អុំ និក ៖ ពិការជើងមួយចំហៀងដោយសារជាន់មីន
អុំ និក[1] ភេទប្រុស អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកឈូក ខេត្តកំពត។ និក បច្ចុប្បន្នរស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ និក បាននិយាយរៀបរាប់ពីប្រវត្តិតស៊ូរបស់ខ្លួននៅក្នុងជំនាន់ខ្មែរក្រហមថា៖ « កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ នៅជំនាន់នោះថ្នាក់ទី១០ មានការបង្រៀនភាសាបារាំង ហើយខ្ញុំក៏ចេះបានបន្តិចបន្តួចផងដែរ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ឪពុកខ្ញុំ ជាទាហានខ្មែរឥស្សរៈ កាលនោះគាត់មានសក្តិ២...
ប្រធានកងផលិតធំតំបន់៤
ជូ យ៉ន ភេទប្រុស មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិអណ្ដូងប្រាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យ៉ន មានប្រពន្ធឈ្មោះ ប៉ែន មិត្ត (ស្លាប់ដោយសារជំងឺ)។ យ៉ន មានកូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់។ យ៉ន មានឪពុកឈ្មោះ សួស យឺន, ម្ដាយឈ្មោះ អ៊ុក គា និងមានបងប្អូនប្រាំមួយនាក់...
នាង មាន ៖ ខ្ញុំពិការ តែខ្ញុំមិនសោកស្តាយទេ
នាង មាន[1] ភេទស្រី អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិស្រែជា ឃុំសំឡាង ស្រុកអង្គរជ័យ ខេត្ដកំពត។ បច្ចុប្បន្ន នាង មាន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ នាង មាន បាននិយាយថា៖ «ខ្ញុំជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៦នាក់ (ស្រី៣នាក់ និងប្រុស៣នាក់)។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ។ មុនសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពធូរធារ ពីព្រោះឪពុកម្ដាយរបស់ខ្ញុំមិនដែលខ្ចីស្រូវ និងខ្ចីបុលអ្នកណានោះទេ។ ក្រុមគ្រួសាររបស់ខ្ញុំមានផ្ទះនៅសមរម្យ...
ភិន ធា រៀបរាប់ការចងចាំពីបងឈ្មោះ ឈឹម ម៉ៃ ហៅស្រ៊ន
ភិន ធា អាយុ ៦៤ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើត និងអាសយដ្ឋាននៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានប្តីឈ្មោះឈឹម ឈុន ស្លាប់នៅក្នុងរបបខ្មែរក្រហម[1]។ នៅ ក្នុងសម័យសង្គមរាស្រ្តនិយម ភូមិរមាសនេះ ស្ថិត នៅក្រោយរដ្ឋបាលឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងអំឡុងពេល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០...
ប្រពន្ធកូន និងសាច់ញាតិ ទាហាន លន់ នល់ ចំនួន៣៦គ្រួសារ ត្រូវបានសម្លាប់នៅឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង
បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយដណ្តើមកាន់កាប់ទីប្រជុំជនអ្នកលឿងនៅឆ្នាំ១៩៧៥ ប្រពន្ធកូន និងសាច់ញាតិទាហាន លន់ នល់ ចំនួន៣៦គ្រួសារត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសដោយបង្ខំទៅរស់នៅឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ នៅក្នុងឆ្នាំ១៩៧៨ ក្រុមគ្រួសារទាហាន លន់ នល់ ទាំងអស់ត្រូវបានខ្មែរក្រហមនាំយកយកទៅវាយសម្លាប់ទម្លាក់ក្នុងស្រះចំនួនពីរនៅចំណុចទួលសុភីក្នុងភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅឃុំកោះសំពៅចំនួនពីរូបបានរៀបរាប់រឿងរ៉ាវខ្មែរក្រហមសម្លាប់ប្រពន្ធកូន និងសាច់ញាតិទាហាន លន់ នល់ ដូចខាងក្រោម៖ អ៊ឹម ឈន[1] អាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅភូមិសូរិយា...
ញា ភឿន៖ អតីតកងចល័ត
នៅក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានផ្លាស់ ភឿន ពីភូមិម៉រឲ្យមកចូលធ្វើការនៅក្នុងកងចល័ត ដោយជីកប្រឡាយនៅបឹងព្រះពន្លៃ។ ញា ភឿន[1] ភេទស្រី អាយុ៦៦ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ មានស្រុកកំណើតស្ថិតនៅ ភូមិម៉រ ឃុំព្រះម្លូ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ភឿន រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភឿន មានឪពុកឈ្មោះ ញា ប៉ាន់(ស្លាប់)...
