ឈួន ឈុំ៖ ពិការជើងម្ខាងក្នុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម
ឈួន ឈុំ[1] ភេទប្រុស អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្ន ឈុំ រស់នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈុំ បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ ដោយសារប្រទេសរបស់យើងមានសង្គ្រាម។ ខ្ញុំបានរស់នៅក្នុងភូមិកំណើតរបស់ខ្លួន។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានរស់នៅតាមសហករណ៍ និងរស់នៅជាមួយប្រជាជនផ្សេងៗទៀត។ ខ្ញុំបានធ្វើការងារប្រចាំថ្ងៃដូចជាជញ្ជូនសំណាប និងស្ទូងស្រូវ។ រហូតដល់ឆ្នាំ១៩៨៤ ខ្ញុំបានស្ម័គ្រចិត្ដចូលបម្រើកងទ័ពខ្មែរក្រហម ដោយសារតែមូលហេតុពីរយ៉ាង។...
ប្អូនប្រុសដែលត្រូវបានខ្មែរក្រហមចាប់ទៅមន្ទីរស-២១
សៀង ហ៊ុន[1] កើតនៅក្នុងឆ្នាំ ១៩៣៥ នៅក្នុងភូមិព្រែន ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហ៊ុន មានប្តីឈ្មោះ ប៊ូ ហ៊ន ប៉ុន្តែត្រូវបានស្លាប់នៅក្នុងឆ្នាំ១៩៨៣ ដោយសារជំងឺបូសថ្លើម។ សៀង ហ៊ុន មានឪពុកឈ្មោះ កែវ សៀង និងម្តាយមានឈ្មោះ អ៊ុច ទូច និងមានបងប្អូនប្រុសស្រី សរុបចំនួន ៨នាក់...
កងដឹកជញ្ជូនខេត្តតាកែវ
នៅចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិទទឹងថ្ងៃ ទៅរស់នៅឃុំកៀនស្វាយ ដើម្បីធ្វើការងារនៅក្នុងកងដឹកជញ្ជូនស្រូវ និងពោត។ ឡេង អឿក[1] ភេទប្រុសអាយុ ៩១ឆ្នាំ បច្ចុប្បន្ននេះរស់នៅភូមិនមោ ឃុំជាងទោង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានស្រុកកំណើតនៅក្នុងភូមិទទឹងថ្ងៃ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកឈ្មោះ ឡេង ផៃ(ស្លាប់) ម្ដាយឈ្មោះ ជាវ ស៊ីវ(ស្លាប់) ។ ខ្ញុំមានបងប្អូនចំនួន១១នាក់...
ផ្លាស់ប្ដូរទីលំនៅដោយសាររបបខ្មែរក្រហម
អ៊ុំ ទូច ភេទស្រី អាយុ ៥៣ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញម្តុំផ្សារស៊ីឡឹប តែទៅរស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ។ ទូច បានរៀបការជាមួយ សៅ ស៊ីណេន នៅទីក្រុងភ្នំពេញ តែនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ ទូច និង ស៊ីណេន ក៏បែកគ្នារហូត ដោយសារ...
ទាហានរបស់ លន់ នល់ ដែលនៅរស់
បន្ទាប់ពីរបបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកដឹកនាំរបបនេះ បានកំណត់គោលដៅសម្លាប់ចំពោះទាហាន និងមន្រ្តីរាជការទាំងអស់ក្នុងរបប លន់ នល់ នៅទូទាំងប្រទេស ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់បានខិតខំធ្វើការដែលគាត់មិនធ្លាប់ធ្វើពីមុនរហូតរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខាងក្រោមនេះជាខ្សែជីវិត របស់ទាហាន លន់ នល់ ដែលនៅមានជីវិត៖ ប៉ុន វិន[1] ភេទប្រុស អាយុ៥៥ឆ្នាំ(២០០២) និងរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។...
ប្តូរឈ្មោះ ដើម្បីជៀសផុតពីការសម្លាប់ អំឡុងពេលកងទ័ពមជ្ឈិមចូលមកបោសសម្អាតភូមិភាគបូព៌ា
កុប ហាលីម ជាឈ្មោះចូលបម្រើកងទ័ពនៅឃុំដារ ស្រុកមេមត់ ដែលបានហ្វឹកហាត់យុទ្ធសាស្ត្រសង្គ្រាម និងទ្រឹស្តីនយោបាយ។ ចំណែក ឈ្មោះ ឈឿន ត្រូវបានប្តូរក្នុងឆ្នាំ១៩៧៨ ពេលទ័ពមជ្ឈិមរកសម្លាប់។ មជ្ឈិមបានបញ្ចូលភូមិភាគបូព៌ាទៅក្នុងប្រទេសវៀតណាម ហើយបានប្រដូចប្រជាជនកម្ពុជា ១លានកន្លះ របស់ភូមិភាគនេះថា ជាសត្រូវវៀតណាមថែមទៀត។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧៨ វិទ្យុក្រុងភ្នំពេញបានអំពាវនាវ “ឲ្យធ្វើការសម្អាតក្នុងជួរកងទ័ពរបស់យើង បក្សរបស់យើង និងក្នុងចំណោមប្រជាជន”[1]។ នៅក្នុងឆ្នាំដដែល បងទីមួយឈ្មោះ...
