Tag: អត្ថបទប្រចាំសប្តាហ៍ទី១៩

ម៉ាត់ ឡេះ ខ្មែរក្រហមចោទថាជាកម្លាំង សេ-អ៊ី-អា បង្កប់ក្នុងជួរទ័ពបូព៌ា

ម៉ាត់ ឡេះ[1] ភេទប្រុស គឺជាទាហានពលទោ នៅក្នុងអនុកងធំ១៦, រវ៥៤២, វរសេនាធំ១៥៤ នៃកងពលទី៤។  នៅពេលចាប់ខ្លួន ឡេះ មានអាយុ៣០ឆ្នាំ និងមានស្រុកកំណើតនៅ ភូមិអរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅអាយុ១២ឆ្នាំ ឡេះ មកធ្វើជាកម្មករចម្ការកៅស៊ូ នៅស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។  ក្រោយពីធ្វើជាកម្មករ៣ឆ្នាំគាត់បានត្រលប់ទៅខេត្តបាត់ដំបងវិញ។ នៅឆ្នាំ១៩៦៦  ឡេះ...

ឃឹម អយ៖ អតីតពេទ្យកងទ័ពខ្មែរក្រហម

ឃឹម អយ [1]ភេទស្រី អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ប៉ុន្តែផ្លាស់មករស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ អយ មានឪពុកឈ្មោះ ឃី និងម្ដាយឈ្មោះ ភឹម។ អយ​ រៀបការប្ដីឈ្មោះ ដាំ និងមានកូនប្រុសតែម្នាក់។ អយ គឺកូនច្បង និងមានប្អូនប្រុសម្នាក់។ នៅវ័យកុមារ...

យ៉េន ឃឿន៖ «បាត់បង់ឪពុក និងបងប្រុសនៅសម័យខ្មែរក្រហម»

ខ្ញុំឈ្មោះយ៉េន ឃឿន[1] អាយុ ៦៥ឆ្នាំ។ ឪពុកខ្ញុំឈ្មោះយ៉េន សុខ និងម្ដាយខ្ញុំឈ្មោះនៃ ផន។ គ្រួសារខ្ញុំមានបងប្អូន៦នាក់ ហើយខ្ញុំជាកូនទី៥។ បច្ចុប្បន្នខ្ញុំមានភរិយាឈ្មោះទក់ សឿន និងកូន៥នាក់ ក្នុងនោះ(ស្រី៣/ប្រុស២)។ ស្រុកកំណើតខ្ញុំនៅខេត្តស្វាយរៀង ហើយឥឡូវខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានចាប់ផ្ដើមមករស់នៅអូរស្វាយតាំងពីឆ្នាំ ១៩៦៣ សម័យសម្ដេច នរោត្តម សីហនុ    បានបញ្ចូនគ្រួសារខ្ញុំមកនៅទីនេះមកម្ល៉េះ។ នៅពេលនោះឪពុកខ្ញុំជាបម្រើការនៅក្នុងកងទ័ព...

ញូង រីម៖ អំបែងគ្រាប់មីនផ្ទុះខ្ទាតចំខ្ញុំបណ្ដាលឲ្យពិការ

ញូង រីម[1] ភេទ​ស្រី អាយុ៦៣ឆ្នាំ មានទីកន្លែង​កំណើត​នៅភូមិ​ស្រែ​សំរោង​ ឃុំ​ស្រែ​ក្នុង​ ស្រុកឈូក ខេត្ដ​កំពត។ រីម បាននិយាយថា៖ «កាលពី​កុមារ​ភាព​ខ្ញុំមិនបាន​រៀនសូត្រទេ​។ ខ្ញុំគឺ​ជាកូន​កំព្រា​ម្ដាយ ហើយ​ខ្ញុំ​រស់​នៅជាមួយ​ឪពុក។ ខ្ញុំមាន​បងប្អូន​ចំនួន​៧នាក់ (ស្រី៣នាក់ និងប្រុស៤នាក់) ហើយ ខ្ញុំគឺ​ជា​កូន​ទី​៥។ កាលនោះជីវភាពក្រុមគ្រួសាររបស់ខ្ញុំ​មានការលំបាក ដោយសារ​តែយើង​មិនមាន​ម្ដាយ​មើលថែ​បានដិតដល់។ ការ​ហូប​ចុក​របស់យើងមាន​ការខ្វះខាតយ៉ាងខ្លាំង ដោយខ្វះព្រឹក​ និងខ្វះ​ល្ងាច។​ ក្រោយមក ខ្ញុំ...

