តៅ ថូន ៖ កម្មករលីសែងសម្ភារដាក់កប៉ាល់នៅខេត្ត ព្រះសីហនុ
នៅក្នុងឆ្នាំ១៩៧៥ ថូន ជាកងទ័ពម្នាក់ក្នុងចំណោមកងវរសេនាធំឯករាជ្យ ដែលមានតួនាទីការពារ ប្រាសាទអង្គរវត្ត ត្រូវបានបញ្ជូនឲ្យទៅជួយវាយរំដោះទីក្រុងភ្នំពេញ។ បន្ទាប់ពីទទួលបានជ័យជម្នះ ប៉ុល ពត បានបញ្ជូនកងវរសេនាធំឯករាជ្យ ឲ្យទៅធ្វើជាកម្មករលីសែងសម្ភារដាក់កប៉ាល់នៅខេត្ត ព្រះសីហនុ។ ថូន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ តៅ ថូន[1] ភេទប្រុស អាយុ៧៩ឆ្នាំ។ សព្វថ្ងៃជាកសិករ។ ថូន មានស្រុកកំណើតនៅភូមិតានៃ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ សព្វថ្ងៃរស់នៅភូមិថ្មី...
កុយ ដឹក៖ ប្តីស្លាប់ និងបាត់បង់កូន៤នាក់ក្នុងរបបខ្មែរក្រហមម្តាយខ្ញុំមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតដល់ថ្ងៃស្លាប់
សមាជិកគ្រួសារខ្ញុំ ៤នាក់ត្រូវខ្មែរក្រហមសម្លាប់ (ឪពុក បង២នាក់ និងប្អូន១នាក់) ដោយឡែកប្អូនប្រុសពៅខ្ញុំម្នាក់ទៀតស្លាប់ពេលបែកខ្មែរក្រហម ដោយសារវកងទ័ពវៀតណាមយកទៅសម្លាប់ចោល។ ម្តាយខ្ញុំរស់នៅបន្សល់ទុកដោយភាពឈឺចាប់ និងប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ (ឆ្កួត) អស់រយៈពេល៤ឆ្នាំរហូតដល់ថ្ងៃស្លាប់។ ដោយឡែកខ្ញុំតែងតែនឹកឃើញពីបទពិសោធន៍រស់នៅក្នុងរបបខ្មែរក្រហមដូចជានៅថ្មីៗរាល់ពេលដែលរំឭកម្តងៗ។ ខ្ញុំយកធម៌មកដាក់ក្នុងចិត្តដើម្បីរំងាប់អារម្មណ៍ឈឺចាប់ ដោយគិតថា នេះជាកម្ម ជាវាសនា ជានិស្ស័យ មានតែតស៊ូអត់ទ្រាំ ខិតខំរកស៊ីចិញ្ចឹមជីវិតបន្តទៀត។ ខ្ញុំចងចាំមិនអាចបំភ្លេចបាន នូវរាល់សកម្មភាពដែលខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការធ្ងន់ហួសកម្លាំង។ ដោយសារគ្រួសារខ្ញុំមានជាប់និន្នាការនយោបាយធ្ងន់ធ្ងរ ខ្ញុំ និងសមាជិកគ្រួសារ ត្រៀមចិត្តត្រៀមកាយធ្វើការដូចជា...

