កងដឹកជញ្ជូនខេត្តតាកែវ
នៅចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិទទឹងថ្ងៃ ទៅរស់នៅឃុំកៀនស្វាយ ដើម្បីធ្វើការងារនៅក្នុងកងដឹកជញ្ជូនស្រូវ និងពោត។ ឡេង អឿក[1] ភេទប្រុសអាយុ ៩១ឆ្នាំ បច្ចុប្បន្ននេះរស់នៅភូមិនមោ ឃុំជាងទោង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានស្រុកកំណើតនៅក្នុងភូមិទទឹងថ្ងៃ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកឈ្មោះ ឡេង ផៃ(ស្លាប់) ម្ដាយឈ្មោះ ជាវ ស៊ីវ(ស្លាប់) ។ ខ្ញុំមានបងប្អូនចំនួន១១នាក់...
រ៉េម រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
នៅក្នុងឆ្នាំ១៩៧៩ ឈូក រ៉េម[1] និងប្រជាជនជាច្រើន បាននាំគ្នារត់គេចពីកងទ័ពវៀតណាមទៅរស់នៅលើភ្នំកំចាយ ក្នុងខេត្តកំពត ដោយសារបានឮតៗគ្នាថាកងទ័ពវៀតណាមចូលមកនឹងកាត់ក្បាលប្រជាជនយកទៅដាំតែអ៊ុងសម្រាប់ផឹក។ ដូច្នេះ ប្រជាជនក៏ធ្វើការរត់បះបោរទៅពួននៅលើភ្នំកំចាយ។ រស់នៅបានប៉ុន្មានខែអស់ស្បៀងអាហារហូបចុក ប្រជាជនបានសាមគ្គីគ្នាបាញ់ឡានដឹកទំនិញរបស់វៀតណាមដើម្បីយកអង្ករហូបបានសម្រេច។ ឈូក រ៉េម ភេទស្រី អាយុ៦៤ឆ្នាំ ប្រកបរបរធ្វើចម្ការ ដាំពោត សណ្ដែក មានស្រុកកំណើតនៅភូមិខ្ពស់ ឃុំរោងវែង ស្រុកកំពង់ត្រឡាច ខេត្តកំពត។ បច្ចុប្បន្ន រ៉េម រស់នៅក្នុងភូមិប្រម៉ោយ...
សែងអ្នករបួសនៅភូមិភាគបូព៌ា
នៅក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានផ្លាស់ ធា ពីនារីកងចល័តឲ្យចូលបម្រើកងទ័ពនៅភូមិភាគបូព៌ានៅកងពលលេខ២២១ ដែលមាន តាផាន ជាប្រធានកងពល។ តាផាន បានចាត់តាំងឲ្យ ធា ជាអ្នកសែងអ្នករបួសយកទៅឲ្យពេទ្យព្យាបាល រាល់ពេលចូលសមរភូមិម្ដងៗ។ ឈ្មោះ គឹម ធា[1] ភេទស្រី អាយុ៧២ឆ្នាំ មិនប្រកបការងារអ្វីទេ មានស្រុកកំណើតនៅភូមិព្រៃជ្រេស ស្រុកហាមួយ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ននេះ ធា រស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ...
តែម ម៉ៅ៖ ឪពុកខ្ញុំបានស្លាប់ដោសារគ្មានអាហារហូបគ្រប់គ្រាន់
ចាប់តាំងពីខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមបានដើរប្រមូល ស្រូវ អង្ករ ជ្រូកមាន់ទា របស់ប្រជាជននិងសម្ភារៈផ្សេងៗដែលមានតម្លៃរបស់ប្រជាជនដាក់នៅក្នុងសហករណ៍រួមគ្នាទាំងអស់។ ហើយគ្មានប្រជាជនណាដែលក្រោកឈរតវ៉ានឹងខ្មែរក្រហមនោះទេ។ ពីមួយឆ្នាំទៅមួយឆ្នាំអាហារហូបចុកកាន់តែកាត់បន្ថយទៅរហូតឈានដល់ការហូបបបរអង្ករ១កំប៉ុងហូបគ្នា៣០នាក់ ដូច្នេះធ្វើឲ្យឪពុករបស់ ម៉ៅ បាត់បង់ជីវិត។ តែម ម៉ៅ ភេទប្រុស អាយុ ៦៨ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ ម៉ៅ មានស្រុកកំណើតនៅភូមិសំរោង ឃុំផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្ននេះ ម៉ៅ រស់នៅភូមិសំរោង២...