ចម្លើយសារភាព ឈ្មោះសេង ស៊ីមឿន ហៅ ថុល

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អ្នកទោស ភាគច្រើនជាកម្មាភិបាលខ្មែរក្រហម ហើយមួយចំនួនត្រូវបានអង្គការចាប់ខ្លួនយកមកដាក់មន្ទីរឃុំឃាំងទួលស្លែងហៅថា មន្ទីរស-២១។ អ្នកទាំងនោះ  ត្រូវបានសួរចម្លើយ មុននឹងយកទៅសម្លាប់ចោល។ បើយោងតាម កាំង ហ្កេចអ៊ាវ ហៅ ឌុច ជាប្រធានមន្ទីរស-២១ ឬគុកទួលស្លែង។ នៅក្នុងសវនាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ឌុច បានទទួលស្គាល់ថា ចម្លើយរបស់អ្នកទោសនៅមន្ទីរស-២១ ទាំងអស់ បានមកពីការធ្វើទារុណកម្ម។ ដូចជាឈ្មោះ សេង ស៊ីមឿន ហៅ...

នាង គេន៖ អតីតយុទ្ធជនខ្មែរក្រហម

នាង គេន[1] ភេទប្រុស អាយុ៤៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើត និងរស់នៅភូមិជ្រោយក្របៅទី២ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ គេន មានឪពុកឈ្មោះ នាង នី និងម្ដាយឈ្មោះ នី អោ។ គេន មានបងប្អូនប្រុសស្រីសរុបចំនួន៨នាក់។ គេន និយាយរៀបរាប់អំពីដំណើរជីវិត និងពិសោធន៍របស់ខ្លួនដូចតទៅ៖ «ខ្ញុំរស់នៅជាមួយឪពុកម្ដាយ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាវត្តខ្ចៅ...

សូ ចំរើន ៖ អ្នកដាំស្លនៅសហករណ៍

ខ្ញុំឈ្មោះ សូ​ ចំរើន[1] កើតនៅឆ្នាំ១៩៥១ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ[2] ខេត្តស្វាយរៀង។​ ខ្ញុំមានបងប្អូនបង្កើតចំនួនបួននាក់ គឺស្រីបីនាក់ និងប្រុសតែខ្ញុំម្នាក់ប៉ុណ្ណោះ។ ខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំរៀនដល់ថ្នាក់ទី៩ចាស់នៅសាលាក្នុងភូមិ។ ក្រោយមកខ្ញុំបានឈប់រៀន មកជួយធ្វើការងារឪពុកម្តាយវិញ។ នៅឆ្នាំ១៩៧២ ខ្ញុំបានរៀបការប្រពន្ធ។ នៅអំឡុងពេលនោះកងទ័ព លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានវាយប្រយុទ្ធគ្នា ហើយភូមិរបស់ខ្ញុំគឺជាតំបន់ប្រទាញប្រទង់ ដូច្នេះខ្ញុំមិនបានរស់នៅផ្ទះជាប់លាប់ទេ។ ខ្ញុំបានដឹកគោក្របី និងនាំប្រពន្ធឆ្លងស្ទឹងបាសាក់គេចខ្លួនទៅរស់នៅភូមិទាហានក្រោម...

រស់ រ៉េន៖ បាត់បង់កូន៣នាក់ព្រោះតែចូលបដិវត្តន៍ខ្មែរក្រហម

រស់ រ៉េន ភេទប្រុស អាយុ៧២ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើត និងរស់នៅភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ រ៉េន រៀបការប្រពន្ធឈ្មោះ ទូច រឿន និងមានកូនប្រុសស្រីសរុបចំនួន៥នាក់ ដែលក្នុងចំណោមនោះបានបាត់ខ្លួនអស់៣នាក់ក្នុងរបបខ្មែរក្រហម។ កូនឈ្មោះ រាម ចេញពីផ្ទះស្ម័គ្រចិត្តចូលបដិវត្តន៍ និងបានបាត់ដំណឹងរហូតដល់សព្វថ្ងៃផងដែរ។ នៅពីក្មេង រាម រៀនសូត្រនៅសាលាបឋមសិក្សាវត្តស្ទឹងឆ្វេងអស់រយៈពេល៣ឆ្នាំ (ត្រឹមថ្នាក់ទី១០ សង្គមចាស់)...

