អេល ហ៊ីម ខ្មែរក្រហមមិនបានឲ្យជនជាតិខ្មែរ-ឥស្លាមគោរពប្រតិបត្តិសាសនា
ខ្ញុំឈ្មោះ អេល ហ៊ីម អាយុ ៧០ឆ្នាំ រស់នៅភូមិសោយ១ ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។[1] ពីមុនខ្ញុំប្រកបរបរដាំខ្ទឹម។ នៅក្នុងរបបប៉ុល ពត ត្រូវបានខ្មែរក្រហមមិនឲ្យគោរពជំនឿខាងសាសនា[2] ត្រូវជម្រុះចោលទាំងអស់។ ខ្ញុំកាន់សាសនាឥស្លាមធ្វើម៉េចលែងបាន ត្រូវតែគោរពសាសនាមានកម្មាភិបាលខ្មែរក្រហមម្នាក់ជនជាតិចាមឈ្មោះ សុះ ប្រាប់ថាបើមិនជម្រុះចោលសាសនាទេ ថ្ងៃខាងមុខខ្មែរក្រហមនឹងធ្វើបាបមិនខាន។ ខ្ញុំចេះតែខ្លាច មិនហ៊ានសំយ៉ាងពេញលក្ខណទេ ហើយបើគ្មានមនុស្សទេ ទៅលួចសំយ៉ាងដូចធម្មតា ប៉ុន្តែធ្វើផង...
លឹម តេង យុទ្ធជនមន្ទីរយោធាតំបន់១០៥
កំណត់ហេតុសួរចម្លើយត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៧៨។ លឹម តេង[1] ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅក្នុងភូមិដាយ៉ាយ ខេត្ដក្រចេះ។ ឪពុករបស់ខ្ញុំឈ្មោះ លឹម រកស៊ីលើកអីវ៉ាន់ដាក់លើដំរី និងធ្វើស្រែ។ ចំណែកឯម្ដាយរបស់ខ្ញុំឈ្មោះ យីន។ នៅពេលខ្ញុំមានអាយុ៤ឆ្នាំ ម្ដាយរបស់ខ្ញុំបានស្លាប់ ហើយឪពុករបស់ខ្ញុំបានយកកូនទាំងអស់ទៅរស់នៅជាមួយម្ដាយធំក្នុងស្រុកច្បា ខេត្ដមណ្ឌលគិរី តំបន់១០៥។ លុះនៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានរៀបចំសហករណ៍កាអ៊ូន មានឈ្មោះ យឿម...
សា អៃស៊ះ ៖ បើមានសំឡេងក្មេងយំ នឹងត្រូវដាក់គ្រាប់បែកកម្ទេចទាំងទូក
ឆ្នាំ១៩៧៣ ជនជាតិចាមចាប់ផ្ដើមឡើងតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពខ្មែររំដោះ (ខ្មែរក្រហម) ដែលបានធ្វើការគាបសង្កត់លើជំនឿសាសនា និងការអនុវត្តប្រពៃណី វប្បធម៌តាមសហគមន៍ ដូចជាការថ្វាយបង្ខំក្នុងមួយថ្ងៃប្រាំដង និងការសូត្រគម្ពីរកូអានជាដើម។ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ១៩៧៣ មកដល់ពាក់កណ្ដាលឆ្នាំ១៩៧៤ ជនជាតិចាមយ៉ាងហោចណាស់ ៣០០ នាក់ ក្នុងស្រុកក្រូចឆ្មារ ត្រូវកងទ័ពរំដោះចាប់ខ្លួន។ អ្នកដែលត្រូវចាប់ គឺសុទ្ធតែជនជាតិចាមដែលមានចំណេះដឹងជ្រៅជ្រះ ជាមេដឹកនាំសាសនា ជាពិសេសគឺជាតួន(គ្រូ) បង្រៀនផ្នែកគម្ពីរកូអាន និងអ្នកដែលមានធនធាន អ្នកជំនួញ ក្នុងសហគមន៍1។ ឆ្នាំ១៩៧៥...
អតីតអ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខកោះស្វាយស
ជាមួយស្លាកស្នាមច្រវាក់ និងអតីតកាលដែលបន្សល់ទុក អ្នកជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខកោះស្វាយស ឈ្មោះ អ៊ុម ឡោ[1] បានរំឭកពីការចាប់ខ្លួន និងការធ្វើទុក្ខម្នេញដោយយោធាខ្មែរក្រហម ក្រោយពេលបងប្រុសឈ្មោះ អ៊ុម ជី ត្រូវបានចាប់ខ្លួននៅដើមឆ្នាំ១៩៧៨។[2] នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅតំបន់៤ ភូមិភាគពាយ័ព្យ មានមន្ទីរសន្តិសុខមួយកន្លែង។ នៅទីនោះ មានមនុស្សជាច្រើនរយនាក់ ទាំងប្រជាជនចាស់ និងប្រជាជនថ្មី ត្រូវបានយោធាខ្មែរក្រហមដែលមកពីភូមិភាគនិរតី ចាប់ខ្លួន និងសម្លាប់។ មន្ទីរសន្តិសុខនេះហៅថា...
