ចម្លើយសារភាព លេខាតំបន់២២ មាស ឈួន ហៅ ឈាន
នៅក្នុងសកម្មភាពក្បត់របស់ ឈាន បានរៀបរាប់ពីផែនការបញ្ជារបស់ សោ ភឹម លេខាភូមិភាគបូព៌ា ក្នុងការរៀបគម្រោងតាមវិធីឈ្លបសម្លាប់ ប៉ុល ពត ជានាយករដ្ឋមន្រ្តី និងនួន ជា ជាប្រធានរដ្ឋសភា ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ ឈាន បានឆ្លើយក្នុងចម្លើយសារភាពថាគាត់ និងកម្មាភិបាលដទៃទៀតបានធ្វើសកម្មភាពសម្ងាត់ប្រឆាំងបដិវត្ដន៍តាំងពីមុនរបបខ្មែរក្រហម រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៨ ពេលអង្គការចាប់ខ្លួន។ ខាងក្រោមនេះជាចម្លើយសារភាពចំនួន១៦ទំព័ររបស់ ឈាន៖ មាស ឈួន...
អ៊ុម ឆន ៖ គណៈកសិកម្ម ស្រុកពាមរក៍ តំបន់២៤ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ អ៊ុម ឆន[1] ភេទប្រុស អាយុ២៩ឆ្នាំក្នុងឆ្នាំ១៩៧៨។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកពាមរក៍ តំបន់២៤ ភូមិភាគបូព៌ា (បច្ចុប្បន្នស្ថិតនៅ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង)។ ឆ្នាំ១៩៦០ ខ្ញុំចូលរៀននៅសាលាព្រែកផ្គាំ ក្រោយមកខ្ញុំ រៀននៅសាលាព្រែកអន្ទះ រហូតដល់ថ្នាក់ទី៧។ ឆ្នាំ១៩៦៧ ខ្ញុំឈប់រៀនមកជួយរកស៊ីឪពុក ក្រោយមកបានរយៈពេល២ឆ្នាំខ្ញុំមានគ្រួសារ។ ឆ្នាំ១៩៦៩ ខ្ញុំធ្វើជាកម្មករនៅរោងចក្រស្លដែកឈ្មោះ សេង លី...
មុត សុន ហៅ វណ្ណៈ៖ បំផុសឲ្យយុវជនប្រឆាំងនឹងអង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៣ទំព័រ ជារបស់ មុត សុន ហៅ វណ្ណៈ[1] មុនអង្គការចាប់ខ្លួន មានតួនាទីយុទ្ធជនមន្ទីរក១១។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00១៩៥) បង្ហាញអំពីសកម្មភាព ឈ្មោះ វណ្ណៈ ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះ ចាន់ និងទទួលស្គាល់ដោយឈ្មោះ តូនីម។ ការធ្វើបដិវត្តនេះ វណ្ណៈ បានជាប់ពាក់ព័ន្ធជាមួយក្រុមមនុស្សចំនួន៧៣នាក់ ដោយធ្វើផែនការ បំផុសឲ្យយុវជនប្រឆាំងនឹងអង្គការបដិវត្តន៍។ រហូតមកដល់ថ្ងៃទី០២...
ចាន់ សុខា៖ នីរសាររត់សំបុត្រ
នៅឆ្នាំ១៩៧៨ សុខា ត្រូវបានកម្មាភិបាលខ្មែរក្រហមម្នាក់ឈ្មោះ រៀម មកពីភូមិភាគនិរតីជ្រើសរើសឲ្យធ្វើជានីរសាររត់សំបុត្រ ឃ្វាលគោ និងយកបាយឲ្យអ្នកទោសក្នុងគុកមួយ ស្ថិតក្នុងភូមិជប់ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ឈ្មោះ ចាន់ សុខា[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ សុខា មានស្រុកកំណើតនៅក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សុខា រស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ...
សេក សាម៉េត ៖ ខ្ញុំមានសំណាងបានរួចផុតពីស្លាប់ដោយគ្រាប់ផ្លោង
នៅក្នុងចំណោមសមាជិកកងរបស់ខ្ញុំចំនួន៨នាក់ គឺមាន៣នាក់បានស្លាប់ភ្លាមនៅវាលស្រែ។ ការស្លាប់នេះគឺដោយសារតែខ្មែរក្រហមបានបញ្ជូនសមាជិកកងនារីរបស់ខ្ញុំទៅស្ទូងនៅវាលស្រែជាប់នឹងព្រំដែនប្រទេសវៀតណាមដែលមានជម្លោះ ហើយត្រូវបានកងទ័ពវៀតណាមផ្លោងគ្រាប់៦០មីលីម៉ែត្រចូលមក។ ចំណែកខ្ញុំបានរងរបួសជាទម្ងន់ដោយសារអំបែងគ្រាប់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក។ ខ្ញុំឈ្មោះ សេក សាម៉េត[1] កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៤ នៅភូមិសំយ៉ោង ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ សេក នុត ស្លាប់ឆ្នាំ១៩៧៣ និងម្តាយឈ្មោះ មាស សេន ស្លាប់ឆ្នាំ១៩៨៨។ ឪពុកម្តាយរបស់ខ្ញុំប្រកបរបរធ្វើស្រែ។...
