Tag: អត្ថបទប្រចាំសប្តាហ៍ទី៨

«សូ លន ៖ ព្រមរៀបការដើម្បីគេចពីសេចក្ដីស្លាប់»

នៅក្នុងឆ្នាំ១៩៧៦ សូ លន ត្រូវបានអង្គការខ្មែរក្រហមចាប់បង្ខំឲ្យរៀបការ​ជាមួយបុរសម្នាក់ដែលខ្លួនមិនបានស្រឡាញ់ បើមិនព្រមធ្វើតាមការរៀបចំរបស់អង្គការនិងត្រូវបង្អត់អាហារឬត្រូវយកទៅសម្លាប់ ។ សូ លន បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សូ លន[1] ​ភេទ​ស្រី អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ លន មានស្រុកកំណើតនៅភូមិត្រពាំងទន្លេ ឃុំកំពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។​ ប​ច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លន បានរៀបរាប់ថា...

ឌុច អន ហៅអុន ជាសមាជិកមន្ទីរកិនស្រូវនៅទួលគោក ដើម្បីផ្គត់ផ្គង់កងពល៣១០

បន្ទាប់ពីខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ អុន ត្រូវបានអង្គការចម្រាញ់ឲ្យទៅធ្វើការងារនៅមន្ទីរកិនស្រូវដែលស្ថិតនៅទួលគោកដើម្បីផ្គត់ផ្គង់ឲ្យកងពល៣១០។ អុនបានរៀបរាប់ពីរឿងរ៉ាវដែលធ្លាប់បានឆ្លង កាត់ដូចខាងក្រោម៖ ខ្ញុំបាទឈ្មោះ ឌុច អន ហៅ អុ​ន [1]ភេទប្រុស អាយុ៤៧(គិតត្រឹមឆ្នាំ២០០៣) មានស្រុកកំណើត នៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិ ភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានប្រពន្ធឈ្មោះ អិល ធឹង...

មុំ អៀច រំឭកពីការចងចាំក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ មុំ អៀច អាយុ៧២ឆ្នាំ រស់នៅភូមិជ័យសម្បត្តិ ឃុំដំបែរ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។  ខ្ញុំមានស្រុកកំណើតនៅ ភូមិឃុំនេះផ្ទាល់។ ខ្ញុំបានដឹងទាក់ទងបញ្ហាអ្នកស្លាប់នៅសម័យប៉ុល ពត ខ្ញុំបានលួចពិនិត្យមើលដែរព្រោះខ្ញុំសង្ស័យនៅពេលកម្មាភិបាលខ្មែរក្រហមចូលមកមាន២ផ្នែកគឺភូមិភាគបូព៌ានិងភូមិភាគនិរតី។ កងទ័ពបូព៌ា និងកងនិរតី ដែលត្រូវប្រមូលយកមកដាក់នៅកន្លែងនេះជាមួយគ្នាផងដែរ។  ជាក់ស្ដែងខ្ញុំបានលួចមើលឃើញកម្មាភិបាលខ្មែរក្រហមប្រជុំ ហើយរៀបចំជាក្រុម។ ខ្ញុំមើលពីក្នុងផ្ទះខាងជើង ចាំមើលកម្មាភិបាលខ្មែរក្រហមធ្វើអ្វី។  ដល់ពេលចេញមក ខ្ញុំក៏បានទៅសួរកងទ័ពដែលចូលរួមប្រជុំនឹងធ្វើអី បា្រប់ថាអង្គការហៅប្រជុំឲ្យរៀបចំជាក្រុម។ ខ្ញុំក៏មិនមាត់មិននិយាយអី្វទេ  រៀបចំជាក្រុមអ្វី...