សេអ៊ីអា និងការបរាជ័យនៃការវាយកាន់កាប់ស្រុកថ្មពួក និងស្វាយស៊ីសុផុននៅក្នុង១៩៧៧
ចម្លើយសារភាពរបស់ ធាស អ៊ួម[1] អនុលេខាកងវរសេនាតូច៤១៥ នៃកងវរសេនាធំ៤០ នៅក្នុងកងពលធំទី១ បានគូសបញ្ជាក់ពីការរៀបចំកម្លាំង ដើម្បីវាយប្រហារផ្តួលរំលំបដិវត្តន៍ខ្មែរក្រហម នៅក្នុងភូមិសាស្ត្រស្រុកថ្មពួក និងស្វាយស៊ីសុផុន ដែលគ្រោងនៅក្នុងខែកញ្ញា ឆ្នាំ១៩៧៧។ ចម្លើយសារភាពនេះបានបង្ហាញថា ការរៀបចំកសាងកម្លាំង និងការត្រៀមធ្វើសកម្មភាព មិនអាចធ្វើទៅបានដោយជោគជ័យ ដោយសារតែ ធាស អ៊ួម ត្រូវបានចាប់ខ្លួន និងសួរចម្លើយដោយក្រុមអ្នកសួរចម្លើយឈ្មោះ មាក និងឡាត់ ដែលមានចុះកាលបរិច្ឆេទថ្ងៃទី១១ ខែកក្កដា...
បទពិសោធន៍រស់នៅក្នុងជំនាន់ខ្មែរក្រហមនៅក្នុងខេត្តកោះកុង
នៅក្នុងខែសីហា ឆ្នាំ២០២១ ខ្ញុំនិងសហការីបានធ្វើដំណើរទៅកាន់ខេត្តកោះកុងដើម្បីជួបជាមួយអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងគម្រោង «លើកកម្ពស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»[1]។ នេះគឺជាលើកដំបូងបំផុតដែលខ្ញុំបានមកកាន់ខេត្តនេះ។ ខ្ញុំនៅចាំថា ខ្ញុំនិងសហការីត្រូវចំណាយពេលប្រមាណជិតបួនម៉ោងពីជាយខេត្ត (ក្បែរផ្លូវបំបែកស្រែអំបិល) មកកាន់ទីរួមខេត្តខេត្តកោះកុង ដោយសារតែផ្លូវមានសភាពកោងចុះកោងឡើងដែលតម្រូវឲ្យបើកបរដោយប្រុងប្រយ័ត្នខ្ពស់។ នៅតាមផ្លូវ ខ្ញុំពិតជាមានសេចក្តីសោមនស្សចំពោះទិដ្ឋភាពធម្មជាតិនៃជួរភ្នំពត់ពេនតាមបណ្តោយដងផ្លូវ។ ភូមិឋានរបស់អ្នកស្រុកលេចរូបរាងឡើងយូរៗម្តង បង្ហាញថាខេត្តនេះពុំសូវជាមានប្រជាជនរស់នៅច្រើនប៉ុន្មានទេ។ ដោយសារតែអ្នកស្ម័គ្រចិត្តកម្ពុជា រស់នៅស្រុកផ្សេងៗគ្នា ខ្ញុំបានធ្វើដំណើរទៅកាន់ស្ទើរគ្រប់ស្រុកនៃខេត្តកោះកុង។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងអំពីទីតាំងភូមិសាស្ត្រនៃខេត្តនេះ ពីព្រោះថាពីស្រុកមួយទៅស្រុកមួយមានចម្ងាយឆ្ងាយដាច់សង្វែងពីគ្នា ពេលខ្លះត្រូវឆ្លងកាត់ផ្លូវភ្នំនិងជម្រាលជាច្រើនដើម្បីធ្វើដំណើរពីស្រុកមួយទៅស្រុកមួយទៀត ដែលស្ទើរតែមិនអាចទៅរួចប្រសិនបើធ្វើដំណើរដោយថ្មើរជើង។ ស្របពេលដែលគយគន់ទេសភាពធម្មជាតិក្នុងដំណើរនេះ ខ្ញុំក៏បានចោទជាសំណួរជាច្រើនថាតើ ប្រជាជនដែលរស់នៅក្នុងខេត្តនេះ ត្រូវរស់នៅក្នុងស្ថានភាពយ៉ាងដូចម្តេចនៅក្នុងរបបខ្មែរក្រហម?...
