របបខ្មែរក្រហមបានបង្ខំមនុស្សរែកដីលើកទំនប់រហូតដល់ធ្លាក់បាក់កស្លាប់
(កំពង់ឆ្នាំង) ៖ ធួន សឿន អាយុ៧២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ខ្មែរក្រហមបានបង្ខំឲ្យធួន សឿន ធ្វើការហួសកម្លាំងគ្មានពេលសម្រាក បរិភោគអាហារមិនគ្រប់គ្រាន់ ពេលឈឺគ្មានថ្នាំព្យាបាល។ ធួន សឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានឃើញការបង្ខំប្រជាជនឲ្យ រែកដី លើកទំនប់ គ្មានពេលសម្រាក និងហួសកម្លាំងរហូតដល់ធ្លាក់បាក់កស្លាប់នៅនឹងកន្លែងការងារ។ ចំណែក ធួន សឿន និងឪពុកម្តាយក្មេកត្រូវបានខ្មែរក្រហមប្រើប្រាស់អាវុធផ្ចង់ឲ្យជម្លៀសចេញពីភូមិកំណើត...
អ្នកចេះដឹងគឺជាសត្រូវរបស់ខ្មែរក្រហម
(ស្វាយរៀង) ៖ ម៉ី ខុន អាយុ៦៩ឆ្នាំ មានស្រុកកំណើត និងរស់នៅ ភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខុន បានរៀបរាប់ថា នៅសម័យសង្គមរាស្រ្តនិយមប្រជាជនរស់នៅមានសេចក្តីសុខ និងសុភមង្គល។ ប្រទេសជាតិក៏មានការរីកចម្រើនខ្លាំងព្រោះមានរោងចក្រ សាលារៀន និងវត្តអារាម ជាដើម។ ឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ប្រជាជនចាប់ផ្តើមជួបការលំបាកបន្តិចម្តងៗ ដោយសារតែសង្រ្គាម...
អ្នកធ្វើជីលេខមួយសម័យខ្មែរក្រហម
មាស សុវ៉ាន់ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សុវ៉ាន់ រស់នៅភូមិកំណើត។ ការរស់នៅមិនអាចជួបជុំគ្នាដូចរបប លន់ នល់ បានទៀតទេ។ គាត់ត្រូវរស់នៅនិងធ្វើការក្នុងកងចល័ត ចំណែកកូនៗ បង ប្អូន និងឪពុកម្តាយ ត្រូវរស់នៅកន្លែងផ្សេងៗគ្នា។ ទ្រព្យសម្បត្តិដែលមានក្នុងសម័យ លន់ នល់ ត្រូវបានអង្គការ ប្រមូលយកទៅរក្សាទុកនៅសហករណ៍។...
ខោអាវមួយសម្រាប់ស្លៀកមួយឆ្នាំ
(ស្វាយរៀង) ៖ ស្រី ធឹម អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ធឹម និងគ្រួសារ រស់នៅស្រុកកំណើតបានជួបប្រទះហេតុការណ៍ការទម្លាក់គ្រាប់បែក និងអំពើអសន្តិសុខផ្សេងៗ។ ប្រជាជនរស់នៅទាំងភ័យខ្លាចគ្មានសេចក្តីសុខ។ ពេលយប់គ្រួសារ ធឹម និងប្រជាជនដទៃទៀត មានថ្ងៃខ្លះត្រូវទៅសម្រាន្តនៅក្នុងព្រៃ តាមវាលស្រែ ឬនៅក្នុងរណ្តៅត្រង់សេ ដែលជីកនៅឆ្ងាយៗពីផ្ទះដើម្បីសុវត្ថិភាពនិងគេចពីការទម្លាក់គ្រាប់បែក។...
កូន និងប្តីស្លាប់ដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ ជេត សារ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារ៉េត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានឆ្លងកាត់ទុក្ខលំបាក និងរឿងរ៉ាវឈឺចាប់ជាច្រើនតាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម។ ប្តីរបស់សារ៉េត ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទប្រកាន់ថា បានចូលដៃជាមួយវៀតណាម។ ចំណែកកូនបានស្លាប់ដោយសារជំងឺកញ្ជ្រឹលគ្មានអ្នកមើលថែ និងគ្មានថ្នាំព្យាបាលត្រឹមត្រូវ។ សារ៉េត បានរៀបរាប់ថា បន្ទាប់ពីរបប លន់ នល់...
