អត្ថបទឈ្មោះ វើក ធឿន មានតួនាទី យុទ្ធជន មន្ទីរ វ ៦៦
ឯកសារ J០០៨៨៤ ជាចម្លើយសារភាពរបស់ឈ្មោះ វើក ធឿន មានតួនាទី ជាយុទ្ធជន នៅមន្ទីរ វ ៦៦។ វើក ធឿន ត្រូវបាន ស្រិល សំអាត បញ្ចូលឱ្យធ្វើជា សេអ៊ីអា ដើម្បីបំផ្លាញបដិវត្តន៍ ចាប់ខែឧសភា ឆ្នាំ១៩៧៦។ ចម្លើយសារភាពរបស់ វើក ធឿន ត្រូវបានវាយជាអង្គុលីលេខ និង...
នង ទៀង រំឭកអពីការចងចាំនៃការមកដល់បុរីអូរស្វាយនៅទសវត្សរ៍ឆ្នាំ១៩៦០ និងបទពិសោធន៍ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ នង ទៀង អាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅកម្ពុជាក្រោម ខេត្តព្រះត្រពាំង ប៉ុន្តែសព្វថ្ងៃនេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ឆេង ឡុន ហើយមានកូនចំនួន៥នាក់ (ស្រី១ នាក់ និងប្រុស៤នាក់)។ ខ្ញុំមាន ឪពុកឈ្មោះ នង និងម្ដាយឈ្មោះ សួង។...
ឡាច មៀន៖ អតីតអ្នកសួរចម្លើយនៅមន្ទីរសន្តិសុខស-២១
[1]ឯកសារប្រវត្តិរូបរបស់ខ្មែរក្រហមមួយសន្លឹកធ្វើនៅសហករណ៍ធ្លកវៀន ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៧ ដោយ សមមិត្ត សាន់ រៀបរាប់ពី កម្មាភិបាលខ្មែរក្រហមមួយរូប ឈ្មោះ ឡាច មៀន ដែលមានវណ្ណភាពកណ្តាលក្រោម។ ឡាច មៀន អាយុ ២០ឆ្នាំ បានចូលបដិវត្តិថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៧៤ តាមរយៈសមមិត្ត សាន់។ ឪពុកឈ្មោះ ឡាច ឡុង...
ណុប មុត ៖ បើខ្ញុំបន្តរស់នៅ ខ្ញុំអាចបានឃើញមុខឪពុកម្ដាយរបស់ខ្ញុំសាជាថ្មីទៀត
ណុប មុត[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រ៉បសៀម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន មុត រស់នៅក្នុងភូមិបឹង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មុត បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជីវភាពគ្រួសារក្រលំបាក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រៅពីនេះ ឪពុកខ្ញុំក៏ជាអ្នកឡើងត្នោត ដើម្បីត្រងទឹកត្នោតនិងកូរធ្វើជាស្ករលក់នៅតាមផ្សារជិតៗភូមិ។...
សឿ សុវ៉ាត រៀបរាប់អំពីប្រវត្តិរូបជានិគមន៍ជនបុរីអូរស្វាយ និងបទពិសោធន៍ក្នុងរបបខ្មែរក្រហម
ប្រជាជនកំពង់ធើ្វការងារក្នុងរបបខ្មែរក្រហម។ រូបថតបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ខ្ញុំឈ្មោះ សឿ សុវ៉ាត អាយុ៧១ឆ្នាំ គឺជាប្រជាជនដែលសម្ដេចព្រះបរមរតនកោដ្ឋបានបញ្ចូនមករស់នៅបុរីអូរស្វាយនៅឆ្នាំ១៩៦២។ ខ្ញុំមានស្រុកកំណើតនៅខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទាវ ផៃ និងមានកូនប្រុសស្រី៣នាក់។ ខ្ញុំមានឪពុកខ្ញុំឈ្មោះ សឿ ងាន់ ដែលជាទាហានលោតឆ័ត្រយោងចូលនិវត្តន៍នៅសម័យសង្គមរាស្រ្តនិយម និងម្ដាយឈ្មោះ ជិប ឃាង។ ខ្ញុំមានបងប្អូនចំនួន៦នាក់...
ចិន សុផាត ៖ ហៀបនឹងស្លាប់ដោយសារសមាជិកនៅក្នុងអង្គភាពជាមួយគ្នារាយការណ៍
ខ្ញុំហៀបនឹងស្លាប់ដោយសារតែហូបបាយ ហើយសមាជិកនៅក្នុងអង្គភាពនារីជាមួយគ្នារាយការណ៍ទៅថ្នាក់លើ។ ខ្ញុំដើរបណ្តើរ និងយំបណ្តើរនៅពេលអនុប្រធាន «គ» បណ្តើរខ្ញុំយកទៅប្រគល់ឱ្យមន្ទីរសន្តិសុខឫស្សីសាញ់[1] ដែលជាមន្ទីរសន្តិសុខធំជាងគេនៅស្រុកកំពង់រោទិ៍ ប៉ុន្តែខ្ញុំមានភ័ព្វសំណាងបានរស់ជីវិតរហូតមកដល់សព្វថ្ងៃ។ ខ្ញុំឈ្មោះ ចិន សុផាត[2] កើតនៅឆ្នាំ១៩៦១ នៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ចិន ហែម និង ម្តាយឈ្មោះ កែប យស់។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់...
សាហ្វា ទីម៉ាស់ និយាយចែករំលែកអំពីការជម្លៀសដោយបង្ខំទៅខេត្តបាត់ដំបង
នៅពេលដែលកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្មែរក្រហមអនុវត្តការជម្លៀសប្រជាជនដោយបង្ខំពីទីក្រុងភ្នំពេញទៅកាន់ទីជនបទនានា។ ការជម្លៀសប្រជាជនដោយបង្ខំបែបនេះក្នុងរបបខ្មែរក្រហមមាន៣ដំណាក់កាល មានដូចជា៖ ដំណាក់កាល ទី១គឺការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ដំណាក់កាលទី២គឺការជម្លៀសប្រជាជនដោយបង្ខំនៅភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម និងភូមិភាគបូព៌ា (រួមមានខេត្តកណ្តាល កំពង់ធំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម) តាមរថភ្លើងទៅភូមិភាគពាយ័ព្យ (ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់...
ជា សុខុម៖ មន្ទីរពេទ្យ២៦៧ អង្គភាពពេទ្យ២១
សុខុម បានធ្វើពេទ្យនៅមន្ទីរ២៦៧ នៅក្រោមការគ្រប់គ្រង របស់មន្ទីរស-២១ ទួលសែ្លង[1]។ ខ្មែរក្រហមបញ្ជូន សុខុម ឲ្យផលិតថ្នាំនៅមន្ទីរពេទ្យ៧០១ នៅជិតមន្ទីរស-២១។ មន្ទីរស-២១ ជាកន្លែងពាក់ព័ន្ធការឃុំខ្លួន ធ្វើទារុណកម្មមនុស្ស[2]។ មន្ទីរពេទ្យ២៦៧ អង្គភាពពេទ្យ២១ សម្រាប់ព្យាបាលបុគ្គលិកជាកម្មាភិបាលខែ្មរក្រហម មិនបានព្យាបាលអ្នកទោសទេ។ ឈ្មោះ ជា សុខុម[3] ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។...

