Tag: អត្ថបទសប្តាហ៍ទី១៨

ញឹម ប៉ាន់៖ ការងាររបស់កុមារនៅក្នុងឃុំជាងទង ស្រុកត្រាំកក់

ញឹម ប៉ាន់[1] ភេទស្រី អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្បាត ឃុំជាងទង(បច្ចុប្បន្នឃុំត្រពាំងធំខាងជើង) ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ ប៉ន មានស្រុកកំណើតនៅភូមិតាសួន និងម្ដាយឈ្មោះប៉ែត មានស្រុកកំណើតនៅភូមិព្រៃស្បាត។ ប៉ាន់ មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។  នៅក្នុងសម័យខ្មែរក្រហម ប៉ាន់ បាត់បង់បងប្អូនចំនួន២នាក់(ស្រីម្នាក់)។ បងប្រុសរបស់ ប៉ាន់ ស្លាប់នៅពេលដែលទៅធ្វើជាយោធា និងប្អូនស្រីដែលរស់នៅជាមួយ ប៉ាន់ នៅទីក្រុងភ្នំពេញគឺបាត់ដំណឹង។...

ណុប ចាំ៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ ណុប ចាំ  ភេទប្រុស អាយុ៦៤ឆ្នាំ។ ខ្ញុំកើតក្នុងឆ្នាំ ១៩៦១ ទីកន្លែងកំណើតស្ថិតក្នុងភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ណុប ញិល (ស្លាប់) និងម្ដាយឈ្មោះ ហ៊ុន ខុន (ស្លាប់)។ ខ្ញុំមានបងប្អូន៤នាក់ ស្រី២នាក់...

បាត់ឆ្នាំកំណើត

ការបាត់ឆ្នាំកំណើត គឺនិយាយអំពីកុមារដែលបាត់អត្តសញ្ញាណរបស់ខ្លួន នៅពេលឪពុកម្ដាយរបស់កុមារទាំងនោះយកទៅផ្ញើនៅមន្ទីរដែលជាកន្លែងធ្វើការរបស់ខ្មែរក្រហម ហើយមូលហេតុចម្បងនៃការបាត់អត្តសញ្ញាណគឺដោយសារតែកុមារនោះមានជំងឺជាប្រចាំត្រូវបញ្ជូនទៅព្យាបាលចុះឡើងៗមិនដាច់ ទើបអត្តសញ្ញាណដែលមាននៅជាប់ជាមួយនឹងខ្លួនគាត់ត្រូវបាត់បង់។ បាត់ឆ្នាំកំណើត នៅត្រង់ចំណុចនេះគឺសំដៅទៅលើកុមារដែលទទួលបានការថែទាំ និងព្យាបាលជំងឺនៅក្នុងមន្ទីរព-៣ ស្ថិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្ន។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅក្នុងខេត្តតាកែវ។ សយ សាមិត[1] ភេទស្រី អាយុ៤៣ឆ្នាំ (២០០៣) មានប្ដីឈ្មោះ ឈិល ប៉េង អាយុ៤៤ឆ្នាំ (២០០៣)។ មានឪពុកឈ្មោះ ដួង ម្ដាយឈ្មោះ សាន...

ភោគ ឃុន៖ អតីតជាងក្រឡឹង ក្នុងរោងចក្រ នៅទីក្រុងភ្នំពេញ

ចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ឃុន ត្រូវបានអង្គការខ្មែរក្រហមឲ្យធ្វើការងារចល័តនៅក្នុងរោងចក្រចំនួនពីរគឺ រោងចក្រនៅទឹកថ្លា និងរោងចក្រនៅអូរឌឹម ស្ថិតក្នុងទីក្រុងភ្នំពេញ ហើយ ឃុន មានតួនាទីជាជាងក្រឡឹងគ្រឿងបន្លាស់ និងគ្រឿងម៉ាស៊ីនរបស់រថយន្ត និងអាត្រាក់ទ័រ។ ឈ្មោះ ឃុន ភោគ[1] ភេទស្រី អាយុ៦៦ឆ្នាំ។ សព្វថ្ងៃ ឃុន មានមុខរបរជាកសិករ។ ឃុន មានស្រុកកំណើតនៅក្នុងភូមិងៀវ ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។...