សកម្មភាពបំផ្លាញ បដិវត្តន៍ របស់ គឹម ថាំ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣៦ទំព័រ ជារបស់ គឹម ថាំ មុនអង្គការចាប់ខ្លួន ជា សមាជិកក្នុងអង្គភាពយោធា វរតូច៣៣២ វរធំ៣៣ កងពលលេខ៧០៣ ។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00៤៣០)[1] បង្ហាញអំពីសកម្មភាព ឈ្មោះ ថាំ ចូលបម្រើក្នុងជួរបដិវត្តន៍ដែលទទួលផែនការពីឈ្មោះ ដាក វិន ដែលជាជនជាតិវៀតណាម មានតួនាទីជាមេទ័ព ។ ក្នុងការធ្វើបដិវត្តន៍នេះ ថាំ...
ម្ដាយរបស់ តុល ត្រូវបានខ្មែរក្រហមបង្ខំឲ្យជីកប្រឡាយរហូតដល់ស្លាប់
ក្នុងឆ្នាំ១៩៧៦ ម្ដាយរបស់តុល ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ និងមិនផ្ដល់អាហារឲ្យហូបគ្រប់គ្រាន់ រហូតធ្វើឲ្យម្ដាយរបស់ តុល ដួលស្លាប់ក្នុងអំឡុងពេលធ្វើកំពុងជីកប្រឡាយ។ ប៉ូ តុល បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ប៉ូ តុល ភេទប្រុស អាយុ៦០ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ ។ តុល មានស្រុកកំណើតនៅភូមិតាម៉ាន់ ឃុំគងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។...
នួន អ៊ាម ៖ ប្រធានទទួលភ្ញៀវភូមិភាគកណ្ដាល
ខ្ញុំឈ្មោះ នួន អ៊ាម[1] និងមានឈ្មោះបដិវត្តន៍ គុន អាយុ២៣ឆ្នាំ(១៩៧៧) មិនទាន់មានគ្រួសារទេ។ ខ្ញុំមានស្រុកកំណើតនៅភូមិកំពង់តាបែន សង្កាត់ឈើទាល ស្រុកសណ្ដាន់ តំបន់៤៣ ភូមិភាគកណ្ដាល ដែលទើបតែបង្កើតនៅក្នុងឆ្នាំ១៩៧៧[2]។ ភូមិភាគកណ្ដាលបង្កើតនៅត្រង់អតីតភូមិភាគឧត្ដរ(៣០៣) រួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងស្ដាំទន្លេមេគង្គនៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ(ស្រុកព្រែកប្រសប់) និង ចែកចេញជា៣តំបន់រួមមានតំបន់ ៤១,៤២ និង តំបន់៤៣។[3] ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៦៤ ទើបពួកគាត់បញ្ជូនខ្ញុំទៅរៀននៅសាលាបឋមសិក្សា បំពេញវិជ្ជាកំពង់តាបែន...
ពីដំបូង ខ្ញុំមិនជឿថាខ្មែរក្រហមឃោរឃៅ
“កាលហ្នុង ភ្នំពេញស្ងាត់ឈឹង។ កន្លែងណាមានមនុស្សនៅ មានតែកន្លែងនឹង។ កន្លែងណាគ្មាន គ្មានទេ។ ភ្លើងតចោលតាមផ្លូវធំៗ។ កន្លែងណាគ្មានមនុស្សនៅងងឹតសូន្យហ្មង។ មនុស្សនៅដោយកន្លែង។”[1] សូ គឹមយ៉ន ហៅរ៉េន អតីតយុវជនក្នុងអង្គភាពពាណិជ្ជកម្មខ្មែរក្រហម[2] បានចែករំលែកយ៉ាងដូច្នេះ។ ខុសប្លែកពីប្រជាជនកម្ពុជាទូទៅ ជីវិតស្ថិតក្រោមរបបខ្មែរក្រហម ពុំបានប្រឈមជាមួយនឹងទុក្ខលំបាកនោះទេ។ កត្តានេះហើយ បានញ៉ាំងឲ្យ រ៉េន ភ្ញាក់ផ្អើលក្រោយពីត្រលប់ទៅស្រុកកំណើតវិញក្រោយរបបខ្មែរក្រហមដួលរលំ និងបានដឹងពីអំពើឃោរឃៅដែលខ្មែរក្រហមបានប្រព្រឹត្តលើប្រជាជននៅក្នុងភូមិស្រុករបស់ខ្លួន។ សូ គឹមយ៉ន ហៅ...
ព្រះតេជ អ៊ុន សន ៖ ប្រជាជនថ្មីដែលខ្មែរក្រហមជម្លៀសមកស្រុករំដួលត្រូវបានបញ្ជូនទៅសម្លាប់ នៅមន្ទីរសន្តិសុខកំពង់អំពិល
អាត្មាឈ្មោះ អ៊ុន សន[1] កើតនៅឆ្នាំ១៩៤៣ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ អាត្មាបួសចូលបួសលើកទី១នៅពេលសម្តេចព្រះ នរោត្តម សីហនុ ឡើងសោយរាជ្យ ហើយបួសលើកទី២នៅខែកុម្ភៈ ឆ្នាំ២០០១។ សព្វថ្ងៃអាត្មាគង់នៅវត្តកំពង់អំពិល។ អាតា្ម មានឪពុកឈ្មោះ អ៊ុក វណ្ណ និងម្តាយឈ្មោះ ឌើម សឹម។ ឪពុកម្តាយអាត្មាស្លាប់អស់ហើយ។ អាត្មាមានបងប្អូនបង្កើតចំនួន៤នាក់ គឺប្រុស៣នាក់...