ប្រវត្តិសកម្មភាពក្បត់របស់ អ៊ុក សំអួក ហៅ សំអ៊ាត មុនចាប់ខ្លួន មានតួនាទីជាអនុនយោបាយកងធំលេខ៣២២ វរសេនាតូចលេខ២៣៤ វរសេនាធំលេខ២៣ កងពល២៩០

ឯកសារចម្លើយសារភាព D០០៤៦៧ ចំនួន៣៧ទំព័រ ជាឯកសារសរសេរដោយដៃរបស់ អ៊ុក សំអួក ហៅ សំអ៊ាត ដែលត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៧ ខែកក្តដា ឆ្នាំ១៩៧៧។ អ៊ុក សំអួក ហៅ សំអ៊ាត បានសរសេរនូវចម្លើយសារភាពរបស់ខ្លួន ចាប់ពីថ្ងៃ ១៣ ដល់ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ១៩៧៧ អំពីប្រវត្តិសកម្មភាពក្បត់របស់ខ្លួន ដែលបានចូលសេអ៊ីអាដំបូង...

មន្ទីរចាត់ការឃ្លាំងរដ្ឋសម័យខ្មែរក្រហម

សម័យកម្ពុជាប្រជាធិបតេយ្យមានមន្ទីរមួយកន្លែង ហៅថាមន្ទីរចាត់ការឃ្លាំងរដ្ឋ សិ្ថតនៅខាងជើងវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ។ មន្ទីរចាត់ការឃ្លាំងរដ្ឋនេះ គឺជាទីកន្លែងរៀបចំ និងគ្រប់គ្រងសម្ភារសម្រាប់ការនាំចេញ និងការនាំចូលពីក្រៅប្រទេស ព្រមទាំងការចែកចាយទៅតាមក្រសួង, ភូមិភាគ និងតំបន់ផ្សេងៗ នេះបើតាមការសម្ភាសន៍ជាមួយបុរសម្នាក់ឈ្មោះ ម៉ាក់ សារិន ដែលជាអតីតអ្នកធ្វើការម្នាក់ក្នុងមន្ទីរចាត់ការឃ្លាំងរដ្ឋ។[1]  សារិន បានធ្វើការជាមួយពូបង្កើតពីរនាក់គឺឈ្មោះ រឿង ដែលមានតួនាទីជាប្រធានមន្ទីរចាត់ការឃ្លាំងរដ្ឋ និងឈ្មោះ រិទ្ធ ដែលជាប្រធានសេដ្ឋកិច្ចភូមិភាគពិសេស។ នៅឆ្នាំ១៩៦៨ ពូរបស់សារិនទាំងពីរនាក់ បានចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម...

ណិប ផល៖ ខ្ញុំពិការដៃ ដោយសារតែផ្ទុះគ្រាប់មីន

ណិប ផល[1]​ ភេទ​ស្រី​ អាយុ​៦៨ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​បាខង ឃុំ​តាភេន ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ បច្ចុប្បន្ន ផល ​រស់​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ផល បាន​និយាយ​ថា​៖ «​​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​២​ ​កាល​​កុមារ​ភាព។ ដោយ​សារតែ​​សង្គ្រាម ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ឈប់​រៀន ហើយ​​​ ​​មក​​នៅ​​ផ្ទះ​​ ដើម្បី​ជួយ​ធ្វើការ​ងារ​​ឪពុក​ម្ដាយ​។​ នៅ​​ក្នុង​​​​ឆ្នាំ​​១៩៧០​ លន់...

ស្រី សែម ៖ ពេទ្យឃុំស្វាយតាយានក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ស្រី សែម[1] កើតនៅឆ្នាំ១៩៣៩ នៅភូមិពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ចាប យឹង និងមានកូនចំនួន៨នាក់ គឺស្រី៣នាក់​ និងប្រុស៥នាក់។ ខ្ញុំមានឪពុកឈ្មោះ ស្រី មាស និងម្តាយឈ្មោះ ហូយ ផាត។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយដោយសារជំងឺ។ ខ្ញុំមានបងប្អូនបង្កើត១០នាក់​ គឺស្រី៤នាក់​​​ និងប្រុស៦នាក់។ ក្នុងចំណោមបងប្អូនខ្ញុំ...

