ចលនាតស៊ូសេរីកាជាតិនៅក្បែរបង្គោលឡាក់លេខ ៤៣
ជំរំណងម៉ាក់ម៉ុនបង្កើតឡើង គឺសម្រាប់ជាគោលដៅមូលដ្ឋានយុទ្ធសាស្ត្រយោធាចលនាសេរីការជាតិ។ ហេតុនេះ លោក ញឹក ប៊ុនឆៃ ក៏អញ្ជើញលោក គង់ ស៊ីលាស់[1] អតីតនាយទាហានជើងទឹកសម័យសាធារណរដ្ឋខ្មែរ មកពីប្រទេសបារាំងមកដឹកនាំចលនាសេរីការជាតិ ក្នុងគោលបំណងប្រឆាំងនឹងរបបកុម្មុយនីស្ត និងគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ។ មួយវិញទៀតគឺដើម្បីផ្ដល់ជាទីជម្រក និងជំនួយអាហារដល់ជនភៀសខ្លួនខ្មែរ ដែលរត់គេចពីភាពភ័យខ្លាចនៃការវាយប្រយុទ្ធគ្នារវាងយោធាវៀតណាម និងខ្មែរក្រហម។ បង្គោលឡាក់លេខ ៤៣ នៅខាងទឹកដីថៃស្ថិតក្នុងភូមិថ្មី ឃុំណនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ...
បទពិសោធន៍របស់ម្ដាយក្នុងរបបខ្មែរក្រហម
តាមរយៈឯកសារលេខKRI0049 សម្ភាសន៍ជាមួយ ព្រំ រឿង[1] មានអាយុ៧៣ឆ្នាំ ត្រូវជាម្ដាយរបស់ រុំ គឹមអេន រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រឿង បានបញ្ជាក់ថា គឹមអេន ជាកូនច្បងរបស់គាត់។ នៅឆ្នាំ១៩៧៣ គឹមអេន បានចូលរួមបដិវត្តន៍ ប៉ុន្តែការចូលរួមនោះមិនមែនជាការស្ម័គ្រចិត្តឡើយ។ ដំបូង ខ្មែរក្រហមបញ្ជូនកូនប្រុសរបស់គាត់ទៅរៀនសិល្បៈក្នុងភូមិប្រហែលជា២ ទៅ ៣យប់។ បន្ទាប់មក...
ម៉ី រៀន៖ “ឆ្ងាញ់ទេ មិត្តយើង?”
ម៉ី រៀន កើតនៅក្នុងឆ្នាំជូត មានអាយុ ៧១ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) និងមានស្រុកកំណើតក្នុងភូមិរលួស ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រៀន មានឪពុកឈ្មោះ ម៉ី ថោ, ម្ដាយឈ្មោះ វិន និងជាកូនទី២ ក្នុងចំណោមបងប្អូនដប់នាក់ ក្នុងនោះមានស្រីប្រាំនាក់។ ឪពុករបស់រៀនបានស្លាប់តាំងពីមុនរបបខ្មែរក្រហម។[1] នៅរបបខ្មែរក្រហម នៅពេល រៀន ហូបបបរលាយជាមួយអំបិល និងដើមចេក...
ផូ សែន៖ ស្ទើរតែស្លាប់ដោយសារគ្រាប់បែក និងធ្វើការងារធ្ងន់ៗ ប៉ុន្តែចុងក្រោយបានហូបបង្កងដោយសេរី និងម្ហូបឆ្ងាញ់ៗ
ខ្ញុំឈ្មោះ ផូ សែន[1] ភេទស្រី អាយុ៧០ឆ្នាំ។ ខ្ញុំរស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ឪពុករបស់ខ្ញុំឈ្មោះ ពៀច ផូ ហើយម្ដាយឈ្មោះ អ៊ុង សូរ និងមានបងប្អូនស្រី៦នាក់។ ពេលខ្ញុំនៅក្មេងខ្ញុំចាំថាជីវភាពគ្រួសាររបស់ខ្ញុំគឺក្រលំបាក មានដីស្រែបន្តិចបន្តួចសម្រាប់ដាំដំណាំ។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងភូមិព្រៃខ្លា ចាប់ផ្ដើមមានការប្រយុទ្ធគ្នារវាងក្រុមរំដោះជាតិ...
ភូមិជោគជ័យ ជាអតីតជំរំជនភៀសខ្លួនណងចាន់
ភូមិជោគជ័យគឺជា អតីតជំរំភៀសខ្លួនដំបូងគេក្នុងសម័យសង្គ្រាមខ្មែរក្រហម ជាមួយកងទ័ពវៀតណាម។ ជំរំណងចាន់ទៅព្រំដែនថៃមានចម្ងាយប្រហែល៤គីឡូម៉ែត្រ។ ភូមិជោគជ័យ មានទីតាំងនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ប៉ុន្តែរយៈពេលថ្មីៗ នេះភូមិជោគជ័យត្រូវទទួលរងការប៉ះពាល់យ៉ាងខ្លាំង ព្រោះតែកងទ័ពថៃបានវាយប្រហារលើភូមិជោគជ័យ ដែលធ្វើឲ្យប្រជាជនដែលរស់នៅក្នុងភូមិភូមិជោគជ័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង និងខូចខាតទ្រព្យសម្បត្តិផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ កងទ័ពថៃបានធ្វើការវាយប្រហារមកលើភូមិជោគជ័យ ក្នុងគោលបំណងចង់ដណ្ដើមយកទឹកដីនេះ និងថែមទាំងប្រកាសថាភូមិជោគជ័យជាទឹកដីរបស់ប្រទេសថៃទៅវិញ។ បើយោងតាមសម្ដីរបស់លោកពូ ប៉ែន រឹទ្ធី ដែលជាមេភូមិជោគជ័យបានមានប្រសាសន៍អំពីប្រវត្តិខ្លះៗរបស់ភូមិជោគជ័យដែលលោកពូបានដឹងថា៖ កាលពីឆ្នាំ១៩៨៩ ភូមិជោគជ័យ...

