ក្នុងរបបខ្មែរក្រហមជីវិតរបស់ប្រជាជនមិនត្រូវបានយកចិត្តទុកដាក់
(ស្វាយរៀង) ៖ អ៊ុក សាលី មានអាយុ ៧៩ ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម អ៊ុក សាលី រស់នៅស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានខ្មែរក្រហមប្រើឲ្យលើកភ្លឺស្រែ ច្រូតស្រូវ និងធ្វើជីដាក់ស្រែ។ ក្នុងសហករណ៍ដែល សាលី រស់នៅ និងធ្វើការ ឈ្លបខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើស្រែ...
ក្នុងរបបខ្មែរក្រហមការរស់នៅលំបាកគ្មានអ្វីប្រៀបបាន
(ស្វាយរៀង) ៖ អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម មុំ ផាន់ណា អាយុ ៦១ឆ្នាំ ជាមន្រ្តីប៉ូលីសចូលនិវត្តន៍ រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។ មុំ ផាន់ណា រៀបរាប់ថារបបខ្មែរក្រហមជារបបឃោរឃៅ និងសម្លាប់មនុស្សស្លូតត្រង់ដោយគ្មានកំហុស ព្រមទាំងបានប្រើប្រជាជនឲ្យធ្វើការធ្ងន់ៗហួសកម្លាំង គ្មានពេលសម្រាក ពុំមានរបបអាហារគ្រប់គ្រាន់ និងលំបាករកអ្វីមកប្រៀបពុំបាន។ មុំ ផាន់ណា ក្នុងរបបខ្មែរក្រហមមានអាយុប្រហែល១២ឆ្នាំ ត្រូវបានជម្លៀសជាមួយគ្រួសារឲ្យទៅរស់នៅឯខេត្តពោធិ៍សាត់។ នៅខេត្តពោធិ៍សាត់ ប្រធានសហករណ៍បានប្រើ...
ដំណើរជីវិត ទី សុខ អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម
(កំពង់ឆ្នាំង) ៖ ទី សុខ ជាកសិករ អាយុ៥២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ឆ្នាំ១៩៧៥ ទី សុខ មានអាយុប្រហែល៨ឆ្នាំ ស្ថិតក្នុងវ័យសិក្សាត្រូវបានខ្មែរក្រហមឲ្យទៅរៀនជាមួយក្មេងៗ១០នាក់ទៀតក្នុងភូមិ។ ទី សុខ ត្រូវបានបង្រៀងតែពីរតួរអក្សរប៉ុណ្ណោះក្នុង១ថ្ងៃ បន្ទាប់ពីរៀនរួច ទី សុខ ត្រូវទៅធ្វើការដូចក្មេងៗ និងប្រជាជនដទៃទៀតក្នុងភូមិដែរ គឺត្រូវធ្វើការដូចជា៖ កាប់ចិញ្ច្រាំទន្ទ្រានខេត្ត...
ដំណើរជីវិត ញឹក ខាត់ អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម
ញឹក ខាត់ អាយុ៨២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ញឹក ខាត់ ជាកសិករ បានរៀបរាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាកាលពីឆ្នាំ ២០២២ ក្នុងគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ថាខ្លួនមិននឹកស្មានថាមានជីវិតរស់ដល់សព្វថ្ងៃនេះទេ ដោយសារតែលក្ខខណ្ឌការងារ និងការហូបមិនគ្រប់គ្រាន់ ពិសេសពេល ញឹក ខាត់ មានជំងឺគ្រុនចាញ់ក្នុងព្រៃគ្មានថ្នាំព្យាបាលត្រឹមត្រូវ។ ក្នុងរបបខ្មែរក្រហម ញឹក ខាត់ ត្រូវបានជម្លៀសចេញពីស្រុកកំណើតក្នុងស្រុកបរិបូណ៍...
របបខ្មែរក្រហមបានបង្ខំមនុស្សរែកដីលើកទំនប់រហូតដល់ធ្លាក់បាក់កស្លាប់
(កំពង់ឆ្នាំង) ៖ ធួន សឿន អាយុ៧២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ខ្មែរក្រហមបានបង្ខំឲ្យធួន សឿន ធ្វើការហួសកម្លាំងគ្មានពេលសម្រាក បរិភោគអាហារមិនគ្រប់គ្រាន់ ពេលឈឺគ្មានថ្នាំព្យាបាល។ ធួន សឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានឃើញការបង្ខំប្រជាជនឲ្យ រែកដី លើកទំនប់ គ្មានពេលសម្រាក និងហួសកម្លាំងរហូតដល់ធ្លាក់បាក់កស្លាប់នៅនឹងកន្លែងការងារ។ ចំណែក ធួន សឿន និងឪពុកម្តាយក្មេកត្រូវបានខ្មែរក្រហមប្រើប្រាស់អាវុធផ្ចង់ឲ្យជម្លៀសចេញពីភូមិកំណើត...