យុវជន ពេទ្យ មន្ទីរស-២១

សង្ខេប​ឯកសារ​ចម្លើយ​សារភាពលេខ D07158 ភួង​ ដំរី ហៅ ភឿន គឺជា​ពេទ្យ​នៅមន្ទីរស-២១[1]។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ​១៩៧៨ ភឿន ត្រូវបាន​ឃាត់​ខ្លួន​និង​បញ្ជូន​ទៅឃុំខ្លួន​នៅផ្ទះ៣២ បន្ទប់ធំ២ បន្ទប់តូច ១១ នៃ​មន្ទីរស-២១ ក្រោយ​ខ្សែបណ្តាញ​របស់​ភឿន​មួយចំនួន​ត្រូវ​បាន​ចាប់​ខ្លួន។ ខាង​ក្រោម​នេះ គឺជា​សេចក្តី​សង្ខេប​នៃ​ចម្លើយ​សារភាព​របស់​ភឿន នៅថ្ងៃទី​៣​ ខែមិថុនា​ ឆ្នាំ​១៩៧៨[2]។ នៅចុង​បញ្ចប់នៃ​ចម្លើយ​សារភាពនេះ ឈ្មោះ​របស់​ខ្សែបណ្តាញ​របស់​ភឿន ត្រូវ​បាន​រាយការណ៍...

ញ៉ែម ខាន់៖ ជាគ្រូពេទ្យ ដែលមិនទទួលបានការបណ្ដុះបណ្ដាលទៅលើវិជ្ជាពេទ្យ

នៅក្នុងសម័យខ្មែរក្រហម អង្គការចាត់តាំងឲ្យ ខាន់ ធ្វើជាពេទ្យព្យាបាលជំងឺប្រជាជននិង យោធាខ្មែរក្រហមដែលមានរបួស។ ខាន់ មិនបានទទួលវគ្គបណ្ដុះបណ្ដាលមុខវិជ្ជាពេទ្យនេះទេ គឺគាត់មើលលំនាំតាមប្រធានពេទ្យ និងចាប់ផ្ដើមព្យាបាលអ្នកជំងឺផ្ទាល់តែម្ដង។ ទីកន្លែងដែល ខាន់ ព្យាបាលប្រជាជនគឺនៅវត្តអង្គពណ្ណរាយ និងព្យាបាលយោធាខ្មែរក្រហមនៅពេទ្យ ៦មករា។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ញ៉ែម ខាន់ ដែលគាត់បានចេញទៅធ្វើពេទ្យ ព្យាបាលប្រជាជន និងយោធារបួស រហូតដល់ខ្មែរក្រហមដួលរលំ៖ ញ៉ែម ខាន់ ឈ្មោះក្នុងបដិវត្តន៍ ធឿន...

ម៉ាក់ សារិន៖ ធ្វើការក្នុងក្រសួងឃ្លាំងរដ្ឋ

នៅចន្លោះឆ្នាំ១៩៧៥​ដល់ឆ្នាំ១៩៧៩ សារិន ត្រូវបានឪពុកមាបង្កើតឈ្មោះ រឿង យកធ្វើការងារក្នុងក្រសួងឃ្លាំងរដ្ឋ។ សារិន ជានីរសារបស់ រឿង មានតួនាទីនាំយកសំបុត្រចេញពីប្រធានក្រសួងឃ្លាំងរដ្ឋទៅកាន់ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងនាំសំបុត្រពីក្រសួងឬតាមកងផ្សេងៗត្រឡប់មកឲ្យរឿង ដែលជាប្រធានឃ្លាំងរដ្ឋវិញ។ ឈ្មោះ ម៉ាក់ សារិន[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ សារិន មានស្រុកកំណើតនៅក្នុងភូមិទទឹងថ្ងៃ ឃុំវាលពន្ធ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន សារិន រស់នៅក្នុងភូមិគគីរ...

Solverwp- WordPress Theme and Plugin