ដែង អ៊ុយៈ លេខាតំបន់៣ភូមិភាគពាយ័ព្យត្រូវបានចាប់ខ្លួន

នៅក្នុងប្រទេសមួយមេដឹកនាំទទួលយកឥទ្ធិពលគោលនយោបាយកុម្មុយនីស្តនិងមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសគ្មាននិតីរដ្ឋ។ នៅពេលនោះប្រទេសជាតិនិងប្រជាជនពិតជាទទួលរងគ្រោះ។ ជាអាទិ៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រជាជនស្លូតត្រង់រាប់លាននាក់បានស្លាប់ដោយសារគ្មានការជំនុំជម្រះទោសតាមផ្លូវតុលាការ។ យ៉ាងណាមិញ ដូចជាចម្លើយសារភាពឈ្មោះ ដែង អ៊ុយ ភេទប្រុស ​អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ កើតនៅភូមិចម្ការលើ ស្រុកអំពិល តំបន់៣ ភូមិភាគពាយ័ព្យ ត្រូវខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧ ។ នៅចុងឆ្នាំ១៩៦៧ អ៊ុយ បានចូលធ្វើបដិវត្តន៍តាមរយៈឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តុំ លេខាតំបន់៣។ មុនដំបូងអ៊ុយ ជាកងឈ្លបសម្ងាត់នៅក្នុងភូមិព្រៃធំ នៅក្រោមការដឹកនាំរបស់ឈ្មោះ...

ការផ្លាស់ប្តូរតួនាទីក្នុងសម័យខ្មែរក្រហម ក៏ជាផែនការបំផ្លាញបដិវត្តន៍ដែរ៖ ករណីចម្លើយសារភាព ទួត រ៉េនប្រធានក្រុមផ្សំជីធម្មជាតិប្រចំាតំបន់៥ ភូមិភាគពាយ័ព្យ

ចម្លើយសារភាពរបស់កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថាបានក្បត់បដិវត្តន៍ មានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញឲ្យឃើញពីការប្រឹងប្រែងក្នុងការជ្រើសរើសសមាជិកក្រុម សេ-អ៊ី-អា ប្រឆាំងនឹងចលនាកុម្មុយនីស្តខ្មែរក្រហមតាំងពីក្នុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៧៧ តាមរយៈការអប់រំសតិអារម្មណ៍ ប្រជុំរៀបចំនិងដាក់ផែនការ ដាក់បទបញ្ជាឲ្យអនុវត្តផែនការ និងរាយបណ្តាញអប់រំក្នុងស្រទាប់កម្មាភិបាលខ្មែរក្រហម តាមវិធីសាស្ត្រ ផ្លាស់ប្តូរតួនាទីញឹកញាប់។ ឧទាហរណ៍ ចម្លើយសារភាពរបស់ជនក្បត់បដិវត្តន៍មួយចំនួន ដែលត្រូវបានចាប់ខ្លួនចេញពីស្រទាប់កម្មាភិបាលខ្មែរក្រហមបម្រើការនៅមន្ទីរពេទ្យ ព-១៧ ដូចជាព្រំ ធី ហៅ ឆេង ជាយុទ្ធនារីចិញ្ចឹមសត្វនៅមន្ទីរពេទ្យ ព-១៧[1], ម ឆេន...

ឡុង សារ៉ន ៖ រៀបរាប់អំពីសភាពការណ៍នៅក្នុងមន្ទីរឃុំឃាំងប្រទេសវៀតណាម

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៨ សារ៉ន ត្រូវបានទាហានវៀតណាមចាប់ខ្លួននៅសមរភូមិ ត្រដែត[1] ស្រុកកំពង់រោង ខេត្តស្វាយរៀង។ នៅក្នុងចម្លើយសារភាពរបស់ សារ៉ន បានរៀបរាប់អំពីស្ថានភាពរស់នៅក្នុងគុកនីមួយៗដែលខ្លួនបានជាប់ឃុំឃាំង។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សារ៉ន បានរត់ចេញពីប្រទេសវៀតណាម និងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨។ ចម្លើយសារភាពរបស់ សារ៉ន បានសរសេរបញ្ចប់នៅថ្ងៃទី ២៧ ខែធ្នូ...