អ្នកចេះដឹងគឺជាសត្រូវរបស់ខ្មែរក្រហម
(ស្វាយរៀង) ៖ ម៉ី ខុន អាយុ៦៩ឆ្នាំ មានស្រុកកំណើត និងរស់នៅ ភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខុន បានរៀបរាប់ថា នៅសម័យសង្គមរាស្រ្តនិយមប្រជាជនរស់នៅមានសេចក្តីសុខ និងសុភមង្គល។ ប្រទេសជាតិក៏មានការរីកចម្រើនខ្លាំងព្រោះមានរោងចក្រ សាលារៀន និងវត្តអារាម ជាដើម។ ឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ប្រជាជនចាប់ផ្តើមជួបការលំបាកបន្តិចម្តងៗ ដោយសារតែសង្រ្គាម...
អ្នកធ្វើជីលេខមួយសម័យខ្មែរក្រហម
មាស សុវ៉ាន់ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សុវ៉ាន់ រស់នៅភូមិកំណើត។ ការរស់នៅមិនអាចជួបជុំគ្នាដូចរបប លន់ នល់ បានទៀតទេ។ គាត់ត្រូវរស់នៅនិងធ្វើការក្នុងកងចល័ត ចំណែកកូនៗ បង ប្អូន និងឪពុកម្តាយ ត្រូវរស់នៅកន្លែងផ្សេងៗគ្នា។ ទ្រព្យសម្បត្តិដែលមានក្នុងសម័យ លន់ នល់ ត្រូវបានអង្គការ ប្រមូលយកទៅរក្សាទុកនៅសហករណ៍។...
ខោអាវមួយសម្រាប់ស្លៀកមួយឆ្នាំ
(ស្វាយរៀង) ៖ ស្រី ធឹម អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ធឹម និងគ្រួសារ រស់នៅស្រុកកំណើតបានជួបប្រទះហេតុការណ៍ការទម្លាក់គ្រាប់បែក និងអំពើអសន្តិសុខផ្សេងៗ។ ប្រជាជនរស់នៅទាំងភ័យខ្លាចគ្មានសេចក្តីសុខ។ ពេលយប់គ្រួសារ ធឹម និងប្រជាជនដទៃទៀត មានថ្ងៃខ្លះត្រូវទៅសម្រាន្តនៅក្នុងព្រៃ តាមវាលស្រែ ឬនៅក្នុងរណ្តៅត្រង់សេ ដែលជីកនៅឆ្ងាយៗពីផ្ទះដើម្បីសុវត្ថិភាពនិងគេចពីការទម្លាក់គ្រាប់បែក។...
កូន និងប្តីស្លាប់ដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ ជេត សារ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារ៉េត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានឆ្លងកាត់ទុក្ខលំបាក និងរឿងរ៉ាវឈឺចាប់ជាច្រើនតាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម។ ប្តីរបស់សារ៉េត ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទប្រកាន់ថា បានចូលដៃជាមួយវៀតណាម។ ចំណែកកូនបានស្លាប់ដោយសារជំងឺកញ្ជ្រឹលគ្មានអ្នកមើលថែ និងគ្មានថ្នាំព្យាបាលត្រឹមត្រូវ។ សារ៉េត បានរៀបរាប់ថា បន្ទាប់ពីរបប លន់ នល់...
ខ្មែរក្រហមបានបំបាត់វត្ត និងផ្សឹកព្រះសង្ឃ
(ស្វាយរៀង) ៖ រស់ យ៉ែម ៧៦ឆ្នាំ រស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៦៩ យ៉ែម រស់នៅភូមិសំរោងជើង បានរៀបការ និងមានកូនប្រុសស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ គាត់ជាអ្នកការពារព្រំដែនវៀតណាម ការពារទឹកដីរហូតដល់ខែមេសា ឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហមយ៉ែមបានត្រឡប់មកភូមិកំណើតវិញ។ យ៉ែម បានឃើញខ្មែរក្រហមហាមមិនឲ្យចាយលុយ ដោយផ្សារត្រូវបានលុបបំបាត់...
ធ្វើការទាំងសរសៃខ្ចីនៅសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ស៊ាន សាវី អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវី បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ គាត់បានរស់ឆ្លងកាត់ការលំបាកដោយរត់គេចពីគ្រាប់ផ្លោងទម្លាក់មកក្នុងភូមិជារឿយៗ។ សារី និងប្រជាជនដទៃទៀតរស់នៅដោយមានការភិតភ័យ។ គ្រាប់បែកបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសំបែង វត្តអារាម និងបានសម្លាប់អាយុជីវិតមនុស្ស និងសត្វ។ ឆ្នាំ១៩៧៥ នៅស្រុកកំណើតរបស់ សារី...