កៅ សំអូន ហៅ សារ៉ាវុធ ប្រធានរោងចក្របាវដូនទាវ

កៅ សំអូន ហៅ សារ៉ាវុធ[1] ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៧៧ រួចបញ្ជូនមកកាន់មន្ទីរសន្តិសុខស-២១[2]។ តាមរយៈឈ្មោះ ចិន សឿន ជាអ្នកសង្ខេបចម្លើយសារភាពរបស់ សារ៉ាវុធ ជូនថ្នាក់លើ និង ជាអ្នកសួរចម្លើយផ្ទាល់[3] បានបញ្ជាក់ថា ខ្លួនបានសួរសង្កត់ឱ្យ សារ៉ាវុធ និយាយអំពីបញ្ហាក្បត់, បញ្ជាក់ពីមូលហេតុនាំឱ្យជាប់ខ្សែសង្វាក់ពីមួយទៅមួយ និង បញ្ជាក់ឈ្មោះអ្នកដែលបានជាប់ទាក់ទងធ្វើសកម្មភាពកសាងកម្លាំងក្បត់ក្នុងជួរបដិវត្តន៍។ លើសពីនេះ ចិន...

កង លឿង៖ ការផ្ទុះគ្រាប់មីនធ្វើឲ្យខ្ញុំពិការ និងមិត្តរួមការងារ៥នាក់ស្លាប់ភ្លាមៗ

កង លឿង[1] ភេទ​ស្រី អាយុ៦៦ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ដំរី​ស្លាប់ ស្រុក​ក្រឡាញ់​ ខេត្ត​សៀម​រាប​។ លឿង បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តាវ​ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។ លឿង បាន​និយាយ​ថា៖ ​«​កាល​ពី​កុមារ​ភាព​ ខ្ញុំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ​។ នៅពេល​ដែល​​ខ្ញុំ​​ធំ​ដឹង​ក្ដី​ ​ស្រុក​ទេសចាប់​ផ្តើម​កើត​សង្គ្រាម​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៥​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ។ កាល​ពី​សង្គម​ចាស់​ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​​របរ​ធ្វើ​ស្រែ​ចម្ការ ​ដើម្បី​ចិញ្ចឹម​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​។ នៅ​ក្នុង​ជំនាន់​នោះ ​ប្រជាជន​នៅ​ក្នុង​ភូមិ​សុទ្ធសឹង​​តែ​ជា​កសិករ​។...

ម៉ៃ ផូរ៖«ឯងធ្វើបដិវត្តន៍នឹងគេដែរ ម៉េចក៏នៅតែរហាមអញ្ចឹង?»

«ឯងធ្វើ​បដិវត្តន៍​នឹង​គេដែរ ម៉េច​ក៏នៅ​តែ​រហាម​​​អញ្ចឹង? ធ្វើបដិវត្តន៍ កុំ​ខ្វះពេក កុំ​​ធ្វើក្រពេក បដិវត្តន៍​អ្នក​ណា​ គេធ្វើ​ដូចឯងនោះ?» ចំណែក​ឯការ​ប្រើ​ប្រាស់​សម្ភារ​​ផ្សេងៗ​វិញ ម៉ៃ ផូរ ក៏​បានណែនាំ​ យឿន​ ថា៖ «បើខូច ត្រូវ​ផ្លាស់​ភ្លាម កុំ​ធ្វើ​ឫក​រហាម​ពេក»។ ​នេះគឺជាសម្តី​របស់ ម៉ៃ ផូរ ដែល​ជា​គណៈស្រុក​មេមត់ ​ទៅ​កាន់​ ពេជ្រ យឿន ដើម្បី​​ជំរុញឲ្យ​ធ្វើ​សកម្មភាពក្បត់​បដិវត្តន៍។ ពេជ្រ...