ខ្លោត ទឿន៖ អាយុ ៧១ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ ខ្លោត ទឿន ភេទស្រី អាយុ៧១ឆ្នាំ ខ្ញុំកើតក្នុងឆ្នាំ ១៩៥៤។ ខ្ញុំមានទីកន្លែងកំណើតស្ថិតក្នុងភូមិគោករកា ឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ខាន់ ខ្លោត (ស្លាប់) ម្ដាយឈ្មោ សែម តូ (ស្លាប់) ខ្ញុំមានបងប្អូន ៥នាក់...
ឯក សឿន ហៅ រ៉ាន់ជាយុទ្ធជនធ្វើព្រលានយន្តហោះ នៅខេត្តកំពង់ឆ្នាំង
កាលពីសម័យខ្មែរក្រហម ឯក សឿន ហៅ “រ៉ាន់” ។ នៅឆ្នាំ១៩៧៧ ឯកសឿន ហៅ រ៉ាន់ត្រូវបានអង្គការ បញ្ជូនទៅធ្វើព្រលានយន្តហោះស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ នៅកំពង់ឆ្នាំង។ ខាងក្រោមនេះ ជាសាច់រឿងរបស់ ឯក សឿន[1] ហៅ រ៉ាន់៖ ខ្ញុំឈ្មោះឯក សឿន ហៅសុត សឿន(រ៉ាន់) ភេទប្រុស...
គង់ អ៊ីន ៖ «កងចល័ត និងគ្រូពេទ្យនៅសម័យខ្មែរក្រហម»
ខ្ញុំឈ្មោះគង់ អ៊ីន[1] អាយុ ៦៧ឆ្នាំ ខ្ញុំមានឪពុកឈ្មោះ ខាត់ ម្ដាយឈ្មោះ យ៉ា មានបងប្អូន៣នាក់ (ស្រី២/ប្រុស១) ខ្ញុំជាកូនទី២។ ខ្ញុំមានស្វាមីឈ្មោះម៉ាក់ សុង មានកូន៧ (ស្រី៣/ប្រុស៤)។ ខ្ញុំមានស្រុកកំណើតនៅភូមិល្វាង ឃុំល្វាង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ។ ពេលខ្ញុំមករស់នៅពេលនោះមុនដំបូងខ្ញុំឃើញមានការអភិវឌ្ឍន៍ដូចជា...
ជៀប សុខ ៖ នារីស្រែអំបិល (ខេត្តកំពត)
នៅចន្លោះឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៧៩ សុខ ត្រូវបានលោកស្រី អៀង ធិរិទ្ធ ផ្លាស់ចេញពីមន្ទីរពេទ្យ ៦មករា ដែលមានទីតាំងនៅជិតវត្តភ្នំ(ភ្នំពេញ) ឲ្យទៅធ្វើជានារីធ្វើស្រែអំបិលនៅឃុំកំពង់កណ្ដាល ខេត្តកំពត។ សុខ បាននិយាយពីរឿងរ៉ាវដូចខាងក្រោម៖ ជៀប សុខ[1] ភេទស្រី អាយុ៦៨ឆ្នាំ សព្វថ្ងៃជាកសិករ។ សុខ មានស្រុកកំណើតនៅភូមិអាគ្រាច ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃរស់នៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ...
ហ៊ាង សំណាង៖ ឈឺចាប់គ្មានសំឡេងសមាជិកគ្រួសារស្ទើរទាំងអស់ត្រូវស្លាប់ និងបាត់ក្នុងសម័យខ្មែរក្រហម(១៩៧៥-១៩៧៩)
ឆ្នាំ១៩៧៥ ខ្មែរក្រហមបញ្ជូន ឈ្មោះ ហ៊ាង[1] ជាមន្ត្រីបម្រើការងារឃុំជាំតាម៉ៅ ដើម្បីយកដំឡូងទៅដាំនៅភូមិក្តុល ឃុំទន្លូង។ ក្រោយមកខ្មែរក្រហមសម្លាប់ ហ៊ាង នៅភូមិក្តុល។ ឆ្នាំ១៩៧៧ ប្តីទីមួយ ឈ្មោះ មាស ញឹម ត្រូវខ្មែរក្រហមចាប់ខ្លួនទាំងកណ្តាលយប់ ចោទពីបទលួចក្រណាត់។ ខ្មែរក្រហមចាប់បញ្ជូនទៅទំនប់អូរអង្កាម ឃុំជាំតាម៉ៅ បាត់ដំណឹងសូន្យ។ កូនស្រីទីមួយ ឈ្មោះ ភា ស្លាប់ពាក់កណ្តាលផ្លូវ នៅភូមិកូនក្រពើ...
ស៊ឹម សាយ អតីតយោធាភូមិភាគបូព៌ា
ស៊ឹម សាយ[1] កើតនៅឆ្នាំ១៩៤៣ មានស្រុកកំណើតនៅភូមិក្តីស្គៀរ ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សាយ មានឪពុកឈ្មោះ សេង ម្តាយឈ្មោះ អេង និងមានបងប្អូនបង្កើតចំនួន៧នាក់ (ប្រុស៣ ស្រី៤)។ សាយ រៀន បានត្រឹមថ្នាក់ទី៧ (ចាស់) ឈប់រៀនដោយសារគ្រួសារ មានជីវភាពខ្វះខាត ណាមួយប្រទេសកើតមានសង្រ្គាមទម្លាក់គ្រាប់បែកនៅតាមព្រំដែនកម្ពុជា។ សង្រ្គាមមុនដំបូង ចាប់ផ្តើមឡើង រវាងកម្លាំងកងទ័ពវៀតកុងខាងជើង...