ស្ម័គ្រចិត្តបម្រើបដិវត្តន៍

ប្រជាជនជាច្រើនបានស្ម័គ្រចិត្តចូលបដិវត្តន៍ ដើម្បីគាំទ្រ សម្តេចព្រះនរោត្ដម សីហនុ ឡើងគ្រងអំណាចសាជាថ្មី។ បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ និងសហការីរបស់ខ្លួន ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីព្រះប្រមុខរដ្ឋ។ តំបន់ក្រចេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានយោធាខ្មែរក្រហមកាន់កាប់នៅក្នុងឆ្នាំ១៩៧០។ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរ ឡើងកាន់អំណាច បានធ្វើឲ្យប្រជាជនកម្ពុជាមានការមិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ លន់ នល់។ អ៊ី សុផាន ហៅ ចាត ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ៤៦ឆ្នាំ (២០០៦)...

ស្មាន តីយ៉ុម៖ ខ្មែរក្រហម ធ្វើឱ្យយាយកើតជំងឺឆ្អឹងខ្នងកោង

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំទទួលដំណឹងពីឪពុករបស់ខ្ញុំថាយាយ ស្មាន តីយ៉ុម[1] ដែលត្រូវម្តាយមីងរបស់គាត់ បានដើរដួលនឹងទ្វារបន្ទប់ទឹក បង្កឱ្យមានរបួសជាំមុខនឹងហើមក្បាលផ្នែកខាងស្ដាំ  ឈឺមួយចំហៀងខ្លួន និង ធ្វើឱ្យគាត់កាន់តែពិបាកក្នុងការធ្វើដំណើរ ស្របពេលដែលឆ្អឹងខ្នងរបស់គាត់កោងក្នុងកំឡុងពេលគាត់កើតជំងឺកូវីត១៩។ កូនចៅរបស់យាយរួមទាំងខ្ញុំ មិនបានគិតអ្វីច្រើនទេចំពោះការកើតជំងឺឆ្អឹងខ្នងកោង គ្រាន់តែគិតថាប្រហែលជាគាត់មានអាយុច្រើន មិនរឹងមាំ ការដួលរបស់គាត់មកពីរមិនបានប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ។ ក្រោយពីដួល ភ្នែកខាងស្ដាំរបស់យាយត្រូវងងឹតមើលអ្វីមិនឃើញ ប៉ុន្ដែគាត់លាក់បាំងមិនចង់ឱ្យកូនចៅព្រួយបារម្ភ នាំតែអស់ថវិកាក្នុងការព្យាបាល។ ក្នុងថ្ងៃទី៩ ខែធ្នូ...

ផង់ ហ៊ាង៖ ខ្ញុំបាត់បង់ជើងទាំងពីរដោយសារគ្រាប់មីន

ផង់ ហ៑ាង[1] ភេទ​ប្រុស​ អាយុ៧៧​ឆ្នាំ មានទីកន្លែងកំណើតនៅ​ភូមិយាវ ឃុំកំពង់​ក្របី​ ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន ហ៊ាង រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហ៊ាង​បាននិយាយថា​៖ ​«ខ្ញុំ​មានបងប្អូនបង្កើត​ចំនួន​៣​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ប្រុស​ពៅ​​នៅ​ក្នុង​គ្រួសារ។ កាលពីកុមារភាព ខ្ញុំរៀន​សូត្របាន​ត្រឹមថ្នាក់ទី៥ពី​សង្គម​ចាស់​។ ​ខ្ញុំ​ឈប់រៀន​​ដោយ​សារតែ​គ្រួសារ​ខ្ញុំ​​មាន​​ជីវភាព​ក្រ​ខ្សត់​ខ្លាំង​ពេក។ ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ងារ ដើម្បី​​រក​ប្រាក់​កម្រៃ​​ផ្គត់​ផ្គង់​គ្រួសារ​។ ​មួយ​ឆ្នាំក្រោយមក​ ​ខ្ញុំ​ចាំ​បាន​ថា​ លន់...