ឆន ឈុន រៀបរាប់ពីការចងចាំទាក់ទងនឹងឪពុក

ឆន ឈុន[1] ភេទស្រី អាយុ​ ៣៤ឆ្នាំ​(គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើត និងអាស័យដ្ឋានរស់នៅ នៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈុន មានឪពុកឈ្មោះ នូ ឆន និងមានម្តាយឈ្មោះ បៀន យែម។ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាប់សម្តេចព្រះនរោត្តម សីហនុនៅក្នុងខែមីនា​ ឆ្នាំ១៩៧០មក ប្រជាជននៅក្នុងភូមិបានចាប់ផ្តើមនាំគ្នាដង្ហែជាក្បួនបាតុកម្មទៅកាន់ទីរួមខេត្តកំពង់ចាម ដែលប្រជាជនជនទាំងអស់នាំគ្នាជួបជុំ នៅខាងមុខទីតាំងសាលាខេត្តកំពង់ចាម ដើម្បីធ្វើការប្រឆាំងនឹងការធ្វើរដ្ឋប្រហារមួយនេះ...

យិន ឡូ ហៅ ខាន់ ដេ ៖ អនុលេខាស្រុកសំរោង តំបន់២៣ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ យិន ឡូ ហៅ ខាន់ ដេ[1] អាយុ៤០ឆ្នាំក្នុងឆ្នាំ១៩៧៨ គឺជាជនជាតិខ្មែរ មានប្រពន្ធឈ្មោះ  ភឹម ធិន។ ខ្ញុំមានកូនចំនួន៥នាក់ ក្នុងនោះកូនស្រីម្នាក់ធ្វើការនៅផ្នែកបង្កបង្កើនផល របស់អង្គការ ក្រៅពីនេះកូនៗនៅផ្ទះជាមួយប្រពន្ធខ្ញុំទាំងអស់។ ខ្ញុំមានស្រុកកំណើតនៅ ភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ តំបន់២៣ ភូមិភាគបូព៌ា។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់អាយុ១៤ឆ្នាំម្ដាយខ្ញុំបានឱ្យខ្ញុំទៅនៅវត្តក្ដីកណ្ដាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ធ្វើជាកូនសិស្សព្រះសង្ឃ។...

ប៉ែន ផាត់៖ ប្រធានកងតូចភូមិមង់ ឃុំជាំ

នៅឆ្នាំ ១៩៧៦ ប៉ែន ផាត់[1] ទទួលបញ្ជាពីថ្នាក់លើ ឲ្យមើលការខុសត្រូវភូមិមង់ ឃុំជាំ។ ផាត់ ជាអ្នកបែងចែកតួនាទីការងារតាមក្រុមនីមួយៗ ដើម្បីបង្កបង្កើតផល។ ១០នាក់ទៅឃ្វាលគោ-ក្របី ២០នាក់ធ្វើជាកម្លាំងមុខព្រួញ មនុស្សចាស់នៅផ្ទះមើលក្មេងៗ និងមួយក្រុមទៀតឲ្យទៅធ្វើស្រែ។ ចំណែកក្មេងៗឲ្យទៅធ្វើជី និងដកស្មៅស្រែ។ ស្រូវទទួលបាន ផាត់ បែងចែកបីផ្នែក ទី១)ទុកសម្រាបផ្គត់ផ្គង់សហករណ៍ក្នុងភូមិ ទី២)ស្រូវ យកទៅដោះដូរដូចជា ក្រហុក អំបិល សម្ភារប្រើប្រាស់ជាដើម...

យី ងាវ និងបក្ខពួក ធ្វើសកម្មភាព ឃោសនាដល់ប្រជាជន ដើម្បីបំផ្លាញនឹងអង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៣ទំព័រ​របស់ យី ងាវ [1]​ មុនអង្គការចាប់ខ្លួន ​មានតួនាទីជាយុវជនកងចល័តការដ្ឋានព្រៃមាន់ ស្រុកព្រះនេត្រព្រះតំបន់៥ ភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០)ខេត្តបាត់ដំបង។[2] ​​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00​១០៣) ​បង្ហាញអំពីសកម្មភាព ឈ្មោះ ងាវ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ ដែលទទួល​ស្គាល់ពីឈ្មោះ ​ ​សឿ ក្លូ មានតួនាទីជាអនុរៈនៃវិទ្យាល័យព្រះឧទ័យ។ ការធ្វើបដិវត្តនេះ ងាវ ​បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន៥១នាក់ ដោយធ្វើផែនការបំផ្លាញកម្លាំងបដិវត្តន៍ ​និងបំផុសឲ្យយុវជនស្អប់បក្ខពួករបស់ខ្មែរក្រហម។...

Solverwp- WordPress Theme and Plugin