ដួង សារឹម៖ ការងាររដ្ឋ ស្រែអំបិលរដ្ឋ
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នេរខ្សាច់កំពត (តំបន់៣៥) គឺជាប្រភពអំបិលដ៏ចម្បងតែមួយគត់របស់កម្ពុជា ដែលជាហេតុធ្វើឲ្យភូមិភាគនិរតីមានសារប្រយោជន៍ជាងភូមិភាគឯទៀតៗ។[1] អង្គការបានហៅអ្នកធ្វើការងារនៅស្រែអំបិលថា ការងាររដ្ឋ ស្រែអំបិលរដ្ឋ ព្រោះផលអំបិលដែលទទួលបាននឹងត្រូវយកទៅចិញ្ចឹមប្រជាជនទូទាំងប្រទេស។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ឈ្មោះ ដួង សារឹម ជាអ្នកធ្វើស្រែអំបិលម្នាក់ ក្នុងចំណោមនារីធ្វើស្រែអំបិលជាច្រើននាក់ផ្សេងទៀតនៅខេត្តកំពត៖ ឈ្មោះ ដួង សារឹម អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ សារឹម ឈ្មោះ...
សាំង សុខុម៖ អាយុ ៥៨ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ សាំង សុខុម ភេទស្រី កើតនៅឆ្នាំ១៩៦៧ បច្ចុប្បន្នមានអាយុ ៥៨ឆ្នាំ។ ទីកន្លែងកំណើតស្ថិតនៅភូមិស្រុកចេក ឃុំជើងឯក ស្រុកដង្កោ ខេត្តកណ្តាល។ ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកខ្ញុំឈ្មោះ ទៀប សាំង (ស្លាប់) ម្តាយខ្ញុំឈ្មោះ យឹម ឃឹម (ស្លាប់)។...
ឌុល ថាត៖ ប្រធានក្រុមសេដ្ឋកិច្ច ភូមិភាគបូព៌ា
អតីតជានារីអង្គការបដិវត្តន៍[1]ខ្មែរក្រហម ដែលបានទទួលភារកិច្ចជាជំនួយការយុវជនឃុំស្វាយឃ្លាំង និងជាអ្នកឃោសនាឱ្យស្រ្តីជនជាតិចាមក្នុងឃុំស្វាយឃ្លាំងកាត់សក់ខ្លី ដើម្បីងាយស្រួលធ្វើស្រែចម្ការ ដូចជាដកសំណាបឬស្ទូងស្រូវជូនអង្គការបដិវត្តន៍ជាដើម។ ឌុល ថាត មានចិត្តសប្បាយរីករាយ ក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួន ដែលធ្លាប់ជ្រុលខ្លួនចូលរួមបម្រើការឱ្យរបបខ្មែរក្រហម ដើម្បីចងក្រងជាឯកសារទុកបង្រៀនដល់យុវជនជំនាន់ក្រោយ មុនពេលគាត់ស្លាប់។ ថាត បានបន្ថែមទៀតថា រឿងរ៉ាវនៃការឆ្លងកាត់ក្នុងរបបខ្មែរក្រហមបានផ្ទុកក្នុងខ្លួនរបស់គាត់ជាច្រើនឆ្នាំកន្លងមកហើយ។ នៅពេលដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាមកសួរនាំ គាត់ពិតជាសប្បាយរីករាយក្នុងការចែករំលែកបទពិសោធន៍ជាអ្នកបដិវត្តន៍។ ការចែករំលែករបស់គាត់ក៏ជាចំណែកមួយក្នុងការជួយទប់ស្កាត់ អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍[2] និងរារាំងកុំឱ្យមានអំពើឃោរឃៅកើតឡើងសារជាថ្មី។ ខ្ញុំឈ្មោះ ឌុល ថាត[3] ឈ្មោះហៅក្រៅ...
ឆាយ សុត ៖ របួសត្រង់ពោះដោយសារវៀតណាមបាញ់
ឆាយ សុត[1] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាតោក ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន សុត រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សុត បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។ កាលពីសង្គមចាស់ ឪពុកម្ដាយខ្ញុំប្រកបមុខរបរជាកសិករ។ ម្ដាយខ្ញុំមានឈ្មោះ ឆែម សឿម និងឪពុកឈ្មោះ ឆាយ...
ឡុង គឿន ៖ ខ្ញុំនៅសល់តែពិការភាព
ឡុង គឿន[1] ដែលមានវ័យ៧៣ឆ្នាំ និងជាប្រជាជនម្នាក់នៅស្រុកអន្លង់វែង បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានសិក្សារៀនសូត្រទេ ដោយសារតែការខ្វះខាតខាងជីវភាពគ្រួសារ។ គ្រួសារខ្ញុំប្រកបមុខរបរកសិកម្ម និងមិនមានកិច្ចការអ្វីផ្សេងទេ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ ខ្ញុំគឺជាអ្នករ៉ាប់រងលើការងារធ្វើស្រែ និងការងារនៅក្នុងគ្រួសារ។ នៅពេលនោះ ខ្ញុំមានការលំបាកខ្លាំង ដោយសារខ្ញុំត្រូវជួយចិញ្ចឹមបីបាច់ប្អូនតូចៗ។ នៅជំនាន់នោះ ខ្ញុំពិបាករកការងារធ្វើណាស់។ បើខ្ញុំចង់បានការងារធ្វើ ខ្ញុំត្រូវតែចាកចេញពីស្រុកកំណើតទៅកាន់ទីក្រុង។ ខ្ញុំរស់នៅផ្ទះ និងជួយធ្វើការងារឪពុកម្ដាយ។ នៅក្នុងវ័យ២១ឆ្នាំ ខ្ញុំក៏បានទៅបួសនៅវត្តដំណាក់។...