ម៉ៅ សំបូរ៖ កងទ័ពខ្មែរក្រហមឃាត់ខ្លួននៅតំបន់២២ ក្រោយធ្វើបាតុកម្មបរាជ័យ
សំណេរដោយដៃ ៧ទំព័រដំបូងនៃចម្លើយសារភាព របស់ តឹក តូ[1] មានស្លាកសញ្ញា អាកាសចរណ៍កម្ពុជា (AIR CAMBODGE) ជាភាសាខ្មែរ និងបារាំង និងមានចំណងជើងថា «MANIFESTE PAX ET CARGO (សេចក្តីរាយការណ៍អំពីចំនួនអ្នកធ្វើដំណើរ និងទំនិញ) បានរៀបរាប់ពីភិនភាគ និងជីវប្រវត្តិសង្ខេបរបស់ មៅ សំបូរ។ តឹក តូ និង...
ទិត សឿន ៖ សមាជិកមន្ទីរឃោសនាការ តំបន់២៣ ភូមិភាគបូព៌ា ២០៣
ខ្ញុំឈ្មោះ ទិត សឿន[1] ភេទប្រុស អាយុ៣៣ឆ្នាំក្នុងឆ្នាំ១៩៧៨។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិតាពៅ ឃុំបាវិត ស្រុកចន្រ្ទា តំបន់២៣ ភូមិភាគបូព៌ា។ ឪពុកខ្ញុំឈ្មោះ ទិត ជៀវ និងម្ដាយឈ្មោះ ខៀវ ផង់។ ពេលខ្ញុំអាយុ៧ឆ្នាំឪពុកម្ដាយខ្ញុំស្លាប់ចោលខ្ញុំ។ ខ្ញុំមករស់នៅជាមួយបងស្រីខ្ញុំឈ្មោះ ទិត រៀម នៅភូមិកំណើតដដែល។ នៅឆ្នាំ១៩៥៤ បងស្រីខ្ញុំបានឱ្យខ្ញុំចូលរៀននៅសាលាបឋមសិក្សាឃុំបាវិត ស្រុកចន្រ្ទា ពីថ្នាក់ទី១២ដល់ថ្នាក់ទី៧។...
សូផាន់យ៉ា៖ សកម្មភាពចូលបម្រើបដិវត្តន៍ ដើម្បីស៊ើបការណ៍បក្ខពួកខ្មែរក្រហម
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៤ទំព័រ ជារបស់ យិន សូផាន់យ៉ា[1] កម្មករឡាន ទឹកសាធារណការ លើកទី១។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00២០៤) បង្ហាញអំពីសកម្មភាពឈ្មោះ សូផាន់យ៉ា ចូលបម្រើ សេ អ៊ី អា ដោយទទួលស្គាល់ពីឈ្មោះ ជា សំអុន ដែលជាខ្សែ សេ អ៊ី អា។...
ជ័យ ទូច ហៅ ជ័យ ណាត ជាប្រធានកងហាស្រែអំបិលកំពង់កណ្ដាល នៅខេត្តកំពត
នៅឆ្នាំ១៩៧៥ខ្មែរក្រហមបានបញ្ជូន ជ័យ ទូច ហៅ ជ័យ ណាត ទៅការដ្ឋានស្រែអំបិលកំពង់កណ្ដាល ខេត្តកំពត។ ជ័យទូចមានតួនាទីជាប្រធានកងហា គ្រប់គ្រងយុវនារីចំនួន ពីរក្រុម។ ក្នុងមួយក្រុមមានយុវនារីចំនួន១២នាក់។ ខាង ក្រោមនេះជាសាច់រឿងរបស់ ជ័យ ទូច[1]ហៅជ័យ ណាត ៖ ខ្ញុំឈ្មោះជ័យ ទូច ហៅក្រៅថា ជ័យ ណាត ភេទស្រី អាយុ៤៨ឆ្នាំ។...
ប៉ៅវ រឹត៖អាយុ ៥៦ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ ប៉ៅវ រឹត ភេទប្រុស អាយុ៥៦ឆ្នាំ។ ទីកន្លែងកំណើតស្ថិតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ទីកន្លែងបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះអិត ប៉ាន(ស្លាប់) ម្តាយឈ្មោះ មិន ទន (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន១០នាក់ ស្លាប់អស់មួយម្នាក់ហើយ ខ្ញុំជាកូនទី៤ក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំមិនបានរៀនច្រើននោះទេ។ រហូតដល់ឆ្នាំ ១៩៧៥...

