កងទ័ពខ្មែរក្រហមឈរជើងនៅសមរភូមិវត្តរការគយ
ដិន សារ៉ន[1] កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិតាង៉កទន្លេ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រែវែង។ បច្ចុប្បន្ន សារ៉ន រស់នៅជាមួយប្រពន្ធឈ្មោះ នុត សាវឿន (មានកូនប្រុសស្រីចំនួន៥នាក់) នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារ៉ន រៀនសូត្រដល់ថ្នាក់ទី៩(សង្គមចាស់) នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ អស់រយៈ៣វស្សា។ នៅឆ្នាំ១៩៧២...
លាង តុង អនុវត្តផែនការ«បង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា»
យុវជនខ្មែរកាត់ចិន-វៀតណាម លាង តុង[1] ត្រូវបានអប់រំឲ្យចូលធ្វើសកម្មភាពក្បត់បដិវត្តន៍ខ្មែរក្រហម និងខិតខំប្រមែប្រមូលកម្លាំងយុវជនអនិកជនចិន។ យុវជនអនិកជនចិនភាគច្រើន បាននិងកំពុងធ្វើការនៅតាមបណ្តារោងចក្រ ឬមន្ទីរផ្សេងៗ នៅភ្នំពេញ។ តុង ត្រូវបានបំពាក់បំប៉នឲ្យជឿថា ជ័យជម្នះរបស់ខ្មែរក្រហម មិនមែនបានមកដោយសារកម្លាំងខ្មែរក្រហមនោះទេ ប៉ុន្តែកងកម្លាំងវៀតណាមទៅវិញទេដែលអាចធ្វើឲ្យខ្មែរក្រហមវាយឈ្នះលើរបប លន់ នល់។ តុង ក៏បានស្តាប់ការប្រមើមើលអំពីអនាគតរបស់កម្ពុជា ដែលថាបក្សពលកររបស់វៀតណាមនឹងក្លាយបក្សតែមួយគត់ ដែលអាចគ្រប់គ្រងបណ្តាប្រទេសឥណ្ឌូចិន រួមមាន៖ កម្ពុជា វៀតណាម និង ឡាវ។...
ការចងចាំមិនភ្លេចពីបងប្អូនប្រុសៗដែលស្លាប់ក្នុងរបបខ្មែរក្រហម
ដួង អុល[1] អាយុ៦២ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងនៅចងចាំមិនភ្លេចពីបទពិសោធន៍ជាកងភ្ជួររាស់ដី និងការបាត់បង់បងប្អូនប្រុសទាំងអស់ក្នុងរបបខ្មែរក្រហម។ អុល កើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អុល មានឪពុកឈ្មោះ ដួង អ៊ាង និងម្ដាយឈ្មោះ ស៊ឹម ផេត។ អុល មានបងប្អូនសរុប៧នាក់ (ប្រុស៦នាក់/ស្រី១នាក់) ដែលមានឈោ្មះ ដូចជា៖ អុល, ភឿន,...
ផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលបរាជ័យ ៖ យុទ្ធសាស្ត្រ អំណាច ផែនការ និង ការសម្រេចចិត្ត
ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ាមួយចំនួន ត្រូវបានចាប់ខ្លួន សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ចោល ដោយមូលហេតុចូលរួមក្នុងផែនការស្រមោលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ សោយ៉ាន់ (សោភឹម), ចាន់ ចក្រី, ឈូក ហៅ ម៉ែន, ម៉ុន ហៅ កែវ សំណាង, សុផាន និង លី ផែន...
នុត នៅ៖ ខ្មែរក្រហមបំផុសកំហឹងប្រជាជនឲ្យស្អប់ លន់ នល់
សម័យ លន់ នល់ នៅ បានជឿតាមការឃោសនារបស់មេភូមិអង្គរនាប ឲ្យចូលទៅធ្វើបដិវត្តន៍។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ នៅ បានចូលធ្វើជាសមាជិកឃុំ និងក្រោយមកបានក្លាយទៅជាគណៈឃុំស្រែ រនោង។ នៅចុងឆ្នាំ១៩៧៨ អង្គការបានចោទប្រកាន់ នៅ ថាខុសសីលធម៌ជាមួយនារីម្នាក់ និងបញ្ជូនគាត់មកអង្គតាសោម។ ពីរខែក្រោយមក កងទ័ពរណសិរ្សបានចូលមករំដោះប្រទេសកម្ពុជា។ កងទ័ព វៀតណាម បានចាប់ នៅ ដាក់គុកកោះអណ្ដែតរយៈពេល៥ឆ្នាំ ៨ខែ។ ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបរឿងរ៉ាវរបស់...
ធ្វើការងារធ្ងន់ៗ និងរស់នៅបែកពីគ្រួសារ
អិន ផាត ភេទស្រី មានអាយុ៨៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងអំឡុងរបបខ្មែរក្រហម ផាត និងស្វាមី រស់នៅខេត្តក្រចេះ។ ស្វាមីរបស់ ផាត មានតួនាទីជាអ្នកឡើងត្នោត និងរត់រម៉ក។ បន្ទាប់មកអង្គការចោទប្រកាន់ ផាត និងប្តីរបស់គាត់ ជាអ្នកមាន ជាស្ពានកណ្តាល និងបានចាត់ពីរនាក់ប្ដីប្រពន្ធ ឲ្យមករស់នៅក្នុងព្រៃត្រពាំងស្ក ។ បន្ទាប់ពីទៅដល់ទីនោះ...

