតបានជួបការលំបាកដោយសារត្រូវរត់គេចពីការទម្លាក់គ្រប់បែកជារឿយៗនៅពេលល្ងាច។ នៅក្នុងរបបខ្មែរក្រហម ថាន រស់នៅភូមិក្បាលក្រពើជាមួយគ្រួសារដោយមិនទាន់ត្រូវបានជម្លៀទេ។ នៅក្នុងភូមិទាហានខ្មែរក្រហមបានប្រមូលទ្រព្យសម្បត្តិមានតម្លៃពីគ្រប់គ្រួសារ ដោយប្រាប់ថា ប្រទេសជាតិដូររបបដោយរដ្ឋលែងឲ្យមានកម្មសិទ្ធិឯកជន រាល់របស់របបផ្សេងៗត្រូវប្រមូលទុកក្នុងសហករណ៍ប្រើប្រាស់រួម។ ក្រដាសប្រាក់ក៏លែងចាយបានទៀតដែរ របស់ទាំងអស់ជារបស់អង្គការ និងមិនអាចទិញដូរជាប្រាក់បានទៀតដែរ។ ចំណែកផ្ទះសម្បែងរបស់ប្រជាជនធំៗត្រូវរុះរើចេញដើម្បីសង់ជាផ្ទះតូចៗ សម្រាប់ប្រជាជនដែលគ្មានផ្ទះស្នាក់នៅ...
ខ្មែរក្រហមបង្ខំខ្ញុំឲ្យធ្វើការទាំងសសៃខ្ចី
(ស្វាយរៀង ) ៖ ព្រំ សារី អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សារី រងទុក្ខលំបាកវេទនា ដោយសារតែគាត់មានផ្ទៃពោះទើបសម្រាលកូន ម៉្យាងវិញទៀតកូនៗ ទាំងបីនាក់របស់គាត់ក៏នៅតូចៗ។ គាត់ ត្រូវបានអង្គការជម្លៀសពីភូមិកំណើតឲ្យទៅរស់នៅភូមិត្រពាំងត្បាល់ ដោយនៅទីនោះគាត់ត្រូវធ្វើស្រែ និងបុកលាមកមនុស្សសម្រាប់ធ្វើជីនៅអំឡុងពេលគាត់សសៃខ្ចី។ សារី ត្រូវធ្វើការពីព្រឹកម៉ោងប្រាំពីររហូតដល់ម៉ោងប្រាំល្ងាចទើបបានសម្រាក។ សារី រៀបរាប់ពីការងាររបស់គាត់នៅសម័យនោះថា ត្រូវងើបពីព្រឹកដើម្បីធ្វើដំណើរទៅកាន់កន្លែងធ្វើការ។ម៉ោងប្រាំពីរព្រឹក សារី...
ក្នុងរបបខ្មែរក្រហមមិនមានការអប់រំ
(ស្វាយរៀង) ៖ ព្រាប ពុត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម ពុត នៅជាវ័យកុមារមិនទទួលបានការអប់រំ និងអាហារូបត្ថម្ភត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់ការលូតលាស់ក្នុងនាមជាកុមារនោះទេ។ ពុត នៅចាំបានថា ពេលខ្មែរក្រហមទទួលជ័យជំនះលើរបប លន់ នល់ នៅស្រុកភូមិរបស់គាត់មានភាពច្របូកច្របល់ខ្លាំងដោយសារគ្មានរដ្ឋអំណាចគ្រប់គ្រងច្បាស់លាស់។ ពុត បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិមានតម្លៃ និងរបស់របរប្រើប្រាស់ផ្សេងៗទុកក្នុងសហករណ៍។ ចំណែកផ្ទះធំៗរបស់ប្រជាជនត្រូវបានរុះរើដើម្បីយកឈើទៅសង់ផ្ទះតូចៗសម្រាប់ប្រជាជនណាគ្មានផ្ទះ ឬទើបតែជម្លៀសមក។ ពុត...