ខ្មែរក្រហមបានបំបាត់វត្ត និងផ្សឹកព្រះសង្ឃ
(ស្វាយរៀង) ៖ រស់ យ៉ែម ៧៦ឆ្នាំ រស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៦៩ យ៉ែម រស់នៅភូមិសំរោងជើង បានរៀបការ និងមានកូនប្រុសស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ គាត់ជាអ្នកការពារព្រំដែនវៀតណាម ការពារទឹកដីរហូតដល់ខែមេសា ឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហមយ៉ែមបានត្រឡប់មកភូមិកំណើតវិញ។ យ៉ែម បានឃើញខ្មែរក្រហមហាមមិនឲ្យចាយលុយ ដោយផ្សារត្រូវបានលុបបំបាត់...
ធ្វើការទាំងសរសៃខ្ចីនៅសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ស៊ាន សាវី អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវី បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ គាត់បានរស់ឆ្លងកាត់ការលំបាកដោយរត់គេចពីគ្រាប់ផ្លោងទម្លាក់មកក្នុងភូមិជារឿយៗ។ សារី និងប្រជាជនដទៃទៀតរស់នៅដោយមានការភិតភ័យ។ គ្រាប់បែកបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសំបែង វត្តអារាម និងបានសម្លាប់អាយុជីវិតមនុស្ស និងសត្វ។ ឆ្នាំ១៩៧៥ នៅស្រុកកំណើតរបស់ សារី...
ខ្ញុំលាក់ប្រវត្តិរូបជាប្រជាជនបូព៌ាដើម្បីរស់
(ស្វាយរៀង) ៖ សូ សាត់ អាយុ៧០ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលនៅសម័យ លន់ នល់ សាត់ បានឃើញទាហានវៀតណាមចូលក្នុងប្រទេសកម្ពុជាតំបន់ព្រំដែនដោយបានចាប់សត្វចិញ្ជឹមរបស់អ្នកស្រុកដូចជា មាន់ទា និងគោ ក្របី។ នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប្រជាជនបានរងទុក្ខទ្វេដង គឺរស់នៅគ្មានសិទ្ធិសេរីភាព។ ខ្មែរក្រហមបានលុបបំបាត់វណ្ណៈក្នុងសង្គមគ្មានអ្នកមាន និងអ្នកក្រ។ ទ្រព្យសម្បត្តិឯកជនទាំងអស់ត្រូវប្រមូលទុកជារបស់ សមូហភាព។ ប្រជាជនត្រូវបង្ខំឲ្យធ្វើការរួមគ្នាក្នុងសហករណ៍គ្មានពេលសម្រាកទាំងឈឺទាំងជា។...
សមាជិកគ្រួសារស្ទើរទាំងអស់ស្លាប់ដោយសារជាប្រជាជនភូមិភាគបូព៌ា
(ស្វាយរៀង) ៖ កែវ សាម៉ាក់ អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាម៉ាក់ បានរំលឹករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ថាពេលដែលខ្មែរក្រហមឡើងកាន់អំណាចគាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានបំបែកឲ្យរស់នៅឆ្ងាយពីឪពុកមា្តយ និងប្អូនៗដែលគាត់ជាកូនបងគេ។ ចំណែកសត្វពាហន និងទ្រព្យសម្បត្តិត្រូវប្រមូលយក និងប្រើប្រាស់ជាកម្មសិទ្ធរួមរបស់អង្គការ។ អង្គការបានបែងចែកចាន និងស្លាបព្រាម្នាក់មួយៗសម្រាប់គាត់ និងប្រជាជនដទៃទៀត។ សមាជិកគ្រួសារផ្សេងៗទៀតរបស់ សាម៉ាក់ ត្រូវរស់នៅនិងធ្វើការកន្លែងផ្សេងៗគ្នាក្នុងសហករណ៍ទៅតាមតាមប្រភេទអាយុ។ ចំណែករបបអាហារវិញមិនអាចហូបដូចរបប លន់...
សមាជិកនារីឃុំសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ស៊ី សុផន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៨ ជាកសិករ បច្ចុប្បន្នរស់នៅ ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ មុនពេលខ្មែរក្រហមឡើងកាន់កាប់អំណាច សុផន ជាកសិករ រស់នៅសុ្រកកំណើត ឃុំកំពង់អំពិល។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុផន ឃើញទាហានខ្មែរក្រហមដើរប្រមូលទ្រព្យសម្បត្តិ សត្វពាហនៈ ស្រូវ អង្ករ...
បងប្អូនខ្ញុំស្លាប់ដោយសារតែការព្យាបាលមិនត្រឹមត្រូវ
(ស្វាយរៀង) ៖ ថៃ សយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨៨ ឆ្នាំ រស់នៅភូមិតាតែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម ថៃ សយ មានអាយុប្រមាណ ៤០ ឆ្នាំ ត្រូវបានជម្លៀសពីស្រុករំដួល ខេត្តស្វាយរៀង ទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅទីនោះ ថៃ សយ ត្រូវបានប្រើឲ្យធ្វើស្រែ...