មាស ផ្កា ៖ ជនពិការត្រូវស្រវាចាប់ឈើច្រត់សិន មុននឹងបោះជំហានទៅមុខ

មាស​ ផ្កា[1] ភេទប្រុស អាយុ​៦៤ឆ្នាំ​ មានទីកន្លែង​កំណើតនៅក្នុង​ភូមិគោកដឺ​  ឃុំសង្វើយ​ ស្រុក​ជី​ក្រែង ខេត្ដ​​សៀមរាប។ បច្ចុប្បន្ន​ មាស ផ្កា រស់នៅក្នុង​​ស្រុក​អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ផ្កាបាននិយាយថា ៖ «ខ្ញុំគឺជាកូនច្បង​ក្នុងចំណោម​បងប្អូន​បង្កើត​ចំនួន​២នាក់​។ កាលពី​កុមារភាព ខ្ញុំមិនបាន​រៀនសូត្រ​នោះទេ ដោយសារ​សង្គ្រាម​ ចាប់តាំងពី​សម័យ​ លន់ នល់ មក។​ ក្រុម​គ្រួសារ​របស់​ខ្ញុំ​មានជីវភាពមធ្យម​។ នៅឆ្នាំ​១៩៧០...

យ៉ាស់យ៉ា អាលី ខ្ញុំដឹកយាយខ្លួនយកទៅឲ្យខ្មែរក្រហមសម្លាប់

ខ្ញុំឈ្មោះ យ៉ាស់យ៉ា អាលី[1] កើតនៅក្នុងឆ្នាំ១៩៤៩​ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅក្នុងអំឡុងសម័យរាស្ត្រនិយម ខ្ញុំរស់នៅក្នុងភូមិទ្រា នៅក្នុងស្រុកក្រូចឆ្មារ ហើយនៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានផ្លាស់ប្តូរមកនៅម្តុំភូមិគីឡូបី ដើម្បីធ្វើការចំការនៅភូមិគីឡូបីនេះ។ នៅអំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់​មួយចំនួនក្នុងប្រទេសកម្ពុជា។[2] នៅក្នុង១៩៧២ ដោយសារតែមានទាហានខ្មែរក្រហមបានចាប់ផ្ដើមចូលកាន់កាប់នៅភូមិគីឡូបី និងតំបន់មួយចំនួនក្នុងតំបន់នេះ ខ្ញុំក៏បានសម្រេចចិត្តរត់ទៅនៅភូមិធំ(ទ្រា) វិញ មួយវិញទៀតនោះនៅខាងភូមិគីឡូបីមានការទម្លាក់គ្រាប់បែកខ្លាំងជាងនៅក្នុងភូមិទ្រា។ នៅភូមិ​​គីឡូបី ខ្ញុំបានឃើញមានការទម្លាក់គ្រាប់បែកតាំងពីឆ្នាំ១៩៧១​។​ នៅពេលទម្លាក់គ្រាប់បែកភាគច្រើនមុនពេលទម្លាក់យើង...

កុមារត្រូវបានបំបែកចេញពីឪពុកម្តាយក្នុងរបបខ្មែរក្រហម

ម៉ម សុផាត៖ «ប្រសិនបើមានការកាត់ទោស ហើយយកខ្ញុំធ្វើសាក្សី ខ្ញុំសុខចិត្តធ្វើសាក្សីទៀត មិនបាច់ប្រើជាឯកសារទេ គឺយករូបខ្ញុំតែម្តង សុខចិត្តទៅ ឲ្យខ្ញុំទៅបំភ្លឺកាលរបបនឹងយ៉ាងម៉ិច វាឆ្លងកាត់យ៉ាងម៉ិច វាបង្អត់បាយយ៉ាងម៉ិច វាសម្លាប់យ៉ាងម៉ិច វាធ្វើទារុណកម្មសព្វបែបយ៉ាង ខ្ញុំប្រាប់ទាំងអស់ សួរថាប្រទេសណាដែលធ្វើដូចយើងសម្លាប់រាស្ត្ររបស់ឯង ធ្វើទារុណកម្មលើរាស្ត្ររបស់ឯង ហើយទៅទ្រអ្នកដទៃ ហើយយើងមនុស្សណា៎ ខ្មែរដូចគគ្នាណា៎ វាគិតមើល មិនបាច់គិតវែងឆ្ងាយទេ វាយកដែកកាប់ក្អែបឲ្យខាំគេ ហើយវាមិនគិត ខ្លួនវាមិនហ៊ានយកដៃចាប់ផងហ្នឹង មិនអញ្ចឹង?...

កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម

សំឡីគជាទំនិញមួយប្រភេទដែលរបបខ្មែរក្រហមបានធ្វើការនាំចេញទៅក្រៅប្រទេសតាមរយៈ ក្រសួងពាណិជ្ជកម្ម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលធ្លាប់ធ្វើការផ្នែកគ្រីបសំឡីគនៅរោងចក្រនេះបានរៀបរាប់ពីបទពិសោធការងាររបស់គាត់កាលពីឆ្នាំ១៩៧៨ ។ អ៊ិន ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ (ឆ្នាំ២០០៥) ជាកសិករ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។[1] ឪពុកឈ្មោះ អ៊ុន ថន និងម្តាយឈ្មោះ តី វេន។ អ្នកទាំង ពីរបានស្លាប់ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ឡេង មានបងប្អូនចំនួន៥នាក់...

កងពល៥០២ កងទ័ពអាកាស

កងពល៥០២ គឺជាកងទ័ពអាកាស ដែលដំបូងឡើយគឺជាកងពលមួយរបស់ភូមិភាគនិរតី ស្ថិតក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ បន្ទាប់មកនៅក្នុងខែកក្កដា ឆ្នាំ១៩៧៥ កងពលនេះបានក្លាយជាកងពលមជ្ឈិម។ មេបញ្ជការកងពល៥០២គឺឈ្មោះ ស៊ូ ម៉េត ដែលជាសមាជិកមួយរូបផងដែរនៅក្នុងសេនាធិការ។ កងពលនេះទទួលខុសត្រូវលើការសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង[1]។  នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៦ គណៈកងពល៥០២ ដោយមានចុះហត្ថលេខាឈ្មោះ ម៉េត បានឱ្យដឹងថាកងពល៥០២ មានវរសេនាធំ ១៧ មានចំនួន១៤៥៩នាក់,វរសេនាធំ ១៥៤ មានចំនួន១៨៦៥,...

សកម្មភាពបំផុសឲ្យយុវជនបំផ្លាញកម្លាំងបដិវត្តន៍ និងបំផ្លាញអាវុធគ្រប់ប្រភេទរបស់អង្គការ

នៅក្នុងឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន ១៩ទំព័រ បានសរសេរថា​ មុនអង្គការចាប់ខ្លួន ញ៉េ មានតួនាទី សមាជិករវតូចលេខ៧០១ រវសេនាធំ លេខ៦០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ ​នៅឆ្នាំ១៩៧២ ​ជូត ញ៉េ ចូល​ធ្វើគិញ​ឲ្យ ឈ្មោះ ស៊ីការនី មានតួនាទីសក្តិ៥។ ញ៉េ និងបក្ខពួកចំនួន៣៣នាក់ទៀត ​បានរៀបរាប់ពី​ការចូលបម្រើបដិវត្តន៍ ហើយចូលរួមធ្វើសកម្មភាពក្បត់បក្ស​ជាមួយខ្លួន។​ ញ៉េ និយាយបំផុសដល់យុវជនឲ្យរត់ទៅផ្ទះ បំផ្លាញកម្លាំងបដិវត្តន៍នៅពេលមានសមរភូមិ​...

អណ្តូង៤០

អណ្តូង៤០[1]  គឺជាឈ្មោះអណ្តូងមួយកន្លែងស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ។ អណ្តូង៤០ ជាទីតាំងមួយដែលខ្មែរក្រហមវាយសម្លាប់អតីតទាហាន លន់ នល់ ប្រមាណ៤០នាក់ទម្លាក់ចូលក្នុងអណ្តូង។ ដោរ សុឃិន[2] ភេទប្រុស អាយុ ៨៣ឆ្នាំ បានរៀបរាប់ពីបទពិសោធន៍ជីវិតនៅក្នុងរបបខ្មែក្រហមដូចខាងក្រោម៖ ខ្ញុំឈ្មោះ ដោរ សុឃិន ភេទប្រុស អាយុ៨៣ឆ្នាំ (កើតនៅថ្ងៃ១៤កើត ខែមាឃ ឆ្នាំមមី...

