Tag: អេង សុខម៉េង

អ្នកជំងឺព្យាបាលតែពីថ្នាំរាងដូចអាចម៍ទន្សាយ

(ស្វាយរៀង) ៖ ទិត្យ សុផាន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សុផាន ត្រូវបានជម្លៀសពីភូមិស្វាយរលំ ទៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនេះ សុផាន ត្រូវបានខ្មែរក្រហមប្រើឲ្យបុកស្រូវ និងធ្វើការងារផ្សេងៗទៀតនៅរោងបាយ។ ដោយសារតែ សុផាន មានជំងឺ​បេះ​ដូងគាត់តែងថាដួល និង​សន្លប់ នៅកន្លែងដែលគាត់ធ្វើការជារឿយៗ...

ខ្ញុំត្រូវជីកទំនប់លើកប្រឡាយទាំងខ្ញុំមានជំងឺគ្រុនចាញ់

(ស្វាយរៀង) ៖ កែវ សាប៊ន អាយុ៧៦ឆ្នាំ​ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សាប៊ន រស់នៅខេត្តស្វាយរៀងដែលជាស្រុកកំណើត។ នៅសម័យខ្មែរក្រហម សាប៊ន និងគ្រួសារ ត្រូវ​បានជម្លៀសទៅខេត្តព្រៃវែង និងខេត្តបាត់ដំបង​។ ការជម្លៀសពីកន្លែងមួយទៅមួយមានការលំបាកលើការរស់នៅដោយសារគ្មានជម្រកត្រឹមត្រូវ និងត្រូវធ្វើដំណើរឆ្ងាយញៗ ដោយថ្មើរជើង ព្រមទាំងគ្មានអាហារបរិភោគគ្រប់គ្រាន់។ ពេលទៅដល់ខេត្តបាត់ដំបង...

ខ្ញុំមិនដែលឃើញរបបឃោរឃៅដូចខ្មែរក្រហមទេ

(កំពង់ឆ្នាំង) ៖ ហង្ស ភន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨០ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ភន ឲ្យដឹងថាមិនដែលបាន​ជួប​របបណាឃោរឃៅ ព្រៃផ្សៅ បងំ្ខមនុស្សឲ្យធ្វើការហួសកម្លាំង និងកាប់សម្លាប់​ប្រជាជនខ្លួន​ឯងដូចរបបខ្មែរក្រហម​ដែលបានប្រព្រឹត្តិអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី០៦ ខែមករាឆ្នាំ១៩៧៩ នេះទេ។ ក្នុងរបបខ្មែរក្រហម ភន និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត។ ភន...

របបដែលខ្ញុំបានឆ្លងកាត់មានតែខ្មែរក្រហមទេដែលឃោរឃៅ

(ស្វាយរៀង) ៖ កែន ហាន អាយុ ៨១ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង​។ នៅពេលខ្មែរក្រហមកាន់អំណាច ហាន មិនត្រូវបានជម្លៀសទេគាត់ទើបតែសម្រាលកូនរួច ត្រូវបានប្រើឲ្យស្ទូងស្រូវ លើកភ្លឺស្រែ និងរែកជីដាក់ស្រែ។ ហាន ក្នុងនាមជាស្រ្តីមាន​កូនខ្ចីនាពេលនោះត្រូវបានខ្មែរក្រហម ធ្វើបាបដោ​យ​ចោទប្រកាន់ថា មាននិន្នាការទៅរក​វៀត​ណាម។ ហាន និងកូនប្រុសនៅវ័យជាកុមារត្រូវប្រើឲ្យជីកស្រះចិញ្ចឹមត្រី។ ពេលនោះកូនគាត់បានរងរបួសជើងអំឡុងពេល​ធ្វើការងារប៉ុន្តែគ្មានពេទ្យព្យាបាលរបួសទេ។ ហាន...

គេបង្ខំប្តីខ្ញុំធ្វើការរហូតដល់ស្លាប់

  (ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គង់ សារ៉េត អាយុ ៧៤ ឆ្នាំ ជាមន្រ្តីចូលនិវត្តន៍ រស់នៅ ភូមិកៀនសាំង សង្កាត់កៀនសាំង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ មុនឆ្នាំ១៩៧៥ សារ៉េត រស់នៅទីក្រុងភ្នំពេញជាមួយគ្រួសារ និងស្វាមីដែលជាអនុរក្សពន្ធនាគារ។ ពេលខ្មែរក្រហមឡើងកាន់អំណាចបានជម្លៀស សារ៉េត និងគ្រួសារឲ្យទៅរស់នៅខេត្តស្វាយរៀង។ សារ៉េត ឲ្យដឹងថារបបខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងតាមទីប្រជុំនានា...

វេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាព

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៩១នាក់រស់នៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រដូវភ្លៀងធ្លាក់បានចូលមកដល់ទេសភាពខេត្តមណ្ឌលគិរីប្រែក្លាយជាពណ៌បៃតងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកគ្រប់គ្នាដែលមកដល់ទីនេះ។ ខេត្តមណ្ឌលគិរីជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា គឺជាទឹកដីដែលសម្បូរទៅដោយភ្នំ និងព្រៃព្រឹក្សាដុះនៅជុំវិញជាច្រើននាំឲ្យអាកាសធាតុនៅទីនេះត្រជាក់គួរជាទីចាប់អារម្មណ៍។ នៅថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការចងចាំ​ជនជាតិភាគតិច​ខេត្តមណ្ឌលគិរី និង ឌឹញូវ (D-News) រឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា១៩១នាក់ ដែលរស់នៅប្រមាណជាប្រាំមួយឃុំ នៅក្នុងនោះមាន ឃុំអបួនលើ...

Solverwp- WordPress Theme and Plugin