កូនក្របីនៅក្នុងរបបខ្មែរក្រហម មានតម្លៃជាងជីវិតរបស់ខ្ញុំ
ក្នុងឆ្នាំ២០០៣ មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគម្រោងជួយជនរងគ្រោះដោយអំពើទារុណកម្ម (Victim of Torture) ដែលផ្តោតសំខាន់ដល់ការជួយដោះស្រាយនូវវិបត្តិរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានជំងឺបាក់ស្បាតពីរបបខ្មែរក្រហមនៅខេត្តចំនួន២ គឺខេត្តតាកែវ និងខេត្តកណ្តាល ដែលគ្រប់គ្រងដោយ តាម៉ុក នៃភូមិភាគនិរតី[1]ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនតែប៉ុណ្ណោះក៏ជាតំបន់សម្បូរទៅដោយ គុក និងរណ្តៅសាកសពរួម ដែលបញ្ជាក់ពីការប៉ះទង្គិចធ្ងន់ធ្ងរដល់ប្រជាជនដែលរស់នៅក្នុងតំបន់នេះ។ បន្ទាប់ពីការណែនាំខ្លួន និងពន្យល់លម្អិតពីគម្រោងជួយជនរងគ្រោះដោយអំពើទារុណកម្ម ដល់អ្នកមីង នួន មុំ បានយល់រួចរាល់ ជួង សុភារិទ្ធ និង...
ជុំ សារឹម ៖ ប្រធានរោងបាយ
ខ្ញុំឈ្មោះ ជុំ សារឹម[1] កើតឆ្នាំ១៩៤៦ កើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្វាយរំពារ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ សួស សួន និងមានកូនចំនួន៨នាក់ គឺប្រុស៧នាក់ និងស្រីម្នាក់។ កាលពីតូច ខ្ញុំចូលរៀននៅសាលានៅវត្តសង្កែរយៈពេល៣ឆ្នាំក៏ផ្លាស់ទៅរៀននៅសាលាបឋមសិក្សាម្រាក ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល វិញ។ ខ្ញុំរៀនដល់ថ្នាក់ទី៩ពីសង្គមចាស់...
តាក លឹម៖ ប្រធានភស្តុភាររោងចក្រ តំបន់២១ ភូមិភាគបូព៌ា
តាក លឹម[1] ភេទប្រុស កើតនៅឆ្នាំ១៩៥៥ មានស្រុកកំណើតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ លឹម មានឪពុកឈ្មោះ ឆ្មា ឡី និងម្តាយឈ្មោះ ម៉ុក សួង(ស្លាប់)។ លឹម ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន៦នាក់ ប្រុស៥នាក់។ លឹម រៀនបានត្រឹមថ្នាក់ទី៧ ក្នុងរបបសង្គមរាស្រ្តនិយមនៅសាលាជីកដី។ គាត់ចេះអាន និងសរសេរអក្សរខ្មែរបាន។ ក្រោយពីឈប់រៀន លឹម...
ប៉ែន វ៉ាន់សៃ ៖ អតីតនិស្សិត ទូរគមនាគមន៍ ប្រទេសបារាំង
ខ្ញុំឈ្មោះ ប៉ែន វ៉ាន់សៃ ហៅ សៃ ហៅ តែល[1] មានអាយុ៣៣ឆ្នាំ(ក្នុងឆ្នាំ១៩៧៨)ហើយខ្ញុំមានគ្រួសារហើយ។ ខ្ញុំមានស្រុកកំណើតនៅសង្កាត់លេខ២ ក្រុងភ្នំពេញ។ ខ្ញុំគឺជាអតីតនិស្សិតសាលាទូរគមនាគមន៍ ប្រទេសបារាំង មុនអង្គការចាប់ខ្លួនខ្ញុំមានតួនាទីជាជំនួយការបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច។ នៅឆ្នាំ១៩៥០ ខ្ញុំចូលរៀនសាលាបឹងកេងកង រហូតដល់ឆ្នាំ១៩៥៦ បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ រហូតដល់ថ្នាក់បញ្ចប់។ នៅឆ្នាំ១៩៦៣ ខ្ញុំចូលរៀនមហាវិទ្យាល័យវិទ្យាសាស្រ្តផ្នែកទី១។ ពេលនោះខ្ញុំបានស្គាល់និស្សិតម្នាក់ឈ្មោះ អ៊ិន សូភាព ហៅ មី...
សេង អូន ពេទ្យកងទ័ពតំបន់២២ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ សេង អូន អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ស៊ាន ផៃ ដែលធ្វើការជានីរសារកងទ័ពតំបន់២២ នៅឆ្នាំ១៩៧៨។ ខ្ញុំមានកូនប្រុស 1 សេង អូន, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ ស៊ាង ចិន្ដា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកុម្ភះ ឆ្នាំ២០២០,...