លឹម ព្រែក នៅចងចាំអំពីការលើកភ្លឺស្រែទម្រង់ក្រឡាចត្រង្គ (ក្រឡាអុក)នៅក្នុងរបបខ្មែរក្រហម

លឹម ព្រែក អាយុ៧៤ឆ្នាំ រស់នៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រែក កើតនៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ នេះតែម្ដង និងប្រកបរបរធ្វើស្រែចម្ការ។  នៅវ័យកុមារ ព្រែក រៀនសូត្រនៅវត្តបារាយណ៍ តែក្រោយមកបានឈប់រៀន។ នៅអាយុ១៣ឆ្នាំ ព្រែក បួសជាព្រះសង្ឃនៅវត្តបារាយណ៍អស់រយៈពេល២វស្សា។ នៅឆ្នាំ១៩៦៩ ព្រែករៀបការប្រពន្ធ និងប្រកបរបរធ្វើស្រែចម្ការ។​ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ...

ការចងចាំមិនភ្លេចពីសម័យខ្មែរក្រហម គឺពាក្យថា «យកទៅរៀនសូត្រ»

ឌឿន សម្បត្តិ[1] អាយុ៦១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបាត់បង់បងប្អូនទាំងអស់នៅក្នុងរបបខ្មែរក្រហម។ សម្បត្តិ មានស្រុកកំណើតនៅភូមិជៀស ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ប៉ុន្តែផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សម្បត្តិ គឺជាកូនទី៦ក្នុងចំណាមបងប្អូនប្រុសស្រី សរុបចំនួន៦នាក់។​ នៅវ័យកុមារ សម្បត្តិ មិនបានរៀនសូត្រអ្វីនោះទេ ព្រីព្រោះតែការផ្ទុះឡើងនូវសង្រ្គាម។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៣ ឪពុកម្ដាយរបស់សម្បត្តិ បានរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយគេចចេញពីការប្រយុទ្ធគ្នារវាងទាហានលន់ នល់...

ស៊ិន ណែត៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ស៊ិន ណែត មានអាយុ៥០ឆ្នាំ ភេទប្រុស ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែញ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) និងម្តាយឈ្មោះទយ អុល(ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់​ស្លាប់អស់ម្នាក់។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានចងចាំរឿងរ៉ាវអ្វីនោះទេ ដោយសារខ្ញុំនៅកុមារ។ [1]...

សុខ នួន៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ សុខ នួន អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិអង់តាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សុខ សយ (ស្លាប់) និង ម្តាយឈ្មោះ ណុប ហឿន។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបែកចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបានជម្លៀសឱ្យខ្ញុំទៅរស់នៅជាមួយក្រុមកងកុមារ។ ខ្ញុំត្រូវខ្មែរក្រហមឱ្យចូលរៀននៅពេលព្រឹក...

ការឈឺចាប់ក្រោយឪពុកបានបាត់បង់ជីវិត

កាលនៅរ័យជំទង់ រិន មានគ្រួសារមួយដែលរស់នៅពោរពេញទៅដោយសេចក្ដីសុខ ទោះជាគ្រួសារមានជីវភាពលំបាក ក៏ឪពុកម្ដាយ បងប្អូនបានផ្ដល់នូវសេចក្ដីស្រឡាញ់ មានអាហារហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅជួបជុំគ្នាប្រកបដោយសុភមង្គល។ រហូតដល់សម័យខ្មែរក្រហម ឪពុករបស់ រិន បែរជាត្រូវស្លាប់ដោយសារការអត់អាហារ ហើយបានធ្វើឲ្យ រិន មានការឈឺចាប់ និងសោកស្ដាយពេញមួយជីវិត។ ឈ្មោះ ម៉ម រិន ភេទស្រី មានអាយុ៧០ឆ្នាំ[1]។ កាលពីមុន រិន ធ្វើចម្ការដាំដំណាំ ប៉ុន្តែឥឡូវ...