អតីត៖ ប្រធានក្រឡឹងដែក នៅស្រុកឫស្សីកែវ
នៅក្នុងខែមេសា ឆ្នាំ១៩៧៦ រី ត្រូវបានខ្មែរក្រហមផ្លាស់ចេញពីក្រុងកំពង់សោម ឲ្យទៅធ្វើការងារនៅរាជធានីភ្នំពេញ ក្នុងរោងចក្រក្រឡឹងដែក ហើយមានតួនាទីជាប្រធានផ្នែកក្រឡឹងដែក គ្រប់គ្រងកូនក្រុមប្រមាណ៣០នាក់។ សូ រី[1] ភេទស្រី អាយុ៧២ឆ្នាំ។ សព្វថ្ងៃប្រកបរបរជាធ្វើស្រែចម្ការ។ មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំសា្វយរំពា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រី មានឪពុកឈ្មោះ សូ ខន...
ចម្លើយសារភាពរបស់ ញឹក វុធ ដែលបានរត់ភៀសខ្លួនទៅប្រទេសថៃពុំបានសម្រេច
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៧៧ វុធ និងប្រជាជន៣នាក់ ត្រូវបានខ្មែរក្រហមចាប់ខ្លួន បន្ទាប់ពីបានព្យាយាមរត់ភៀសខ្លួនទៅប្រទេសថៃ។ ឯកសារលេខ J00265[1] ញឹក វុធ បានសារភាពថាធ្លាប់ជាសមាជិកសមាគមន៍និស្សិត-គ្រូ ក្នុងរបប លន់ នល់ រស់នៅទីក្រុងភ្នំពេញ។ វុធ ត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញឲ្យទៅរស់នៅក្នុងសហករណ៍មួយក្នុងខេត្តកំពត។ ញឹក វុធ អាយុ២៧ឆ្នាំ (ឆ្នាំ១៩៧៧) ភេទប្រុស នៅលីវ និងមានស្រុកកំណើត...
ទុយ ផេង ហៅ ផៃ ៖ លេខាស្រុកកោះសូទិន តំបន់២២ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ ទុយ ផេង ហៅ ផៃ ហៅ លុយ[1] មានស្រុកកំណើតនៅភូមិកន្លែងចក សង្កាត់មៀន បច្ចុប្បន្នឃុំមៀន ស្រុកអូររាំងឪ (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) តំបន់២២ ភូមិភាគបូព៌ា។ ឪពុកខ្ញុំឈ្មោះ ហែម ភិន និង ម្ដាយឈ្មោះ ទុយ យឹម។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់ខ្ញុំអាយុ១៤ឆ្នាំ។ បន្ទាប់មកខ្ញុំទៅរស់នៅវត្តប្រធាតុ (បច្ចុប្បន្នអាចជាវត្តព្រះធាតុបាស្រី) សង្កាត់ប្រធាតុ(បច្ចុប្បន្នឃុំប្រធាតុ)...
ទូច សុន សកម្មភាពប្រឆាំងនឹងអង្គការបដិវត្តន៍
ឯកសារ J០០០២៨៤ សរសេរដោយដៃ មានចំនួន៣៨ទំព័រ ជារបស់ឈ្មោះ ទូច សុន[1] មានតួនាទីជំនួយការមន្ទីរភូមិភាគពាយ័ព្យ។ សុន បានចូលរួមបម្រើបដិវត្តន៍ខែមិថុនា ឆ្នាំ១៩៧០ តាមរយៈការអប់រំពីឈ្មោះ ពួច និងភេ។ សុន ត្រូវបានអង្គការចាប់ខ្លួន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៧ ។ នៅក្នុងឯកសារចម្លើយសារភាព ...
ហ៊ឺ ស្រិ ៖ អតីតពេទ្យក្នុងរបបខ្មែរក្រហម
នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៦ ស្រិ ត្រូវបានខ្មែរក្រហមផ្លាស់ចេញពីតំបន់២៥ បញ្ជូនឲ្យទៅធ្វើពេទ្យនៅតាខ្មៅ ខេត្តកណ្ដាល ហើយបានផ្លាស់ចេញពីតាខ្មៅ ទៅធ្វើពេទ្យនៅមន្ទីរពេទ្យមុនីវង្ស ដែលឈ្មោះ ឡាយ ជាប្រធានមន្ទីរពេទ្យ។ ស្រិ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ហ៊ឺ ស្រិ[1] ភេទស្រី អាយុ៧៩ឆ្នាំ សព្វថ្ងៃជាកសិករ។ ស្រិ មានស្រុកកំណើតនៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ សព្វថ្ងៃរស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ...
អ៊ាម យ៉ាន នៅជាមួយសឿង សុត ហៅ ងិន ជាប្រធានកសិកម្ម ប្រចាំភូមិភាគឧត្តរ
នៅចុងឆ្នាំ១៩៧៥ អ៊ាម យ៉ាន ទៅនៅជាមួយ សឿង សុត ហៅ ងិន ជាប្រធានកសិកម្មប្រចាំភូមិភាគឧត្តរ។ ខាងក្រោមនេះជាសាច់រឿងរបស់ អ៊ាម យ៉ាន បានរៀបរាប់អំពីរឿងរ៉ាវពេលទៅនៅជាមួយ សឿង សុត ហៅ ងិន ៖ ខ្ញុំឈ្មោះ អ៊ាម យ៉ាន[1] ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវត្តចាស់ ឃុំបឹងណាយ...