អតីតយោធា
ប៉ុល ស៊ុន ភេទប្រុស អាយុ ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិពាមខ្វាវ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស៊ុន[1] មានឪពុកឈ្មោះ ប៉ុល សាំង (ស្លាប់) តាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ ម្ដាយឈ្មោះ ទូច យ៉ឹម (ស្លាប់)ក្នុងសម័យអាណានិគមបារាំងដូចគ្នា។ ស៊ុន...
អតីតនារីកងចល័តជួរមុខ
ម៉ម ពែក ភេទស្រី អាយុ៦៩ឆ្នាំ ប្រកបរបរធ្វើចម្ការ មានស្រុកកំណើតនៅភូមិអូរញ៉ោ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ មានឪពុកឈ្មោះ ម៉ម ម៉ាង(ស្លាប់) ម្ដាយឈ្មោះ អ៊ូច រឹម (ស្លាប់)។ ពែក មានបងប្អូនចំនួន៥នាក់ នៅក្នុងនោះមានស្រី៣នាក់និងប្រុស២នាក់ ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ បច្ចុប្បន្ននេះស្លាប់ស្រីម្នាក់។ ប្ដីរបស់ ពែក ឈ្មោះ ឌឿក...
អតីតនារីពេទ្យប្រចាំតំបន់ក្រចេះ (៥០៥)
នៅក្នុងរបបខ្មែរក្រហម (១៩៧៥ -១៩៧៩) គឹម ឡៃ[1] គឺជានារីពេទ្យប្រចាំតំបន់ក្រចេះ(៥០៥)។ គឹម ឡៃ មានតួនាទីជាអ្នកពិនិត្យជំងឺផ្នែកទូទៅ និងជាឆ្មបសម្រាលកូនជូនប្រជាជននាសម័យនោះ។ គឹម ឡៃ បានរៀបរាប់អំពីរឿងរ៉ាវដែលខ្លួនធ្លាប់បានឆ្លងកាត់ នឹងបទពិសោធន៍ជានារីពេទ្យដូចតទៅ។ គឹម ឡៃ ភេទស្រី អាយុ៦៦ឆ្នាំ ប្រកបរបរធ្វើចម្ការ មានស្រុកកំណើតស្ថិតនៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្ននេះ ឡៃ...
អតីតកងទ័ពភូមិពាយ័ព្យបានរួចខ្លួនពីគុកព្រៃសរដោយសារជាមិត្តភក្តិរបស់ឌុ
សឿន រ៉ៃ អតីតកងទ័ពភូមិភាគពាយ័ព្យម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១ និងកន្លែងលត់ដំនៅគុកព្រៃសរ។ សឿន រ៉ៃ បានរួចខ្លួនពីគុកព្រៃសរដោយសារខ្លួនជាមិត្តភក្តិជិតស្និតជាមួយ ឌុច ប្រធានមន្ទីរស-២១។ សឿន រ៉ៃ បានរៀបរាប់អំពីជីវិតជាកងទ័ពភូមិភាគពាយ័ព្យ និងការចាប់បញ្ជូនមកមន្ទីរស-២១នៅភ្នំពេញដូចខាងក្រោម៖ សឿន រ៉ៃ ភេទប្រុស អាយុ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិវត្តតាមឹម ឃុំវត្តតាមឹម ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្ន រ៉ៃ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ...