“ខិតខំធ្វើការដើម្បីរួចជីវិតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)”

នៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)យុវជនយុវនារីត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារទាំងអស់គ្មានពេលឈប់សម្រាកទេ។ កុមារត្រូវ ឲ្យ​មើលគោក្របី កើបស្មៅ រើសអាចម៍គោដើម្បីធ្វើជីដាក់ដំណាំ ចំណែកមនុស្សចាស់ត្រូវមានតួនាទីមើលថែកុមារតូចៗ។ មនុស្សមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ ត្រូវធ្វើការងារធ្ងន់ៗ និងលំបាក។ យុវជន យុវនារីជំទង់ៗត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងស្តុកទឹក  លើកទំនប់​ កាប់ភ្លឺស្រែ រានដីដើម្បីធ្វើស្រែចម្ការ។ ក្នុងនោះ សួងទូច[1] ជាយុវនារីម្នាក់ដែល ត្រូវបានប្រធានសហករណ៍ក្នុងរបបខ្មែរក្រហមបានចាត់តាំងឲ្យកាប់រណ្ដៅកប់ខ្មោច ទាំងដែល​ខ្លួនគ្មានកម្លាំងកំហែងក្នុងការកាប់រណ្ដៅព្រោះអត់បាយហូបនិងធ្វើការគ្មានពេលឈប់សម្រាកតើនិងមានកម្លាំងឯណានិងកាប់រណ្ដៅ តែទោះបីគ្មានកម្លាំងយ៉ាងណាក៏ដោយ សួង ទូច បានខិតខំប្រឹងប្រែងក្នុងការកាប់រណ្ដៅណាស់ដោយហេតុថាខ្មែរក្រហមបាននៅឈរពីក្រោយចាំមើល សួង ទូច...

សែងអ្នករបួសនៅភូមិភាគបូព៌ា

នៅក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានផ្លាស់ ធា ពីនារីកងចល័តឲ្យចូលបម្រើកងទ័ពនៅភូមិភាគបូព៌ានៅកងពលលេខ២២១ ដែលមាន តាផាន ជាប្រធានកងពល។ តាផាន បានចាត់តាំងឲ្យ ធា ជាអ្នកសែងអ្នករបួសយកទៅឲ្យពេទ្យព្យាបាល រាល់ពេលចូលសមរភូមិម្ដងៗ។ ឈ្មោះ គឹម ធា[1]  ភេទស្រី អាយុ៧២ឆ្នាំ មិនប្រកបការងារអ្វីទេ មានស្រុកកំណើតនៅភូមិព្រៃជ្រេស ស្រុកហាមួយ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ននេះ ធា រស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ...

ផូរ សាណៃ៖ “ឆ្មបសម្រាលកូនក្នុងសម័យខ្មែរក្រហម”

ឆ្មប ជាស្រ្តីពេទ្យសម្រាលកូន គឺស្រ្តីអ្នកជួយដោះទុក្ខនៃស្រ្តីផងគ្នាដែលសម្រាលកូន[1]។ ជំនាញឆ្មបនេះ សាណៃ ចេះតពីយាយនិងម្តាយ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សាណៃ ឲ្យទៅរស់នៅឃុំពាមជីលាំង ស្រុកក្រូចឆ្មារ។ នៅក្នុងសហករណ៍ឃុំពាមជីលាំង មិត្តនារី ភី បានឈឺពោះត្រៀមសម្រាលកូន ហើយ សាណៃ ប្រើវិធីសាស្ត្រសម្រាកូនតាមបែបបុរាណទទួលបានជោគជ័យ។ ផូរ សាណៃ[2] ភេទស្រី អាយុ ៨៣ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងឫស្សី ឃុំរូង...

Solverwp- WordPress Theme and Plugin